ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

KNONGSROK
សេដ្ឋកិច្ច

តើអ្នកអាចយល់ពីស្ថានភាព និងសម្ពាធរបស់ដៃគូអ្នកបានប៉ុនណាដែរ?

តាមរយៈរូបភាព ៖ បុរសនោះមិនដឹងថាមានពស់នៅខាងក្រោមទេ ចំណែកស្ត្រីនោះក៏មិនដឹងថាដុំថ្មមួយដុំធំសង្កត់លើខ្នងបុរសនោះដែរ។ # ស្ត្រីកំពុងគិត ៖ ខ្ញុំធ្លាក់ចុះទៅហើយ ខ្ញុំមិនអាចឡើងបានទេ ពីព្រោះពស់នឹងខាំខ្ញុំ។ ហេតុអ្វីបានជាគាត់មិនទាញខ្ញុំដោយកម្លាំងបន្ថែមទៀត? ហេតុអ្វី គាត់មិនខ្វល់ បារម្ភពីខ្ញុំច្រើនជាងនេះ? # បុរសកំពុងគិត ៖ ខ្ញុំឈឺចាប់ខ្លាំងណាស់ តែខ្ញុំកំពុងព្យាយាមទាញនាងឱ្យខ្លាំងតាមដែលខ្ញុំអាចធ្វើបានហើយ ទោះលំបាក​ឈឺចាប់ វេទនាប៉ុនណា​ ក៏ខ្ញុំត្រូវតែខិតខំឱ្យអស់ពីលទ្ធភាពដែរ ដើម្បីនាង ខ្ញុំមិនអាចឱ្យនាងមានរឿង មានគ្រោះថ្នាក់បានទេ…។ #មេរៀនអប់រំ អ្នកនឹងមិនដែលដឹងថា ដៃគូរបស់អ្នកស្ថិតនៅក្រោមសម្ពាធធំប៉ុនណានោះទេ​ ទោះអ្នកនៅក្បែរគាត់រាល់ថ្ងៃក៏ដោយ តែស្ថានភាពនៃជីវិតរបស់គាត់ មានតែគាត់ទេដែលជាអ្នករ៉ាប់រង ប្រឈមមុខ…

KNONGSROK
ស្នេហាយុវវ័យ

មនុស្សស្រី! មិនថាប្ដីល្អ ឬអាក្រក់ ក៏មិនចោលប្ដីដែរ តែមនុស្សប្រុសវិញ ទោះបីប្រពន្ធល្អប៉ុនណា ក៏នៅតែមានស្រីខាងក្រៅ

វាជារឿងពិត! ភាគច្រើនមនុស្សស្រី ប្ដីល្អ ឬក៏ប្ដីខ្លះអាក្រក់ ធ្វើបាបចិត្តនាងយ៉ាងណា ក៏នៅតែស្រឡាញ់ប្ដី អ្នកខ្លះមិនចោលប្ដី ព្រោះគិតថាជាកម្ម ខុសពីមនុស្សប្រុស កុំថាឡើយឱ្យប្រពន្ធមិនល្អ ទោះបីប្រពន្ធល្អប៉ុនណា ស្អាតយ៉ាងណាក៏នៅតែមានស្រីខាងក្រៅ ព្រោះគេគិតថាធ្វើម៉េច នេះជាធម្មជាតិមនុស្សប្រុស មនុស្សប្រុសសឹងតែទាំងអស់គឺសុទ្ធតែបែបហ្នឹងដូចតែគ្នា។ ប៉ុន្តែជាក់ស្ដែងណាស់ ថាមនុស្សស្រីកម្មក្រាស់ក៏បាន ថាចិត្តមិនដាច់ក៏បានដែរ តែភាគច្រើនមនុស្សស្រីគឺបែបហ្នឹងមែន ១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំ ឆ្ងល់ថាហេតុអ្វីនាងអាចទ្រាំរស់នៅជាមួយនឹងប្ដីដែលមានចរិតមិនល្អ ចោលម្សៀត ប្ដីខ្លះ ផឹកស៊ី ល្បែងស៊ីសង បំផ្លាញទ្រព្យ លួចលាក់មានស្រីខាងក្រៅ ចិញ្ចឹមប្រពន្ធចុង តែនាងជាប្រពន្ធដើមនៅតែមិនព្រមលែងលះ មិនព្រមទៅចោល។…

BTC 1
សេដ្ឋកិច្ច

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ គួររកវិធីជួយគ្នា ជាជាងថតបង្ហោះហ្វេសប៊ុក!

ក្នុងសង្គមបច្ចុប្បន្ន នៅពេលមានហេតុការណ៍អ្វីមួយកើតឡើងមិនថាតូចមិនថាធំឡើយគឺតែងតែមានអ្នកសារពត៌មានតែងចុះទៅផ្តិតយកព្រឹត្តិការណ៍មកផ្សព្វផ្សាយ។ យ៉ាងណាមិញ សម្រាប់ប្រជាពលរដ្ឋឯណោះវិញ បើទោះជាពេលមានហេតុការណ៍ទាំងនោះកើតឡើងមកក្តីគឺពួកគាត់រមែងលើទូរស័ព្ទមកថតផ្តិតយកសកម្មភាពដោយមិនអើពើជួយជនរងគ្រោះឬអ្វីផ្សេងទៀតតាមលទ្ធភាពដែលខ្លួនធ្វើបានឡើយ។ ក្នុងឪកាសនេះផងដែរ ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានចែករំលែកនូវគំនិតរបស់ខ្លួនទាក់ទងនឹងវិធីជួយគ្នា ជាជាងថតបង្ហោះហ្វេសប៊ុកនេះផងដែរ ដោយលោកបានសរសេរក្នុងហ្វេសប៊ុកផេករបស់គាត់ដែលមានឈ្មោះថា MJQ University Press ដោយលោកសរសេរថា៖ “ខ្ញុំមើលឃើញថាសម័យហ្វេសប៊ុកនេះ ប្រជាពលរដ្ឋខ្មែរមួយចំនួនហាក់លែងចេះជួយគ្នាទៅហើយ ហើយការមិនចេះជួយគ្នានេះ ស្ទើរតែក្លាយទៅជាទម្លាប់ទៅហើយដែរ។ ជាក់ស្ដែងនៅពេលមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ចោរឆក់កាបូប ការឈ្លោះវាយតប់គ្នា ឬកើតមានអំពើហិង្សាក្នុងគ្រួសារ ឬក៏មានហេតុការណ៍អ្វីមួយកើតឡើង ប្រជាពលរដ្ឋខ្មែរមួយចំនួនមិនបានចូលទៅជួយអន្តរាគមន៍ ជួយហៅឡានពេទ្យ ឬឃាត់នោះទេ តែបែរជានាំគ្នាទាញទូរសព្ទមកថតទៅវិញ។ ខ្ញុំយល់ថាកាយវិការនេះមិនល្អនោះទេ យើងគួរចេះជួយគ្នាជាជាងថតបង្ហោះហ្វេសប៊ុកដើម្បីរក Like រក Share ព្រោះសកម្មភាពបែបនេះ…

Tn Sadlife Copy
ស្នេហាយុវវ័យ

កុំដាក់សម្ពាធលើខ្លួនឯងពេក បើហត់បើនឿយអ្នកមានសិទ្ធសម្រាក តែកុំចុះចាញ់

#អ្នកមានសិទ្ធសម្រាកតែកុំចុះចាញ់ ដកដង្ហើម​ សង្រួមអារម្មណ៍​ ហេីយព្យាបាលខ្លួនឯង…..ព្រោះអ្នកគឺជាម្ចាស់នៃជីវិតខ្លួនឯង​ អ្នកមានសិទ្ធិធុញទ្រាន់​ ហត់នឿយ​ អស់កម្លាំង​ ទាំងខាងរាងកាយ​ ផ្លូវចិត្ត​ និងសតិអារម្មណ៍…. ហើយនៅពេលអ្នកអស់កម្លាំងបែបនេះ​ អ្នកក៏មានសិទ្ធសម្រាកដូចគ្នា….បេីហត់​ អស់កម្លាំង​ សូមគេងសម្រាកឱ្យបានគ្រប់គ្រាន់….បេីធុញទ្រាន់​ និងហត់នឿយអ្នកអាចចេញទៅក្រៅ​ ព្យាបាលខ្លួនឯង…ធ្វេីអ្វីដែលអ្នកចង់ធ្វេី​ និងចូលចិត្តធ្វេី​ ដេីរកម្សាន្តនៅកន្លែងដែលខ្លួនចង់ទៅ​ ទៅភោជនីយដ្ឋាន​ទទួលទានអាហារឆ្ងាញ់ៗដែលជាចំណូលចិត្ត​ ឬក្រេបកាហ្វេមួយកែវដែលអ្នកចូលចិត្ត​ ដោយទាំងនេះហេីយជាការព្យាបាលខ្លួនឯងជាមួយនឹងបរិយាកាសដែលធ្វេីឱ្យអារម្មណ៍អ្នករីករាយ…. កុំធ្វើបាបខ្លួនឯង​ និងផ្តល់សម្ពាធដល់ខ្លួនឯងពេក កុំបំផ្លាញពេលវេលាល្អៗ​ និងធ្វេីឱ្យជីវិតរបស់អ្នកអស់អាគុយថាមពលខ្លាំងពេកជាមួយនឹង​ កាតព្វកិច្ច​ និងរឿងរ៉ាវជីវិតដែលត្រូវបំពេញជាប្រចាំថ្ងៃ​ ដោយមិនស្វែងរកក្តីសុខដាក់ខ្លួនជ្រុលពេកអី…អ្នកមានសិទ្ធ​ និងសមនឹងសម្រាក…តែក្រោយសម្រាករួច​ អ្នកមិនអាចចុះចាញ់ទេ​ អ្នកត្រូវយកពេលសម្រាកសាកថ្មឱ្យជីវិតពេញលេញឡេីងវិញ​ ដេីម្បីត្រលប់មកអភិវឌ្ឍន៍ជីវិត​…

Untitled 1
សេដ្ឋកិច្ច

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ ហេតុអ្វីសម្ភាសការងារពីរទៅបីកន្លែងហើយមិនជាប់!

នៅពេលដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬក៏កំពុងតែសិក្សាថ្នាក់បរិញ្ញាបត្រនោះ និស្សិតគ្រប់រូបតែងស្រវ៉ារកការងារធ្វើដើម្បីរកកម្រៃយកមកបង់ថ្លៃសិក្សា ចិញ្ចឹមក្រពះរបស់ខ្លួន និងបង់ថ្លៃការរស់នៅប្រចាំថ្ងៃ។ មិនត្រឹមតែនិស្សិតទើបបញ្ចប់ការសិក្សា ឬក៏កំពុងតែសិក្សានោះទេ សូម្បីតែមនុស្សគ្រប់ៗរូបតែងស្វះស្វែងរកការងារធ្វើដើម្បីរកប្រាក់ខែនិងអភិវឌ្ឍន៍ខ្លួនបន្តទៅមុខទៀត ដោយអ្នកខ្លះទៀតប្តូរការងារជាច្រើនកន្លែងដើម្បីស្វែងរកបទពិសោធន៍ថ្មីៗ។ ប៉ុន្តែអ្វីដែលជាឧបសគ្គនោះគឺកើតឡើងនៅអំឡុងពេលសម្ភាស ដែលបុគ្គលមួយចំនួនធំសម្ភាសសុំការងារមិនជាប់ទោះបីជាដាក់ច្រើនកន្លែងក៏ដោយ។ ដោយសារបញ្ហាមួយនេះទើបឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសរសេរលើគេហទំព័រហ្វេសប៊ុក MJQ University Press ដោយចែករំលែកនូវចំណុចសំខាន់ៗដើម្បីសម្ភាសឲជាប់។ ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសរសេរថា៖ “#ធ្វើម៉េចឆាប់ជាប់សម្ភាស? តើអ្នកគ្រប់គ្នាដឹងទេ ថាហេតុអ្វីអ្នកខ្លះសម្ភាសសុំការងារធ្វើលើក ទី១ ត្រូវបានគេជ្រើសរើសយកធ្វើការ? ហើយហេតុអ្វីបានជាអ្នកខ្លះទៀតសម្ភាសសុំការងារគេធ្វើពីរបីកន្លែងតែពុំជាប់សម្ភាស? នៅទីនេះខ្ញុំសូមចែករំលែកគន្លឹះមួយចំនួនជួយឱ្យយើងងាយជាប់សម្ភាស។ មែនទែនទៅ ក្រៅតែពីសមត្ថភាព…

BTC 1
សេដ្ឋកិច្ច

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ កុំខ្លាចខុសខ្លាំងពេក!!

មនុស្សគ្រប់រូបតែងមានចំណុចខ្សោយរៀងខ្លួន ប៉ុន្តែអ្នកខ្លះមានភាពភ័យខ្លាចដោយមិនហ៊ានប្រឈមមុខនឹងចំណុចខ្សោយរបស់ខ្លួនដោយខ្លាចថាខ្លួនធ្វើខុសហើយខ្មាស់គេ។   ប៉ុន្តែភាពភ័យខ្លាចនេះហើយជាដើមហេតុធ្វើឲមនុស្សមានភាពបរាជ័យក្នុងខ្លួន។ ការខ្លាចខុសនេះហើយជាឧបសគ្គដ៏ធំក្នុងខ្សែជីវិតរបស់មនុស្ស។ យោងតាមហ្វេសប៊ុកផេករបស់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានឈ្មោះថា MJQ University Press បានសរសេរថា៖ “ការគិតគូរមុនធ្វើអ្វីមួយ ដោយការពិចារណាឱ្យបានវែងឆ្ងាយ ហ្មត់ចត់ ជារឿងដ៏ត្រឹមត្រូវ ប៉ុន្តែពេលខ្លះបើគិតច្រើនពេកវានាំឱ្យអាក់ខាន ឬរំខានដល់ការសម្រេចចិត្តទៅវិញទេ ព្រោះបើយើងនៅតែអល់អែក ឬរារែកចិត្ត មិនព្រមសម្រេចចិត្តធ្វើអ្វីដែលខ្លួនចង់ធ្វើ នោះអ្វីៗនឹងរំលងទៅហួស ឬហួសពេល។ ឧទាហរណ៍ថា បើអ្នកចង់បើកហាងអ៊ុតសក់នៅកន្លែងណាមួយ ប៉ុន្តែអ្នកចេះតែខ្លាចនេះខ្លាចនោះ ឬអ្នកគិតថា ចាំឱ្យគេបើកមុន​សិន បើគេចំណេញចាំបើកតាមក្រោយ នោះអ្នកកម្រជោគជ័យខ្លាំងណាស់ ព្រោះជំនួញអ្វីក៏ដោយ បើគេបើកជោគជ័យហើយ ហើយយើងទើបតែទៅបើកក្រោយគេ…

BTC 1
សេដ្ឋកិច្ច

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ ជំងឺអំបៅអំបែករ៉ាំរ៉ៃធ្ងន់ធ្ងរអាចធ្វើឱ្យត្រចៀកស្ដាប់លែងឮ

ត្រចៀកគឺមានសារៈសំខាន់ជាខ្លាំងសម្រាប់មនុស្ស ពីព្រោះត្រចៀកគឺទុកសម្រាប់ស្តាប់នឹងទាមទារឲ្យមានការថែទាំយ៉ាងដិតដល់។ ប្រសិនបើត្រចៀកមានបញ្ហាស្តាប់លែងឮ ឬថ្លង់នោះគឺអាចបណ្តាលឲ្យមនុស្សធ្ងន់ត្រចៀក និង អាចស្តាប់លែងបានមួយជីវិត។ ឧកញ៉ាវេជ្ជបណ្ឌិត គួ​ច ម៉េងលី បានណែនាំអំពីជំងឺអំបៅអំបែករ៉ាំរ៉ៃធ្ងន់ធ្ងរអាចធ្វើឱ្យត្រចៀកស្ដាប់លែងឮ ដោយលោកបានបង្ហោះលើហ្វេសប៊ុកផេករបស់លោកដែលមានឈ្មោះថា MJQ University Press ហើយលោកបានសរសេរថា៖ “អំបៅអំបែក (Otitis Media) គឺជាជំងឺមួយប្រភេទដែលកើតឡើងដោយសារមេរោគ និងបាក់តេរីដែលចូលទៅក្នុងត្រចៀក ហើយអាចបង្កឱ្យរលាកត្រចៀកផ្នែកខាងក្នុង។ ជំងឺនេះចែកចេញជាពីរប្រភេទ គឺអំបៅអំបែកស្រួចស្រាល់ និងអំបៅអំបែករ៉ាំរ៉ៃ។ អំបៅអំបែកស្រួចស្រាល់ បើកើតចំពោះកុមារតែងមានអាការៈក្ដៅខ្លួនតិចតួចឬអាចក្ដៅខ្លាំង ឈឺក្បាល អស់កម្លាំង ហ៊ឹងត្រចៀក និង​ឈឺត្រចៀក។ ប្រសិនបើមេរោគចូលរយៈពេលចាប់ពី៣ថ្ងៃឡើងទៅ អាចនឹងមានខ្ទុះហូរចេញពីត្រចៀកមកខាងក្រៅ។ ចំណែកអំបៅ​អំបែករ៉ាំរ៉ៃវិញ អ្នកជំងឺអាចមានអាការៈឈឺក្បាល…

Untitled 1
សម្រង់

ព្រោះថា​ ស្នេហា ការស្រឡាញ់ មិនគួរត្រូវមានពាក្យថាត្រៀមចិត្តទុកមុន ឬត្រៀមចិត្តសម្រាប់បែកនោះទេមែនទេ!

ការពិតទៅឱកាសដែលពួកយេីងបាននៅក្បែរគ្នា វាមានមិនច្រើនទេ ខ្ញុំដឹងថាគង់តែដល់ពេលមួយដែលយើង​នឹងបែកគ្នា ថ្ងៃណាមួយខ្ញុំនឹងបាត់បង់អ្នក ដូច្នេះហើយទើបខ្ញុំប្រឹងព្យាយាមរក្សាពេលវេលាដែលយើងនៅក្បែរគ្នាឱ្យបានល្អ និងមានន័យបំផុត ។ ខ្ញុំអាចមាននិស្ស័យ បានជួបអ្នក ស្គាល់អ្នក ស្និទ្ធស្នាលនឹងអ្នក ក្បែរអ្នក សាងអនុស្សាល្អៗជាមួយអ្នកបានច្រើន តែខ្ញុំគ្មានសំណាង បានអ្នកមកមើលថែពេញមួយជីវិតទេ។ កាន់តែក្បែរ ក៏រឹតតែស្រឡាញ់ ខ្ញុំដឹងថាខ្ញុំ គ្មានថ្ងៃនឹងអាចបំភ្លេច ឬកាត់ចិត្តពីអ្នកបានទេ តែគ្រប់ពេល ខ្ញុំត្រៀមខ្លួនជានិច្ច សម្រាប់ថ្ងៃបែកគ្នារបស់ពួកយើង ។ ពិតហើយ ខ្ញុំធុញទ្រាន់នឹងអារម្មណ៍នេះណាស់ ខ្ញុំធុញនឹងការស្រឡាញ់បណ្ដើរ ត្រៀមចិត្តសម្រាប់បែកគ្នាបណ្ដើៗដោយគ្មានអនាគតច្បាស់លាស់បែបនេះណាស់! ព្រោះថា​ ស្នេហា ការស្រឡាញ់ មិនគួរត្រូវមានពាក្យថាត្រៀមចិត្តទុកមុន…

Bep La Noi Tu Tai Don Vuong Khi Pham 4 Dai Ky Nay Tai Loc Khong Den Gia Dinh Ngheo Kho Luc Duc 155545
សង្គម

ក្បួន​ហុងស៊ុយ ៤ ក្នុង​ការ​រៀបចំ​ផ្ទះ​បាយ បើ​អនុវត្ត​ខុស នោះ​អាច​ឲ្យ​គ្រួសារ​ខ្សត់​ទ្រព្យ

ផ្ទះ​បាយ​មិន​ត្រឹម​តែ​ជា​កន្លែង ​សម្រាប់​ចម្អិន ឬ​ទទួល​ទាន​អាហារ​ប៉ុណ្ណោះ​ទេ បើ​ក្នុង​ក្បួន​ហុងស៊ុយ វា​ក៏​មាន​ការ​ផ្សារភ្ជាប់​ទៅ​កាន់​ឥទ្ធិពល​នៃ​ទ្រព្យសម្បត្តិ​របស់​ម្ចាស់ផ្ទះ​ផង​ដែរ។ ការ​រៀបចំ​ផ្ទះ​បាយ ត្រឹមត្រូវ​តាម​ក្បួន​នោះ នឹង​លើក​យីអ៊ុន​ម្ចាស់ផ្ទះ តែ​បើ​ធ្វើ​ខុស នោះ​នឹង​ឲ្យ​អាប់​លាភ៖ ៤) ចង្ក្រាន​ត្រូវ​ដាក់​បញ្ច្រាស​នឹង​ទិស​ខ្លោងទ្វារ​ធំ​នៃ​ផ្ទះ ចង្រ្កាន​ដែល​ជា​របស់​មាន​អណ្តាត​ភ្លើង​ឆេះ​ឡើង តាម​ក្បួន​គេ​ណែនាំ​ឲ្យ​ដាក់​បែរ​មុខ​បញ្រ្ចាស​នឹង​ទិស​ខ្លោងទ្វារ​មេ​នៃ​ផ្ទះ។ ប្រសិន​ជា​ជ្រុល​រៀបចំ ឬ​ផ្ទះ​ចង្អៀត​មិន​អាច​បង្វិល​ទីតាំង​បាន នោះ​ត្រូវ​តែ​យក​អ្វី​មួយ​មក​បំបែក​ចំ​កណ្តាល។ លើស​ពី​នេះ ចង្រ្កាន​ក៏​មិន​ណែនាំ​ឲ្យ​ដាក់​នៅ​ជាប់​នឹង​បង្អួច​បើក​បិទ​ផង​ដែរ ព្រោះ​វា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ភាព​សុខដុមរមនា​របស់​គ្រួសារ។ ៣) កុំ​ឲ្យ​ផ្ទះ​បាយ​រញ៉េរញ៉ៃ ផ្ទះ​បាយ​ត្រូវ​មាន​ខ្យល់​ចេញ​ចូល​ស្រួលបួល ជៀសវាង​ការ​ស្ទះ​ខ្យល់។ ក្លិន​និង​ឧស្ម័ន​ដែល​ប្រើប្រាស់ ត្រូវ​មាន​លំហូរ​ ដើម្បី​ឲ្យ​វា​ឆ្លងកាត់​ដោយ​ស្រួលបួល ហើយ​សោភ័ណភាព​នេះ​សោត ការ​ដែល​រៀបចំ​ស្អាតបាត​ជាប់លាប់ នោះ​ក៏​នឹង​អាច​លើក​យីអ៊ុន​របស់​ម្ចាស់ផ្ទះ​បាន​ដូច​គ្នា។ ២) ការ​ដាក់​ទីតាំង​នៃ​ឡាបូ​ផ្ទះ​បាយ…

្ក្ក
សង្គម

​នេះ​ថ្ងៃ​ទាំង ៣ និង​ម៉ោង​មាស​ ដែល​ម្ចាស់​ឆ្នាំ​នីមួយៗ គួរ​សម្អាត​អាសនៈ ដើម្បី​បាន​លាភ​សំណាង​គុណ

ជិត​ដល់​ថ្ងៃ​សែន​ដក​ជើង​ធូប​ហើយ ដោយ​ផ្ទះ​ខ្លះ​គេ​រើស​យក​ថ្ងៃ យក​ម៉ោង​ហុងស៊ុយ​ដើម្បី​សម្អាត ព្រោះ​ជឿ​ថា វា​ពិត​ជា​អាច​នាំ​លាភ​សំណាង​គុណ ឬ​ទ្វេ​ដង​ដល់​ពួក​គេ។ ក្នុង​អត្ថបទ​នេះ Knongsrok ចែករំលែក​នូវ​ថ្ងៃ​និង​ម៉ោង​មាស ៣ ផ្អែក​ទៅ​តាម​ឆ្នាំ​ម្ចាស់​ផ្ទះ​ថែម​ទៀត ដែល​អ្នក​គួរ​តែ​ដឹង៖ ​ថ្ងៃ​ទី ២៦ ​មករា ឆ្នាំ ២០២២ ជា​ថ្ងៃ​ល្អ​បំផុត​ ដែល​អ្នក​គួរ​តែ​សម្អាត​អាសនៈ សម្រាប់​ស្វាគមន៍​ឆ្នាំ​ថ្មី ក៏​ដូច​ជា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ។ ពេលវេលា​ល្អ​សម្រាប់​អ្នក​កើត​ឆ្នាំ​រោង ចន្លោះ​ម៉ោង ៧-៩ ព្រឹក, អ្នក​កើត​ឆ្នាំ​ម្សាញ់ ចន្លោះ​ម៉ោង ៩-១១ ព្រឹក រី​ឯ​អ្នក​កើត​ឆ្នាំ​មមែ ចន្លោះ​ម៉ោង ១៣-១៥…

Nham Dan 2022 Dat Ngay 5 Linh Vat Nay Trong Nha Hut May Man Tang Phuc Khi Tai Loc Cho Gia Chu E90ab 6260763_default
សង្គម

រូប​តាំងមហា​សំណាង​ទាំង ៥ ដែល​គ្រប់​ផ្ទះ​គួរ​តែ​មាន​មួយ បើ​ចង់​បាន​លាភ​ធំ នៅ​ឆ្នាំ ២០២២

នៅ​ឆ្នាំ ២០២២ តាម​ជំនឿ គេ​ដំណាល​មក​ថា តាម​បណ្តា​ផ្ទះ​ទាំង​ឡាយ​គួរ​ណា​តែ​មាន​តាំង​នូវ​រូប​សំណាក​មហា​សំណាង​ទាំង ៥ ដូច​ខាង​ក្រោម ដើម្បី​អាច​ទទួល​បាន​លាភ​គុណ៖ ៥) គីង្គក់​ពាំ​កាក់ គឺ​ជា​ធាតុ​ហុងស៊ុយ ដែល​នាំ​មក​នូវ​សំណាង​ល្អ​ដល់​ម្ចាស់ផ្ទះ ហើយ​និមិត្ត​សញ្ញា​ពាំ​កាក់ ប្រៀប​ដូច​ជា​ការ​ពាំ​លាភ ពាំ​លុយ ចូល​មក​ដល់​ម្ចាស់​ផ្ទះ​ផង​ដែរ។ អ្នក​គួរ​តែ​ដាក់​បែរ​ទៅ​ទីតាំង​ទ្វារ​ធំ ដាក់​នៅ​ក្បែរ​អាសនៈ​ក៏​កាន់​តែ​ល្អ។ ៤) សិង្ហ​មាស​មួយ​គូ អាស្រ័យ​ទៅ​តាម​ពណ៌ បើ​អ្នក​ជ្រើស​យក​ពណ៌​ស គឺ​គេ​តំណាង​ឲ្យ​ការ​ការពារ​សុខភាព​ម្ចាស់ផ្ទះ រី​ឯ​ពណ៌​ខ្មៅ នាំ​សំណាង រី​ឯ​ពណ៌​ខៀវ នាំ​កិត្តិនាម​កេរ​ឈ្មោះ​ដល់​ម្ចាស់​ផ្ទះ ហើយ​ពណ៌​មាស ដូច​នាំ​សុភមង្គល​ចូល​ដល់​ក្រុម​គ្រួសារ។ ៣) ត្រី​មាស ត្រី​ជា​និមិត្ត​សញ្ញា​នៃ​លាភ​សំណាង…

Cover Moiss
សង្គម

Moissanite ឬត្បូងស្នាយ មានតម្លៃធូរថ្លៃជាងពេជ្រតែស្រស់ស្អាត ថែមទាំងផ្តល់ថាមពលខាងវិញ្ញាណស្ទើរមិនគួរឱ្យជឿ

Moissanite ដែលគេនិយមថាពេជ្រ Moissanite  ឬពេជ្រស្នាយ ការពិតវាមិនមែនជាពេជ្រនោះទេ ហើយក៏មិនមែនជាពេជ្រចិញ្ចឹមដែរ វាមានឈ្មោះថា ត្បូង Moissanite គឺជា ត្បូងដែលមានតម្លៃធូរថ្លៃជាងពេជ្រចិញ្ចឹមទៅទៀត។ ត្បូង Moissanite ឬត្បូងស្នាយ ជាប្រភេទត្បូងពណ៌សម្យ៉ាងដែលបានមកពីធាតុផ្សំ Silicon និង Carbon និងមានពន្លឺចែងចាំងស្រស់ស្អាតមិនចាញ់ពេជ្រទេ (អាចនិយាយបានថាភ្លឺចាំង ៧ពណ៌ ស្អាតជាងពេជ្រ) ប៉ុន្តែបើនិយាយពីតម្លៃវិញគឺធូរថ្លៃខ្លាំងជាងពេជ្រ ដែលមនុស្សគ្រប់គ្នាអាចមានលទ្ធភាពទិញវាធ្វើគ្រឿងពាក់បាន ហើយដោយសារហេតុនេះហើយទើបមនុស្សមួយចំនួនដែលនិយមប្រើត្បូងប្រភេទនេះហៅវាថាជាពេជ្រ Moissanite ។ ក្រៅពីភាពស្រស់ស្អាតទាក់ទាញ និងមានប្រជាប្រិញភាពដូចពេជ្រ Moissanite ត្រូវបានគេដឹងថាជាត្បូងប្រចាំខ្លួនដែលនាំសំណាងដល់អ្នកដែលកើតខែមេសា ដូចពេជ្រដែរ…