សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និងអង្គការភ្លែនអន្តរជាតិរួមគ្នាផ្តល់ជំនួយបរិក្ខារលាងដៃដល់សាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ដើម្បីឲ្យសិស្សានុសិស្សជាង ៣៩ ០០០ នាក់អាចចូលរៀនវិញប្រកបដោយសុវត្ថិភាព

Screen Shot 2022 01 06 At 8.27.42 PM
ការផ្សាយពាណិជ្ជកម្ម

ការប្រគល់បរិក្ខារលាងដៃចំនួន១៩៨គ្រឿង និង ឧបករណ៍វាស់កម្តៅចំនួន៩៩០ ដល់សាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១0 ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងអង្គការភ្លែនអន្តរជាតិកម្ពុជា បានដាក់ចេញជាផ្លូវការនូវការអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យនៅគ្រប់កម្រិតសាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ក្នុងពិធីបើកបរវេសនកាលឆ្នាំសិក្សា ២០២១ ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ។

ការផ្សាយពាណិជ្ជកម្ម
Photo_2022 01 11_10 43 26 (2)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងកម្មវិធីនេះដែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រោមការឧបត្ថម្ភសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប គំនិតផ្តួចផ្តើមរួមគ្នាជាមួយនឹងអង្គការភ្លែនអន្តរជាតិគ្រោងនឹងដំឡើងកន្លែងលាងដៃដែលដំណើរការដោយឈ្នាន់សរុបចំនួន ១៩៨ នៅទូទាំង ៩៩ សាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ត្រឹមខែមេសាឆ្នាំ២០២២នេះ។ លើសពីនេះទៅទៀត មូលនិធិព្រីនស៍ ក៏បានបរិច្ចាគឧបករណ៍វាស់កម្តៅចំនួន ៩៩០គ្រឿង ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់មូលនិធិក្នុងការផ្តល់នូវបរិយាកាសសាលារៀនប្រកបដោយសុវត្ថិភាពដល់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

យោងតាមប្រសាសន៍របស់លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ទាំងគ្រូបង្រៀននិងសិស្សានុសិស្សតម្រូវឲ្យអនុវត្តតាមវិធានការការពារដូចជាការលាងដៃឲ្យបានញឹកញាប់ ការរក្សាគម្លាត និងការពាក់ម៉ាស់ជាដើមដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩។ លោកជំទាវបានបន្តថា៖ «នៅបំណាច់នៃគម្រោងនេះ សិស្សានុសិស្សចំនួន ៣៩ ០១៩នាក់ មកពីសាលាបឋមសិក្សាចំនួន ៧២សាលា សាលាអនុវិទ្យាល័យចំនួន ១៨សាលា និងវិទ្យាល័យចំនួន ៩ សាលា ក្នុងស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ស្រុកកំពង់សីលា កោះរុង នឹងទទួលបានបរិក្ខារសម្រាប់លាងដៃនេះ»។

ការផ្សាយពាណិជ្ជកម្ម
Photo_2022 01 11_10 43 26
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងនៅសាររបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដោយគូសបញ្ជាក់ថាក្នុងខែកញ្ញា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញ បន្ទាប់ពីឃើញភាពល្អប្រសើរនៃការចាក់វ៉ាក់សាំងទៅលើកុមារដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ ។ ឯកឧត្តមបានបន្តថា «ជាមួយនឹងវិធានការប្រកបដោយប្រសិទ្ធភាពនេះ យើងមានមោទនភាពដែលអាចនិយាយបានថា ថ្ងៃនេះជាទំព័រថ្មីសម្រាប់សិស្សានុសិស្សកម្ពុជា ជាពិសេសកុមារដែលទើបតែចុះឈ្មោះចូលរៀនដើម្បីចាប់ផ្តើមដំណើរនៃការអប់រំរបស់ពួកគេក្រោមទស្សនទានថ្មីគឺ ‘គន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ’ »។

តាមរយៈការចាប់ផ្តើមជំហានដំបូងរបស់ខ្លួនក្នុងឆ្នាំថ្មីក្នុងយុទ្ធនាការ «ត្រឡប់ទៅសាលារៀនវិញ» នេះ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមចំណែកពង្រឹង និងផ្តល់ភាពអង់អាចដល់សិស្សានុសិស្សកម្ពុជាដើម្បីឲ្យពួកគេទទួលបាននូវអនាគតដ៏ប្រសើរមួយ ហើយតួនាទីដ៏សំខាន់នេះត្រូវបានមើលឃើញតាមរយៈការផ្តល់អាហារូបករណ៍ ចេនហ្ស៊ី ដល់សិស្សកម្ពុជាចំនួន៤០០នាក់ ដែលជាកម្មវិធីដ៏លេចធ្លោមួយក្នុងចំណោមកិច្ចផ្តួចផ្តើមដទៃទៀតរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប៕

ការផ្សាយពាណិជ្ជកម្ម
Photo_2022 01 11_10 43 27
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក Cliff Koh ដែលជាអគ្គលេខាធិការ នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា៖ «ពួ្កយើងជឿជាក់ថាកិច្ចផ្តួចផ្តើមក្នុងបើកសាលារៀនវិញប្រកបដោយសុវត្ថិភាពនេះគឺជាការចូលរួមចំណែកដ៏មានសារៈសំខាន់ និងចាំបាច់បំផុតសម្រាប់កាលៈទេសៈមួយនេះ។ យើងពិតជាមានសេចក្តីសោមនស្សរីករាយដែលបានធ្វើការ និងរៀនសូត្រពីអង្គការភ្លែនអន្តរជាតិដែលជាអង្គការមួយធ្វើការជួយ និងគាំទ្រដល់ការអភិវឌ្ឍន៍របស់កុមារក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកនេះ។ ហើយវាក៏ពិតជាកិត្តិយសសម្រាប់ពួកយើងខ្លាំងណាស់ដែលត្រូវបានអញ្ញើញឲ្យចូលរួមនៅក្នុងកម្មវិធីថ្ងៃនេះ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន ដើម្បីដាក់ចេញនូវការកម្មវិធីទឹកស្អាតនិងអនាម័យជាមួយនឹងអង្គការភ្លែនអន្តរជាតិ»។

លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានមានប្រសាសន៍ថា៖ «អង្គការភ្លែនអន្តរជាតិកម្ពុជានឹងធ្វើការសហការជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាឲ្យបានថា តំណាងសាលាចំនួនពីរនាក់ មាននាយកសាលាម្នាក់និងគ្រូបង្រៀនម្នាក់នឹងបានរៀនពីរបៀបតម្លើង ប្រើប្រាស់ ជួសជុលនិងថែទាំបរិក្ខារទាំងនោះ។ គម្រោងនេះទៀតសោតមានគោលបំណងធ្វើឲ្យប្រាកដថា៩០% នៃសិស្សានុសិស្ស ជាពិសេសកុមារតូចៗនឹងបានរៀននិងយល់ដឹងអំពីការរក្សាអនាម័យ និងវិធានការការពារជំងឺកូវីដ-១៩»។

ការផ្សាយពាណិជ្ជកម្ម

-ចប់-
អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា ដែលមាន ក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និង បម្រើសេវាអតិថិជន។

ការផ្សាយពាណិជ្ជកម្ម

អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជា រួមមានក្រុមហ៊ុនPrince Real Estate Group ក្រុមហ៊ុនPrince Huan Yu Real Estate Group ធនាគារPrince Bank ក្រុមហ៊ុនអាកាសចរណ៍Cambodia Airways ក្រុមហ៊ុនBelt Road Capital Management ព្រមទាំងក្រុមហ៊ុនAwesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបមានអាជីវកម្មប្រមាណជាង៨០នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងវិស័យប្រណិតភាពនៃជីវិត ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស ដែលកើតចេញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹងដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

ការផ្សាយពាណិជ្ជកម្ម

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ីសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបបានកសាងមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លំហូរមូលធនក្នុងស្រុកនិងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាក់ស្តែង សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបកំពុងតែអភិវឌ្ឍន៍គម្រោងទេសចរណ៍និងលំនៅដ្ឋានទីក្រុងរាមនាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងនោះដែរសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបមានគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន១៦ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់តំបន់ទាំងមូល។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើរ រយៈពេល១០នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ដែលក្នុងគោលបំណងរួមចំណែកដល់ការស្តារ សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុផងដែរ៕

អំពី អង្គការភ្លែនអន្តរជាតិ

ការផ្សាយពាណិជ្ជកម្ម

អង្គការភ្លែនអន្តរជាតិ គឺជាអង្គការដែលផ្តោតលើការអភិវឌ្ឍ និងមនុស្សធម៌ ដោយជួយលើកកម្ពស់ដល់សិទ្ធិកុមារ និងសមភាពចំពោះក្មេងស្រី។ យើងនៅតែបន្តប្រឹងប្រែងទាំងអស់គ្នាដើម្បីទិសដៅថ្មីដែលផ្តោតសំខាន់លើសិទ្ធិកុមារនិងសមភាពសម្រាប់ក្មេងស្រី ដោយធ្វើការរួមគ្នាជាមួយកុមារ យុវជន អ្នកគាំទ្រ ក៏ដូចជាដៃគូនានារបស់យើង។ ជាមួយនឹងបទពិសោធន៍ជាង ៨០ឆ្នាំនៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការអង្គការភ្លែនអន្តរជាតិមានគោលបំណងគាំទ្រដល់ក្មេងស្រី និងក្មេងប្រុសឱ្យបានចូលរៀន ចូលរួមក្នុងការដឹកនាំ ការសម្រេចចិត្ត និងតស៊ូប្រឹងប្រែង ហើយបានចាប់ផ្តើមដំណើរការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ2002។

នៅខែតុលា ឆ្នាំ២០២១ អង្គការភ្លែនអន្តរជាតិកម្ពុជាបានបើកដំណើរការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំទៅមុខទៀតនោះមានចំនួន៤រួមមាន៖ (១) ការចាប់ផ្តើមជាមួយសុខភាពល្អ – ការរួមបញ្ចូលកម្មវិធីអាហារូបត្ថម្ភកម្មវិធីការគាំពារនិងអភិវឌ្ឍន៍កុមារតូច និងទឹកស្អាត និងអនាម័យដើម្បីធានាថាក្មេងស្រីនិងក្មេងប្រុសមានការចាប់ផ្តើមដោយយុត្តិធម៌នៅក្នុងជីវិត និងអាចធ្វើការជ្រើសរើសដោយសេរី និងព័ត៌មានអំពីរាងកាយរបស់ពួកគេ។ (២) កិច្ចការពារជំនាន់ថ្មី – ផ្តោតទៅលើOCSE, អ្នកស្រឡាញ់ភេទដូចគ្នា, CEFM, កុមារដែលទុកចោលរួមទាំងកម្មវិធីឆ្លងដែនដើម្បីរក្សាកុមារជាពិសេសក្មេងស្រីនិងយុវជនឱ្យមានសុវត្ថិភាព។ (៣) ការរៀនមួយជីវិតដោយផ្តោតលើIQE ការអភិវឌ្ឍជំនាញ និងជំនាញជីវិតរួមទាំងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជនិងសិទ្ធិដើម្បីធានាថាកុមារជាពិសេសក្មេងស្រី និងស្រ្តីវ័យក្មេងទទួលបានចំណេះដឹងជំនាញនិងទំនុកចិត្តដែលពួកគេត្រូវការដើម្បីសម្រេចបាននូវសិទ្ធិរបស់ពួកគេនិងឈានដល់សក្តានុពលពេញលេញ។ និង(៤) ភាពដឹកនាំរបស់ក្មេងស្រី – ការពង្រឹងសមត្ថភាពនិងភាពជាអ្នកដឹកនាំភាពជាពលរដ្ឋសកម្មនិងការចូលរួមរបស់ប្រជាពលរដ្ឋធានាថាក្មេងស្រីនិងស្រ្តីវ័យក្មេងមានចំណេះដឹងជំនាញនិងទំនុកចិត្តដើម្បីជោគជ័យ៕

ការផ្សាយពាណិជ្ជកម្ម

សម្រាប់ព័ត៌មានបន្ថែមអំពីព្រីនស៍គ្រុប សូមទំនាក់ទំនងទៅកាន់៖

លោកស្រី លឹមស៊ាងហេង

Two Way Public Relations

ទូរសព្ទលេខ៖ +៨៥៥៦៩៧៧៣៩៦១

អ៊ីម៉ែល៖[email protected]

ការផ្សាយពាណិជ្ជកម្ម