ព័ត៌មាន

វិចិត្រករ១រូបបានគូបញ្ជាក់ពីបញ្ហានៃសង្គមរបស់យើងតាមរយៈរូបភាពចំនួន ៣០ សន្លឹកនេះពិតជាចាក់ដោតណាស់!!
សម្រង់

វិចិត្រករ១រូបបានគូបញ្ជាក់ពីបញ្ហានៃសង្គមរបស់យើងតាមរយៈរូបភាពចំនួន ៣០ សន្លឹកនេះពិតជាចាក់ដោតណាស់!!

វិចិត្រករអាឡឺម៉ង់ លោក Steffen Kraft ដែលមានឈ្មោះថា Iconeo បានបង្ហាញរូបភាពដែលគាតបានគូតាមអ៊ិនធរណេតហើយបានធ្វើឱ្យមានការអត្ថាធិប្បាយបែបសង្គមអស្ចារ្យដែលបង្ហាញពីរបៀបរស់នៅគួរឱ្យហួសចិត្តនិងសូម្បីតែពុតត្បុតនៅពេលខ្លះក្នុងសង្គមយើងនេះក៏គាត់បានបង្កប់ន័យក្នុងរូបភាពដែលបានគូខាងក្រោមនេះ។ ១. ការសិក្សាដែលមានបង្កប់នូវរឿងរ៉ាវដែលគ្រោះថ្នាក់មួយចំនួន ២. តែងតែនិយាយថាចង់បានសន្តិភាពតែការផលិតគ្រឿងគ្រោះថ្នាក់ដូចមានការកើនឡើង!!! ៣. ទទួលបានការគាំទ្រច្រើនពីបណ្តាយសង្គមគឺឆ្ងាញ់ជាងការផឹកការហ្វេ! ៤. តើជាការសម្ដែងឬ? ៥. ខ្ញុំតែម្នាក់ឯងពុំអាចផ្លាស់ប្តូរពិភពមួយនេះបាននោះទេ!! ៦. បើខ្ញុំមិនសម្លាប់គាត់ទេ គាត់នឹងសម្លាប់ខ្ញុំជាក់ជាពុំខាន ៧. សង្ឃឹមថាថ្ងៃណាមួយខ្ញុំមានលុយច្រើន ៨. មនុស្សស្រីដែលស្រលាញ់ស្រីដូចគ្នាមានការកើនឡើង ៩. ខ្ញុំឯការណាស់ ១០. ជម្រកសត្វក្នុងទឹកទទួលការបំផ្លាញ ១១. ដាក់ពេលវេលាបំផ្លាញព្រៃឈីពីភពផែនដី ១២. ម៉ាស៊ីនកំណត់រឿងរ៉ាវផែនដី…

ស្ពានស្ទឹងត្រង់-ក្រូចឆ្មាររួចរាល់ ៨៩,៥០%! អ្នកស្រុកស្ទឹងត្រង់ និងក្រូចឆ្មារ ជិតបានឆ្លងស្ពានថ្មីហើយ!
សម្រង់

ស្ពានស្ទឹងត្រង់-ក្រូចឆ្មាររួចរាល់ ៨៩,៥០%! អ្នកស្រុកស្ទឹងត្រង់ និងក្រូចឆ្មារ ជិតបានឆ្លងស្ពានថ្មីហើយ!

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹងជញ្ជូន បានឲ្យដឹងថាស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សាងសង់ ៨៧,៥% ហើយ។ ស្ពាននេះនឹងសាងសង់រួចរាល់នៅខែមីនាដើមឆ្នាំ២០២១ខាងមុខនេះ ស្ពាននេះឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីខេត្តកំពង់ចាមទៅកាន់ខេត្តត្បូងឃ្មុំ។ ស្ពាននេះមានប្រវែងសរុប ១.២៣១ម៉ែត្រ ទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងដែលត្រូវចំណាយអស់ថវិការសរុម ៥៦.៩៩៨លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ ៤២ខែ។   គិតត្រឹមខែ ឧសភា ឆ្នាំ២០២០ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចការសាងសង់បាន ៨៧,៥ % ហើយគ្រោងបញ្ចប់ ក្នុងខែមីនា ឆ្នាំ២០២១ នេះ ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ…

បានទស្សនារូបភាពទាំងនេះហើយ ទើបដឹងថា ដ្បិតកម្ពុជា មានផ្ទៃដីតូច តែជាដែនដីប្រកបដោយសក្តានុពលធនធានជីវៈចម្រុះដ៏សម្បូរបែប
សម្រង់

បានទស្សនារូបភាពទាំងនេះហើយ ទើបដឹងថា ដ្បិតកម្ពុជា មានផ្ទៃដីតូច តែជាដែនដីប្រកបដោយសក្តានុពលធនធានជីវៈចម្រុះដ៏សម្បូរបែប

រូបភាពជាច្រើនដែលបានថតផ្ដិតយកទេសភាព ធម្មជាតិ ជាមួយនឹងសត្វព្រៃច្រើនប្រភេទ បានបើកបង្ហាញឱ្យឃើញតាមរយៈគេហទំព័រផ្លូវការរបស់ ក្រសួងបរិស្ថាន បានធ្វើឱ្យយើងមើលឃើញថា ដ្បិតអីប្រទេសកម្ពុជាយើង ជាប្រទេសដែលមានផ្ទៃដីតូចក៏ពិតមែន ប៉ុន្តែកម្ពុជាជាដែនដីប្រកបដោយសក្តានុពលធនធានជីវៈចម្រុះដ៏សម្បូរបែប ទាំងនេះសបញ្ជាក់ពីកេរ្តិ៍ដំណែលធម្មជាតិ ចំពោះប្រជាជនកម្ពុជាគ្រប់រូប។ យើងពិតជាមានសំណាងយ៉ាងក្រៃលែង ដោយបានរស់នៅក្នុងប្រទេសពោរពេញដោយធនធានធម្មជាតិដ៏ច្រើនឥតគណនា នៅតាមតំបន់ភូមិសាស្រ្តផ្សេងៗគ្នាជាច្រើន។ នៅភាគខាងជើង និងឦសាននៃប្រទេស មានប្រភេទព្រៃល្បោះ និងព្រៃស្រោងកំពុងគ្របដណ្តប់ នៅភាគនិរតី មាននូវព្រៃរងទឹកភ្លៀងនៃតំបន់ជួរភ្នំក្រវ៉ាញ និងនៅភាគកណ្តាល មានប្រព័ន្ធផ្លូវទឹកដ៏ធំធេងនៃបឹងទន្លេសាប និងទន្លេមេគង្គ។ តំបន់ភូមិសាស្ត្រនីមួយៗ បង្កើតបាននូវភាពសម្បូរបែបនៃធនធានជីវៈចម្រុះ ដែលក្នុងនោះ គេឃើញមានរុក្ខជាតិចម្រុះតូចធំប្រមាណ ២៣០០ប្រភេទ(USAID, August 23, 2019) និងប្រភេទសត្វដូចជា…

សូមធ្វើការប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ មិថុនា កម្ពុជានឹងរងបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ជាបន្តបន្ទាប់
សម្រង់

សូមធ្វើការប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ មិថុនា កម្ពុជានឹងរងបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ជាបន្តបន្ទាប់

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយនាព្រឹកថ្ងៃទី ២ មិថុនា ឆ្នាំ២០២០ នេះថា កម្ពុជានឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយក៏រងបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ សូមប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តក្រុងនានា ជ្រាបជាដំណឹង និងធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ក្នុងសេចក្តីជូនដំណឹង មានដូចតទៅ ៖ ១) បណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល -សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C -សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ។ ក្នុងនោះក៏មានផ្នែកខ្លះនៃវាលទំនាប ភាគពាយ័ព្យ…

អ្នកជំនាញជនជាតិជប៉ុនបានព្រមានថា ការពាក់ម៉ាស់ឱ្យកុមារអាយុក្រោម២ឆ្នាំ គឺបង្កគ្រោះថ្នាក់ខ្លាំងណាស់
សម្រង់

អ្នកជំនាញជនជាតិជប៉ុនបានព្រមានថា ការពាក់ម៉ាស់ឱ្យកុមារអាយុក្រោម២ឆ្នាំ គឺបង្កគ្រោះថ្នាក់ខ្លាំងណាស់

យោងតាមសមាគមគ្រូពេទ្យកុមារជប៉ុនបានបង្ហាញថា ការពាក់ម៉ាសបានក្លាយជារឿងធម្មតាក្នុងកំឡុងពេលមានជំងឺរាតត្បាត ប៉ុន្តែការពាក់ម៉ាស់ឱ្យកុមាតូចៗដែលមានអាយុក្រោម២ឆ្នាំ មិនមែនជារឿងល្អនោះឡើយ គឺវាបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់កុមារតូចៗ។ សេចក្តីណែនាំមួយនៅក្នុងខិត្តប័ណ្ណបាននិយាយថា គោលការណ៍ណែនាំនៃជំងឺ Covid-១៩ របស់ជប៉ុនបានលើកទឹកចិត្តឱ្យមនុស្សពាក់ម៉ាស់ ប៉ុន្តែស្ថាប័នវេជ្ជសាស្ត្របានព្រមានដល់ឪពុកម្តាយគ្រប់រូបមិនឱ្យពាក់ម៉ាស់ឱ្យទារកទេ ព្រោះវាពិបាកកត់សម្គាល់ការផ្លាស់ប្តូរពណ៌មុខការបញ្ចេញមតិ និងការដកដង្ហើមរបស់ក្មេង។ ខិត្តប័ណ្ណក៏បានសរសេរថា“ វាអាចទៅរួចដែលថារបាំងមុខបង្កការលំបាកដល់ទារកក្នុងការដកដង្ហើម និងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល” ។ ទារកនៅតែមានផ្លូវដង្ហើមតូចហើយរបាំងអាចធ្វើអោយពិបាកដកដង្ហើមបង្កើនបន្ទុកនៅលើសួត។ វាក៏មានការកើនឡើងនៃហានិភ័យការថប់ដង្ហើម ជាពិសេសប្រសិនបើកុមារតូចក្អួតនៅនៅពេលពាក់ម៉ាស់។ យ៉ាងណាមិញ ទារកមានហានិភ័យទាបចំពោះការឆ្លងជំងឺកូរ៉ូណា ហើយសមាគមបានសន្និដ្ឋានថា របាំងមុខមិនចាំបាច់សម្រាប់ទារកអាយុក្រោមពីរឆ្នាំនោះទេ។ កាលពីថ្ងៃច័ន្ទនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូអាបេ បានលើកឡើងពីភាពអាសន្នទូទាំងប្រទេសរបស់ប្រទេស វាបានកើតឡើងជិតមួយខែហើយ ប៉ុន្តែអាជ្ញាធរបានលើកវាមួយសប្តាហ៍មុនផែនការដែលបានគ្រោងទុក។ ទោះយ៉ាងណាលោកអាបេបានពង្រីកការហាមឃាត់ក្នុងការធ្វើដំណើរទៅកាន់ប្រទេសចំនួន ១១១ ដែលមានប្រសិទ្ធិភាពនៅថ្ងៃពុធ…

វត្ថុសិល្បៈចំនួន ៧១១ បំណែក បានចុះបញ្ជីសារពើភណ្ឌ និង៥៣១បំណែកកំពុងដំណើរការចុះបញ្ជីដើម្បីសម្គាល់អត្តសញ្ញាណ
សម្រង់

វត្ថុសិល្បៈចំនួន ៧១១ បំណែក បានចុះបញ្ជីសារពើភណ្ឌ និង៥៣១បំណែកកំពុងដំណើរការចុះបញ្ជីដើម្បីសម្គាល់អត្តសញ្ញាណ

ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបីនៃអាជ្ញាធរជាតិអប្សរា សម្រេចចុះបញ្ជីវត្ថុសិល្បៈបានចំនួន៧១១បំណែក ដែលប្រមូលបានពីប្រជាជននិងនៅតាមប្រាសាទទាំង៩១ក្នុងរមណីយដ្ឋានអង្គរ ឱ្យមានសុវត្ថិភាពនិងមានអត្តសញ្ញាណត្រឹមត្រូវ សម្រាប់ជាប្រយោជន៍ប្រើប្រាស់ទៅថ្ងៃក្រោយ។ លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការឱ្យដឹងថា បំណែកវត្ថុសិល្បៈទាំង៧១១បំណែកដែលក្រុមការងារបានចុះបញ្ជីសារពើភណ្ឌរួចរាល់នោះ គឺភាគច្រើនជាចម្លាក់ធ្វើពីថ្មភក់ មាន៖ សិលាចារឹក ចម្លាក់ទេវរូប បល្ល័ង្គឬជើងទម្រ បំណែកផ្តែរ បំណែកហោជាង បំណែកសសរពេជ្រ បំណែកក្បាច់លម្អផ្សេងៗ កុលភាជន៍ និងវត្ថុធ្វើពីលោហៈមួយចំនួនទៀត។ ក្រៅពីការចុះបញ្ជីវត្ថុសិល្បៈដែលបានទទួលពីប្រជាជន និងកំណាយស្រាវជ្រាវផ្សេងៗខាងលើ ក្រុមចុះបញ្ជីក៏បានចុះបញ្ជីវត្ថុសិល្បៈដែលនៅជុំវិញបរិវេណប្រាសាទទាំង៩១បានមួយចំនួនដែរ។ ការចុះបញ្ជីវត្ថុសិល្បៈដែលនៅតាមប្រាសាទទាំង៩១នេះ គឺមានគោលបំណងចងក្រងឯកសារ កំណត់អត្តសញ្ញាណវត្ថុសិល្បៈទាំងនោះដើម្បីចូលរួមទប់ស្កាត់ការចល័តឬបាត់បង់ដោយប្រការណាមួយជាយថាហេតុ។ នៅក្នុងទម្រង់នៃការកំណត់អត្តសញ្ញាណនេះ គឺបានផ្តល់ព័ត៌មានយ៉ាងជាក់លាក់អំពីប្រភេទចម្លាក់ ប្រភព វត្ថុធាតុ ទំហំ…

រយៈពេលត្រឹមតែមួយខែសោះ កងកម្លាំងសមត្ថកិច្ចទទួលបានប្រាក់ពិន័យរាប់ម៉ឺនដុល្លារ ពីការរឹតបន្តឹងច្បាប់ចរាចរណ៍
សម្រង់

រយៈពេលត្រឹមតែមួយខែសោះ កងកម្លាំងសមត្ថកិច្ចទទួលបានប្រាក់ពិន័យរាប់ម៉ឺនដុល្លារ ពីការរឹតបន្តឹងច្បាប់ចរាចរណ៍

យោងតាម​ប្រសាសន៍​របស់​នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ចរាចរណ៍​បាន​ថ្លែង​ នាព្រឹក​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២០នេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​អំពី​លទ្ធផល​នៃ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តាម​ស្មារតី​អនុក្រឹត្យ​លេខ ៣៩ រយៈពេល​១​ខែ​ដំបូង ចាប់ពី​ថ្ងៃ​ទី​០១ ដល់ ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០ ខាងកម្លាំង​នគរបាល​ចរាចរណ៍​ផាកពិន័យ​បាន​ទឹកប្រាក់​ប្រមាណ​ជាជាង​៧០​ម៉ឺន​ដុល្លារអាមេរិក។ នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន ក៏បានបន្ថែមទៀតថា ក្នុង​ចំណោម​យានយន្ត​ល្មើសច្បាប់​ទាំងអស់​មាន​ប្រមាណ​២០​ភាគរយ គឺ​មិន​ទាន់​បានមក​បង់ប្រាក់​ផាកពិន័យ​នៅឡើយ​ទេ។ គូសបញ្ជាក់​ផងដែរថា ក្នុងកំឡុងពេល​០១​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០ នេះ កងកម្លាំងសមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ធ្វើការ​ត្រួតពិនិត្យ និង​ផាកពិន័យ​ចំពោះ​យានយន្តដែលល្មើសច្បាប់​​ចរាចរណ៍​ផ្លូវគោក​សរុប​មានចំនួន…

Ivan Sidorenko: ពី​ជាង​គំនូរមកជាកំពូលអ្នកបាញ់ស៊ីប​​ក្នុង​សង្គ្រាមលោកលើកទី ២ ផ្ដាច់​ជី វិតទាហានអាស៊ីអាល្លឺម៉ង់​៥០០នាក់ប្រើ​កាំភ្លើងល្បីម៉ាក Mosin-Nagant
ប្រវត្តិសាស្រ្ត

Ivan Sidorenko: ពី​ជាង​គំនូរមកជាកំពូលអ្នកបាញ់ស៊ីប​​ក្នុង​សង្គ្រាមលោកលើកទី ២ ផ្ដាច់​ជី វិតទាហានអាស៊ីអាល្លឺម៉ង់​៥០០នាក់ប្រើ​កាំភ្លើងល្បីម៉ាក Mosin-Nagant

Ivan Sidorenko ដើមឡើយ​គឺ​ជា​ជាង​គំនូរម្នាក់​ដែល​មាន​ទឹក​ដៃគ្រាន់​បើ តែ​ចូល​ដល់​សម័យ​សង្គ្រាម​គាត់​បាន​ប​ង្រៀនខ្លួន​ឯងក្លាយ​ជា​កំពូល​ទាហាន​លប​បាញ់​ម្នាក់​ក្នុង​កងទ័ពក្រហម​សូវៀត។ មិន​មែន​ជា​លេង​សើច​ពី​ជាង​គំនូរមក​ក្លាយ​ជា​អ្នកកាន់កាំភ្លើង​ពិត​ជា​សាហាវ​ហើយ​វា​ក៏​ជា​សិល្បៈមួយសម្រាប់គាត់។ លោក Ivan Sidorenko បានចុះឈ្មោះក្នុងជួរកងទ័ពក្រហម​ក្នុង​ខណៈពេល​លំបាកមួយ។ គាត់ជានិស្សិតបញ្ចប់ការសិក្សានៅវិទ្យាល័យនិងមហាវិទ្យាល័យសិល្បៈ។ ប៉ុន្តែការ​ចូលបម្រើយោធាបានបង្ហាញឲ្យ​គាត់​ក្លាយជា​កំពូល​អ្នក​បាញ់កាំភ្លើងស៊ីប​ដ៏​គ្រោះ​ថ្នាក់​មួយ។ Sidorenko បានរស់នៅដោយពាក្យស្លោកមួយ “one shot, one kill” និងនិង​ក្លាយ​ជាទាហាន​ដ៏​មាន​ស្នាដៃបំផុតរបស់សហភាពសូវៀតដែលនឹងសម្លាប់ទាហាន​អាល្លឺម៉ង់ចំនួន ៥០០ នាក់ក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ។ អីចឹង​ហើយ! វីរបុសដែល​ជា​កំពូល​អ្នក​បាញ់ស៊ីបដ៏​ច្បាស់​បំផុតរបស់​ទាហានក្រហម​សូវៀត​បាន​កើតមក​ហើយ។ ជីវិតនិង​អាជីពរបស់ Ivan Sidorenko មុន​ពេល​ជា​ទាហាន៖ ទោះ​បី​ជា​គាត់​បាន​ក្លាយ​ជា​វីរបុរសរបស់​ប្រជាជនសូវៀត ឬ​រុស្សី​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ និង​ជា​កំពូល​អ្នក​បាញ់​ស៊ីប​ដ៏​គ្រោះ​ថ្នាក់​ក្នុង​ជួរ​កងទ័ព​ទាហាន​ក្រហម តែ​គាត់​កើត​ក្នុង​ត្រកូលកសិកក្រីក្រ…

រដ្ឋជាង៣០នៅសហរដ្ឋអាមេរិក កំពុងតែរងភាពវឹកវរយ៉ាងខ្លាំង ដោយសារក្រុមបាតុករបានធ្វើបាតកម្មទាមទាររកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅម្នាក់ ដែលបានស្លាប់ព្រោះតែក្រុមប៉ូលិសប្រើអំពើហិង្សា
សម្រង់

រដ្ឋជាង៣០នៅសហរដ្ឋអាមេរិក កំពុងតែរងភាពវឹកវរយ៉ាងខ្លាំង ដោយសារក្រុមបាតុករបានធ្វើបាតកម្មទាមទាររកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅម្នាក់ ដែលបានស្លាប់ព្រោះតែក្រុមប៉ូលិសប្រើអំពើហិង្សា

មកទល់នឹងពេលនេះ រដ្ឋជាច្រើននៅសហរដ្ឋអាមេរិក កំពុងតែមានការវឹកវរជាខ្លាំង ដោយសារតែមានក្រុមបាតុកររាប់ពាន់នាក់បានធ្វើបាតុកម្មទៅតាមតំបន់នានា ដើម្បីទាមទាររកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅឈ្មោះ George Floyd ដែលត្រូវបានប៉ូលិសស្បែកសម្នាក់យកជង្គង់សង្កត់ក រហូតដល់ស្លាប់កាលពី ថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។ ក៏មានការធ្វើបាតុកម្មលាយឡំជាមួយអំពើហិង្សាដ៏សាហាវ ដែលបានផ្ទុះឡើងនៅក្នុងរដ្ឋ យ៉ាងហោចចំនួន៣០ ហើយទីក្រុងចំនួន ២៥បានដាក់ចេញបម្រាមគោចរ។ យ៉ាងណាមិញ បើយោងតាមទីភ្នាក់ងារព័ត៌មាន AP ប៉ូលិសអាមេរិក បានឃាត់ខ្លួនមនុស្សជាង១០០០នាក់ នៅតាមទីក្រុងចំនួន១៧។ តែចំនួននេះអាចនឹងកើនឡើង ស្របពេលបាតុកម្ម នៅតែបន្តប្រព្រឹត្តទៅ ខណៈលោក ដូណាល់ ត្រាំ បង្គាប់ឱ្យយោធាប្រុងជើងការត្រៀមខ្លួនធ្វើអន្តរាគមន៍នៅក្នុងករណីចំបាច់។ ខាងក្រោមនេះគឺជារូបភាពសកម្មភាពធ្វើបាតុកម្មតវ៉ាប្រើហិង្សាយ៉ាងសាហាវនៅសហរដ្ឋអាមេរិក នារយៈពេលប៉ុន្មានថ្ងៃមកនេះ ៖

កាន់តែក្ដៅគគុក! បន្ទាប់ពីមានករណីសម្លាប់បុរសជនជាតិស្បែកខ្មៅ ពេលនេះ មានក្រុមបាតុកររាប់ពាន់នាក់ ធ្វើបាតុកម្មដុតបំផ្លាញ ពាសពេញទីក្រុង
សម្រង់

កាន់តែក្ដៅគគុក! បន្ទាប់ពីមានករណីសម្លាប់បុរសជនជាតិស្បែកខ្មៅ ពេលនេះ មានក្រុមបាតុកររាប់ពាន់នាក់ ធ្វើបាតុកម្មដុតបំផ្លាញ ពាសពេញទីក្រុង

យ៉ាងហោចណាស់មានក្រុមបាតុករប្រមាណជាជាង ៧០០០នាក់ បានធ្វើដំណើរតាមដងផ្លូវនៅ Oakland រដ្ឋកាលីហ្វញ៉ា កាលពីយប់មិញ ដោយមានការប៉ះទង្គិចជាមួយក្រុមប៉ូលីស និងបង្កឱ្យមានការវាយប្រហារដុតបំផ្លាញនៅទូទាំងទីក្រុង។ ក្នុងខណៈពេលធ្វើបាតុកម្មនោះ មានមន្រ្តីពីររូប ដែលជាមន្ត្រីសេវាការពារសហព័ន្ធដែលជាផ្នែកមួយនៃសន្តិសុខមាតុភូមិត្រូវបានគេបាញ់សម្លាប់។ ទន្ទឹមនឹងនេះដែរ បាតុករអាយុ ១៩ ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់នៅក្រុង Detroit កាលពីយប់មិញ ខណៈពេលដែលទាហាននៅរដ្ឋ North Carolina និងញូវយ៉កត្រូវបានគេបញ្ជាឱ្យត្រៀមខ្លួនដើម្បីផ្លាស់ទីក្នុងរយៈពេល ៤ ម៉ោង និងកងទ័ពនៅរដ្ឋ Colorado និង Kansas ក្នុងរយៈពេល ២៤ ម៉ោង។ យ៉ាងណាមិញ…

នាងហត់កាយអាចទ្រាំបាន តែបើហត់ចិត្ត នឿយគំនិតទៀត នាងមិននៅទ្រាំទេ
សម្រង់

នាងហត់កាយអាចទ្រាំបាន តែបើហត់ចិត្ត នឿយគំនិតទៀត នាងមិននៅទ្រាំទេ

មនុស្សស្រីជាច្រើន នៅសម័យនេះ នាងពិតជាខ្លាចរអា នឹងពាក្យថាប្រពន្ធតែឈ្មោះណាស់ ត្រូវហើយ ព្រោះមនុស្សប្រុសខ្លះ ស្រឡាញ់ ថ្នាក់ថ្នមតែដំបូងតែប៉ុណ្ណោះ លុះបានជាប្ដីប្រពន្ធ ក៏ចាប់ផ្ដើមប្រែប្រួលគ្រប់យ៉ាង។ មនុស្សស្រីនាងមិនដែលខ្លាច នឹងការងារក្រៅក្នុងនោះទេ តែអ្វីដែលនាងខ្លាចគឺ ភាពគ្មានតម្លៃ អ្វីដែលនាងធ្វើ បានត្រឹមតែគេមើលហើយបន្ទោសឥតល្ហែ សួរថា អ្នកណាអាចទ្រាំបាន មនុស្សចាស់ ខួរធំអស់ហើយ ប្រាកដជាចេះឈឺ មិនមែនកូនក្មេង ត្រូវគេស្ដីបន្ទោស ហើយក៏ភ្លេចចោលនោះទេ។ ការងារ ខំធ្វើចង់ស្លាប់ នៅមិនអាចផ្គាប់ចិត្តប្ដី អាត្មានិយមខ្លះបានផង នាងហត់កាយអាចទ្រាំបាន តែបើហត់ចិត្ត នឿយគំនិតទៀត នាងមិននៅទ្រាំទេ…

គួរឱ្យភ្ញាក់ផ្អើល! គ្រួសារអ្នកច្បារអំពៅមួយ បានរៀបចំពិធីចូលម្លប់ឱ្យកូនស្រី ដែលជាប្រពៃណី មិនសូវមានអ្នកណាប្រារព្វដូចមុនឡើយ
សម្រង់

គួរឱ្យភ្ញាក់ផ្អើល! គ្រួសារអ្នកច្បារអំពៅមួយ បានរៀបចំពិធីចូលម្លប់ឱ្យកូនស្រី ដែលជាប្រពៃណី មិនសូវមានអ្នកណាប្រារព្វដូចមុនឡើយ

ពិធីចូលម្លប់ គឺជាពិធីមួយដែលជាប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើងដែលមានតាំងពីយូរលង់ណាស់មកហើយ ពិធីននេះដែរ ខ្មែរយើងធ្វើឡើងដើម្បីបំពេញល័ក្ខឱ្យកូនស្រី ដែលនាងឈានដល់វ័យក្រមុំ។ យ៉ាងណាមិញ សម្រាប់ខ្មែរយើងបច្ចុប្បន្ន កម្រនឹងមានអ្នកណាធ្វើពិធីនេះណាស់ ចាប់តាំងពីចុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្សមកម៉្លេះ។ ដោយឡែកថ្មីៗនេះ ស្រាប់តែមានគ្រួសារមួយដែលរស់នៅក្នុងទីក្រុងភ្នំពេញ បានរៀបចំពិធីចូលម្លប់ឱ្យកូនស្រី. បានធ្វើឱ្យមិត្តអ្នកលេងក្នុងសង្គមហ្វេសប៊ុគ មានការភ្ញាក់ផ្អើល និងចូលរួមលើកទឹកចិត្ត និងសរសើរ ដែលនៅតែបន្តរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើង។ ដោយយោងតាម គណនីហ្វេសប៊ុគ លោក Chandoeb Sun បានបង្ហោះសារមួយថា ” ពិធីចូលម្លប់​ កូនបងស្រី​ ឌី​ ចាន់ណា​ នៅច្បាអំពៅ​។ នេះជាអ្នកទី២​ហេីយ ដែលពលរដ្ឋភ្នំពេញធ្វេីទំនៀមនេះពិតប្រាកដ​…

មកដល់ព្រឹកនេះ កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន១ករណីបន្ថែមទៀត និងព្យាបាលជាសះស្បើយចំនួន១នាក់
សម្រង់

មកដល់ព្រឹកនេះ កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន១ករណីបន្ថែមទៀត និងព្យាបាលជាសះស្បើយចំនួន១នាក់

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាស គិតត្រឹមម៉ោង ០៧ ៖ ០០ នាទី ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២០នេះ បានរកឃើញករណីវិជ្ជមានចំនួន១ករណី ជាជនជាតិខ្មែរ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅខេត្តត្បូងឃ្មុំ ដែលបានត្រឡប់មកពីសិក្ខាសាលានសាលាមួយនៃប្រទេសថៃ ដោយបានធ្វើដំណើរតាមរយៈ រថយន្តក្រុង ១២កៅអី។ ចំណែកអ្នករួមដំណើរជាមួយគាត់សរុបទាំងអស់ ១០នាក់ រួមទាំងអ្នកបើក។ បច្ចុប្បន្នបុរសរូបនេះ កំពុងតែដាក់ឱ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្តាយមានជ័យ។ ក្នុងនោះដែរ ក៏មានបុរសម្នាក់ទៀត ដែលរួមដំណើរជាមួយនោះ…

មិនបាច់យកខ្ញុំប្រៀបនឹងអ្នកណាទេ ព្រោះមនុស្សមិនដូចគ្នាឡើយ
សម្រង់

មិនបាច់យកខ្ញុំប្រៀបនឹងអ្នកណាទេ ព្រោះមនុស្សមិនដូចគ្នាឡើយ

មិនបាច់ទេ​ កុំយកខ្ញុំទៅប្រៀបនឹងគេ ព្រោះដឹងតែខ្ញុំអន់ជាងគេហើយ កុំប្រៀបធៀប នាំតែពិបាកអី ព្រោះខ្ញុំព្រមចាញ់រួចស្រេចហើយ … ខ្ញុំត្រឹមមនុស្សធម្មតា កើតក្នុងគ្រួសារធម្មតា ជីវិតសាមញ្ញ ខ្ញុំមានត្រឹមក្ដីស្រឡាញ់ ដែលកើតឡើងដោយការពេញចិត្ត ជីវិតខ្ញុំ មិនបានទទួលមរតក ឬទ្រព្យសម្បត្តិ ពីឪពុកម្ដាយទេ អ្វីដែលខ្ញុំមាន វាក់ើតពីកម្លាំងញើសឈាម ចិត្ត គំនិត ការខិតខំរបស់ខ្ញុំដោយខ្លួនឯង … សុំទោស បើខ្ញុំល្អមិនគ្រប់គ្រាន់ នឹងអាចបំពេញបានតាមតម្រូវការរបស់អ្នក តែសុំបញ្ជាក់ថា គេមាន ១០០$ គេឱ្យអ្នក ២០$ តែខ្ញុំមាន ត្រឹមតែ ៥០$ប៉ុណ្ណោះ…

កូនស្រី ដើរលេងយប់មិនមែនសុទ្ធតែមិនល្អនោះទេ ពេលខ្លះ គ្រាន់តែចង់បន្ធូរអារម្មណ៍​ ពីការងារដែលតានតឹងប៉ុណ្ណោះ
សម្រង់

កូនស្រី ដើរលេងយប់មិនមែនសុទ្ធតែមិនល្អនោះទេ ពេលខ្លះ គ្រាន់តែចង់បន្ធូរអារម្មណ៍​ ពីការងារដែលតានតឹងប៉ុណ្ណោះ

ជាកូនស្រី កុំដើរលេងយប់ ធ្វើដូចឯងហ្នឹងកូនប្រុស … ចុះកូនស្រីហ្នឹងខុសអី បាននិយាយថា ដើរលេងយប់មិនបាន គ្រាន់តែដើរកម្សាន្ត បន្ធូរអារម្មណ៍ បន្ទាប់ពីធ្វើការហត់នឿយអស់កម្លាំង មិនបានដែរមែនទេ? ឬគិតថា កូនស្រី ត្រូវនៅតែចង្ក្រានបាយ ត្រូវធ្វើជាកង្កែបក្នុងអណ្ដូងបែបហ្នឹងំមែនទេ ? កូនស្រីដើរលេងយប់ នាំឲ្យខ្មាសញាតិជិតខាង ពេបជ្រាយ ដៀលថាម៉ែឪមិនចេះប្រដៅកូន ចេះតែបណ្ដោយឱ្យកូនដើរលេងផ្ដាសផ្ដាស ហើយចុះ អ្នកជិតខាងហ្នឹង អីក៏ទំនេរម៉េះ ហើយវាចេះតែយ៉ាងម៉េចក្នុងខ្លួន បានមក វិភាគវែកញែក ចាំមើលកូនគេចូលផ្ទះថ្មើរណា ទៅណាមកណា អត់ការងារធ្វើមែន បើទំនេរដេកយកកម្លាំងទៅល្អជាង កូនស្រីដើរលេងច្រើន…

ទំពក់មិនដូចដៃ ពឹងអ្នកដទៃមិនដូចពឹងខ្លួនឯងទេ ក្រយៅពឹងគេមិនដែលបាន ជំនាញតែខាងឱ្យគេមកពឹង
សម្រង់

ទំពក់មិនដូចដៃ ពឹងអ្នកដទៃមិនដូចពឹងខ្លួនឯងទេ ក្រយៅពឹងគេមិនដែលបាន ជំនាញតែខាងឱ្យគេមកពឹង

អារម្មណ៍ពេលដែលយើងពឹងគេ វាមិនដូចពេលដែលគេមកពឹងយើងឡើយ ខ្ញុំមិនដែលគិតទេថា នឹងចង់រំខាននរណាម្នាក់ ព្រោះខ្ញុំដឹងថាគ្រប់គ្នាសុទ្ធតែមានការងារ មមាញឹករៀងៗខ្លួន ហើយខ្ញុំក៏យល់ដែរថា គេមិនមែនទំនេរ ចាំតែជួយយើងនោះឡើយ … តែមានរឿងខ្លះ ព្រោះតែខ្ញុំមិនមានសមត្ថភាពនឹងធ្វើ ទើបខ្ញុំដាច់ចិត្ត ហាមាត់ពឹងគេឱ្យជួយ តែ… ក្រយៅខ្ញុំ ពឹងអ្នកណាក៏មិនបានដូចចិត្តដែរ ខ្ញុំមិនខឹងនឹងគេទេ ហើយក៏មិនតូចចិត្តនោះដែរ តែអ្វីដែលខ្ញុំស្អប់នោះគឺ ហេតុអ្វីចាំបាច់ រកលេសមកកុហកគ្នា ប្រាប់ត្រង់ក៏បានថា រវល់ អត់មានពេលជួយទេ ខ្ញុំអាចទទួលយកបាន តែនេះ … ខ្ញុំក៏ស្អប់ខ្លួនឯងដែរ ដែលតែងតែចិត្តទន់ ជួយគេមករហូត ពឹងខ្ញុំ…

Navy SEALs​ អាមេរិក​និយមប្រើ​អាវុធធន់​ស្រាលអ្វី​ខ្លះពេលចុះបេសកកម្ម​ឬប្រតិបត្តិការនៅ​កន្លែងណាមួយ?
បច្ចេកវិទ្យា

Navy SEALs​ អាមេរិក​និយមប្រើ​អាវុធធន់​ស្រាលអ្វី​ខ្លះពេលចុះបេសកកម្ម​ឬប្រតិបត្តិការនៅ​កន្លែងណាមួយ?

ដូច​ជា​ទាហានពិសេស​ដទៃ​ទៀត​ដែរ! Navy SEALs របស់​អាមេរិក​នឹង​មិន​អាច​បំពេញការងារ​បាន​ស្រួល​នោះ​ទេ​បើ​គ្មាន​ឧបករណ៍ទំនើប​ដូច​ជា​​សម្លៀកបំពាក់ អាវុធ រថយន្ត​និង​គ្រឿង​ចាំបាច់​ដៃ​ទៀត ខណៈដែល​គ្រឿងក្រៅទាំងនេះ​មិន​ត្រឹម​តែ​ជួយឲ្យ​ពួក​គេ​សម្រេច​ការងារ​បាន​ល្អប៉ុណ្ណោះ ទេ​ថែម​ទាំង​ជួយការពារ​ជីវិតរបស់​ពួក​គេ​ទៀត​ផង។ ឧបករណ៍​ដែល​សំខាន់​សម្រាប់ Navy SEALs មាន៖ សម្លៀកបំពាក់ អាវុធ យានយន្តរាប់​ទាំងជើងទឹក ជើងគោក​និង​ជើង​អាកាស ឧបករណ៍ជំនួយ​តាម​កម្រិត​ទីតាំងនិង​ទីកន្លែង​…ជាដើម។​ ពេល​នេះ​យើង​សូម​លើក​យក​តែ​អាវុធ​មួយមុខ​មក​បង្ហាញជូន។ ជាទូទៅ!​អាវុធដែលទាហានពិសេស​អាមេរិក SEAL ប្រើ​​គឺ​ស្រប​ទៅ​តាមស្ថានភាព​ប៉ុន្តែ​អាវុធជាក់លាក់របស់​ពួក​គេ​ មាន​កាំភ្លើងខ្លីម៉ាក 9mm SIG Sauer P226 ឬ​ក៏​កាំភ្លើង​ខ្លីម៉ាក  MK23 MOD 0 45-caliber offensive…

លោកស្រី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ជាប់ៗគ្នា បានសម្រេចចិត្តលាឈប់ពីអាជីពកីឡាប៉េតង់
សម្រង់

លោកស្រី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ជាប់ៗគ្នា បានសម្រេចចិត្តលាឈប់ពីអាជីពកីឡាប៉េតង់

CAMSOC-ភ្នំពេញ៖ ម្ចាស់មេដាយមាសជើងឯកពិភពលោក៤ជំនាន់ជាប់ៗគ្នា វីរកីឡាការិនី កែ ឡេង បានប្រកាសលាឈប់ពីអាជីពកីឡាប៊ូល និងប៉េតង់កម្ពុជាហើយ ដោយសារបញ្ហាសុខភាពរបស់លោកស្រីមិនអាចទ្រាំទ្រតទៅមុខទៀតបាន។ ថ្លែងប្រាប់ក្រុមការងារព័ត៌មាន CAMSOC លោកស្រី កែ ឡេង បន្ថែមទៀតថា ការសម្រេចចិត្តលាឈប់ពីវិស័យកីឡាប៉េតង់នេះ គឺអាស្រ័យដោយស្ថានភាពសុខភាពរបស់លោកស្រីផ្ទាល់ចុះខ្សោយមិនអាចបន្តស៊ូទ្រាំនឹងការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបាន។ ស្ថិតនៅក្នុងវ័យ ៥៧ឆ្នាំ លោកស្រី កែ ឡេង បានអះអាងទៀតថា បច្ចុប្បន្នវ័យកាន់តែចាស់ទៅហើយពុំអាចបន្តការចូលរួមប្រកួតលើឆាកអន្តរជាតិ ដណ្តើមកិត្យានុភាពជាតិ មេដាយមាស ដូចកាលពីមុនៗទៀតឡើយ ពីព្រោះការត្រៀមចូលរួមប្រកួតម្តងៗ ត្រូវតែមានការហ្វឹកហាត់យូរម៉ោងក្នុង១ថ្ងៃៗ។ ម្យ៉ាងទៀតលោកស្រីក៏ជាប់រវល់ច្រើននៅអង្គភាពរបស់ខ្លួនក្រោមចំណុះក្រសួងការពារជាតិ ក្នុងឋានៈជាមន្ត្រីយោធាផ្កាយពីរ។ ទោះយ៉ាងនេះក្តី…

អនិច្ចាសត្វព្រៃ! ត្រឹមតែមួយតំបន់ព្រៃការពារ​សោះ រកឃេីញអន្ទាក់ដាក់សត្វព្រៃជាង១០ម៉ឺនអន្ទាក់​ ដែលមន្ត្រីឧទ្យាននុរក្សបានដោះចេញ​
សម្រង់

អនិច្ចាសត្វព្រៃ! ត្រឹមតែមួយតំបន់ព្រៃការពារ​សោះ រកឃេីញអន្ទាក់ដាក់សត្វព្រៃជាង១០ម៉ឺនអន្ទាក់​ ដែលមន្ត្រីឧទ្យាននុរក្សបានដោះចេញ​

ថ្មីៗនេះ មន្ត្រីឧទ្យាននុរក្សបានរកឃើញអន្ទាក់ចំនួន 109,217 អន្ទាក់នៅក្នុងតំបនព្រៃការពារមួយកន្លែង ដែលព្រានព្រៃដាក់រាយអន្ទាក់ សម្រាប់សម្លាប់សត្វព្រៃ។ សត្វខ្លះជាប់អន្ទាក់បានរងរបួស ដែលខាងអភិរក្សបានជួប និងយកទៅព្យាបាល ទាន់ពេល តែសត្វខ្លះទៀតជាប់អន្ទាក់រាប់ខែក៏មានរហូតសល់តែសាកសព ឬគ្រោងឆ្អឹងដែលក្រុមអភិរក្សបានឃេីញ។ នេះបេីយោងតាមការឱ្យដឹងពីមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន។ មន្ត្រីឧទ្យានុរក្សក៏បានបញ្ជាក់ផងដែរថា គេបានរកឃើញខ្សែហ្វ្រាំងកង់ ខ្សែកាប់តូចៗ ដែលអាចសម្លាប់សត្វធំៗ ដូចជា សត្វខ្លា ដំរី បានយ៉ាងងាយ។ យ៉ាងណាមិញក្នុងរយៈពេល ៥ ឆ្នាំមកនេះ ក្រុមអ្នកអភិរក្សព្រៃ បានដោះអន្ទាក់ចេញបានចំនួ ន ៧៥,២៩៥អន្ទាក់ ដែលពួកប្រម៉ាញ់សត្វបានដាក់ ហេីយនៅមានអន្ទាក់ច្រេីនរាប់មិនអស់ទៀត ដែលគេដាក់រាយប៉ាយពាសពេញព្រៃក្នុងប្រទេស កម្ពុជា…

ស្ងាត់ៗម្ចាស់មេដាយមាសតៃក្វាន់ដូ ស៊ន សៀវម៉ី ចូលរោងភ្ជាប់ពាក្យ ជាមួយបុរសរូបសង្ហាម្នាក់ នាព្រឹកនេះ
សម្រង់

ស្ងាត់ៗម្ចាស់មេដាយមាសតៃក្វាន់ដូ ស៊ន សៀវម៉ី ចូលរោងភ្ជាប់ពាក្យ ជាមួយបុរសរូបសង្ហាម្នាក់ នាព្រឹកនេះ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២០នេះ មាន Channel YouTube មួយដែលមានឈ្មោះថា elit sorn ដែលជា Channel របស់ក្លឹប ប៉ែន កាក់គុនខ្មែររបស់បងប្អូនកីឡាការនី ស៊ន សៀវម៉ី បានបង្ហោះវីដេអូក្នុងពិធីភ្ជាប់ពាក្យរបស់​កីឡាការនី ស៊ន សៀវម៉ី ជាមួយនឹងបុរសរូបសង្ហាម្នាក់ បានធ្វើឱ្យមហាជន និងអ្នកគាំទ្រ មានការភ្ជាក់ផ្អើលយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា កញ្ញា ស៊ន សៀវម៉ី…

#គំនិតគួរពិចារណា ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។
សម្រង់

#គំនិតគួរពិចារណា ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។

១. នៅពេលបក្សីមានជីវិត ពួកវាស៊ីសត្វល្អិតជាអាហារ ប៉ុន្តែពេលវាងាប់ វាក៏ត្រូវសត្វល្អិតស៊ីជាអាហារវិញដូចគ្នា។ ២. ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។ ៣. ចូរកុំមើលរំលងមនុស្សដែលតូចទាបជាងអ្នក ដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាច ដោយមើលមិនឃើញពីគុណតម្លៃរបស់ពួកគេ ព្រោះនៅថ្ងៃមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់យើងក៏ថាបាន។ ៤. កុំគិតថាយើងរឹងមាំ គ្មានថ្ងៃឈឺថ្កាត់ ដោយសារអាយុនៅតិច ត្បិតរណ្ដៅបញ្ចុះសពមិនមែនមានសម្រាប់តែមនុស្សចាស់នោះទេ ប៉ុន្តែគឺសម្រាប់មនុស្សស្លាប់ទូទៅ។ ៥. កុំគិតថាខ្ញុំមានហើយចាយលុយដូចក្រដាស ព្រោះថ្ងៃណាមួយលុយតែ១ម៉ឺនរៀលអាចមានតម្លៃខ្លាំងណាស់នៅពេលអ្នកធ្លាក់ខ្លួនមែនទែន។ ៦. ក្នុងជីវិតនេះគ្មានអ្វីស្ថិតស្ថេរទេ ធំក៏អាចក្លាយជាតូច មានក៏អាចក្លាយជាក្រ រឹងមាំក៏អាចប្រែជាទ្រុឌទ្រោម។ គ្មាននរណារស់បានអមតៈនោះទេ ដូច្នេះត្រូវចាំទុកថា “កុំភ្លេចខ្លួន កុំឈ្លក់វង្វេងខ្លួនឯង”…