ព័ត៌មាន

គួរឱ្យអាណិតណាស់! ឆ្កែដ៏ស្មោះត្រង់មួយក្បាលរង់ចាំម្ចាស់ដែលស្លាប់ដោយជំងឺ Covid-១៩ រហូតដល់ទៅ៣ខែ នៅឯមន្ទីរពេទ្យវូហាន
សម្រង់

គួរឱ្យអាណិតណាស់! ឆ្កែដ៏ស្មោះត្រង់មួយក្បាលរង់ចាំម្ចាស់ដែលស្លាប់ដោយជំងឺ Covid-១៩ រហូតដល់ទៅ៣ខែ នៅឯមន្ទីរពេទ្យវូហាន

កាលពីខែកុម្ភៈ ជាពេលដែលប្រទេសចិនកំពុងតែរងព្យុះនៃជំងឺ Covid-១៩ រាតត្បាតយ៉ាងខ្លាំង ពេលនោះដែរ ក៏មានអ្នកជំងឺCovid-១៩ វ័យចំណាស់ម្នាក់ បានទៅមន្ទីរពេទ្យ Wuhan Taikang ក្នុងខេត្ត Hubei ភាគកណ្តាលប្រទេសចិន ជាមួយនឹងឆ្កែមួយក្បាលរបស់គាត់។ ប៉ុន្តែគួរឱ្យស្ដាយអ្នកជំងឺ Covid-១៩ វ័យចំណាស់ម្នាក់នោះ ក៏បានបាត់បង់ជីវិតបន្ទាប់ពីបានមកសម្រាកនៅមន្ទីរពេទ្យបាន៥ថ្ងៃ ប៉ុន្តែឆ្កែរបស់គាត់ មិនបានដឹងទេថា ម្ចាស់របស់ខ្លួនបានស្លាប់បាត់ទៅហើយ។ កូនឆ្កែកម្សត់មួយក្បាលនោះ បានរង់ចាំម្ចាស់ទាំងគ្មានដំណឹងអ្វីសោះ អស់រយៈពេលជាង៣ខែ ដែលមានអ្នកអនាម័យនៅមន្ទីរពេទ្យ ជាអ្នកដាក់ចំណីអាហារឱ្យកូនឆ្កែនោះជាប្រចាំ។ រហូតដល់ថ្ងៃទី១៣ ខែមេសា តាមផ្សារទំនើបនៅក្នុងទីក្រុងវូហាន ក៏បានបើកឱ្យដំណើរការជាធម្មតាវិញ ម្ចាស់ហាងមួយកន្លែង ក៏បានឃើញឆ្កែកម្សត់នោះ…

ព្រះរាជជីវប្រវត្តិសង្ខេប សម្តេចព្រះមហាសង្ឃរាជ និល ទៀង ព្រះមហាសង្ឃរាជដំបូងបង្អស់ក្នុងប្រទេសកម្ពុជា៚
សម្រង់

ព្រះរាជជីវប្រវត្តិសង្ខេប សម្តេចព្រះមហាសង្ឃរាជ និល ទៀង ព្រះមហាសង្ឃរាជដំបូងបង្អស់ក្នុងប្រទេសកម្ពុជា៚

សម្តេចសង្ឃរាជ និល ទៀង គណៈមហានិកាយ ព្រះអង្គប្រសូត្រ នៅថ្ងៃសៅរ៍ ៧កើត ខែអាសាធ ឆ្នាំវក ឆស័ក ព.ស ២៣៦៨ ត្រូវនិង គ.ស ១៨២៤ នៅស្រុកពោធិ៍ព្រះបាទ ខេត្តកៀនស្វាយ(ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្ន)ព្រះអង្គជាបុត្រច្បង បិតានាម និល មាតានាម ឡឹក។ ក្នុងគ.ស១៨៣១។ កុមារទៀង ទើបតែអាយុ៨ឆ្នាំ ទ័ពយួន និង សៀមបានប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតំបន់កៀនស្វាយដើម្បីដណ្តើមយកស្រុកខ្មែរ។ គ្រួសារសម្តេចទាំងប៉ុន្មានត្រូវទ័ពសៀម ចាប់កេណ្ឌកៀរយកទៅស្រុកសៀមដើម្បីធ្វើទាសាទាសី។ កុមារទៀង…

នាពេលនេះ! នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ​ព្រមាន​ស្នងការ​ទាំងអស់​មិន​ត្រូវ​ដាក់​បារ៉ាស់​ នៅតាម​ដងផ្លូវ​ទៀត​នោះទេ
សម្រង់

នាពេលនេះ! នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ​ព្រមាន​ស្នងការ​ទាំងអស់​មិន​ត្រូវ​ដាក់​បារ៉ាស់​ នៅតាម​ដងផ្លូវ​ទៀត​នោះទេ

ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍សន្តិ​បណ្ឌិត​ នេ​ត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ ​បានធ្វើការ​ព្រមាន​ជា​ចុងក្រោយ​ដល់​ស្នងការ​គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់​ មិន​ត្រូវ​ដាក់​បា​រ៉ា​ស់​ ដើម្បី​ស្ទាក់ចាប់​រថយន្ត​គេ​បន្តទៀត​នោះទេ​ ខណៈរថយន្ត ​កំពុង​ធ្វើ​ចរាចរណ៍​ធម្មតា​ដោយ​ពុំ​មាន​ខុស​នឹង​បទល្មើស​ច្បាប់​ចរាចរណ៍​។ ការព្រមាន​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​រូបនេះ​ គឺ​បានធ្វើ​ឡើង ​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​ខ្លះ​ មានការ​ថ្នាំងថ្នាក់​ចំពោះ​ នឹង​នគរបាល​ចរាចរណ៍​មួយ​ចំនួន ​បានដាក់​បា​រ៉ា​ស់​នៅ​តាម​ផ្លូវ​ដោយ​ចាំ​ស្ទាក់​ចាប់​រថយន្ត​ធ្វើដំណើរ​តាមផ្លូវ ​ដោយ​យក​លេស​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​ខណៈ​រថយន្ត​ទាំងនោះ​ កំពុងធ្វើការ​បើកបរ​ធម្មតា​ នៅតាម​ដងផ្លូវ​នោះ​។ តាមរយៈ​សារ​សំឡេង​ក្នុង​តេ​លេ​ក្រាម​ ដែល​ទូរទស្សន៍​ប៊ី​ធី​វី​ ទទួល​បាន​នា​ព្រឹក​ថ្ងៃទី​២៦ ​ខែឧសភា ឆ្នាំ ២០២០​នេះ ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​តាមរយៈក្រសួងមហាផ្ទៃ ​បានចាប់ផ្តើម​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក…

(4 Type’s Sniper Gun) កាំភ្លើង Sniper ៤​ប្រភេទ​នេះ​ធ្លាប់កាន់​កំណត់​ត្រាបាញ់​គោលដៅ​ឆ្ងាយបំផុតក្នុង​ប្រវត្តិសាស្រ្ត
បច្ចេកវិទ្យា

(4 Type’s Sniper Gun) កាំភ្លើង Sniper ៤​ប្រភេទ​នេះ​ធ្លាប់កាន់​កំណត់​ត្រាបាញ់​គោលដៅ​ឆ្ងាយបំផុតក្នុង​ប្រវត្តិសាស្រ្ត

ទាហានលបបាញ់ ឬ​អ្នក​បាញ់ស៊ីប​( Snpier)​គឺ​ជាអ្នក​បាញ់​ដ៏​ជំនាញបំផុត​នៅ​លើ​សមរភូមិ​ អាច​កម្ទេច​គោលដៅបាន​ពី​ចម្ងាយ​ដោយគ្មានបង្ហាញសញ្ញា​ឲ្យ​សត្រូវ​ដឹងអំពីវត្តមាន​ឬ​ព័ត៌មានរបស់ខ្លួន​​នោះ​ទេ។ ពួកគេជាអ្នកជំនាញក្នុងការលាក់ខ្លួន​និង​បន្លំខ្លួន​ទៅនឹងបរិស្ថានផ្សេង​ៗ​គ្នា​នៃ​សមរភូមិ មិន​ថា​លើ​វាល​ខ្សាច់ ក្នុង​ព្រៃ​ឬ​លើ​អាគារ​នោះ​ទេ។ ពួក​គេជា​មនុស្សដែលអត់ធ្មត់បំផុត និង​ទទួល​បាន​ការអភិវឌ្ឍផ្នែកស៊ូទ្រាំនៃ​កាយសម្បទា និងតែងតែទទួលការបណ្តុះបណ្តាលជំនាញបាញ់បានល្អ។ ប៉ុន្តែអ្នកលបបាញ់នៅតែមិនអាចក្លាយ​ជា​កំពូល​អ្នក​ប្រមាញ់គ្មានសម្លេង​បាន​ល្អ​នោះ​ទេ បើ​គ្មាន​អាវុធទំនើប​ជួយសម្រេច​កិច្ចការរបស់​ខ្លួន​ឬ​ក៏​អាវុធ​ណាមួយ​ជំនួយ​ទេ​នោះ។ ក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកកំណត់ត្រាសម្រាប់ការបាញ់ចំគោលដៅឆ្ងាយជាង​គេ​និង​រក្សាយូរជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តត្រូវបានបង្កើត និងបំបែកម្តងហើយម្តងទៀត ដោយអ្នកលបបាញ់ដ៏អស្ចារ្យបំផុតមួយចំនួនដែលពិភពលោកដែល​មិនធ្លាប់បានឃើញ។ខាងក្រោមជាកាំភ្លើង ៤ ប្រភេទដែលពួកគេបានប្រើដើម្បីបំបែកនិងបង្កើតកំណត់ត្រាបាញ់​ចំ​គោលដៅឆ្ងាយបំផុត៖ 4. Browning M2 ‘Ma Deuce’ Heavy Machine Gun៖ វា​ជាកាំភ្លើងយន្ត​ដែល​ប្រើ​ជា​ទូទៅក្នុងសម័យសង្គ្រាម​លោក​លើក​ទី​២​តែ​គេ​បំពាក់កែវឆ្លុះរបស់​កាំភ្លើង Sniper ដើម្បី​បាញ់​បាន​ឆ្ងាយនឹង​ចំ​គោលដៅ។​តាម​ពិត​ទៅ​!​កាំភ្លើងនេះ​វា​ប្រើ​ប្រាស់​សម្រាប់​រយៈចម្ងាយជិត​ប៉ុណ្ណោះប៉ុន្តែ​ទាហានម៉ារីន​អាមេរិក​វ័យ២៤ឆ្នាំ Carlos Hathcock…

សោកស្តាយ! ទន្សោងមួយក្បាលបានស្លាប់ ដោយសារជាប់អន្ទាក់ព្រាន នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត
សម្រង់

សោកស្តាយ! ទន្សោងមួយក្បាលបានស្លាប់ ដោយសារជាប់អន្ទាក់ព្រាន នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត

សត្វទន្សោងឈ្មោលមួយក្បាលបានស្លាប់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០នេះ ដោយសារតែស្ថានភាពសុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់ ដោយសារតែជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃមកហើយ ទោះបីជាក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ។ សត្វទន្សោង ដែលជាប់អន្ទាក់ព្រានព្រៃនោះ ត្រូវបានប្រទះឃើញនៅក្នុងភូមិសាស្រ្តចំណុចអូរថ្ម ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័នស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត  និងបានទទួលការសង្គ្រោះបឋមមុននឹងសត្វទន្សោងនេះបានស្លាប់បាត់បង់ជីវិត។ សពសត្វទន្សោងនេះត្រូវបានមន្ត្រីឧទ្យានុរក្ស និងសហគមន៍ព្រៃសង្ឃរុក្ខវ័នដឹកនាំដោយព្រះអង្គ ប៊ុន សាលួត បញ្ចុះនៅស្នាក់ការកណ្តាលរបស់ព្រះអង្គ។ ក៏មានការបញ្ចេញមតិជាច្រើនពីមហាជនពាក់ព័ន្ធនឹងករណីការបាត់បង់សត្វព្រៃដោយសារព្រានព្រៃដាក់អន្ទាក់សត្វនេះផងដែរ។ តើមូលហេតុចម្បងដែលនាំឲ្យបាត់បង់សត្វព្រៃដែលជាសត្វកម្រនេះដោយសារអ្វី?   ប្រភព៖ ​BTV Cambodia

១៩ រូបភាពដែលអាចធ្វើឱ្យគំនិតរបស់អ្នករញ៉េរញ៉ៃ បែកផ្សែង!
ប្លែកៗ

១៩ រូបភាពដែលអាចធ្វើឱ្យគំនិតរបស់អ្នករញ៉េរញ៉ៃ បែកផ្សែង!

មនុស្សជាច្រើនបាននិយាយថា “កុំជឿលើអ្វីដែលមើលឃើញត្រឹមភ្នែកទទេ” ហើយនោះគឺជាដំបូន្មានល្អមួយ! អ្នកអាចដើរកាត់ថ្មដោយមិនដឹងថាមានអ្វីខុសប្លែក ហើយបន្ទាប់មកអ្នកត្រលប់មកវិញហើយឃើញថាមានរាងដូចមនុស្សស្រី។ មានរឿងដែលមើលទៅសាមញ្ញប៉ុន្តែប្រសិនបើអ្នកមើលម្តងហើយម្តងទៀត អ្នកនឹងឃើញរឿងខុសគ្នាទាំងស្រុង។ Knongsrok សូមបង្ហាញជូននូវរូបភាពដែលអាចបំភាន់ភ្នែករបស់អ្នក ១៩ សន្លឹក​ នៅពេលអ្នកបានឃើញលើកដំបូងប្រាកដជាឆ្ងល់ក្នុងចិត្ត និងចម្លែកភ្នែក ។ សូមរីករាយ! 1. ចាំតិច! តើជាអ្វី? ឆ្កែដាច់ខ្លួនជាពីរកំណាត់? © DunderGifflin / imgur 2. ក្បាលអ្នកណា ហើយខ្លួនអ្នកណា? © oireachtas / reddit 3. តើជាឆ្កែក្បាលពីរ?…

រូបភាពមួយសន្លឹកពោរពេញទៅដោយភាពកក់ក្តៅ និងក្តីស្រលាញ់ ក្នុងការជួយដោះស្រាយបញ្ហារបស់លោក Scott Neeson ដែលមាតាបិតាកម្ពុជាគួរតែស្វែងយល់បន្ថែម
សម្រង់

រូបភាពមួយសន្លឹកពោរពេញទៅដោយភាពកក់ក្តៅ និងក្តីស្រលាញ់ ក្នុងការជួយដោះស្រាយបញ្ហារបស់លោក Scott Neeson ដែលមាតាបិតាកម្ពុជាគួរតែស្វែងយល់បន្ថែម

ប្រជាជនកម្ពុជាមិនតិចអ្នកទេដែលស្គល់ថា លោក Scott Neeson គឺធ្លាប់ជាអតីតតារាហូលីវូដ អ្នកដឹកនាំរឿង និងនាយកប្រតិបត្តិក្រុមហ៊ុនភាពយន្តល្បីៗរបស់ហូលីវូត តែលោកបែរជាហ៊ានបោះបង់តំណែង ប្រាក់ខែខ្ទង់លានដុល្លារ លក់ផ្ទះ កប៉ាល់ផ្ទាល់ខ្លួន និងរថយន្តរបស់លោក ដើម្បីមកកម្ពុជាបើក អង្គការមូលនិធិកុមារកម្ពុជាហៅកាត់ថា ​CFF នៅក្នុងឆ្នាំ ២០០៤ ក្នុងគោលបំណងជួយកុមារក្រីក្រនៅកម្ពុជា ​ជាពិសេសកុមារកម្ពុជានៅលើគំនរសំរាមស្ទឹងមានជ័យ ដោយការងាររបស់លោកបានជួយដល់ក្មេងក្រីក្រជាច្រើនបានចូលរៀនសូត្រក្រេបយកចំណេះដើម្បីអនាគត។ ជាក់ស្តែង  លោកគឺជាជនជាតិបរទេស ​ដែលបានជួយកុមារកម្ពុជាជាច្រើនមិនត្រឹមតែការផ្តល់ចំណេះ តែក៏បានជួយដោះស្រាយបញ្ហាសង្គម និងគ្រួសារដលក្មេងៗដែលមានវិបត្តិផងដែរ ដោយថ្មីៗនេះផងដែរ ​លោក Scott Neeson បានចែករំលែករឿងរ៉ាវដែលលោកបានជួយដោះស្រាយបញ្ហាដល់ក្មេងស្រីតូចមួយរូប ពោរពេញទៅដោយក្តីស្រលាញ់អាណិតអាសូរ និងការទទួលខុសត្រូវខ្ពស់។…

ប្រសើរណាស់ពេលនេះ! ក្រសួងរ៉ែ និងថាមពល សម្រេចយអនុវត្តផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី ចាប់ពីខែមិថុនានេះតទៅ ដល់ខែតុលា ២០២០
សម្រង់

ប្រសើរណាស់ពេលនេះ! ក្រសួងរ៉ែ និងថាមពល សម្រេចយអនុវត្តផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី ចាប់ពីខែមិថុនានេះតទៅ ដល់ខែតុលា ២០២០

យោងតាមសេចក្ដីប្រកាសរបស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា កម្ពុជានឹងបញ្ចុះតម្លៃភ្លើង(អគ្គិសនី) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាប់ពីខែមិថុនា ដល់ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។ នេះជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី ​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់វិស័យឧស្សាហកម្ម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កសិកម្ម ពាណិជ្ជកម្ម ​​​​​​​​​​​​​​​​​​​​​​​​​និងសេវាកម្ម ​​​​​​​​​​​​​​​​​​ក្នុងកំឡុងពេលដែលកម្ពុជាកំពុងស្ថិតក្នុងការទប់ស្កាត់ជំងឺ Covid-១៩​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងរ៉ែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​និងថាមពល ​​​​​​​​​​​​ចុះថ្ងៃទី១៩ ខែឧសភា ​​​​​​​​​​​​​​ឆ្នាំ២០២០ មានខ្លឹមសា​​​​​​​​​​​​​​​​រ ដូចខាងក្រោម​​​​​​​​​​​​​​​​​​​​​​​​​​​​៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. ផ្ដល់ការអនុគ្រោះលើកលែងការបង់ថ្លៃអគ្គិសនីតាមលក្ខខណ្ឌអប្បបរមា​​​​​​​​​​​​​​​​​​​​​ និងលើកលែងការបង់ថ្លៃតាមលក្ខខណ្ឌអនុភាព…។ ២. រក្សាការផ្គត់ផ្គង់ និងបង់ថ្លៃអគ្គិសនីដូចមុន …។…

កាន់តែធ្ងន់ធ្ងរ! ខណៈពេលនេះ ប្រេស៊ីលបានហក់ដល់លេខរៀងទី២ នៅលើពិភពលោកបន្ទាប់ពីអាមេរិក ដែលមានចំនួនអ្នកឆ្លងជំងឺ Covid-19
សម្រង់

កាន់តែធ្ងន់ធ្ងរ! ខណៈពេលនេះ ប្រេស៊ីលបានហក់ដល់លេខរៀងទី២ នៅលើពិភពលោកបន្ទាប់ពីអាមេរិក ដែលមានចំនួនអ្នកឆ្លងជំងឺ Covid-19

ក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយថា ប្រទេសប្រេស៊ីលបានក្លាយជាប្រទេសឈរលំដាប់លេខ ២ នៅលើពិភពលោក ដែលមានចំនួនអ្នកឆ្លងជំងឺ Covid-19 កាលពីថ្ងៃសុក្រ ដែលស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងសរុបកើនដល់ ៣៣០.៨៩០ នាក់ ដែលបានវ៉ាដាច់ប្រទេសរុស្ស៊ី។ យោងតាមក្រសួងសុខាភិបាលប្រទេសប្រេស៊ីលបានចុះបញ្ជីចំនួនអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ១.០០១ នាក់កាលពីថ្ងៃសុក្រ ដែលសរុបអ្នកស្លាប់ទាំងអស់គឺ ២១.០៤៨ នាក់។ នៅទីក្រុងសៅប៉ូឡូ ដែលជាទីក្រុងរងគ្រោះខ្លាំងបំផុតវីដេអូពីលើអាកាសបានបង្ហាញពីដីឡូត៍ជួរដេកជាច្រើនកន្លែងនៅទីបញ្ចុះសព Formosa សម្រាប់ដាក់អ្នកស្លាប់ដោយសារជំងឺនេះ។ លោកប្រធានាធិបតី Jair Bolsonaro ត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះការគ្រប់គ្រងរបស់លោក ដែលបណ្ដោយឱ្យមានការផ្ទុះឡើងនៃជំងឺនេះ ហើយស្ថិតនៅចំកណ្តាលនៃវិបត្តិនយោបាយដែលកំពុងស៊ីជម្រៅថែមទៀតផង៕…

គួរឱ្យសោកស្ដាយណាស់! ដំរីចាស់ឆ្នាំមួយក្បាលរបស់កម្ពុជាយើងឈ្មោះ ប៉ាក់ម៉ៃ បានបាត់បង់ជីវិតហើយ ដោយសារជំងឺ
សម្រង់

គួរឱ្យសោកស្ដាយណាស់! ដំរីចាស់ឆ្នាំមួយក្បាលរបស់កម្ពុជាយើងឈ្មោះ ប៉ាក់ម៉ៃ បានបាត់បង់ជីវិតហើយ ដោយសារជំងឺ

ក្រសួងបរិស្ថាន បានបង្ហោះសារមួយចូលរួមសោកស្ដាយដែលបានបាត់បង់ដំរីចាស់ឆ្នាំមួយក្បាលឈ្មោះ ប៉ាក់ម៉ៃ កាលពីថ្ងៃទៅ ២១ ខែ ឧសភា ឆ្នាំ២០២០ នេះ។ គួរបញ្ជាក់ផងដែរថា ការបាត់បង់សត្វដំរីប៉ាក់ម៉ៃនេះ គឺជាការបាត់បង់សត្វដំរីជាប្រភេទសត្វកម្រនៅកម្ពុជាយើង។ យោងតាមខ្លឹមសាររបស់គេហទំព័រក្រសួងបរស្ថានបានឱ្យដឹងថា នៅក្នុង​ប្រទេស​កម្ពុជា ​ដំរី​អាស៊ី​មានចំនួន​ប្រមាណ​ពី​ ៤០០ ទៅ៦០០ក្បាល ដែល​ភាគ​ច្រើនរស់​​នៅក្នុង​តំបន់​ជួរភ្នំក្រវាញ​ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់​ខ្ពង់​រាប​ភាគ​ខាង​កើតក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត ។ យ៉ាងណាមិញ ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់​ធ្ងរ​នៅ​ទូ​ទាំង​ដែន​ជម្រក​របស់​វា​ក្នុង​សកល​លោក​ ហើយត្រូវបានចាត់បញ្ចូល​ជាប្រភេទ​ជិត​ផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បី​ការអភិរក្ស​ធម្មជាតិ​(IUCN)​៕ ក្រសួងបរិសា្ថនកម្ពុជា

Battle of Okinawa: សមរភូមិ​ស៊ីសាច់ហុតឈាមអង្គាមឆ្អឹងបំផុត​រវាងចក្រព័ទ្ធជប៉ុននិង​អាមេរិកនៅប៉ាស៊ីហ្វិក
ប្រវត្តិសាស្រ្ត

Battle of Okinawa: សមរភូមិ​ស៊ីសាច់ហុតឈាមអង្គាមឆ្អឹងបំផុត​រវាងចក្រព័ទ្ធជប៉ុននិង​អាមេរិកនៅប៉ាស៊ីហ្វិក

សមរភូមិអូគីណាវ៉ា(The Battle of Okinawa) គឺជាសមរភូមិសំខាន់ចុងក្រោយនៃសង្គ្រាមលោកលើកទី ២ និងជាសមរភូមិបង្ហូរឈាមបំផុតមួយក្នុង​តំបន់​មហាសមុទ្រប៉ាស៊ីហ្វិករវាង​អាមេរិក​និង​ជប៉ុន។ នៅថ្ងៃទី ១ ខែមេសាឆ្នាំ ១៩៤៥ – ចំ​ថ្ងៃបុណ្យ Easter នៅថ្ងៃអាទិត្យ – កងនាវាចរទី ៥ របស់កងទ័ពជើងទឹក និងកងទាហានអាមេរិក រួមទាំងទាហានម៉ារីនជាង ១៨០,០០០ នាក់បានចុះចតលើកោះអូគីណាវ៉ា នៃមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីជាការរុញច្រានចុងក្រោយឆ្ពោះទៅកាន់ប្រទេស​ជប៉ុន​​។ ការឈ្លានពាននេះគឺជាផ្នែកមួយនៃប្រតិបត្តិការ Iceberg ដែលជាផែនការស្មុគស្មាញបំផុតមួយក្នុងការលុកលុយនិងកាន់កាប់កោះ Ryukyu រួមទាំងអូគីណាវ៉ាផងដែរ។ កោះ Okinawa៖…

វ៉ាក់សាំងការពារជំងឺ Covid-19 របស់ចិនពិសោធន៍បានយ៉ាងជោគជ័យនៅក្នុងដំណាក់កាលដំបូង លើមនុស្ស១០០នាក់
សម្រង់

វ៉ាក់សាំងការពារជំងឺ Covid-19 របស់ចិនពិសោធន៍បានយ៉ាងជោគជ័យនៅក្នុងដំណាក់កាលដំបូង លើមនុស្ស១០០នាក់

ទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet ដែលជាទស្សនាវដ្តីវេជ្ជសាស្រ្តដ៏ល្បីល្បាញនៅក្នុងចក្រភពអង់គ្លេស បានចេញផ្សាយលទ្ធផលកាលពីថ្ងៃសុក្រដោយបាននិយាយថា វាមានសុវត្ថិភាព និងបង្កឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំក្នុងរាងកាយមនុស្សបានយ៉ាងឆាប់រហ័ស ជាមួយនឹងការសាកល្បងចាក់វ៉ាសាំងជាលើកដំបូងនេះ។ ឥឡូវនេះបេក្ខជនចាក់វ៉ាក់សាំងដំបូងគេមកពីប្រទេសចិន បានបញ្ចប់ការសាកល្បងដំណាក់កាលទី ១ របស់ខ្លួនហើយលទ្ធផលត្រូវបានដាក់លើអ៊ីនធឺណិតសម្រាប់អ្នករាល់គ្នាដើម្បីពិនិត្យ។ អ្នកស្រាវជ្រាវបានចាក់វ៉ាក់សាំងដែលមានសក្តានុពលទៅឱ្យអ្នកស្ម័គ្រចិត្តចំនួន ១០៨ នាក់។ ពួកគេត្រូវបានបែងចែកជាបីក្រុម ដោយពួកគេម្នាក់ៗទទួលយកវ៉ាក់សាំងផ្សេងៗគ្នា។ វ៉ាក់សាំងដែលត្រូវបានចាត់ថ្នាក់ជា“ វ៉ាក់សាំង adenovirus ប្រភេទទី ៥ ដែលត្រូវបានព្យាបាល” (Ad5-nCoV) ដើរតួជាការបង្ករោគពីធម្មជាតិ និងល្អជាពិសេសក្នុងការបង្រៀនប្រព័ន្ធភាពស៊ាំពីរបៀបប្រយុទ្ធនឹងវីរុស។ ក្នុងអំឡុងពេល ២៨ ថ្ងៃក្រោយ មិនមានប្រតិកម្មអ្វីធ្ងន់ធ្ងរត្រូវបានគេរកឃើញមានន័យថា វ៉ាក់សាំងនេះហាក់ដូចជាសម្របជាមួយរាងកាយមនុស្ស។ ចគ្នានេះផងដែរ…

រកឃើញវិជ្ជមាន១ករណីថ្មីទៀត នៅទឹកថ្លា
សម្រង់

រកឃើញវិជ្ជមាន១ករណីថ្មីទៀត នៅទឹកថ្លា

ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសអំពីលទ្ធផលនៃការធ្វើតេស្តរកជំងឺកូវីដ១៩នៅកម្ពុជា ជាលទ្ធផលនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០ គឺរកឃើញមួយករណីថ្មីទៀតនៅទឹកថ្លា។ ករណីថ្មីនេះ កើតលើស្ត្រីជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរធ្វើដំណើរមកពីសហរដ្ឋអាមេរិក តាមជើងហោះហើរឆ្លងកាត់សាធារណរដ្ឋកូរ៉េ និងបានមកដល់ភ្នំពេញ តាំងពីថ្ងៃទី ៨ខែឧសភា ឆ្នាំ២០២០។ គួរបញ្ជាក់ផងដែរថា ស្ត្រីរូបនេះ បានទៅសហរដ្ឋអាមេរិក តាំងពីខែកុម្ភៈមកម្ល៉េះ តែដោយសារបញ្ហាការបិទជើងហោះហើរ ក៏បន្តនៅទីនោះមួយរយៈ រហូតដល់ខែឧសភានេះ ទើបត្រឡប់មកវិញ។ តាមរយៈការវិលត្រឡប់នេះដែរ ស្ត្រីរូបនេះក៏បានធ្វើដំណើរដាច់ដោយឡែកខ្លួនហើយ និងបានទៅធ្វើតេស្តនៅមន្ទីរពេទ្យខ្មែរសូវៀតនៅថ្ងៃទៅ១២ ខែឧសភា។ បច្ចុប្បន្នគាត់ក៏ត្រូវបានបញ្ជូនឱ្យទៅស្នាក់…

រដ្ឋាភិបាលជប៉ុន សម្រេចបញ្ចប់ការដាក់ភាពអាសន្ននូវខេត្តចំនួន០៣បន្ថែមទៀត
សម្រង់

រដ្ឋាភិបាលជប៉ុន សម្រេចបញ្ចប់ការដាក់ភាពអាសន្ននូវខេត្តចំនួន០៣បន្ថែមទៀត

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្ដីប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងតែស្នាក់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនឱ្យបានដឹងថា “នៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ រដ្ឋាភិបាកជប៉ុនបានសម្រេចបញ្ចប់ភាពអាសន្ននូវខេត្តចំនួន៣ទៀតគឺមាន ខេត្ត Kyoto, Osaka និងHyogo”។ បច្ចុប្បន្ននេះដែរ នៅសល់ខេត្តក្រុងចំនួន៥ ក្នុងចំណោម ខេត្តក្រុងចំនួន៤៧ ដែលបន្តស្ថិតក្នុងភាពអាសន្ននៅឡើយទេ ក្នុងនោះរួមមាន ទីក្រុង Tokyo, Kanagawa, Chiba, Saitama, និង Hokkaido។ ក្នុងឱកាសនេះដែរ រដ្ឋាភិបាលនៃប្រទសជប៉ុនក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលស្ថិតក្នុងខេត្តទាំង៥នេះ បន្តការការពារ ចៀសវាងការដើរចេញក្រៅបើមិនចាំបាច់ និងកុំធ្វើដំណើរឆ្លងខេត្ត៕

ទឹកចិត្តដ៏ល្អប្រពៃ! ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន និងលោកជំទាវ បាននាំយកអំណោយ​ និង​មួកសុវត្ថិភាព ចែក​ជូន​ប្រជាពលរដ្ឋ​ខេត្ត​ ព្រៃ​វែង នាព្រឹកនេះ
សម្រង់

ទឹកចិត្តដ៏ល្អប្រពៃ! ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន និងលោកជំទាវ បាននាំយកអំណោយ​ និង​មួកសុវត្ថិភាព ចែក​ជូន​ប្រជាពលរដ្ឋ​ខេត្ត​ ព្រៃ​វែង នាព្រឹកនេះ

នៅព្រឹក​ថ្ងៃទី​ ២២​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ លោក ផែង វណ្ណៈ​ និង​ក្រុមការងារ​ បាននាំយកអំណោយ​ និង​មួកសុវត្ថិភាព​ ដែល​ឧបត្ថម្ភ​ដោយ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ លោកជំទាវ​ និង​ សប្បុរសជន​ ទៅចែក​ជូន​ប្រជាពលរដ្ឋ​ដែល​មានការខ្វះខាត​ចំនួន​ ១៥០​ នាក់​ នៅ​ឃុំ​ ព្រៃឃ្នេស​ ស្រុក​ មេសាង​ ខេត្ត​ ព្រៃ​វែង​ ​ ក្នុង​នោះ​ប្រជា​ពលរដ្ឋ​ដែល​មាន​ការខ្វះខាតខ្លាំងចំនួន​៤០​…

ដូចមិនសម! នាយតាក់ស៊ី បោកមហាជនរាប់ខែរឿងគូស្នេហ៍ថ្មី តែតាមការពិតជាការផ្សំគំនិតសម្ដែងឡង់សេឃ្លាំងឡានរបស់ K01 សោះ
សម្រង់

ដូចមិនសម! នាយតាក់ស៊ី បោកមហាជនរាប់ខែរឿងគូស្នេហ៍ថ្មី តែតាមការពិតជាការផ្សំគំនិតសម្ដែងឡង់សេឃ្លាំងឡានរបស់ K01 សោះ

ដូចដែលបានដឹងហើយថា មួយរយៈមុននេះ នាយតាក់ស៊ី ហាក់មានសន្ទុះកក្រើកខ្លាំង រឿងលែងលះប្រពន្ធ ទៅសាងផ្នួស បួសមិនបានប៉ុន្មានក៏បានសឹកវិញ ជុំវិញរឿងទាក់ទងជាមួយនាយតាក់ស៊ី បានធ្វើឱ្យមហាជនតាមដានមិនលែង រហូតដល់កាលពីប៉ុន្មានខែមុននេះ ក៏មានរឿងថ្មីដោយ នាយតាក់ស៊ីបានរកឃើញគូស្នេហ៍ថ្មី សាងទំនាក់ទំនងស្នេហា ដល់ទិញឡានម៉ាក Lexus RX 330 ពណ៏សឱ្យគូស្នេហ៍ថែមទៀតផង។ អស់ពេលជាច្រើនខែមកហើយ ថ្មីៗនេះ ក៏មានដំណឹងថា នាយតាក់ស៊ីគ្រោងនឹងដឹកដៃគូស្នេហ៍ថ្មីចូលរោងការថែមទៀតផង តែត្រូវបានលោកច្រានចោលនូវដំណឹងមួយនេះ ដោយបាននិយាយថា រឿងរ៉ាវគូស្នេហាថ្មីនោះ គឺគ្រាន់តែជាការសម្ដែង ដែលដឹកនាំដោយលោក K01 ដើម្បីឡង់សេឃ្លាំងលក់រថយន្តរបស់ K01 តែប៉ុណ្ណោះ។ សរុបសេចក្ដីទៅ…

ជាថ្មី! រកឃើញករណីវិជ្ជមាន១ករណី នៅថ្ងៃទី ២១ ឧសភានេះ
សម្រង់

ជាថ្មី! រកឃើញករណីវិជ្ជមាន១ករណី នៅថ្ងៃទី ២១ ឧសភានេះ

ក្រសួងសុខភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសថ្ងៃទី ២១ ឧសភា ឆ្នាំ២០២០នេះ គិតត្រឹមម៉ោង ១៨ : ០០នាទីលទ្ធផលធ្វើតេស្តសំណាកអ្នកដំណើរពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា មានភាពវិជ្ជមានវីរុសកូវីដ១៩ចំនួន ១នាក់ ជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានទីលំនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ បុរសរូបនេះបានធ្វើដំណើរវិលត្រឡប់ពីប្រទេសហ្វីលីពីន បានមកដល់កម្ពុជានៅវេលាម៉ោង ២២ : ០០នាទី ថ្ងៃទី២០ ឧសភា ឆ្នាំ២០២០។ ពេលនេះ ក្រសួងសុខាភិបាល បានបញ្ជូនបុរសរូបនោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូវៀតរួចហើយ។

EasyJet នឹងបើកដំណើរការជើងហោះហើរឡើងវិញនៅខែក្រោយនេះ ដោយតម្រូវឱ្យអ្នកធ្វើដំណើរ និងក្រុមនាវិកទាំងអស់ ត្រូវពាក់ម៉ាស់ទាំងអស់គ្នា
សម្រង់

EasyJet នឹងបើកដំណើរការជើងហោះហើរឡើងវិញនៅខែក្រោយនេះ ដោយតម្រូវឱ្យអ្នកធ្វើដំណើរ និងក្រុមនាវិកទាំងអស់ ត្រូវពាក់ម៉ាស់ទាំងអស់គ្នា

ព្រោះតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ជាសកល ធ្វើឱ្យជើងហោះហើរទាំងអស់ផ្អាកដំណើរការទាំងស្រុង ក្នុងនោះ ជើងហោះហើរ EasyJet ក៏បានផ្អាកដំណើរការមួយរយៈផងដែរ ប៉ុន្តែនៅពេលនេះ យោងតាមសេចក្ដីប្រកាសរបស់ ក្រុមហ៊ុនអាកាសចរណ៍ EasyJet បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួននឹងបើកដំណើរការជើងហោះហើរឡើងវិញនៅថ្ងៃទី១៥ ខែមិថុនានេះហើយ។ គួរបញ្ជាក់ថា ក្រុមហ៊ុនេះ បានបិទជើងហោះហើរ កាលពីចុងខែមីនា មកទល់នឹងពេលនេះរយៈពេល២ខែដែរហើយ ហើយក៏បានប្រកាសថាខ្លួននឹងចាប់ផ្តើមជើងហោះហើរឡើងវិញនៅលើផ្លូវហោះហើរក្នុងស្រុកភាគច្រើនរវាងអាកាសយានដ្ឋានអឺរ៉ុបចំនួន ២២ ។ ក្នុងនោះការដំណើរការនេះនឹងត្រូវហោះហើរទៅកាន់ចក្រភពអង់គ្លេសទាំងនេះរួមមាន Gatwick, Bristol, Birmingham, Liverpool, Newcastle, Edinburgh, Glasgow, Inverness និង Belfast…

ប្រាសាទអង្គរវត្តបានកសាងដោយព្រះបាទអង្គណា?
សម្រង់

ប្រាសាទអង្គរវត្តបានកសាងដោយព្រះបាទអង្គណា?

ប្រាសាទអង្គរវត្ត គឺជាប្រាសាទហិណ្ឌូដែលមានលក្ខណះស៊ាំដ៏ធំជាងគេបំផុតនិងជាបូជនីយដ្ឋានសាសនាដ៏ធំ ជាងគេបំផុតនៅលើពិភពលោក។ ប្រាសាទត្រូវបានកសាងដោយព្រះបាទសូរ្យវរ្ម័នទី២នៅដើមសតវត្សន៏ទី១២ ដោយយសោធរបុរះដែលជារាជធានីរបស់អាណាចក្រខ្មែរដូចរដ្ឋនៃបា្រសាទរបស់គាត់ហើយនឹងជាយថាហេតុនៃមតចេតិយ។ ការបែកទៅជាប្រពៃណីសៃវីស៊ិមរបស់ព្រះមហាក្សត្រពីមុន អង្គរវត្តត្រូវបានគេថ្វាយជំនួសទៅដោយ ព្រះវិស្ណុ។ ការរក្សានូវប្រាសាទដ៏ល្អបំផុតនៅកន្លែងនោះ។ វាជាកន្លែងតែមួយគត់ដែលមានសាសនាសំខាន់ៗគង់នៅចំកណ្តាលតាំងពីការបង្កើតអ្នកកាន់សាសនាហិណ្ឌូដំបូងរបស់ពួកគេក្រោយមកមានសាសនាព្រះពុទ្ធ។ ប្រាសាទគឺនៅកំពូលនៃសម័យសា្ថបត្យកម្មខ្មែរ។វាបានកា្លយជានិម្មិតរូបរបស់ប្រទេសកម្ពុជានឹងបានលេច ឡើងវាជាទង់ជាតិរបស់ប្រទេសកម្ពុជាផងដែរហើយវាគឺជាប្រទេសដែលចាប់អារម្មណ៏ដំបូងគេចំពោះអ្នក ទស្សនា។ ប្រាសាទអង្គរវត្តរៀបចំគំរោងមូលដ្ឋានពីររបស់ស្ថាបត្យកម្មប្រាសាទខ្មែរជាមួយលក្ខណះកូនសោរដូចជាការងើបផុសឡើង។ វាគឺជាការបង្ហាញរបស់ដែលសក្ត័សិទ្ធិជាសញ្ញា ផ្ទះរបស់ដេវ៉ាសក្នុងទេវកថាហិណ្ឌូនៅ ខាងក្នុងស្នាមភ្លោះមួយហើយនៅខាងក្រៅជញ្ជាំងមួយ ៣.៦គីឡូមែត្រ ២.២ម៉ាយបន្ទប់តាំងវត្ថុសិល្បះមាន លក្ខណះកែងជាបីជ្រុងដែលវែងជាងគ្នាហើយបានរះនៅចំពីខាងលើគ្នា។នៅចំពាក់កណ្តាលរបស់ប្រាសាទបញ្ឈ ប៉មជាបួនជ្រុង។ ប្រាសាទគឺជាសម័យកាលចុងក្រោយហើយប្រាសាទអង្គរវត្តគឺស្ថិតនៅទិសខាងកើតឆៀង ខាងលិច។អ្នកប្រាជ្ញដែលសំខាន់ៗបែកខ្ញែក។ ប្រាសាទអង្គរវត្តគឺត្រួវបានគេកោតសរសើចំពោះភាពដ៏អស្ចារ្យ ហើយនឹងភាពស៊ីគ្នារបស់ស្ថាបត្យកម្មចំម្លាក់លឹមដ៏ធំទូលាយរបស់វានិងព្រះខាងសាសនាហិណ្ឌូជាច្រើនកំពុង តាក់តែងនៅលើជញ្ជាំង។ ឈ្មោះសិប្បករដ៏ល្បីល្បាញជាងគេនៅសម័យអង្គរមានន័យថាប្រាសាទទីក្រុងរឺក៏ទីក្រុង របស់ប្រាសាទហើយនៅក្នុងភាសាខ្មែរ អង្គរមានន័យថាទីក្រុងរឺក៏រាជធានីទីក្រុងគឺជាទំរង់ភាសាក្នុងស្រុកណា មួយរបស់ពាក្យនគរដែលមកពីភាសាបាលីសំស្រ្តឹតហើយមកពីពាក្យណាហ្ការាវត្តជាពាក្យភាសាខ្មែរចំពោះប្រាសាទទាំងមូលបានក្លាយមកពីពាក្យបាលីពីមុនពេលប្រាសាទនេះត្រូវគេបានស្គាល់ថាព្រះពិស្នុលោក​ វ៉ារា វីស្នុលោកាក្នុងសំស្រ្តឹត…

ដឹងតែចុកឈាមហើយក្អួតឈាមមិនចេញ! ពេលបានដឹងចរិត ៥ ចំណុចរបស់អ្នក Single កំរិតអាជីព!
សម្រង់

ដឹងតែចុកឈាមហើយក្អួតឈាមមិនចេញ! ពេលបានដឹងចរិត ៥ ចំណុចរបស់អ្នក Single កំរិតអាជីព!

និយាយពីថា ៥ ហេតុផលរបស់អ្នក SINGLE អាជីពខាងក្រោមនេះធានាថាបានអានហើយគឺមានអ្នកខ្លះលួចសើចលួចចូលតួអីជាដើមចឹងទៅ។ តោះកុំខាតពេល…. ១. រើសច្រើន ខ្លួនមិនមែនជាប្រុសស្អាត ឬ ស្រីស្អាត ហេតុនេះហើយអ្នកនៅលីវមិនរើសអើងទេ ប៉ុន្តែទោះមានអ្នកចូលមកក្នុងជីវិតគេមានលក្ខខណ្ឌសម​ប្រកប​យ៉ាង​ណា​ក៏​​គេ​តែង​មាន​លេស​នេះលេសនោះសម្រាប់​បដិសេធម្នាក់​នោះ​ដែរ។ និយាយទៅចរិតប្រុសស្អាត ឬ ស្រីស្អាតចឹងហ្មង!។ ២. ស្នេហាស្នេហ៏ហើតគ្មានអ្វីអស្ចារ្យ មិន​ដឹង​ថា​ស្នេហា​មាន​តម្លៃ​ច្រើនពេក​រហូត​អ្នក Single ត្រូវ​រើស​ដោយ​ផ្ចិតផ្ចង់ ឬ វា​គ្មាន​អ្វី​អស្ចារ្យ​សម្រាប់​យក​ភ្នែក​មើល​នោះ​ទេ គ្រាន់​តែ​ដឹង​ថា ពួក​គេ​ស្ថិត​ក្នុងដំណាក់កាលមួយដែលជ្រេញដោយទាំងអ្នកមានស្នេហា ហើយ​ពាក្យថា ស្នេហា​ គ្មាន​អ្វី​អស្ចារ្យ ជា​ពាក្យ​ដែល​គេ​តែង​តែ​និយាយ​លួង​ខ្លួន​ឯង។ ៣. ម្នាក់​ឯងមិនស្លាប់ទេ (Single…

ប្រសើរណាស់! ផ្សារទំនើបមួយនៅក្នុងទីក្រុងបាងកក ត្រូវបានគេសរសើរ ព្រោះតែការដាក់តម្លើងឈ្នាន់លើកាំជណ្ដើរយន្ត ជំនួសឱ្យការចុចប៊ូតុងដោយដៃ
សម្រង់

ប្រសើរណាស់! ផ្សារទំនើបមួយនៅក្នុងទីក្រុងបាងកក ត្រូវបានគេសរសើរ ព្រោះតែការដាក់តម្លើងឈ្នាន់លើកាំជណ្ដើរយន្ត ជំនួសឱ្យការចុចប៊ូតុងដោយដៃ

ផ្សារទំនើបមួយនៅទីក្រុងបាងកកនៃប្រទេសថៃ ត្រូវបានគេកោតសរសើរចំពោះការតំឡើងឈ្នាន់នៅលើជណ្តើរយន្តរបស់ពួកគេនាពេលថ្មីៗនេះ។ Seacon Square បានចែករំលែកនូវរូបថតនៃជណ្តើរយន្តដែលដំណើរការដោយជើងរបស់ពួកគេ ដែលត្រូវបានបង្កើតឡើងជាផ្នែកមួយនៃវិធានការការពាររបស់ពួកគេក្នុងកំឡុងពេលមានជំងឺកូវីដ១៩។ ជំនួសឱ្យការចុចប៊ូតុងលើកអតិថិជន និងអ្នកលក់អាចប្រើជើងរបស់ពួកគេដើម្បីចុចឈ្នាន់នៃទ្វារជណ្តើរយន្តបើក ឬបិទ និងដើម្បីទៅដល់ជាន់ដែលពួកគេចង់បាន។ ផ្សារនេះក៏បានតំឡើងម៉ាស៊ីនលាងដៃនៅពេលលើក និងបិទនៅលើកំរាលឥដ្ឋដើម្បីសម្រួលដល់ដល់សាធារណជនអោយរក្សាចម្ងាយសុវត្ថិភាពពីគ្នា។ Seacon Square ក៏បានថ្លែងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សង្ឃឹមថាវិធានការទាំងនេះនឹងក្លាយជាបទដ្ឋានថ្មីសម្រាប់ផ្សារទំនើបនៅក្នុងប្រទេស។ ដោយសារចំនួនករណីឆ្លងបានថយចុះ ថៃត្រូវបានផ្តល់ភ្លើងខៀវឱ្យបើកដំណើរការផ្សារទំនើបផ្សេងៗឡើងវិញជាលើកដំបូង បន្ទាប់ពីប្រទេសនេះបានបិទអស់រយៈពេល២ខែមកនេះ៕ ប្រភព ៖ says.