ព្រះរាជជីវប្រវត្តិសង្ខេប សម្តេចព្រះមហាសង្ឃរាជ និល ទៀង ព្រះមហាសង្ឃរាជដំបូងបង្អស់ក្នុងប្រទេសកម្ពុជា៚

ព្រះរាជជីវប្រវត្តិសង្ខេប សម្តេចព្រះមហាសង្ឃរាជ និល ទៀង ព្រះមហាសង្ឃរាជដំបូងបង្អស់ក្នុងប្រទេសកម្ពុជា៚
ការផ្សាយពាណិជ្ជកម្ម

សម្តេចសង្ឃរាជ និល ទៀង គណៈមហានិកាយ ព្រះអង្គប្រសូត្រ នៅថ្ងៃសៅរ៍ ៧កើត ខែអាសាធ ឆ្នាំវក ឆស័ក ព.ស ២៣៦៨ ត្រូវនិង គ.ស ១៨២៤ នៅស្រុកពោធិ៍ព្រះបាទ ខេត្តកៀនស្វាយ(ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្ន)ព្រះអង្គជាបុត្រច្បង បិតានាម និល មាតានាម ឡឹក។

ក្នុងគ.ស១៨៣១។ កុមារទៀង ទើបតែអាយុ៨ឆ្នាំ ទ័ពយួន និង សៀមបានប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតំបន់កៀនស្វាយដើម្បីដណ្តើមយកស្រុកខ្មែរ។ គ្រួសារសម្តេចទាំងប៉ុន្មានត្រូវទ័ពសៀម ចាប់កេណ្ឌកៀរយកទៅស្រុកសៀមដើម្បីធ្វើទាសាទាសី។ កុមារទៀង និងជីដូនត្រូវគេបញ្ជូនអោយទៅរស់នៅក្រុងបាងកកនៅទីនោះកុមារទៀងបានជួបនិងអាមាត្យម្នាក់ឈ្មោះ ពៅ ជាអាមាត្យរបស់ព្រះអង្គ ដួង កាលព្រះអង្គនៅជាព្រះអង្គម្ចាស់ ដែលសៀមកេណ្ឌកៀរយកទៅធ្វើជាឈ្លើយសឹកដែរ។ ចំណែកគ្រួសារសម្តេច១ផ្នែកទៀត ត្រូវសៀមបញ្ជូនអោយទៅរស់នៅស្រុកមង្គលបុរី ក្រុងបាត់ដំបង។

ការផ្សាយពាណិជ្ជកម្ម

ព្រះជន្មបាន ១១ ឆ្នាំ ក្នុងឆ្នាំមមី ឆស័ ព.ស២៣៧៨ គ.ស១៨៣៤ បានបំពេញផ្នួសសាមណេរ នៅវត្តមួយ នាក្រុងបាងកក។
ព្រះជន្មបាន២១ វស្សាក្នកងឆ្នាំរោង ព.ស២៣៨៨ គ.ស ១៨៤៤ សម្តេចព្រះន័ងក្លៅ ព្រះចៅសៀម បានរាជានុញ្ញាត អោយសាមណេរទៀង ចូលបំពេញ ឧបសម្បទា ជាភិក្ខុ ក្នុងនាគខ្នាន ព្រះរាជទ្រព្យ នៅវត្តព្រះស្រីរតន សាស្តារាម គឺវត្តព្រះកែវមក៌ត នាក្រុងបាងកក។

ព្រះជន្មបាន ២៦ វស្សាក្នុងឆ្នាំរការ ឯកស័ក ព.ស ២៣៩៣ គ.ស១៨៤៩ ព្រះអង្គបានចូលថ្វាយព្រះពរលា សម្តេចព្រះន័ងក្លៅ ត្រឡប់មកក្រុងកម្ពុជាវិញ។
លុះមកដល់កម្ពុជាវិញ សម្តេចព្រះបាទ ហរិរក្សរាមា ឥស្សរាធិបតី ព្រះអង្គ ដួង ទ្រង់និមន្តអោយគង់នៅប្រទេសខ្មែរ ហើយទ្រង់បានធ្វើ សុភអក្សរ ថ្វាយទៅសម្តេច ព្រះន័ងក្លៅ។

ការផ្សាយពាណិជ្ជកម្ម

ព្រះជន្មបាន៣៤វស្សា ក្នុងឆ្នាំម្សាញ់ នព្វស័ក ព.ស ២៤០១ គ.ស១៨៧៥ ព្រះបាទសម្តេចអង្គដួង ព្រះអង្គបានលើកព្រះព្រហ្មមុនី និល ទៀង អោយគ្រងទីសម្តេច ព្រះមហាសង្ឃរាជាកម្ពុជា។

លុះរំលងពីនោះមកបានមួយឆ្នាំ ព.ស២៤០២ គ.ស១៨៥៨ ព្រះបាទសម្តេច អង្គ ដួង បានតាំងសម្តេច និល ទៀង ជាសម្តេចព្រះមហាសង្ឃរាជពេញទី ហើយបានរៀបចំថ្វាយទឹកក្លស់ ទឹកស័ង្ខជ័យ នៅក្រុងឧត្តុង្គមានជ័យ មានគោរម្យងារជា«សម្តេចព្រះមហាសង្ឃរាជា គណធិបតីបរមបពឹត្រ ជាសង្ឃនាយកតិលកលោកា ចរិយោត្ត បរមមេធសង្ឃ ជេដ្ឋា មហាសង្ឃរាជាធម្មិក វរោត្តម បរមបពឹត្រ ដ៏ជាអធិបតី ឰដ៏គណសង្ឃ ក្នុងក្រុងកម្ពុជា ជេដ្ឋា រដ្ឋាមហា ឥន្ទប័ត្យនគរ បវរបូរីរម្យ ឧត្តមរាជបនិ ជាមហាអគ្គនាយក» ។

ការផ្សាយពាណិជ្ជកម្ម

មានឋានន្តរសក្តិ ក្នុងរាជ្យស្តេច៣គឺ=
១ សម្តេចហរិរក្សឥស្សរាធិបតី អង្គ ដួងព្រះចៅក្រុងកម្ពុជាធិបតី

២ សម្តេច ព្រះបាទ នរោត្តម ព្រះចៅក្រុងកម្ពុជាធិបតី

ការផ្សាយពាណិជ្ជកម្ម

៣ សម្តេច ព្រះបាទ សុីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី។

ព្រះជន្មបាន៩០ព្រះវស្សាគត់ ទ្រង់បានយាងចូលព្រះទិវង្គត នាថ្ងៃព្រហស្សតិ៍ ២កើត ខែអស្សុជ បញ្ជស័កឆ្នាំឆ្លូវ ព.ស២៤៥៧ ត្រូវនិងថ្ងៃទី ០២ ខែតុលា គ.ស១៩១៣ វេលាម៉ោង ១២:៤០ រំលងអាធ្រាតដោយរោគាពាធ ក្នុងព្រះដំណាក់ វត្តឧណ្ណាលោម ក្រុងភ្នំពេញ។ ព្រះធាតុតម្កល់នៅចេតិយ៍វត្តមហាលាភ ស្រុកកោះសូទិន្យ ខេត្តកំពង់ចាម ជាវត្តចាស់ជាងគេក្នុងប្រទេសកម្ពុជា។

ការផ្សាយពាណិជ្ជកម្ម

ឯកសារយោងគេហទំព័រ ព្រះនគរឆ្នាំ២០១០ សូមអធ្យាស្រ័យប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយ៕

១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៣
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៤
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៥
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៦
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៧
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
៨
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Credit ៖ Khunatep Vattana
Credit ៖ ឆាយ លីណា

ការផ្សាយពាណិជ្ជកម្ម

ការផ្សាយពាណិជ្ជកម្ម