ដូចដែលបានដឹងហើយថា មួយរយៈមុននេះ នាយតាក់ស៊ី ហាក់មានសន្ទុះកក្រើកខ្លាំង រឿងលែងលះប្រពន្ធ ទៅសាងផ្នួស បួសមិនបានប៉ុន្មានក៏បានសឹកវិញ ជុំវិញរឿងទាក់ទងជាមួយនាយតាក់ស៊ី បានធ្វើឱ្យមហាជនតាមដានមិនលែង រហូតដល់កាលពីប៉ុន្មានខែមុននេះ ក៏មានរឿងថ្មីដោយ នាយតាក់ស៊ីបានរកឃើញគូស្នេហ៍ថ្មី សាងទំនាក់ទំនងស្នេហា ដល់ទិញឡានម៉ាក Lexus RX 330 ពណ៏សឱ្យគូស្នេហ៍ថែមទៀតផង។

អស់ពេលជាច្រើនខែមកហើយ ថ្មីៗនេះ ក៏មានដំណឹងថា នាយតាក់ស៊ីគ្រោងនឹងដឹកដៃគូស្នេហ៍ថ្មីចូលរោងការថែមទៀតផង តែត្រូវបានលោកច្រានចោលនូវដំណឹងមួយនេះ ដោយបាននិយាយថា រឿងរ៉ាវគូស្នេហាថ្មីនោះ គឺគ្រាន់តែជាការសម្ដែង ដែលដឹកនាំដោយលោក K01 ដើម្បីឡង់សេឃ្លាំងលក់រថយន្តរបស់ K01 តែប៉ុណ្ណោះ។ សរុបសេចក្ដីទៅ លោកមិនបានទាក់ទងគូស្នេហ៍ថ្មី មិនមានភរិយាទី២ ក៏មិនបានទិញឡាន Lexus ឱ្យគូស្នេហ៍អីនោះដែរ រឿងនេះគ្រាន់តែជាការសម្ដែងតែប៉ុណ្ណោះ៕



