សត្វទន្សោងឈ្មោលមួយក្បាលបានស្លាប់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០នេះ ដោយសារតែស្ថានភាពសុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់ ដោយសារតែជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃមកហើយ ទោះបីជាក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ។
សត្វទន្សោង ដែលជាប់អន្ទាក់ព្រានព្រៃនោះ ត្រូវបានប្រទះឃើញនៅក្នុងភូមិសាស្រ្តចំណុចអូរថ្ម ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័នស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត និងបានទទួលការសង្គ្រោះបឋមមុននឹងសត្វទន្សោងនេះបានស្លាប់បាត់បង់ជីវិត។ សពសត្វទន្សោងនេះត្រូវបានមន្ត្រីឧទ្យានុរក្ស និងសហគមន៍ព្រៃសង្ឃរុក្ខវ័នដឹកនាំដោយព្រះអង្គ ប៊ុន សាលួត បញ្ចុះនៅស្នាក់ការកណ្តាលរបស់ព្រះអង្គ។






ក៏មានការបញ្ចេញមតិជាច្រើនពីមហាជនពាក់ព័ន្ធនឹងករណីការបាត់បង់សត្វព្រៃដោយសារព្រានព្រៃដាក់អន្ទាក់សត្វនេះផងដែរ។ តើមូលហេតុចម្បងដែលនាំឲ្យបាត់បង់សត្វព្រៃដែលជាសត្វកម្រនេះដោយសារអ្វី?

ប្រភព៖ BTV Cambodia

