យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា កម្ពុជានឹងបញ្ចុះតម្លៃភ្លើង(អគ្គិសនី) ចាប់ពីខែមិថុនា ដល់ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។ នេះជាផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី របស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ក្នុងកំឡុងពេលដែលកម្ពុជាកំពុងស្ថិតក្នុងការទប់ស្កាត់ជំងឺ Covid-១៩។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ មានខ្លឹមសារ ដូចខាងក្រោម៖
១. ផ្ដល់ការអនុគ្រោះលើកលែងការបង់ថ្លៃអគ្គិសនីតាមលក្ខខណ្ឌអប្បបរមា និងលើកលែងការបង់ថ្លៃតាមលក្ខខណ្ឌអនុភាព…។
២. រក្សាការផ្គត់ផ្គង់ និងបង់ថ្លៃអគ្គិសនីដូចមុន …។
៣ . ផ្ដល់ការលើកទឹកចិត្តដោយបន្ថយថ្លៃអគ្គិសនីចំនួន ២៥% …។
និងព័ត៌មានលម្អិត សូមមើលបន្ថែមតាមសេចក្ដីប្រកាសខាងក្រោមនេះ ៖





