នាងហត់កាយអាចទ្រាំបាន តែបើហត់ចិត្ត នឿយគំនិតទៀត នាងមិននៅទ្រាំទេ

នាងហត់កាយអាចទ្រាំបាន តែបើហត់ចិត្ត នឿយគំនិតទៀត នាងមិននៅទ្រាំទេ
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីជាច្រើន នៅសម័យនេះ នាងពិតជាខ្លាចរអា នឹងពាក្យថាប្រពន្ធតែឈ្មោះណាស់ ត្រូវហើយ ព្រោះមនុស្សប្រុសខ្លះ ស្រឡាញ់ ថ្នាក់ថ្នមតែដំបូងតែប៉ុណ្ណោះ លុះបានជាប្ដីប្រពន្ធ ក៏ចាប់ផ្ដើមប្រែប្រួលគ្រប់យ៉ាង។

មនុស្សស្រីនាងមិនដែលខ្លាច នឹងការងារក្រៅក្នុងនោះទេ តែអ្វីដែលនាងខ្លាចគឺ ភាពគ្មានតម្លៃ អ្វីដែលនាងធ្វើ បានត្រឹមតែគេមើលហើយបន្ទោសឥតល្ហែ សួរថា អ្នកណាអាចទ្រាំបាន មនុស្សចាស់ ខួរធំអស់ហើយ ប្រាកដជាចេះឈឺ មិនមែនកូនក្មេង ត្រូវគេស្ដីបន្ទោស ហើយក៏ភ្លេចចោលនោះទេ។

ការផ្សាយពាណិជ្ជកម្ម

ការងារ ខំធ្វើចង់ស្លាប់ នៅមិនអាចផ្គាប់ចិត្តប្ដី អាត្មានិយមខ្លះបានផង នាងហត់កាយអាចទ្រាំបាន តែបើហត់ចិត្ត នឿយគំនិតទៀត នាងមិននៅទ្រាំទេ សម័យនេះ មនុស្សស្រី មានសមត្ថភាព មានបញ្ហា អាចធ្វើការរកលុយបានដោយខ្លួនឯងនាងមិននៅទ្រាំឱ្យអ្នកធ្វើបាបឡើយ ត្រឹមកូនមួយ កូនពីរ ទោះកូនបី ក៏នាងអាចចិញ្ចឹមរស់បានដែរ។

ការផ្សាយពាណិជ្ជកម្ម

#អត្ថបទ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម