មកទល់នឹងពេលនេះ រដ្ឋជាច្រើននៅសហរដ្ឋអាមេរិក កំពុងតែមានការវឹកវរជាខ្លាំង ដោយសារតែមានក្រុមបាតុកររាប់ពាន់នាក់បានធ្វើបាតុកម្មទៅតាមតំបន់នានា ដើម្បីទាមទាររកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅឈ្មោះ George Floyd ដែលត្រូវបានប៉ូលិសស្បែកសម្នាក់យកជង្គង់សង្កត់ក រហូតដល់ស្លាប់កាលពី ថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។ ក៏មានការធ្វើបាតុកម្មលាយឡំជាមួយអំពើហិង្សាដ៏សាហាវ ដែលបានផ្ទុះឡើងនៅក្នុងរដ្ឋ យ៉ាងហោចចំនួន៣០ ហើយទីក្រុងចំនួន ២៥បានដាក់ចេញបម្រាមគោចរ។
យ៉ាងណាមិញ បើយោងតាមទីភ្នាក់ងារព័ត៌មាន AP ប៉ូលិសអាមេរិក បានឃាត់ខ្លួនមនុស្សជាង១០០០នាក់ នៅតាមទីក្រុងចំនួន១៧។ តែចំនួននេះអាចនឹងកើនឡើង ស្របពេលបាតុកម្ម នៅតែបន្តប្រព្រឹត្តទៅ ខណៈលោក ដូណាល់ ត្រាំ បង្គាប់ឱ្យយោធាប្រុងជើងការត្រៀមខ្លួនធ្វើអន្តរាគមន៍នៅក្នុងករណីចំបាច់។
ខាងក្រោមនេះគឺជារូបភាពសកម្មភាពធ្វើបាតុកម្មតវ៉ាប្រើហិង្សាយ៉ាងសាហាវនៅសហរដ្ឋអាមេរិក នារយៈពេលប៉ុន្មានថ្ងៃមកនេះ ៖










































