
ត្រូវប៉ាន់ហើយខេត្តបាត់ដំបង! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្កើតតំបន់ទេសចរណ៍ថ្មី “កោះចាក់សោបេះដូង”
នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយវិស័យអចលនទ្រព្យនៅទីរួមខេត្តបាត់ដំបងហាក់មានសក្ដានុពលខ្លាំង ដែលនាំឲ្យក្រុមហ៊ុនធំៗមានឈ្មោះបោះសំឡេងលើវិស័យនេះ ចាប់ផ្ដើមចូលមកប្រលូកជាបន្តបន្ទាប់។ ជាក់ស្ដែងដូចជាក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រាគ្រុប របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានមកបោះទុនវិនិយោគនៅដីរាប់រយហិចតា នាំឲ្យបងប្អូននៅទីរួមខេត្តបាត់ដំបងជាច្រើនសម្លឹងមើលឃើញឱកាសបង្កើតផលចំណេញ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលទៅទៀតនោះ នៅរសៀលថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រកាសពីតំបន់ទេសចរណ៍ថ្មីដែលលោកសម្រេចនឹងបង្កើតនៅទឹកដីទីរួមខេត្តបាត់ដំបង (មិនទាន់បញ្ជាក់ទីតាំងច្បាស់លាស់) ដោយមានឈ្មោះថា “កោះចាក់សោរបេះដូង”។ តាមការបញ្ជាក់ពីគណនីផ្លូវការ Leng Navatra ឡេង ណាវ៉ាត្រា បានរៀបរាប់ថា៖ “តំបន់ទេសចរណ៍សប្បនិមិត្ត…














