ការថតរូបជារឿងដែលមនុស្សទូទៅពេញនិយម មិនថាយុវវ័យ ឬវ័យកណ្ដាលឡើយ។ ទោះបីជាមាន ស្មាតហ្វូនដែលមានតម្លៃថ្លៃ និងមានមុខងារ ភ្ជាប់មកជាមួយកាមេរ៉ាល្អប៉ុនណាក៏ដោយ ក៏មិនមែនមានន័យថា អ្នកអាចផ្ដិតយករូបភាពស្រស់ស្អាតតាមអ្វីដែលអ្នកចង់បាននោះទេ។
ការថតរូបជាមួយកម្មវិធីដើមរបស់ iPhone ពិតជាមានមុខងារច្រើន ប៉ុន្តែអត្ថបទនេះ នឹងបង្ហាញជូននូវកម្មវិធី ប៉ុន្មានផ្សេងទៀត ដែលផ្ដល់ឱ្យអ្នកនូវកម្មវិធីមួយចំនួន ដែលជួយសម្រួលដល់ការផ្ដិតយករូបភាព កាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត ប្រៀបដូចជាការថតរូបតាមកាមេរ៉ា DSLR អ៊ីចឹង។
កម្មវិធី Camera+2 ($4)
Camera+ 2 ផ្ដល់ជូននូវមុខងារទំនើបៗ ដែលមានដូចជា wider range of exposure controls និងមុខងារជាច្រើនផ្សេងទៀតដូចជា ការកំណត់ទៅលើ Flash 6x digital Zoom ការកំណត់ម៉ោងឱ្យថតដោយខ្លួនឯង និង Filter ស្រស់ស្អាតមកជាមួយ។
កម្មវិធីនេះទើបតែត្រូវបានកែច្នៃឡើងវិញ ដែលមានរួមបញ្ចូលនូវមុខងារជាច្រើនសម្រាប់ជំនួយដល់ការថតរូបដូចជា មុខងារថតរូបព្រាលកាន់តែស្រស់ស្អាតជាមួយ កាមេរ៉ា 2គ្រាប់របស់ iPhone ការថតរូបជា Raw file ផងដែរ។
ការ Update ថ្មីៗបានបន្ថែមសមត្ថភាពក្នុងការកែសម្រួលរូបថតច្រើនក្នុងពេលតែមួយ ដោយការ Copy & Paste ការកែទាំងនោះទៅដាក់លើរូបថតផ្សេងទៀត។

Polarr (Free)
Polarr គឺជាកម្មវិធីកែរូបថតគួរឱ្យចាប់អារម្មណ៍បំផុតមួយដែលអ្នកនឹងពេញចិត្តជាមួយនឹងជម្រើសដ៏ច្រើនរបស់វាដែលផ្តល់ជូនទាំងអ្នកចាប់ផ្តើមដំបូងនិងអ្នកជំនាញកែសម្រួលវាពិបាកជឿថាអ្នកអាចប្រើវាដោយឥតគិតថ្លៃ។
អ្នកអាចទិញមុខងារបន្ថែមនៅក្នុងកម្មវិធីនេះ ឬក៏អាចប្រើប្រាស់ Tools ជាច្រើនដើម្បីកែច្នៃរូបភាពផងដែរ។ លើសពីនេះទៅទៀត Polarr ផ្ដល់ឱ្យអ្នកប្រើប្រាស់ក្នុងការទាញយក Preset ស្រាប់ដើម្បីកែច្នៃពណ៌រូបភាពឱ្យកាន់តែស្អាត។

Adobe Photoshop Express (Free)
បើនិយាយពីកម្មវិធីកែរូប គ្មានកម្មវិធីណាអាចធ្វើបានល្អជាងកម្មវិធីរបស់ Adobe ទេ ហើយកម្មវិធីលើទូរស័ព្ទដៃរបស់ Adobe មួយនេះផ្ដល់ឱ្យអ្នកនូវលក្ខណៈពិសេសយ៉ាងច្រើន ដូចជាការប្រើប្រាស់ Layer ការ Select នៅទីតាំងនៃរូប (selection tools) ការកែច្នៃ បន្ថែមអក្សរបានយ៉ាងស្រស់ស្អាតទៀតផង។
ប៉ុន្តែទោះជាយ៉ាងណាក្ដី កម្មវិធីនេះនៅតែមានការដាក់លក់មុខងារបន្ថែមមួយចំនួនទៀតដែលអ្នកប្រើប្រាស់អាចទិញវាបាននៅក្នុងកម្មវិធីផ្ទាល់ ដើម្បីកែច្នៃរូបភាពរស់អ្នកឱ្យកាន់តែស្រស់ស្អាត។

Obscura 2 ($5)
កម្មវិធីនេះបង្កើតឡើងដោយ Ben McCarthy វាផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ដូចជា ការថតរូបបានជាប្រភេទ RAW file HEIC JPEG Live Photo និងរូបភាពព្រាលផ្ទៃខាងក្រោយផងដែរ។
លក្ខណៈពិសេសល្អបំផុតមួយរបស់កម្មវិធីនេះ គឺការប្រើប្រាស់ទៅលើ gesture ដែលធ្វើឱ្យកម្មវិធីមានភាពងាយស្រួលក្នុងការប្រើប្រាស់ផងដែរ។

Adobe Lightroom CC (Free)
Lightroom ជាកម្មវិធីដ៏ល្បីមួយនៅលើកុំព្យូទ័រដែលអ្នកកែរូបភាពបែប Professional ប្រើប្រាស់វាជាប្រចាំ។ ទោះបីបានកែច្នៃជាកម្មវិធីនៅលើ Smart Phone ដែលមានទ្រង់ទាយតូចជាមុនមែន ប៉ុន្តែ Lightroom នៅតែផ្ដល់ឱ្យអ្នកប្រើប្រាស់នូវមុខងារសម្បូរបែបបដែល ដូចជាការកែពណ៌រូបភាព កំណត់ពន្លឺ និងការចម្លងការកែរូបភាពរួចរាល់ទៅដាក់លើរូបភាពផ្សេងទៀត បានយ៉ាងងាយផងដែរ។
កម្មវិធីនេះក៏ផ្ដល់លទ្ធភាពដល់អ្នកប្រើប្រាស់ក្នុងការកែរូបផ្ទាល់ពីទូរស័ព្ទ និងកែច្នៃរូបពីកាមេរ៉ា DSLR ប្រភេទ RAW file ផងដែរ។

VSCO (Free)
VSCO គឺជាកម្មវិធីតែមួយគត់ដែលត្រូវបានបង្កើតឡើងជាពិសេសជាមួយនឹងការកែច្នៃ តម្រូវទៅនឹងសីតុណ្ហភាពពណ៌ កម្រិតពន្លឺ និងមុខងារជាច្រើនទៀត។
VSCO ក៏មានបណ្តុំនៃពណ៌បែប Preset ដែលតម្រូវឱ្យអ្នកប្រើប្រាស់ទិញយក ដើម្បីកែច្នៃរូបកាន់តែស្រស់ស្អាតផងដែរ។ VSCO ជាកម្មវិធីដ៏ពេញនិយមមួយដែលដែលអ្នកប្រើប្រាស់ជាច្រើនទាញយកដើម្បីកែច្នៃរូបភាពតាមតម្រូវការ ជាមួយមុខងារដ៏សម្បូរបែប។

Instagram (Free)
ដូចដែលយើងដឹងហើយថា Instagram ជាកម្មវិធីដ៏ពេញនិយមដែលមានអ្នកប្រើប្រាស់ជាប្រចាំ ហើយមុខងារដ៏ពិសេសរបស់កម្មវិធីនេះ គឺ filter ដែលចាប់ផ្ដើមតាំងពីបង្កើតដំបូងម៉្លេះ ខណៈពេលនោះមិនទាន់មានកម្មវិធីដែលមាន Filter ច្នៃរូបច្រើនដូចបច្ចុប្បន្នឡើយ។ ទោះយ៉ាងណា Instagram នៅតែផ្ដល់នូវជម្រើសកែច្នៃរូបថត និងថតរូបអមជាមួយ Filter របស់វាដល់អ្នកប្រើប្រាស់ដដែល។

ProCamera ($8)
ProCamera ដាក់លក់ក្នុង Appstore ក្នុងតម្លៃ $8 ដែលមានកម្មវិធីបន្ថែមយ៉ាងច្រើនរួមមានការជំនួយទាំងផ្នែកថតរូបភាព និងវីដេអូ។ កម្មវិធីនេះផ្ដល់មុខងារពិសេសក្នុងការកំណត់ក្នុងការថតដោយផ្ទាល់ដៃ (Manual) និងជម្រើសក្នុងការកែរូបភាពផងដែរ។ លក្ខណៈពិសេសផ្សេងទៀតរបស់ ProCamera គឺមានជម្រើសសម្រាប់កំណត់ Perspective correctioning និង Exposure bracketing។
វាក៏ជំនួយបន្ថែមទៅលើការប្រើប្រាស់ Lens ទាំងពីរគ្រាប់របស់ iPhone ផងដែរ និងមានមុខងារសម្រាប់ជួយទៅដល់ការថតរូបបែប ព្រាលផ្ទៃខាងក្រោយ (Potrait Mode) ទៀតផង។ ProCamera ក៏មានផ្ដល់ជូននូវ Filter & Effect ស្រស់ស្អាតសម្រាប់អ្នកដែលបានទិញវា ដែលក្នុងនោះមានរហូតទៅដល់ជាង 70 filter & effect ឯណោះ។
