ធ្លាយលក្ខណៈពិសេសរបស់ Oppo K9 5G នៅក្នុងការចុះបញ្ជីជាផ្លូវការមុនការចេញលក់

Knong Srok Thumbnail
ការផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Oppo នឹងប្រកាសពីស្មាតហ្វូនថ្មីម៉ូដែល K9 5G នៅថ្ងៃទី ៦ ខែឧសភាខាងមុខនេះ នៅប្រទេសចិនហើយក្រុមហ៊ុននេះក៏បានបញ្ជាក់រួចហើយថាស្មាតហ្វូននេះនឹងភ្ជាប់មកជាមួយនូវឈីប Snapdragon 768G SoC  កាមេរ៉ាទំហំ ៣៤ មេហ្គាភិចស៊ែល និងកម្លាំងសាកថ្មបាន 65W។ ហើយឥលូវនេះយើងអាចស្វែងយល់បន្ថែមអំពី K9 5G នៅពេលដែលស្មាតហ្វូននេះត្រូវបានចុះបញ្ជីនៅលើគេហទំព័រចិនរបស់ Oppo ។

Oppo K9 5G នឹងបំពាក់អេក្រង់ OLED ដែលផលិតដោយ Samsung មានទំហំ ៦,៤៣ អ៉ីញ មានអត្រា Refresh Rate ៩០ ហឺត និងមានអត្រា touch sampling ១៨០ ហឺត ដែលភ្ជាប់មកជាមួយកាមេរ៉ាមុខសម្រាប់ថតរូបភាព Selfie ទំហំ 32MP ផងដែរ។

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2021 04 27 At 4.41.22 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ងាកមកមើលកាមេរ៉ាគោលវិញ វាភ្ជាប់មកជាមួយស៊េនស័រទំហំ ៦៤ មេហ្គាភិចសែល នៅផ្នែកខាងក្រោយ នឹងត្រូវបានភ្ជាប់មកជាមួយនូវស៊េនស័រទំហំ ៨ មេហ្គាភិចស៊ែល សម្រាប់ថតរូបភាពបែប ultrawide ហើយកាមេរ៉ាទី ៣ ទំនងជាប្រភេទស៊េនស័រសម្រាប់ថតរូបបែប Depth ឬ​ Macro ផងដែរ។

ស្មាតហ្វូននេះនឹងមានថាមពលថ្ម 4,300 mAh ដែលនឹងប្រើពេលវេលាសាកថ្មឱ្យពេញរហូតដល់ ១០០% ក្នុងរយៈពេល ៣៥ នាទីប៉ុណ្ណោះ នៅពេលសាកជាមួយឆ្នាំងសាកដែលមានកម្លាំង 65W។

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ស្មាតហ្វូន Oppo K9 5G នឹងមានជំរើសពីរពណ៌ ហើយ JD.com បានបង្ហាញថាវានឹងភ្ជាប់មកជាមួយនូវការតំឡើងមេម៉ូរីចំនួនពីរគឺ 8GB/128GB និង 8GB/256GB ។

ចំណែកឯតម្លៃរបស់ K9 5G វិញមិនទាន់លេចធ្លាយនៅឡើយទេ ប៉ុន្តែយើងនឹងអាចដឹងកាន់តែច្បាស់នៅពេលឆាប់ៗខាងមុខ ឬនៅថ្ងៃចេញផ្សាយនោះតែម្ដង។

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑