ប្លែកៗថ្ងៃនេះទំព័រ គេហទំព័រក្នុងស្រុក មានការជ្រើសរើសចិត្តសាស្ត្រមកចែករំលែកប្រិយមិត្តសាកល្បងលេងនិងទស្សន៍ទាយកម្សាន្តទៀតហើយ៖ ប្រសិនបើអ្នកជ្រើសរើសកំសៀវទី១៖ អ្នកជាមនុស្សមើលពិភពលោកក្នុងផ្លូវល្អ មិនថារឿងអ្វីអ្នកអាចមើលឃើញពីជ្រុងវិជ្ជមានជានិច្ច។ គឺជាមនុស្សចេះរៀបចំផែនការក្នុងការធ្វើការបានយ៉ាងល្អ មានភាពឧស្សាហ៍ព្យាយាម អ្វីដែលសម្រេចចិត្តថាធ្វើហើយគឺតែងតែធ្វើឲ្យបានល្អបំផុត។ អ្នកជាមនុស្សមានទឹកចិត្ត ចង់មានជីវិតមានបានសម្បូរសប្បាយ។ ក្នុងកែវភ្នែកអ្នកដទៃ អ្នកគឺជាមនុស្សស្រលាញ់ជីវិត ចូលចិត្តធ្វើអ្វីសប្បាយៗ។ យ៉ាងណាមិញ ចរិតពិតរបស់អ្នក គឺជាមនុស្សដែលមានគោលដៅ មិនចូលចិត្តចុះចាញ់ នៅពេលធ្វើអ្វីគឺធ្វើអស់ពីសមត្ថភាព ស្រលាញ់លុយតែមិនសូវទ្រអ្នកណាទេ ស្អប់មនុស្សឬអ្វីក៏ដោយដែលគ្មានហេតុផល។ អ្នកមិនចូលចិត្តការដណ្ដើមមិនថារឿងស្នេហា ឬរឿងផ្សេងៗ។ អ្នកជឿថាអ្វីដែលជារបស់យើង គឺមិនចាំបាច់ទៅដណ្ដើមជាមួយអ្នកណាទេ។ អ្នកមិនសូវចេះគុំគួននោះទេ កុំឲ្យតែខ្សែលើអ្នកច្រើនដងពេក អ្នកនឹងអាចមើលរំលងបាន។ អ្នកមានការអត់ធ្មត់ខ្ពស់ មិនថារឿងអ្វីក៏ចូលចិត្តលាក់ទុកម្នាក់ឯង។ ប្រសិនបើអ្នកជ្រើសរើសកំសៀវទី២៖ អ្នកជាមនុស្សពូកែអៀន…