សម្រាប់អ្នកកើតឆ្នាំទាំង ៣ ខាងក្រោម ពេលវេលាសោយសុខនឹងលាភរបស់ពួកគេ គឺចាប់ផ្ដើមនៅល្បាក់ខែសីហា-កញ្ញាឯណោះ តុះទៅផ្ទៀងផ្ទាត់មើល តើមានឆ្នាំរបស់អ្នកដែរឬទេ?
អ្នកកើតឆ្នាំខាល – ខ្លា

ត្រូវបានគេទស្សន៍ទាយថា ជោគវាសនានឹងមានភាពសម្បូរបែបនៅកំឡុង ២ ខែខាងមុខ។ បញ្ហាប្រឈមមួយចំនួន នឹងចូលមិនចុះឡើយក្នុងជីវិតអ្នកកើតឆ្នាំខាល។ ម្ចាស់ឆ្នាំទី ៣ ក្នុងរង្វង់ឆ្នាំទាំង ១២ មួយនេះ ធ្វើអ្វីដោយចិត្តក្តៅ ប្រញាប់ចង់បានផល តែចិត្តពួកគេក៏មានអត់ធ្មត់និងស្ងប់ស្ងាត់ខ្ពស់ដែរ។
ហោរាសាស្ត្រមើលឃើញមកថា ក្នុងខែសីហា និងកញ្ញា ជាទំព័រធំទី ៨ និង ៩ នៅឆ្នាំ ២០២២ ម្ចាស់ឆ្នាំខាល នឹងជួបការកែប្រែដ៏មានតម្លៃក្នុងជីវិត។ ការខិតខំកន្លងមក នឹងប្រែជាផល ហើយគោលដៅដែលដាក់ទុក នឹងផុតមកក្លាយជាការសម្រេច ដូចគេកំណត់ព្រាងទុកអស់ជាច្រើនឆ្នាំ។
អ្នកកើតឆ្នាំថោះ – ទន្សាយ

ជាមនុស្សឈ្លាសវៃ រហ័សរហួន ព្យាយាមអស់ពីសមត្ថភាព រាល់ការបំពេញកិច្ចការងារទាំងឡាយ មិនថាធំតូចក្តី។ ម្ចាស់ឆ្នាំថោះ ដឹងគ្រប់ចន្លោះជ្រុងជ្រោយ ធ្វើអ្វីរៀបបានយ៉ាងល្អិតល្អន់ ជាហេតុមិនងាយបរាជ័យឡើយ។
តែយ៉ាងណាសញ្ញារាសីចក្រនាំសំណាងធំក៏មានពេលវេលារបស់វាដែរ ហើយរហូតមកដល់ខែសីហា កញ្ញាខាងមុខទើបទទួលបានភាពពេញលេញពិតប្រាកដ។ របស់ទ្រព្យធំៗនឹងចូលមក ឱកាសកម្រមាន ក៏រំលេចចេញដូចគេព្រាងទុក នាំឲ្យជីវិតអ្នកកាន់តែភ្លឺចិញ្ចាចដូចគ្រាប់ពេជ្រ។
អ្នកកើតឆ្នាំកុរ – ជ្រូក

រមែងទទួលបានពរជ័យច្រើនក្នុងជីវិត តែប៉ុន្មានខែចុងក្រោយ ហាក់ខ្សត់សំណាង ជួបគ្រោះច្រើន តែក៏មិនអាក្រក់ពេកដែរ។ មនុស្សឆ្នាំកុរ ស្លូតបូត ចិត្តល្អ តែងតែបានជួបមនុស្សល្អៗដូចគ្នា ហើយទទួលបានការជួយជ្រោមជ្រែងពីពួកគេ។
ទោះជាយ៉ាងណា សំណាងនៅក្នុងខែសីហា និងកញ្ញា ជាពេលវេលាដែលម្ចាស់ឆ្នាំកុរ ល្មមដែលពេលត្រូវទទួលយក ព្រោះអីពួកគេបានខិតខំប្រឹងប្រែង ឆ្លងកាត់រឿងជាច្រើនយូរណាស់ហើយ។ បើតាមការគន់គូរជាមុន សុភមង្គល ភាពពេញលក្ខណៈនៃជីវិត ក៏ដូចជាការបង្កើតស្នាមញញឹមច្រើនរាប់មិនអស់កៀកនឹងចូលមកដល់ហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

