តាមរយៈអណ្តើកមាសទាំង ៣ ដូចបង្ហាញខាងក្រោម តើអ្នកពេញចិត្តរូបភាពអណ្តើកមាសណាមួយជាងគេ? តាមរយៈចម្លើយរបស់អ្នក Knongsrok អាចបង្ហាញឆ្លើយតបទៅវិញ តើជីវិតអ្នកពេលទៅមុខ នឹងត្រូវជួបរឿងរ៉ាវអ្វីខ្លះ?
អណ្តើកមាសទី ១

អ្នកដែលជ្រើសរើសអណ្តើកលេខ ១ គឺជាមនុស្សឯករាជ្យ ហើយមិនសូវចូលចិត្តអង្គុយធ្វើការយូរនោះទេ។ ទោះជាយ៉ាងណាពួកគេជាមនុស្សមានការគិតល្អិតល្អន់ និងម៉ត់ចត់ខ្លាំងណាស់។
នៅក្នុងជីវិតការងារ ការរកស៊ី គេទស្សន៍ទាយមនុស្សប្រភេទនេះនឹងបានរស់ស្រួលនៅខ្ទង់អាយុជាង ៤០ ឆ្នាំ ដោយមានឡាន មានផ្ទះ សល់លុយអាចរស់នៅដោយមានក្តីសុខថែមទៀត។ ចំពោះទំនាក់ទំនងស្នេហាវិញ ក៏មានភាពរលូន ត្បិតបើមានការប៉ះទង្គិចបន្តិចបន្តួចពេលខ្លះ ប៉ុន្តែឆ្លងកាត់ពេលវេលាខ្លី គ្រប់យ៉ាងនឹងត្រូវបានដោះស្រាយមកវិញ។
អណ្តើកមាសទី ២

ជាមនុស្សដែលមានមហិច្ឆតាខ្ពស់ មិនចូលចិត្តអង្គុយស្ងៀម ហើយចូលចិត្តផ្លាស់ទីទៅមុខរហូត។ ប្រសិនពួកគេធ្វើការឆ្ងាយពីផ្ទះ គឺជីវិតកាន់តែឆាប់ជោគជ័យលឿន។
គុណវិបត្តិមួយដែលមនុស្សប្រភេទនេះត្រូវជួបប្រទះ គឺមិនសូវចេះរៀបចំផែនការណ៍ច្បាស់លាស់ ហើយងាយឲ្យពួកគេមានការចំណាយរាងខ្ជះខ្ជាយបន្តិច។ យ៉ាងណាបើពួកគេជួបបរាជ័យ ឬកំហុសឆ្គងអ្វីមួយ គឺមិនងាយនឹងបោះបង់ឡើយ ហើយចេះរៀនយកកំហុសនោះមកសិក្សាជាបទពិសោធន៍។
អណ្តើកមាសទី ៣

ជាប្រភេទមនុស្សដែលជឿជាក់ហួសហេតុ ហើយបើបានទុកចិត្តនរណាម្នាក់ហើយ គឺដាក់ចិត្តទៅលើគេអស់ហើយ បើទោះបីគេប្រាប់ឲ្យធ្វើអ្វី ក៏មិនសូវបានគិតដល់នោះដែរ ពោលគឺច្រើនតែធ្វើតាម។
យ៉ាងណាមនុស្សនេះក៏មិនងាយនឹងជួបមនុស្សអាក្រក់នោះដែរ ដោយមនុស្សក្បែរខ្លួនគេភាគច្រើនជាមនុស្សល្អ ដែលផ្តល់យោបល់ល្អៗសម្រាប់ជីវិត។
និយាយដល់ការងារ គឺគេមិនចូលចិត្តធ្វើការក្រោមអ្នកដឹកនាំដែលគេគិតថា មានសមត្ថភាពទាបជាងគេនោះឡើយ ពោលគឺស៊ូដើរចេញទៅរកកន្លែងដែលគេអាចរៀនសូត្រ និងទទួលបានជោគជ័យពិតប្រាកដ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

