ក្នុងផ្ទះអ្នកមានដែរទេ? ម្តាយ​កូន​ឆ្នាំ​គូ​ទាំង ៤ តាម​ពរ​បួងសួង មាន​បាន​ដូច​គេ​ជប់​នៅ ៣ ឆ្នាំ​បន្ទាប់

Jhjhj
ការផ្សាយពាណិជ្ជកម្ម

តាម​ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​មក​ថា ប្រសិន​ក្នុង​ផ្ទះ​របស់​អ្នក​មាន​សមាជិក​ដែល​កើត​ឆ្នាំ​ទាំង ៤ គូ រវាងម្តាយកូន នោះ​ដូច​ជា​លាភ​រត់​រក​លាភ ជួយ​ឲ្យ​គ្រួសារ​ជួប​តែ​សុភមង្គល មាន​សុខដុមរមនា​ ដូចត្រូវរង្វាន់ធំ ជប់ឲ្យក្លាយជាអ្នកមានបាននៅកំឡុង ៣ ឆ្នាំបន្ទាប់៖

ម្តាយកូន កើតឆ្នាំឆ្លូវ និងម្សាញ់

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220709 111701
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឧបមាថា ម្តាយកើតឆ្នាំ ឆ្លូវ កូនកើតឆ្នាំ ម្សាញ់ ឬឆ្លាស់គ្នាមកវិញ ពោលឲ្យតែគូឆ្នាំនេះ រវាងឈាមម្តាយឈាមកូន នោះ​គ្រួសារ​នឹង​ពោរពេញ​ទៅ​ដោយ​ថាមពល សើច​សប្បាយ ហើយ​កម្រ​មាន​ជម្លោះ​កើត​ឡើង​ណាស់។ ជាង​នេះ​គ្រួសារ​ក៏​អាច​ងាយ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ឆាប់​រហ័ស​ក្នុង​អាជីព​ការងារ​ និង​ការ​រកស៊ី​នានា​ផង​ដែរ។

ដ្បិត​បើ​ម្ចាស់​ឆ្នាំទាំងពីរនេះ ខ្លះ​មាន​ចិត្ត​ឆាប់​ក្តៅ ឆាប់​ឆេវឆាវ តែ​ពួក​គេ​ងាយ​ចុះ​សម្រុង​គ្នា យល់​ចិត្ត​គ្នា​បាន​លឿន ហើយ​រស់នៅ​ដោយ​មាន​ភាព​ជឿជាក់​ ស្មោះត្រង់​ផ្តល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ភាគ​ច្រើន​ចំណោម​ឆ្នាំ​ពីរ គឺ​អ្នក​កើត​ឆ្នាំ​ឆ្លូវ ជា​អ្នក​ស្ពាយ​បន្ទុក​ធំ តែ​យ៉ាង​ណា​បាន​សំណាង​រុញ​ពី​ឆ្នាំ​ម្សាញ់ផង ក៏​ជួយ​ឲ្យ​គ្រួសារ​នោះ រក​លុយ​បាន​ធូរ ហើយ​ក៏​មាន​លាភ​ចូល​ឆឹបៗ​ដែរ។

ការផ្សាយពាណិជ្ជកម្ម

ម្តាយកូន កើតឆ្នាំជូត និងរោង

Chồng 1984 Vợ 1988
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឧបមាថា ម្តាយកើតឆ្នាំ ជូត កូនកើតឆ្នាំ រោង ឬឆ្លាស់គ្នាមកវិញ ពោលឲ្យតែគូឆ្នាំនេះ រវាងឈាមម្តាយឈាមកូនគឺ​ជីវិត​គ្រួសារ​នឹង​រឹង​ដូច​ដែកថែប មិន​ងាយ​ប្រេះ​ស្រាំ ក្លាយ​ជា​ជម្លោះ ហើយ​ទ្រព្យ​ក៏​មិន​ងាយ​បែក​ទៅ​ណា​ដែរ។ ឆ្នាំ​ទាំង ២ ចូល​គ្នា​កាល​ណា មាន​ភាព​ពេញលេញ​កាល​ហ្នឹង។

ការផ្សាយពាណិជ្ជកម្ម

ជា​ពិសេស​គឺ​ឆ្នាំ​ជូត រស់នៅឆាប់​ចុះ​សម្រុង​គ្នា​ណាស់ រី​ឯ​អ្នក​កើត​ឆ្នាំ​រោង ពូកែ​ខាង​ផ្តល់​យោបល់ ខាង​សម្របសម្រួល​ឲ្យ​គ្រួសារ រមែង​ជួប​សុខដុម​រមនា​ជានិច្ច។ ម្ចាស់​ឆ្នាំ​ទាំង ២ ក៏​រមែង​បង្កើត​សំណើច​ឥត​ឈប់ ហើយ​ជួយ​គ្នា​ប្រមូល​ទ្រព្យ​ចូល​ផ្ទះ និង​ពូកែ​ខាង​សន្សំសំចៃ​ដូចៗ​គ្នា។

ម្តាយកូន កើតឆ្នាំម្សាញ់ និងរកា

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220709 111655
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឧបមាថា ម្តាយកើតឆ្នាំ ម្សាញ់ កូនកើតឆ្នាំ រកា ឬឆ្លាស់គ្នាមកវិញ ពោលឲ្យតែគូឆ្នាំនេះ រវាងឈាមម្តាយឈាមកូន នោះ​គឺ​រាប់​ជា​គ្រួសារ​ស្ងប់ស្ងាត់ មិន​សូវ​ចេះ​និយាយ​ស្តី​ទេ ពោល​តាំង​តែ​ពី​កំណើត​ដូនតា​ជំនាន់​មុនៗ​មក​ម្ល៉េះ។ តែ​យ៉ាង​ណា​មនុស្ស​ទាំង​អស់​នេះ ប្រសព្វ​ខាង​បង្កើត​ក្តីស្រលាញ់​ចូល​ដល់​គ្រួសារ ហើយ​លាភ​សំណាង​ក៏​មាន​ច្រើន​ដែរ បើ​បាន​រស់នៅ​ជុំ​គ្នា។

ម្ចាស់​ឆ្នាំ​នីមួយៗ មាន​គុណសម្បត្តិ​ល្អ​រៀងៗ​គ្នា ហើយ​ក៏​មាន​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឲ្យ​បោះ​ជំហាន​ទៅ​រក​គោលដៅ​ជីវិត គាប់​ប្រសើរ​ជា​បន្តបន្ទាប់​ដូចៗ​គ្នា​ផង​ដែរ។ ពេល​ខ្លះ​ពួក​គេ អាច​មាន​សមាជិក​ខ្លះ​រឹងរូស​បន្តិច ប៉ុន្តែ​មិន​ដែល​ទាស់ទែង​កើត​ជា​បញ្ហា​ធំ​នឹង​គ្នា​ទេ ហើយ​តែងតែ​សហការ​គ្នា រក​ប្រាក់ រក​ទ្រព្យ​ចូល​ផ្ទះ​ឥត​ឈប់ឈរ។ តាមជើងលេខគូឆ្នាំទាំងពីរ ក៏ដូចបានចូកចែវគ្នា ឲ្យគ្រួសារប្រែជាអ្នកមានបាននៅ ៣ ឆ្នាំបន្ទាប់នេះដែរ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម