០៧/០៧/២២ តើអ្នកគួរទទួលបានសារណែនាំអ្វី សម្រាប់ជីវិត នាថ្ងៃពិសេសនេះ?

Tt
ការផ្សាយពាណិជ្ជកម្ម

តើអ្នកជឿលើជោគវាសនាដែរឬទេ? តាមរយៈអត្ថបទនេះ ចូរអ្នកជ្រើសរើសនូវរូបភាពសន្លឹកបៀរមួយក្នុងចំណោមសន្លឹកទាំង ៣ ដើម្បីទទួលយកសារណែនាំដ៏ល្អ អាចត្រួសត្រាយបើកផ្លូវជីវិតអ្នកឆ្ពោះទៅរកភាពជោគជ័យ ចាប់ពីថ្ងៃទី ០៧/០៧/២២​ នេះតទៅ៖

សន្លឹកបៀរទី ១

ការផ្សាយពាណិជ្ជកម្ម

អ្នករៀបនឹងឈានដល់ដំណាក់កាលល្អបំផុតនៃជីវិតហើយ ដែលនឹងនាំឲ្យអ្នកមានអារម្មណ៍ថាសុវត្ថិភាពជាងមុន ខ្លួនឯងពោរពេញទៅដោយប្រាជ្ញាការគិតខ្ពស់ជាងមុន។ ការពិតវាមិនមែនដោយសារតែសំណាងអ្វីនោះទេ តែដោយសារការខិតខំ ការព្យាយាមត្រួសត្រាយផ្លូវ ដោយឆ្លងកាត់ញើសរាប់ដំណក់របស់អ្នកកន្លងមក។

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅដំណាក់កាលជីវិតថ្មីនេះ ចូរទាញយកប្រយោជន៍ពីវាឲ្យបានច្រើន ហើយឆ្ពោះទៅចាប់យកក្តីស្រមៃពិតដែលអ្នកធ្លាប់បានគិត។ ព្យាយាមយកឈ្នះទៅលើបញ្ហា ហើយកុំភ្លេចឲ្យសោះនូវមនុស្សដែលធ្លាប់ឈរក្បែរ ពេលអ្នកបរាជ័យ។

ការផ្សាយពាណិជ្ជកម្ម

សន្លឹកបៀរទី ២

មួយរយៈនេះអ្នករាងថ្លោះធ្លោយបន្តិច និងធ្វេសប្រហែសលើការបំពេញកិច្ចការងារមួយចំនួន ដែលមិនសូវបានយកចិត្តទុកដាក់ល្អិតល្អន់ឲ្យគ្រប់ជ្រុងជ្រោយនោះឡើយ។ ហេតុផលហ្នឹងហើយដែលចន្លោះប្រហោងតូច នាំឲ្យកើតមាននូវបញ្ហាធំ ដែលនាំឲ្យអ្នកជួបប្រទះនៅពេលនេះ។

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចូរអ្នកបន្ថែមការយកចិត្តទុកដាក់ជាងនេះបន្តិច ផ្តោតលើគោលដៅរួមឲ្យបានខ្លាំងជាងនេះបន្តិច នោះលទ្ធផលសារក្រោយនឹងត្រលប់មកល្អវិញហើយ។ កំហុសសារនេះរាប់បានថាជាបទពិសោធន៍ដែលត្រូវតែរៀន។

សន្លឹកបៀរទី ៣

ការផ្សាយពាណិជ្ជកម្ម

អ្នកហាក់មើលស្រាលការស្រលាញ់ ការយកចិត្តទុកដាក់របស់មនុស្សក្បែរខ្លួន រហូតលែងមើលឃើញពីតម្លៃដ៏ពិតប្រាកដរបស់ពួកគេ។ អ្នកតែងតែគិតថាខ្លួនឯងអាចរីករាយដោយខ្លួនឯងបាន ដោយមិនចាំបាច់មាននរណាមកជួយជ្រោមជ្រែងក្តីសុខរបស់អ្នកទេ។

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តែវាមិនដូច្នោះឡើយ គូព្រេងរបស់អ្នកបានមកដល់ហើយ នៅខែក្រោយនេះអ្នកនឹងជួបមនុស្សថ្មី ដែលគេអាចផ្លាស់ប្តូរបរិយាកាសជីវិតរបស់អ្នក។ ពេលនោះអ្នកនឹងដឹងថា វត្តមានរបស់មនុស្សម្នាក់ផ្សេងទៀត ពិតជាមានគុណតម្លៃយ៉ាងធំធេងដល់ជីវិតរបស់អ្នក ហើយក៏ជាពេលដែលអ្នកយល់ច្បាស់ថា ស្នេហាមានតម្លៃដល់កម្រិតណាដែរ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម