ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ចន្ទ​ពេញ​វង្ស​ប្រចាំ​ខែ​កក្កដា មហា​ឆ្នាំ​ទាំង ៣ នឹង​បាន​ជួប​លាភ​ធំ​ប៉ុន​ដំរី

Rtrt
ការផ្សាយពាណិជ្ជកម្ម

តាម​ក្បួន​ហោរាសាស្រ្ត​ទស្សន៍ទាយ​មើល​ឃើញ​ថា នៅ​ចន្លោះ​ថ្ងៃ​នេះ ដល់​ល្បាក់​ថ្ងៃ​ចន្ទ​ពេញ​វង្ស​ប្រចាំ​ខែ​កក្កដា ដែល​ចំ​ថ្ងៃ​ទី ១៣ ខាង​មុខ ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់ ហើយ​អាច​ប្រទះ​លាភ​ធំ​មួយ​ប៉ុន​ដំរី​រៀង​គ្នា៖

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

ការផ្សាយពាណិជ្ជកម្ម
Trau Vang Chon Ron Lang Nghe Ngan Tuoi
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​ឆ្នាំ​ដែល​មាន​គេ​ចាំ​ការពារ ហើយ​ខ្សែ​នៃ​រាសី​ប្រទះ​ចំណុច​ភ្លឺចិញ្ចាច​ច្រើន​នៅ​ខែ​កក្កដា។ ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ចន្ទ​ពេញ​វង្ស ម្ចាស់​ឆ្នាំ​ឆ្លូវ មិន​ត្រឹម​តែ​ទទួល​បាន​ឱកាស​បង្កើន​ចំណូល​ប៉ុណ្ណោះ​ទេ ទៀតសោត​ក៏​នឹង​មាន​គេ​ស្រលាញ់​រាប់អាន​ច្រើន ដូច​មាន​អ្វី​មក​បិទ​លើ​មុខ។ ចន្លោះ​ពេល​នេះ នឹង​មាន​ក្តីសុខ សុភមង្គល​ខ្លាំង​ពេញ​ក្រុម​គ្រួសារ។

អ្នក​កើត​ឆ្នាំ​រោង – នាគ

ការផ្សាយពាណិជ្ជកម្ម

ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ទី ១៣ ​កក្កដា អ្នក​កើត​ឆ្នាំ​រោង នឹង​ប្រទះ​លាភ​សំណាង​ធំ​មួយ នាំ​ឲ្យ​វិថី​កំពុង​ធ្វើ​ដំណើរ​ក្នុង​ជីវិត​ហាក់​រលូន​ជាង​មុន មិន​ប៉ះ​ផ្លូវ​រដាក់រដុប​ដូច​កំឡុង​ខែ​ចាស់​នោះ​ទេ។

Tuoi Thin Al
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បូកផ្សំ​នឹង​ចិត្ត​សប្បុរស ភាព​ស្មោះត្រង់​ដែល​ម្ចាស់​ឆ្នាំ​រោង​មាន​ពី​កំណើត​ផង ក៏​ជួយ​ឲ្យ​អ្នក​ធំ អ្នក​ខ្ពស់​ជាង​ខ្លួន មើល​ឃើញ​ពី​ការ​លះបង់ ការ​ខិតខំ​អស់​ជា​យូរ ហើយ​សម្រេច​ហុច​ដៃ​ជួយ​ពួក​គេ ផ្តល់​ដើម ផ្តល់​ទុន ផ្តល់​ទំនុកបម្រុង​គ្រប់​បែប​យ៉ាង ស្រោចស្រង់​ឲ្យ​ជីវិត​ម្ចាស់​ឆ្នាំ​នាគ បាន​ផ្លោះ​ទៅ​ដំណាក់កាល​ថ្មី ល្អ​ប្រសើរ​ជាង​នេះ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​មមី – សេះ

21.10
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មិន​ដឹង​មុន​ថា ជា​ប្រាក់​ចំណេញ​មក​ពី​ប្រភព​ខាង​ណា​ទេ តែ​លុយ​ក្នុង​កុង​ធនាគារ​នឹង​គុណ​ឡើង ១ ទ្វេ​ជា ២ ឬ​ជា ៣។ វា​ដូច​ខ្សាច់​សំណាង​សាយ​តាម​ខ្យល់ នាំ​ឲ្យ​អ្នក​រក​បាន​លុយ​លើស​ពី​ការ​រំពឹង​ទុក លើស​ពី​ការ​គិត​ទុក​ជា​មុន។

ការផ្សាយពាណិជ្ជកម្ម

វា​ជា​ឱកាស​ល្អ ជា​លាភ​ធំ​មួយ​ក្នុង​ជីវិត ហើយ​បើ​អ្នក​បន្ត​ផែនការណ៍​ដូច​បាន​រៀប​ចំ បន្ត​ភាព​រហ័សរហួន ឧស្សាហ៍​ព្យាយាម នោះ​មិន​យូរ​ទេ​ដល់​ចុង​ឆ្នាំ អ្នក​នឹង​សល់​ទ្រព្យ​ធំ ជា​ផ្ទះ ជា​ឡាន ឬ​ជា​ដី​ជាប់​ឈ្មោះ​របស់​ខ្លួន​ផ្ទាល់។ វិនិយោគ​ពេល​នេះ មាន​ឱកាស​កើត​ផល​ចំណេញ​ច្រើន​សម្រាប់​អ្នក​កើត​ឆ្នាំ​មមី៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម