
អ្នកគាំទ្រនៅ Euro 2024 ត្រូវព្រមានរបស់មន្រ្តីរៀបចំការប្រកួតដោយសារគប់វត្ថុរឹងចំកីឡាករឱ្យឈឺចាប់
អ្នកគាំទ្រនៅក្នុងព្រឹត្តិការន៍ Euro 2024 ត្រូវបានមន្រ្តីរៀបចំការប្រកួត ព្រមានអំពីការធ្វើឱ្យកីឡាករឈឺចាប់បន្ទាប់ពីឧប្បត្តិហេតុទាត់បាល់ជ្រុងក្នុងការប្រកួតរវាង ក្រូអាត និងអ៊ីតាលី។ ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលក្រុមជម្រើសជាតិអ៊ីតាលី ទទួលបានបាល់ជ្រុងនៅដើមការប្រកួត។ Lorenzo Pellegrini និង Federico Dimarco ត្រូវបានក្រុមអ្នកគាំទ្រគប់ដបប្លាស្ទិកចំ។ កាមេរ៉ារបស់ BBC បានថតនៅពេលនេះ ហើយក្រោយមក Dimarco ត្រូវបានគេមើលឃើញថាបានទាត់ពែងមួយទៀតចេញពីទីលាន ខណៈកំពុងរៀបចំទាត់ជ្រុងពីម្ខាងទៀត។ អ្នកអត្ថាធិប្បាយរបស់ BBC Sport លោក Jonathan Pearce បានលើកឡើងថា មន្ត្រីអាឡឺម៉ង់បានពិភាក្សាអំពីសកម្មភាពដែលអាចកើតមាន ប្រសិនបើការបោះនេះនៅតែបន្ត ទោះបីជា…




















