ក្រុមជម្រើសជាតិស្វីសរកបាន៣ពិន្ទុក្នុងការប្រកួតជុំទី១ពូល A ក្រោយយកឈ្នះក្រុមហុងគ្រី ៣ទល់១ ក្នុងការប្រកួតចប់មុននេះបន្តិច។

២ គ្រាប់របស់ក្រុមស្វីសរកបានដោយកីឡាករ Kwadwo Duah នៅនាទី១២ ហើយកីឡាករ Michel Aebischer រកបានគ្រាប់ទី២នៅនាទី៤៥។ លទ្ធផលនាំមុខ២ទល់០បន្តដល់ចប់វគ្គទី១។ ចូលវគ្គទី២ ការប្រកួតចាប់ផ្ដើមឡើងកម្ដៅហើយ ហុងគ្រី រកបានមយយគ្រាប់តាមពីក្រោយវិញ ដោយកីឡាករ Barnabas Varga នៅនាទី ៦៦។

លទ្ធផល២ទល់១ នេះបន្តរហូតដល់នាទី៩០+ ទើបស្វីសបន្ថែម១គ្រាប់ទៀតដោយកីឡាករ Breel Embolo បន្ថែមដល់៣ទល់១ និងយក៣ពិន្ទុយ៉ាងងាយស្រួល។

គិតត្រឹមប្រកួតនេះក្នុងពូល A លេងអស់ហើយសម្រាប់ជុំទី១ ដោយអាល្លឺម៉ង់ និងស្វីសរកបាន៣ពិន្ទុដូចគ្នា ខណៈដែលហុងគ្រី និងស្កុតឡែនមាន០ពិន្ទុ។


