Mbappe ​បាក់ក្ដោង​ច្រមុះ​ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់​បារាំង​នៅ Euro 2024

Untitled 2
ការផ្សាយពាណិជ្ជកម្ម

ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុម Real Madrid បានរងរបួសច្រមុះក្នុងការប្រកួតបើកឆាករបស់បារាំងនៅ Euro 2024 ទល់នឹងអូទ្រីស។

Photo_2024 06 18_09 47 05
រូបភាពដំណាង

Mbappe បាន​ប្រជែង​យក​បាល់​ដោយប្រើ​ក្បាល ប៉ុន្តែ​បាន​ទៅប៉ះ​ស្មា​ខ្សែ​ការពារ​អូទ្រីស។លទ្ធផលគឺឈាមច្រមុះសម្រាប់ Mbappe ដែលត្រូវបានប្តូរចេញភ្លាមៗ។

ការផ្សាយពាណិជ្ជកម្ម
Photo_2024 06 18_09 46 59
រូបភាពដំណាង

ក្រោយ​មក Kylian Mbappé បានទៅពិនិត្យរបួសនៅមន្ទីរពេទ្យ។ Mbappé នឹងមិនទទួលការវះកាត់ទេ បើទោះបីជាមានការសន្និដ្ឋានកាលពីដំបូងក៏ដោយ ដោយរង់ចាំការសម្រេចចិត្តពីរបៀបគ្រប់គ្រងរបួសគាត់សម្រាប់ការប្រកួតពីរលើកបន្ទាប់ទៀតសិន។

Photo_2024 06 18_09 47 09
រូបភាពដំណាង

សង្ឃឹមថា Mbappe ជាសះស្បើយទាន់ពេលសម្រាប់ការប្រកួតទីពីររបស់បារាំងទល់នឹងហូឡង់នៅថ្ងៃសុក្រ។

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម