ជម្រើសជាតិ ស៊ែប៊ី គំរាមដកខ្លួនចេញពី Euro 2024 ដោយ​សារតែមូលហេតុមួយនេះ

Untitled 3
ការផ្សាយពាណិជ្ជកម្ម

ស៊ែប៊ីបានគំរាមដកខ្លួនចេញពី Euro 2024 បន្ទាប់ពីមានការត្អូញត្អែរចំពោះប្រទេសរួមក្នុងឧបទ្វីបបាល់កង់ដូចជា ក្រូអាត និងអាល់បានី។

GQgdbnYWUAANzms
រូបភាពដំណាង

ប្រទេសនេះបានអះអាងថាអ្នកគាំទ្រមកពីប្រទេសក្រូអាត និងអាល់បានីបានស្រែកថា “សម្លាប់ សម្លាប់ ស៊ែប៊ី” ក្នុងលទ្ធផលស្មើ 2-2 កាលពីម្សិលមិញរវាងក្រុមទាំងពីរ។

ការផ្សាយពាណិជ្ជកម្ម

ស៊ែប៊ីជាក្រុមមួយក្នុងចំណោមក្រុមទាំងបួននៅក្នុងពូល C ជាមួយអង់គ្លេស ហើយពួកគេអាច​នឹងអាចដកខ្លួនចេញ មិន​ប្រកួតជាមួយក្រុមរបស់លោក Gareth Southgate  ប្រសិនបើជនជាតិស៊ែប៊ីបន្តទទួលការគំរាមកំហែងមកលើពួកគេ។

Untitled 2
រូបភាពដំណាង

លោក Jovan Surbatovic អគ្គលេខាធិការសមាគមបាល់ទាត់នៃប្រទេសស៊ែប៊ី បានដាក់សំណើសុំឱ្យ UEFA ដាក់ពិន័យទាំងប្រទេសក្រូអាត និងអាល់បានី ចំពោះការស្រែកច្រៀងរបស់​អ្នកគាំទ្ររបស់​ពួកគេ។

ការផ្សាយពាណិជ្ជកម្ម

លោក​ថា ស៊ែប៊ី​ត្រៀម​ខ្លួន​ដើរ​ចេញ​ពី​ការ​ប្រកួត​ប្រសិន​បើ​មិន​មាន​ចំណាត់​ការ​អ្វី​នោះ​ទេ។

ការផ្សាយពាណិជ្ជកម្ម