អតីតកីឡាករ Liverpool ម្នាក់​ថា Trent Alexander-Arnold នឹងគ្មានឱកាសលេងក្នុងឈុត១១នាក់ក្នុងព្រឹត្តិការណ៍ Euro 2024 នោះទេ

Untitled 2
ការផ្សាយពាណិជ្ជកម្ម

អតីតកីឡាករ Liverpool ម្នាក់លោក Steve Nicol និយាយថា Trent Alexander-Arnold នឹងគ្មានឱកាសចាប់ផ្តើមក្នុងជម្រើស១១នាក់សម្រាប់ក្រុមអង់គ្លេសនៅ Euro នោះទេ។ គាត់ជឿថាលោក Gareth Southgate នឹងមិនអាចដាក់គាត់ក្នុងជម្រើសដំបូង 11 នាក់បានទេ ដោយសារតែគ្រូបង្វឹក​រូប​នេះ​មានកីឡាករដែល​លោកពេញ​ចិត្តរួចហើយ។

I
រូបភាពដំណាង

Nicol បាននិយាយថា៖ «Trent Alexander-Arnold អាចស៊ុតបាន hattrick តែគាត់នឹងមិនបានជាប់ជម្រើសដំបូង​ពេលលេងជាមួយស៊េប៊ីទេ» ។

ការផ្សាយពាណិជ្ជកម្ម

«វាគ្មានផ្លូវទេ ដែលគាត់នឹងចាប់ផ្តើមជាខ្សែការពារស្តាំទល់នឹងស៊ែប៊ី គាត់មិនមានឱកាសទេ។ ហើយគ្មានផ្លូវដែលគាត់ចាប់ផ្តើមក្នុងខ្សែបម្រើនោះដែរ។”

Untitled 3
រូបភាពដំណាង

Nicol បានបន្ថែមថា ៖«ប្រសិនបើ Gareth Southgate បង្ហាញភាពវិជ្ជមាន គាត់​នឹង​ដាក់​កីឡាករ Bellingham, Rice និង Foden ។ ហើយប្រសិនបើគាត់នឹងមិនមានភាពវិជ្ជមានទេនោះ គាត់នឹងដាក់ Conor Gallagher នៅក្បែរ Rice »។

ការផ្សាយពាណិជ្ជកម្ម
1_GettyImages 2155328860
រូបភាពដំណាង

«Bellingham គឺនៅពីមុខពួកគេ ហើយ Foden ទៅខាងឆ្វេង។ ខ្ញុំចង់និយាយថា គ្មានកន្លែងណានៅលើទីលានដែលខ្ញុំអាចមើលឃើញ Trent Alexander Arnold ចាប់ផ្តើមការប្រកួតនោះទេ។ ប្រសិនបើនរណាម្នាក់ចង់ផ្ញើសារមកយើង ហើយភ្នាល់ ខ្ញុំនឹងយក មួយឥឡូវនេះ»៕

ការផ្សាយពាណិជ្ជកម្ម