យោងតាមលោក Matteo Moretto ជាអ្នកកាសែតកីឡាដែលគួរឱ្យទុកចិត្តបាននោះបាទម្លាយថា Real Madrid កំពុង “ធ្វើការយ៉ាងស្ងប់ស្ងាត់” លើការចុះហត្ថលេខាលើ Trent Alexander-Arnold ក្នុងឆ្នាំ 2025 ។

ខ្សែការពារស្លាប Liverpool បានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅកីឡដ្ឋាន Anfield ដែលនេះមានន័យថា អធិរាជស អាចទិញគាត់ដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ។

វាហាក់ដូចជាចៃដន្យពេកហើយ នៅពេលដែលពាក្យចចាមអារ៉ាមទាំងនេះកាន់តែក្តៅ ខ្សែបម្រើ Jude Bellingham របស់ Real Madrid កំពុងសម្រាកវិស្សមកាលជាមួយ Trent ។ ហើយនេះអាចដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យការផ្លាស់ប្តូរកើតឡើងបានដែរ។
ស្រមៃមើលការពាក់អាវពណ៌សដ៏ល្បី ហើយរួមដៃជាមួយមិត្តភ័ក្តិ – វាអាចទាក់ទាញប៉ុណ្ណា? ។

