
មិត្តរួមក្រុមកំពុងពិបាក Pogba ទៅជិះស្គីលើទឹកកកឱ្យព្រងើយ
Paul Pogba ត្រូវបានវីរបុរសក្លិប Juventus លោក Marco Tardelli ពិពណ៌នាថាជា “បញ្ហាធំ” ជុំវិញការធ្វើដំណើរកម្សាន្តជិះស្គីលើទឹកកក ហើយរបួសមិនទាន់បានលេងហពេញលេញ។ កីឡាករវ័យ 29 ឆ្នាំរូបនេះមិនទាន់បង្ហាញខ្លួនជាលើកទី 2 សម្រាប់ក្លឹបយក្សអ៊ីតាលី ចាប់តាំងពីបានត្រលប់មកក្លិបវិញដោយគ្មានតម្លៃខ្លួនពី Man Utd ។ ផ្ទុយពីការប្រឹងហ្វឹកហាត់និងរក្សាកាយសម្បទា គាត់បានទៅដំណើកម្សាន្តលើជម្រាលភ្នំ ជិះស្គីលើទឹកកកកាលខែធ្នូ ដែលធ្វើឱ្យអ្នកគាំទ្រ Juventus មានការរំខាន និងអស់សង្ឃឹមយ៉ាងខ្លាំង ជាស្របហពេលវីរបុរសរបស់ក្លឹប Tardelli ក៏បានរិះគន់ផងដែរ។ ថ្លែងទៅកាន់សារព័ត៌មានអ៊ីតាលី Rai…




















