កីទ្បាក្រៅស្រុក

La Liga ជូនដំណឹងដល់ Barca ថាពួកគេមិនអាចចុះកិច្ចសន្យាថ្មី Gavi បានទេ
កីទ្បា

La Liga ជូនដំណឹងដល់ Barca ថាពួកគេមិនអាចចុះកិច្ចសន្យាថ្មី Gavi បានទេ

Barcelona បានទទួលការឆ្លើយតបអវិជ្ជមានពី La Liga ទាក់ទងនឹងកិច្ចសន្យាថ្មីរបស់ Gavi នេះ​បើ​តាម​របាយការណ៍ពី​ប្រភពសារព័ត៏មាន RAC1 និង Mundo Deportivo ។ របាយការណ៍ RAC1 ថាក្លិប​យក្ស Catalans មិនអាចចុះកិច្ចសន្យាថ្មីរបស់កីឡាករវ័យក្មេងបានទេ ដោយសារតែ – ខណៈពេលដែលក្នុងវិក័យប័ត្រប្រាក់ឈ្នួលរបស់ពួកគេពេញអស់ទៅហើយមិន​សល់​ចន្លោះសម្រាប់​ការ​បន្ថែមកុងត្រាថ្មី។ មួយទៀតពួក​គេមិនមានប្រាក់សន្សំគ្រប់គ្រាន់សម្រាប់រដូវកាលក្រោយ ហើយកំពុងបំពានច្បាប់ La Liga ។ Mundo Deportivo បន្ថែមថា Gavi នឹងត្រូវបន្តនៅក្រោមលក្ខខណ្ឌថ្មីរហូតដល់រដូវក្តៅ(ចប់​រដូវកាលនេះ)នៅពេលដែល Barca អាចលក់កីឡាករមួយចំនួនរបស់ពួកគេដើម្បីកែលម្អស្ថានភាពហិរញ្ញវត្ថុ។…

ឈុតនារីក្លឹប Barcelona ត្រូវ​ទម្លាក់ចេញពីពាន Copa de la Reina ដោយ​សារ​ដាក់​កីឡាករកាត​ក្រហមកាលពីរដូវ​កាល​មុនឱ្យ​លេង
កីទ្បា

ឈុតនារីក្លឹប Barcelona ត្រូវ​ទម្លាក់ចេញពីពាន Copa de la Reina ដោយ​សារ​ដាក់​កីឡាករកាត​ក្រហមកាលពីរដូវ​កាល​មុនឱ្យ​លេង

ក្លឹប Barcelona Femeni (ឈុតនារី)ត្រូវបានបណ្តេញចេញពីការប្រកួតពាន​រង្វាន់ Copa de la Reina ជាផ្លូវការពីបទដាក់កីឡាការិនីជាប់ពិន័យក្នុងការការ​ប្រកួត​ដែល​ពួក​គេទទួលជ័យជម្នះ 9-0 លើ Osasuna ។ កីឡាការិនី Geyse Ferreira ដែលចុះហត្ថលេខានៅរដូវក្តៅនេះ បានបង្ហាញខ្លួននៅក្នុងការប្រកួតសម្រាប់ Barcelona ប៉ុន្តែនាង​បានព្យួរ បន្ទាប់ពីទទួលបានកាតក្រហមក្នុងការប្រកួតកាលពីរដូវកាលមុនដែលនាង​ឱ្យ​ Real Madrid ឈុតនារី។ ការស៊ើបអង្កេតបានកើតឡើងចាប់តាំងពីពេលនោះមក ហើយឥឡូវនេះវាត្រូវបានបញ្ជាក់ថាកីឡាការនីរូប​នេះ មិន​អាច​ចូល​លេងក្នុងការប្រកួតនៅឆ្នាំនេះ។ ពួកគេក៏ត្រូវបានពិន័យជាប្រាក់ចំនួន 1,001 អឺរ៉ូ និងមានរយៈពេល 10…

‘Slimcho’៖ អ្នកគាំទ្រ Man United និយាយដូចគ្នាអំពីកាយសម្បទាខុសប្លែកពីមុនរបស់ Sancho
កីទ្បា

‘Slimcho’៖ អ្នកគាំទ្រ Man United និយាយដូចគ្នាអំពីកាយសម្បទាខុសប្លែកពីមុនរបស់ Sancho

អ្នកគាំទ្រ Man United កំពុងតែប្លែកភ្នែកចំពោះរូបរាងថ្មីរបស់ Jadon Sancho ។ នៅក្នុងការហ្វឹកហាត់កាលពីថ្ងៃច័ន្ទម្សិលមិញ ខ្សែបម្រើស្លាបរូបនេះបានលេងបាល់ទាត់ជាមួយនឹងរូបរាងថ្មី មើលទៅរាងស្រឡូនជាងមុន (ស្គម និង​មាន​សាច់ដុំជាងមុន) បន្ទាប់ពីធ្វើការយ៉ាងខ្លាំងលើកាយសម្បទារបស់គាត់។ អ្នក​លេង​បណ្ដាញសង្គម​មួយចំនួនបាន​សរសេរបញ្ចេញមតិយោបល់ថា៖ Lasha Shvangiradze: “ដល់ពេលវេលាដើម្បីក្រោកឡើងហើយ Sancho!” Ryan: “សឹងតែមិនអាចរង់ចាំឱ្យគាត់បង្ហាញខ្លួនជាមួយ Forest ទេ” ។ UTDion: “OMG គាត់មើលទៅមិនគួរឱ្យជឿ” ។ Babab Klassy: “មើលទៅដូច Charlie Chaplin…

ហេតុអ្វីបានជា Liverpool បណ្ដេញអ្នកគាំទ្រ Chelsea ១៦ នាក់ពីកីឡដ្ឋាន Anfield កាលពីអាទិត្យមុន?
កីទ្បា

ហេតុអ្វីបានជា Liverpool បណ្ដេញអ្នកគាំទ្រ Chelsea ១៦ នាក់ពីកីឡដ្ឋាន Anfield កាលពីអាទិត្យមុន?

ក្នុងអំឡុងពេលការប្រកួតរវាង Liverpool និង Chelsea នៅកីឡដ្ឋាន Anfield កាលពីចុងសប្តាហ៍មុន អ្នកគាំទ្រ Chelsea 16 នាក់ត្រូវបានបណ្តេញចេញពីកីឡដ្ឋានបន្ទាប់ពីពួកគេស្រែកច្រៀងអំពីគ្រោះមហន្តរាយនៅ Hillsborough ។ យោងតាម Echo ក្លិប Liverpool បានណែនាំសន្ថិសុខក្នុងកីឡដ្ឋានឱ្យព្រមានអ្នកគាំទ្រឱ្យបញ្ឈប់ការច្រៀងដែលគួរឱ្យស្អប់ខ្ពើម ប៉ុន្តែការព្រមាននេះបាន​ក្លាយជាស្ថានភាពខ្សឹមពីត្រចៀកម្ខាងទៅត្រចៀកម្ខាង។ បន្ទាប់​មក​អ្នក​គាំទ្រ​ត្រូវ​បាន​គេ​នាំ​ចេញ​ពី​កីឡដ្ឋាន​ដើម្បី​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ។ ក្នុងអំឡុងពេលនៃការប្រកួតនេះ Liverpool បានប្រកាសនៅលើប្រព័ន្ធអាសយដ្ឋានសាធារណៈដែលអ្នកគាំទ្រមិនត្រូវត្រូវបានគេឮធ្វើឱ្យមានការស្រែកជេរប្រមាថ។ ក្លឹបជឿថាអ្នកគាំទ្ររបស់ពួកគេភាគច្រើនគោរពរឿង​នេះ។ លោក Jurgen Klopp បានសរសេរ នៅក្នុងកម្មវិធីប្រកួតរបស់គាត់ថា៖ “ខណៈដែល Chelsea ជាគូប្រជែងរបស់យើង…

Barcelona ទារ ១០០ លាន​អឺរ៉ូពី Arsenal បើ​ចង់​បាន Raphinha ហៅ ញ៉ាកាច
កីទ្បា

Barcelona ទារ ១០០ លាន​អឺរ៉ូពី Arsenal បើ​ចង់​បាន Raphinha ហៅ ញ៉ាកាច

Barcelona មានឆន្ទៈលក់ Raphinha ក្នុងខែនេះ ប្រសិនបើ Arsenal ឬក្លឹបណាមួយអាចចំណាយប្រាក់ 100 លានផោនសម្រាប់គាត់ នេះបើយោងតាមកាសែត Daily Mail ។ Barcelona បានចំណាយត្រឹមតែ 50 លានផោនដើម្បីចុះហត្ថលេខាលើ Raphinha ពី Leeds កាលពីរដូវក្តៅមុន ដែលមានន័យថាក្រុមអ្នក​មានបុណ្យអាចទទួលបានប្រាក់ទ្វេដងរបស់ពួកគេក្នុងរយៈពេលត្រឹមតែ 6 ខែ ប្រសិនបើ Arsenal សម្រេចចិត្តបង់ប្រាក់។ ខ្សែ​បម្រើ​ស្លាប​ប្រេស៊ីល​មិន​ទាន់​ចេញ​ផ្កា​នៅ​កីឡដ្ឋាន Camp Nou ហើយ​ជា​ញឹក​ញាប់​ត្រូវ​បាន​គេ​លេង​ក្រៅ​តំណែង​ដោយ​សារ​ទម្រង់​លេង​របស់ Ousmane…

Casemiro និង Fred អាចខកខានការប្រកួតសំខាន់របស់ Arsenal – នេះជាមូលហេតុ
កីទ្បា

Casemiro និង Fred អាចខកខានការប្រកួតសំខាន់របស់ Arsenal – នេះជាមូលហេតុ

Casemiro និង Fred ប្រថុយនឹងខកខានការប្រកួត Premier League ជាមួយ Arsenal ប្រសិនបើពួកគេទទួលបានកាតលឿងមួយទៀតទល់នឹង Crystal Palace នៅថ្ងៃពុធនេះ។ ខ្សែបម្រើប្រេស៊ីលត្រូវបានពិន័យកាតលឿងពេលប្រកួតជាមួយ Man City ដែលនេះធ្វើឱ្យ​ពួកគេ​មាន​កាត​លឿងបួនរៀងៗខ្លួនមកទល់ពេលនេះនៅក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ។ Casemiro គឺជាកីឡាករដ៏សំខាន់បំផុតម្នាក់របស់ United ។ ចំណែក Fred ក៏មានភាពគួរឱ្យចាប់អារម្មណ៍ស្មើគ្នានៅពេលចូលលេង ហើយវានឹងក្លាយជាការខកចិត្តមួយក្នុងការខកខានពេលប៉ះ Arsenal ។ United តាមពីក្រោយ City…

ផ្លូវការ៖ Cristiano Ronaldo ចូលរួមជាមួយ Al-Nassr ក្នុងតម្លៃ  លានដុល្លារក្នុងមួយឆ្នាំ
កីទ្បា

ផ្លូវការ៖ Cristiano Ronaldo ចូលរួមជាមួយ Al-Nassr ក្នុងតម្លៃ $75 លានដុល្លារក្នុងមួយឆ្នាំ

បន្ទាប់ពីការរំពឹងទុកជាច្រើនសប្តាហ៍ បទពិសោធន៍រយៈពេលខ្លីរបស់ Ronaldo ក្នុងនាមកីឡាករមិនមានក្លិប​លេងបានឈានដល់ទីបញ្ចប់។ បន្ទាប់ពីកាត់ផ្តាច់ទំនាក់ទំនងជាមួយ Man Utd កាលពីខែវិច្ឆិកា CBS Sports កំពុងរាយការណ៍ថាកីឡាករអន្តរជាតិព័រទុយហ្គាល់បានយល់ព្រមលក្ខខណ្ឌដើម្បីចូលរួមជាមួយក្រុម Al-Nassr អារ៉ាប៊ីសាអូឌីត។ កីឡាករ​ត្រូវ​បាន​គេ​និយាយ​ថា​បាន​ប៊ិចសម្រក់ទឹកខ្មៅ​នៅ​រសៀល​ថ្ងៃ​សុក្រ ដោយ​ក្លឹប​គ្រោង​នឹង​ប្រកាស​ជា​ផ្លូវ​ការ​លើ​ការ​ចុះ​ហត្ថលេខា​របស់​គាត់​ បន្ទាប់​ពី​ការ​ប្រកួត​ជាមួយ​នឹង Al-Khaleej នៅ​ថ្ងៃ​សៅរ៍នេះ។ ព័ត៌មានចុងក្រោយបំផុតដែលត្រូវបានរាយការណ៍ដំបូងដោយគេហទំព័រអារ៉ាប៊ីសាអូឌីត Arriyadiyah កើតឡើងបន្ទាប់កីឡាករអាយុ 37 ឆ្នាំបានពិនិត្យសុខភាពនៅថ្ងៃ Boxing Day ។ គេ​គិត​ថា​ផ្នែក​ទី​មួយ​នៃ​ការ​ធ្វើ​តេស្ត​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​រួច​ហើយ ដោយ​ដំណាក់​កាល​ទី​ពីរ​នឹង​ធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ​។ ទោះបីជាការផ្លាស់ប្តូរទៅកាន់ Al-Nassr ត្រូវបានគេរាយការណ៍បាន​កើត​ឡើងជាលើកដំបូងនៅចុងខែវិច្ឆិកាក៏ដោយ CBS…

កីឡាករអេក្វាឌ័រ ៨ នាក់ត្រូវបានសូកប៉ាន់ឱ្យចាញ់ការប្រកួតដោយចេតនាទល់នឹងកាតា?
កីទ្បា

កីឡាករអេក្វាឌ័រ ៨ នាក់ត្រូវបានសូកប៉ាន់ឱ្យចាញ់ការប្រកួតដោយចេតនាទល់នឹងកាតា?

ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធំ​មួយ​ដែល​កាតា​ហាក់​មិន​បាន​ចាត់​ចែង​ឲ្យ​បាន​ល្អ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានរបាយការណ៍កើនឡើងដែលបង្ហាញពីការរំលោភសិទ្ធិមនុស្សក្នុងប្រទេស និងកង្វះការធានាដែលពួកគេមានដើម្បីទប់ទល់នឹងព្រឹត្តិការណ៍ដែលនាំមកនូវវប្បធម៌ជាច្រើនពីជុំវិញពិភពលោក។ វាមិនត្រឹម​តែប៉ុណ្ណឹងទេ ឥឡូវនេះម្ចាស់ផ្ទះ World Cup កំពុងប្រឈមមុខនឹងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ ដែលនឹងធ្វើឱ្យពួកគេស្ថិតក្នុងពន្លឺមិនល្អ។ នេះ​បើ​តាម​លោក Amjad Taha អ្នកជំនាញ​កិច្ចការ​នយោបាយ​យុទ្ធសាស្ត្រ និង​ជា​នាយក​ប្រចាំ​តំបន់​នៃ​មជ្ឈមណ្ឌល​អង់គ្លេស​នៅ​អារ៉ាប៊ីសាអូឌីត។ គាត់បានរាយការណ៍ថាកីឡាករអេក្វាឌ័រប្រាំបីនាក់ត្រូវបានចោទប្រកាន់ថាត្រូវបានសូកប៉ាន់ចំនួន 7.4 លានដុល្លារជាថ្នូរនឹងការឈ្នះការប្រកួតជាមួយកាតា។ តើ​មាន​សម្ពាធ​ឲ្យ​អេក្វាឌ័រ​ចាញ់​កាតា​ទេ? អ្នកកាសែតបានព្រមានថាប្រភពផ្ទៃក្នុងមកពីប្រទេសអេក្វាឌ័រ និងកាតាបានបញ្ជាក់ពីប្រតិបត្តិការនេះ ហើយបានស្នើឱ្យពិភពលោកប្រឆាំងនឹង “អំពើពុករលួយរបស់ FIFA” ។ យោងតាមរបាយការណ៍ កាតាបានផ្តល់ជូនអេក្វាឌ័រថាពួកគេនឹងអនុញ្ញាតឱ្យពួកគេឈ្នះ 0: 1…

នៅរឿងពីក្រោយឆាកនៃការចាកចេញរបស់ Messi និងច្រើនទៀតនឹងចេញជាភាពយន្តឯកសារថ្មីរបស់ Barcelona
កីទ្បា

នៅរឿងពីក្រោយឆាកនៃការចាកចេញរបស់ Messi និងច្រើនទៀតនឹងចេញជាភាពយន្តឯកសារថ្មីរបស់ Barcelona

ក្រុមអ្នកមានបុណ្យ FC Barcelona បានបង្ហាញភាពយន្តឯកសារថ្មីដែលមានឈ្មោះថា “Barcelona យុគសម័យថ្មី” គឺជាភាពយន្តដែលបានបង្ហាញពីភាពខាងក្នុង និងខាងក្រៅនៃរយៈពេល 2 ឆ្នាំចុងក្រោយរបស់ក្លឹប នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្លឹបបាន​ប្រកាស​កាល​ពីយប់មិញ។ ក្នុងភាពយន្តឯកសារនេះ យើងនឹងបានឃើញរដូវកាលចុងក្រោយរបស់ Lionel Messi នៅកីឡដ្ឋាន Camp Nou និងការចាកចេញជាចុងក្រោយរបស់គាត់ទៅ PSG ។ លើស​ពីនេះ វាក៏នឹងបង្ហាញវីដេអូនៅពីក្រោយឆាកពីការបរាជ័យ 8-2 Champions League របស់ Barca ទល់នឹង Bayern Munich, ការជាប់ឆ្នោតឡើងវិញរបស់…

កាយវិការសប្បុរសធម៌៖ Bukayo Saka ចំណាយប្រាក់វះកាត់កុមារចំនួន 120 នាក់នៅនីហ្សេរីយ៉ា
កីទ្បា

កាយវិការសប្បុរសធម៌៖ Bukayo Saka ចំណាយប្រាក់វះកាត់កុមារចំនួន 120 នាក់នៅនីហ្សេរីយ៉ា

ក្នុងភាពជាដៃគូជាមួយអង្គការសប្បុរសធម៌ Big Shoe ខ្សែប្រយុទ្ធ Bukayo Saka បានចំណាយប្រាក់យ៉ាងច្រើនជាផ្នែកមួយនៃសប្បុរសដល់កុមារប្រហែល 120 នាក់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាកើតជំងឺហើមកូនកណ្ដុល និងដុំសាច់ក្នុងខួរក្បាលដើម្បីធ្វើការវះកាត់ដែលបានជួយសង្គ្រោះជីវិតរបស់ពួកគេ។ កុមារភាគច្រើនមកពី Kano ដែលជាទីក្រុងធំទីពីររបស់នីហ្សេរីយ៉ា ហើយពួកគេនឹងនៅតែដឹងគុណជារៀងរហូតចំពោះបុរស Arsenal ។ ដកស្រង់ដោយ talkSPORT  Saka បាននិយាយថា៖ “ខ្ញុំមានអារម្មណ៍ថាមានពរពីព្រះជាម្ចាស់ ដែលបានឱ្យ​ខ្ញុំស្ថិតនៅក្នុងមុខតំណែងមួយអាចរួមចំណែកក្នុងការធ្វើឱ្យជីវិតរបស់កុមារកាន់តែងាយស្រួល និងប្រសើរជាងមុនតាមរយៈការវះកាត់ទាំងនេះ។ “ខ្ញុំនៅតែមានអារម្មណ៍ថាមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនីហ្សេរីយ៉ា»។ “សម្រាប់ខ្ញុំ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការប្រើប្រាស់សមត្ថភាពរបស់ខ្ញុំ ដើម្បីទទួលបានផលវិជ្ជមានដែលខ្ញុំអាចធ្វើបាន ហើយខ្ញុំត្រូវតែនិយាយអរគុណដល់ក្រុម Big Shoe ទាំងមូលសម្រាប់ការធ្វើឱ្យវាអាចទៅរួច»។ “សម្រាប់ខ្ញុំ…

Jose Mourinho រំលឹកពាក្យមួយឃ្លាដែលប្រាប់ទៅ Pep Guardiola ពេល Barcelona និង Inter ប៉ះគ្នាក្នុងឆ្នាំ២០១០
កីទ្បា

Jose Mourinho រំលឹកពាក្យមួយឃ្លាដែលប្រាប់ទៅ Pep Guardiola ពេល Barcelona និង Inter ប៉ះគ្នាក្នុងឆ្នាំ២០១០

លោក Jose Mourinho បានយកឈ្នះលោក Pep Guardiola ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ 2010 ។ ក្នុងអំឡុងពេលប្រកួត មានការប៉ះទង្គិចគ្នារវាងលោក Mourinho និងលោក Guardiola នៅលើតំបន់បច្ចេកទេសគ្រូបង្វឹក។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ពេលនេះបានបង្ហាញពាក្យពិតដែលគាត់បាននិយាយទៅកាន់ Pep នៅថ្ងៃនោះ។ Mourinho បានរៀបរាប់ប្រាប់ La Gazzetta dello Sport ថា៖ “នៅពេលដែល Busquets ដួលស្ទើរតែសន្លប់(ប៉ះគ្នាជាមួយ Thiago…

ង្វៀន ក្វាងហៃនឹងមិនចូលរួមក្នុងព្រឹត្តិការណ៍ AFF Cup 2022 ដោយស្របច្បាប់
កីទ្បា

ង្វៀន ក្វាងហៃនឹងមិនចូលរួមក្នុងព្រឹត្តិការណ៍ AFF Cup 2022 ដោយស្របច្បាប់

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមលើកនេះ ត្រូវតែបំភ្លេចចោលនូវបំណងប្រាថ្នាចង់បានកីឡាករសំខាន់របស់ពួកគេគឺ ង្វៀន ក្វាងហៃ ក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 នៅចុងឆ្នាំនេះ។ កីឡាកររូបនេះបានបាត់បង់ឱកាសក្នុងការបង្ហាញខ្លួនតំណាងប្រទេសរបស់គាត់ដោយសារតែ ក្លឹប Pau FC នៃ Ligue 2 របស់បារាំងមិន​អនុញ្ញាតឱ្យ​គាត់​ចាកចេញពីពួកគេ​។ មូលហេតុ​ដែល​បាន​លើក​ឡើង​គឺ​ដោយសារ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ដ៏​មាន​កិត្យានុភាព​ប្រព្រឹត្ត​ទៅ​ក្រៅ​ប្រតិទិន​របស់ FIFA ដែល​គឺ​ថ្ងៃ​ទី ២១ ខែ​ធ្នូ ដល់​ថ្ងៃ​ទី ១៦ ខែ​មករា។ ព័ត៏មាននេះត្រូវបានបញ្ជាក់ដោយអគ្គលេខាធិការសមាគមបាល់ទាត់វៀតណាម (VFF) លោក Le Hoai…

ការធ្វើតេស្តបញ្ជាក់ថា Benzema មិនមានរបួសទេ ប៉ុន្តែមិនចង់ប្រថុយនៅមុនការប្រកួត World Cup
កីទ្បា

ការធ្វើតេស្តបញ្ជាក់ថា Benzema មិនមានរបួសទេ ប៉ុន្តែមិនចង់ប្រថុយនៅមុនការប្រកួត World Cup

យោងតាមសារព័ត៏មាន Relevo Karim Benzema បានឆ្លងកាត់ការធ្វើតេស្តចាំបាច់ទាំងអស់ ហើយពួកគេបានបញ្ជាក់ថា “គ្មានរបួស”នោះទេ ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិបារាំងរូបនេះមានអារម្មណ៍មិនស្រួលក្នុងចិត្តខ្លះៗ ហើយនោះជាមូលហេតុដែលគាត់មិនត្រូវបានហៅឱ្យចូលរួមការប្រកួតជាមួយ Girona យប់​នេះ។ Benzema មិន​ចង់​ប្រថុយ​នឹង​ការ​លាប់​របួស​មុន​ការ​ប្រកួត World Cup 2022។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​អាច​នឹង​ខក​ខាន​ការ​ប្រកួត​ខាង​មុខ​ទល់​នឹង Celtic ដែរ។ Real Madrid បាន​ឡើង​ទៅវគ្គចាញ់ធ្លាក់រួច​ហើយ អញ្ចឹងហើយ​វា​ចាំ​បាច់​ដើម្បី​បង្ខំ Karim ឱ្យត្រឡប់​មកលេង​ទាំង​ប្រថុយ​វិញ​ទេ។ មកទល់ពេលនេះ កីឡាករវ័យ 34 ឆ្នាំលេងបាន 11…

Fabrizio Romano: Anthony Martial ទៅ​លេង​នៅ Sevilla ក្នុង​លក្ខខ័ណ្ឌខ្ចី​ជើងដល់​ចប់​រដូវ​កាល
កីទ្បា

Fabrizio Romano: Anthony Martial ទៅ​លេង​នៅ Sevilla ក្នុង​លក្ខខ័ណ្ឌខ្ចី​ជើងដល់​ចប់​រដូវ​កាល

Anthony Martial នឹងចូលរួមជាមួយ Sevilla ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល នេះបើយោងតាម Fabrizio Romano ដែលជាប្រភពលំដាប់ថ្នាក់លេខមួយ។ អ្នក​ជំនាញរឿង​ផ្ទេរ​កីឡាករ​បាន​បាន​សរសេរឃ្លាដ៏​ល្បី​របស់​គាត់ ‘Here We Go’ ដែល​មាន​ន័យ​ថា​កិច្ច​ព្រម​ព្រៀង​គឺ​រួច​រាល់​និង​​ផ្លូវ​ការ​ហើយគាត់​ថា​ក្លិប​នឹងបញ្ជាក់បញ្ជាក់​នៅ​ប៉ុន្មាន​ម៉ោង​ខាង​មុខ​។ កិច្ចព្រមព្រៀងរវាងក្រុម Manchester United និងក្រុម La Liga ត្រូវបានឈានដល់ដំណាកល​កាលជោគជ័យកាលពីល្ងាចថ្ងៃចន្ទ ស្រប​ពេល​កីឡាករកំពុងសម្លឹងរកមើលការចាកចេញពី Old Trafford នៅក្នុងទីផ្សារខែមករានេះ។ ក្រុមអេស្បាញតែងតែជាអាទិភាពរបស់ Martial ហើយខ្សែប្រយុទ្ធរូបនេះត្រូវបានគេជឿថានឹងធ្វើដំណើរទៅទីនោះដើម្បីធ្វើអ្វីៗគ្រប់យ៉ាងជាផ្លូវការ។ វាមិនមែនជាជម្រើសទិញយកទេ ប៉ុន្តែ Sevilla នឹងរ៉ាប់រងប្រាក់ខែរបស់គាត់ទាំងស្រុង។…

Jorginho បានបង្កើតកំណត់ត្រា Premier League ជាមួយនឹងបាល់ប៉េណាល់ទីទល់នឹង Villa
កីទ្បា

Jorginho បានបង្កើតកំណត់ត្រា Premier League ជាមួយនឹងបាល់ប៉េណាល់ទីទល់នឹង Villa

Jorginho បានស៊ុតបាល់ប៉េណាល់ទីចំនួនពីរគ្រាប់កាលពីយប់មិញក្នុងជ័យជម្នះ 1-3 របស់ Chelsea ទល់នឹង Aston Villa ។ ខ្សែបម្រើរូបនេះរកបានមួយគ្រាប់ក្នុងតង់ទី 1 ដើម្បីតាមស្មើការប្រកួត ហើយបន្ទាប់មកបញ្ជូនបាល់ទៅផ្ទះវិញក្នុងម៉ោងបញ្ឈប់ ដើម្បីធានាបានជ័យជម្នះសម្រាប់ Chelsea ។ យោងតាម ESPN ពេលនេះ Jorginho បានបង្កើតកំណត់ត្រា Premier League សម្រាប់ការស៊ុតបាល់ប៉េណាល់ទីច្រើនបំផុតក្នុងមួយឆ្នាំប្រតិទិន។ កំណត់ត្រាពីមុនត្រូវបានកាន់កាប់រួមគ្នាដោយលោក Matt Le Tissier និង Steven Gerrard (ដែលបានអវត្តមានកាលពីយប់មិញដោយសារ…

គ្រូ​បង្វឹក​វៀត​ណាម​បង្ហើប​ថា​កីឡាកររបស់​គាត់ ញ៉ាំ​សាច់មាន់​ និង​ត្រី ត្រលាន់​ពេក​ហើយ​ចង់​មានសាច់​ជ្រូក​ក្នុង​មុខ​ម្ហូប​ប្រចាំ​ថ្ងៃ
កីទ្បា

គ្រូ​បង្វឹក​វៀត​ណាម​បង្ហើប​ថា​កីឡាកររបស់​គាត់ ញ៉ាំ​សាច់មាន់​ និង​ត្រី ត្រលាន់​ពេក​ហើយ​ចង់​មានសាច់​ជ្រូក​ក្នុង​មុខ​ម្ហូប​ប្រចាំ​ថ្ងៃ

នៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ Park Hang-seo បានបង្ហាញថាមានការត្អូញត្អែរពីកីឡាករក្រុមរបស់គាត់ ដែលពួកគេចាប់ផ្តើមមានអារម្មណ៍ ‘ធុញទ្រាន់’ ជាមួយអាហារដែលសណ្ឋាគារបានផ្តល់ឱ្យ។ តាមព័ត៌មានដែលយើងមាន កីឡាករទាំងអស់ត្រូវបានផ្តល់អាហារដែលបានវេចខ្ចប់ជាស្រេច ហើយពួកគេនឹងត្រូវញ៉ាំនៅកន្លែងទទួលទានអាហារដែលបានរៀបចំដោយសណ្ឋាគារ។ បើយោងតាមអត្ថបទដែលបានដកស្រង់ពី BongdaPlus បន្ទាប់ពីចំណាយ​ពេល​៣​ថ្ងៃ​នៅនោះ មានតែមុខម្ហូបត្រី និងសាច់មាន់ប៉ុណ្ណោះដែលអាចញ៉ាំបាន ហើយ​យោងទៅតាមលោក Park Hang-seo កីឡាករចង់បានម៉ឺនុយសាច់ជ្រូកជាមុខម្ហូបនេះ។ “ព្រឹកនេះ (ម្សិលមិញ) ខ្ញុំបានពិភាក្សាជាមួយកីឡាករ ហើយពួកគេបាននិយាយ​ថា​ ពួកគេនៅតែអស់កម្លាំងខាងផ្លូវចិត្ត និងរាងកាយ។ វាមិនត្រឹមតែមកពីចលនាដែលមានកម្រិតអនុញ្ញាតប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីបញ្ហាអាហារផងដែរ។” សូមចុចលើរូបភាពដើម្បីពង្រីករូបភាព “នេះ​ជា​អ្វី​ដែល​កីឡាករ​ខ្លួន​ឯង​ត្រូវ​ដោះស្រាយ។ កីឡាករ​ត្រូវ​ព្យាយាម​គិត​វិជ្ជមាន​ដើម្បី​រក​ដំណោះស្រាយ។” “ក្រុមវៀតណាមបានញ៉ាំ និងផឹកជាមួយក្រុម…

គ្រូបង្វឹកម៉ាឡេស៊ីថា​ប៉ះ​កម្ពុជាប្រកួតបើកឆាក Suzuki Cup មិនឱ្យ​កូនក្រុមមាន​ទំនុក​ចិត្ត និង​មើល​ស្រាលកម្ពុជាខ្លាំងពេក
កីទ្បា

គ្រូបង្វឹកម៉ាឡេស៊ីថា​ប៉ះ​កម្ពុជាប្រកួតបើកឆាក Suzuki Cup មិនឱ្យ​កូនក្រុមមាន​ទំនុក​ចិត្ត និង​មើល​ស្រាលកម្ពុជាខ្លាំងពេក

គ្រូបង្វឹកម៉ាឡេស៊ីលោក Tan Cheng-Hoe បាន​និយាយ​ថា​លោក​និង​កូន​ក្រុមបានប្រយ័ត្នប្រយែងបំផុតមុនការប្រកួតបើកឆាក AFF Cup 2021 ទល់នឹងកម្ពុជា។ ក្នុងបទសម្ភាសន៍ជាមួយកាសែត New Straits Times គ្រូបង្វឹក Tan Cheng Hoe បានផ្តល់ការវិភាគអំពីគូប្រកួតដំបូងរបស់ពួកគេក្នុងវគ្គចែកពូលនៃពានរង្វាន់ AFF Cup 2021៖ “ខ្ញុំ​មិន​ចង់​ឲ្យ​កីឡាករ​របស់​យើង​មាន​ទំនុក​ចិត្ត​ខ្លាំង​ពេក​ក្នុង​ការ​ប្រកួត​បើក​ឆាក AFF Cup។ “ពួកគេត្រូវផ្តោតលើការលេងតាមការណែនាំ។ ពួក​គេ​មាន​កីឡាករ​កំពូល​ៗ​ជា​ច្រើន​នាក់​ដែលលេង​នៅ​ក្រៅ​ប្រទេស​។​ ចាន់ វឌ្ឍនាកា ដែល​ធ្លាប់​លេង​នៅ​លីគ​ M-League នៅ​តែ​លេង​ដដែល ហើយ​គាត់​ល្អ​។ លោក…

(វីដេអូ) មិន​ដឹង​ប៉ុន្មាន​ខែ​ទេ​សារ​នេះ! Neymar ​លើក​ដាក់​ប្រង់កា​សែង​ចេញ​ភ្លាមៗ ក្រោយ​របួស​ក​ជើង​ធ្ងន់ធ្ងរ
កីទ្បា

(វីដេអូ) មិន​ដឹង​ប៉ុន្មាន​ខែ​ទេ​សារ​នេះ! Neymar ​លើក​ដាក់​ប្រង់កា​សែង​ចេញ​ភ្លាមៗ ក្រោយ​របួស​ក​ជើង​ធ្ងន់ធ្ងរ

នៅ​ការ​ប្រកួត​រវាង​ក្លឹប​បារាំង Paris Saint-Germain និង St Etienne មុន​នេះ ដ្បិត​បើ​បញ្ចប់​ក្រោម​លទ្ធផល​ដែល​ក្រុម​លោក Mauricio Pochettino យក​ឈ្នះ ៣-១ តែ​សោកស្តាយ​ខាង​ក្រុម​របស់​លោក បាន​បាត់បង់​កីឡាករ​សំខាន់ Neymar Jr ដែល​របួស​ធ្ងន់ធ្ងរ​នៅ​ផ្នែក​ក​ជើង។ នៅ​កំឡុង​នាទី ៨៨ កៀក​នឹង​បញ្ចប់​ការ​ប្រកួត​ទៅ​ហើយ Neymar ដែល​មាន​ការ​ព្យាយាម​បញ្ឈប់​ពី​ក្រោយ​ដោយ កីឡាករ Yvann Macon ក៏​បាន​បត់​ក​ជើង​ខ្លួន​ឯង​ មើល​ទៅ​ស្តែងៗ ដល់​អស់​ជំហរ​ហើយ​ដួល​មក​លើ​ដី។ ភ្លាមៗ​នោះ គេ​បាន​ស្រែក​បង្ហាញ​ការ​ឈឺចាប់​យ៉ាង​ខ្លាំង ដល់​ថ្នាក់​ត្រូវ​លើក​ដាក់​ប្រង់កា​ចេញ​ពី​ទីលាន។ មិន​ច្បាស់​ថា​ស្ថានភាព​នេះ…

កីឡាករជម្រើស​ជាតិ​ឡាវថ្មីធ្លាប់លេង​នៅ​លីគកំពូលបារាំងនិយាយអ្វីខ្លះក្នុង AFF Suzuki Cup 2020?
កីទ្បា

កីឡាករជម្រើស​ជាតិ​ឡាវថ្មីធ្លាប់លេង​នៅ​លីគកំពូលបារាំងនិយាយអ្វីខ្លះក្នុង AFF Suzuki Cup 2020?

ការខ្វះពេលវេលា និងការសម្របខ្លួនអាចជាបញ្ហា ប៉ុន្តែសម្រាប់កីឡាករជួរមុខថ្មីរបស់ឡាវ Billy Ketkeophomphone វាជារឿងសំខាន់ដែលក្រុមលេងដោយបេះដូងរបស់ពួកគេ។ កីឡាករ Ketkeophomphone ដែលមានមូលដ្ឋាននៅប្រទេសបារាំងទើបតែបានទទួលភ្លើងខៀវក្នុងការលេងឱ្យក្រុមជម្រើសជាតិឡាវនាពេលថ្មីៗនេះ ហើយគាត់នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2020 នៅខែក្រោយ។ កីឡាករវ័យ 31 ឆ្នាំរូបនេះនឹងចូលរួមជាមួយក្រុមជម្រើសជាតិឡាវក្នុងប្រទេសសិង្ហបុរីនៅដើមខែក្រោយនេះ ខណៈដែលក្រុមកំពុងសម្លឹងរកការបង្ហាញពីទម្រង់លេងដ៏គួរឱ្យទុកចិត្តបន្ថែមទៀត។ “ការពិតគឺបាល់ទាត់មិនមែនជាកីឡាបុគ្គលទេ ដូច្នេះហើយវាជារឿងសំខាន់ដែលយើងត្រូវមើលទៅលេងជាក្រុម។ យើង​ត្រូវ​តែ​លេង​ឱ្យ​អស់​ពី​ចិត្ត​»​។​ Billy Ketkeophomphone ដែល​បច្ចុប្បន្ន​លេង​ឱ្យ Dunkerque ក្នុង Lique 2 របស់​ប្រទេស​បារាំង​បាន​និយាយអំពី​ចំណាត់​អារម្មណ៍​ក្នុង AFF Suzuki…

ខ្សែ​ការពារ Chelsea ម្នាក់​ និយាយ​ចំៗ​ថា តាម​បិទ Ronaldo ស្រួល​ជាង​តាម​បិទ Messi
កីទ្បា

ខ្សែ​ការពារ Chelsea ម្នាក់​ និយាយ​ចំៗ​ថា តាម​បិទ Ronaldo ស្រួល​ជាង​តាម​បិទ Messi

ក្លឹប​តោ​ខៀវ Chelsea នឹង​ត្រូវ​ប្រជែង​តតាំង Man Utd នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ ហើយ​យើង​ក៏​ត្រលប់​មក​រំឭក​នូវ​សម្រង់​សម្តី​ចាស់​មួយ របស់​ខ្សែ​ការពារ Thiago Silva ដែល​ធ្លាប់​និយាយ​អំពី​ការ​តាម​បិទ Cristiano Ronaldo និង Lionel Messi។ ជា​ការ​ពិត មាន​ភាគរយ​ខ្ពស់​ដែល​រាត្រី​ថ្ងៃ​អាទិត្យ នៅ​ទឹកដី Stamford Bridge នឹង​កើត​មាន​ការ​ប្រជែង​រវាង Silva និង Ronaldo ជា​លើក​ដំបូង​នៅ PL។ កន្លង​មក​កីឡាករ​ប្រេស៊ីល​ក៏​ធ្លាប់​ឆ្លង​កាត់​បទពិសោធន៍​លេង​ទល់​តារា​ឆ្នើម​ទាំង​ពីរ​ខាង​លើ​ផង​ដែរ។ Silva ធ្លាប់​និយាយ​ថា៖ “ចំណុច​ខុស​គ្នា​មួយ គឺ​ត្រង់​ថា…

United ត្រៀម​លុយ​ជាង ៣០ លាន​ឲ្យ​ហើយ​ទៅ Rangnick នឹង​យក​ម្នាក់​នេះ ចូល​ក្លឹប​មុន​គេ
កីទ្បា

United ត្រៀម​លុយ​ជាង ៣០ លាន​ឲ្យ​ហើយ​ទៅ Rangnick នឹង​យក​ម្នាក់​នេះ ចូល​ក្លឹប​មុន​គេ

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ទទួល​បាន​ការ​ជូន​ដំណឹង​ហើយ​ជា​ស្រេច​ពី​អនាគត​អ្នកចាត់ការ​ថ្មី គឺ​លោក Ralf Rangnick អំពី​គោលដៅ​កីឡាករ​ដំបូង​គេ​បង្អស់ ដែល​លោក​ចង់​នាំ​យក​មក​កាន់​ទឹកដី Old Trafford។ បញ្ជាក់​ថា​បុរស​វ័យ ៦៣ ឆ្នាំ សញ្ជាតិ​អាល្លឺម៉ង់ ​បច្ចុប្បន្ន​ជា​នាយក​ផ្នែក​អភិវឌ្ឍ​និង​កីឡា​នៃ​ក្លឹប Lokomotiv Moscow តែ​លឺ​ដំណឹង​ថា ព្រមព្រៀង​កុងត្រា​រយៈ​ពេល ៦ ខែ​ហើយ​ក្នុង​ការ​មក​ដឹកនាំ ក្នុង​នាម​ជា​គ្រូ​បណ្តោះ​អាសន្ន ​ក្រោយ​ការ​ដក​តំណែង​លោក Ole Gunnar Solskjaer។ ទន្ទឹម​នឹង​កិច្ច​ព្រមព្រៀង​សារ​នេះ លោក Rangnick ចង់​ឲ្យ…