កីទ្បាក្រៅស្រុក

ត្រឹមរយៈពេល 24 ម៉ោងចុងក្រោយ Real Madrid ចំណេញលុយកប់ក្ដោង ពីការលក់អាវ Kylian Mbappe
កីទ្បា

ត្រឹមរយៈពេល 24 ម៉ោងចុងក្រោយ Real Madrid ចំណេញលុយកប់ក្ដោង ពីការលក់អាវ Kylian Mbappe

យោងតាមសារព័ត៌មាន El Chiringuito បានឱ្យដឹងថា Real Madrid បានលក់អាវ Kylian Mbappe ជាង 7,000 អាវនៅទូទាំងហាងផ្លូវការរបស់ក្លិប។ អាវនេះបានដាក់លក់ដំបូងនៅថ្ងៃព្រហស្បតិ៍ ទី ១១ ខែកក្កដា ដូច្នេះហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺប្រាក់ចំណូល។ Real Madrid ក៏រកបានជាង 800,000 អឺរ៉ូក្នុងមួយថ្ងៃតាមរយៈហាងអនឡាញផ្លូវការរបស់ពួកគេផងដែរ។ អាវក្នុងដីថ្មីរបស់ Real Madrid ជាមួយនឹងការបោះពុម្ពឈ្មោះ Kylian Mbappe នៅខាងក្រោយបច្ចុប្បន្នមានតម្លៃ ១៧០អឺរ៉ូដោយមិនរាប់បញ្ចូលថ្លៃដឹកជញ្ជូន។ Kylian Mbappe…

Declan Rice ថា បើ​អង់គ្លេសឈ្នះ Euro 2024 គាត់​នឹងឈប់ផឹក Beer លាយទឹកក្រូចឆ្មាហើយ
កីទ្បា

Declan Rice ថា បើ​អង់គ្លេសឈ្នះ Euro 2024 គាត់​នឹងឈប់ផឹក Beer លាយទឹកក្រូចឆ្មាហើយ

ខ្សែបម្រើរបស់ Arsenal កីឡាករ Declan Rice បានសន្យាថាគាត់នឹងផឹកបៀរ ប្រសិនបើអង់គ្លេសអាចឈ្នះវគ្គផ្តាច់ព្រ័ត្រ Euro 2024 ។ មុនពេលការប្រកួតជាមួយអេស្ប៉ាញ គាត់បានប្រាប់កាសែត Daily Mail ថា៖ «ខ្ញុំចាំបានថា ខ្ញុំបាននិយាយ (មុនពេលវគ្គផ្តាច់ព្រ័ត្រ២០២២) តាំងពីពេលនោះមក ខ្ញុំផឹកស្រាបៀរតែម្ដងគត់ ប៉ុន្តែខ្ញុំមានវាជាមួយទឹកក្រូចឆ្មាបន្តិច» «បើ​យើង​ឈ្នះ ខ្ញុំ​នឹងផឹកឱ្យត្រឹមត្រូវ ខ្ញុំ​ប្រហែល​ជា​ត្រូវ​ខ្ទប់​ច្រមុះ ព្រោះ​ខ្ញុំ​ស្អប់​ក្លិន»។ Rice គឺជាកីឡាករល្អបំផុតម្នាក់របស់អង់គ្លេសក្នុង Euro 2024 និងបានបាន​បង្ហាញទម្រង់លេងដ៏ល្អមួយចំនួននៅក្នុងការ​ប្រកួតថ្មីៗ។ គាត់នឹងត្រូវប្រឈមមុខនឹងការសាកល្បងដ៏ស្វិតស្វាញជាមួយនឹងខ្សែបម្រើសញ្ជាតិអេស្ប៉ាញដែលមានគុណភាពល្អៗ ប៉ុន្តែខ្សែបម្រើក្រុម…

បិសាចក្រហម Man Utd តែងតាំងបុគ្គលមានឥទ្ធិពលក្នុងបាល់ទាត់២រូបមកជួយគ្រូធំ Erik Ten Hag
កីទ្បា

បិសាចក្រហម Man Utd តែងតាំងបុគ្គលមានឥទ្ធិពលក្នុងបាល់ទាត់២រូបមកជួយគ្រូធំ Erik Ten Hag

Man United បានបញ្ជាក់ថាលោក Rene Hake និង Ruud van Nistelrooy បានចូលរួមជាមួយក្លិបក្នុងនាមជាជំនួយការអ្នកចាត់ការលោក Erik ten Hag ។ អ្នកទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលពីរឆ្នាំ។ Ten Hag បាននិយាយថា ៖“ខ្ញុំរីករាយដែល Rene និង Ruud បានយល់ព្រមចូលរួមក្នុងគម្រោងរបស់យើង ដោយបានបន្ថែមបទពិសោធន៍ ចំណេះដឹង និងថាមពលថ្មីៗជាច្រើនដល់បុគ្គលិក។ ឥឡូវនេះគឺជាពេលវេលាដ៏ល្អមួយក្នុងការធ្វើឱ្យក្រុមគ្រូបង្វឹកថ្មីឡើងវិញ ខណៈដែលយើងសម្លឹងរកការកសាងសមិទ្ធិផលក្នុងរយៈពេល 2 ឆ្នាំកន្លងមក ហើយជំរុញឱ្យទៅកម្រិតបន្ទាប់»។ បុគ្គលិកគ្រូបង្វឹក…

ជម្រើសជាតិអង់គ្លេសផ្ញើសារបីពាក្យទៅកាន់ Declan Rice បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញជាមួយហូឡង់
កីទ្បា

ជម្រើសជាតិអង់គ្លេសផ្ញើសារបីពាក្យទៅកាន់ Declan Rice បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញជាមួយហូឡង់

Declan Rice បានប្រឈមមុខនឹងការប្រកួតដ៏លំបាកជាមួយហូឡង់កាលពីយប់មិញ ដោយគាត់ទទួលបានការស្តីបន្ទោសពីអ្នកគាំទ្រ ចំពោះការបណ្ដោយឱ្យ Xavi Simons រកបានគ្រាប់បាល់។ ទោះបីជាមានការរិះគន់ក៏ដោយ ក្រុមតោបីអង់គ្លេសបាននបង្ហាញការគាំទ្រ និងសាមគ្គីភាពរបស់ពួកគេនៅលើបណ្តាញសង្គម។ Same, @_DeclanRice. Same. 😍 pic.twitter.com/pIpyqNrWr5 — England (@England) July 10, 2024 ក្រុមជម្រើសជាតិបានបង្ហោះរូបថតរបស់ Rice ជាមួយ Ollie Watkins និង Bukayo Saka ដោយដាក់ចំណងជើងថា “Same…

Barcelona យល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Nico Williams តែជាប់លក្ខខណ្ឌមួយនេះ
កីទ្បាក្រៅស្រុក

Barcelona យល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Nico Williams តែជាប់លក្ខខណ្ឌមួយនេះ

យោងតាមសារព័ត៌មានមានមូលដ្ឋានក្នុងតំបន់កាតាឡាន់ Sport ក្លិប Barcelona បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែប្រយុទ្ធ Nico Williams របស់ Athletic Bilbao កំឡុងពេលជម្រើសជាតិអេស្ប៉ាញឡើងវគ្គផ្ដាច់ព្រ័ត្រ Euro 2024 ។ ក្រុមអ្នកមានបុណ្យបានជួបជាមួយភ្នាក់ងារកីឡាកររូបនេះពោលគឺលោក Felix Tainta ហើយពួកគេអាចបញ្ចប់រយៈពេលនៃកិច្ចសន្យារបស់គាត់ និងប្រាក់ឈ្នួលដែលមានសក្តានុពលនៅក្នុងកិច្ចប្រជុំ។ ប៉ុន្តែពេលនេះ Barca ប្រឈមមុខនឹងការងារកើនឡើងតម្លៃខ្លួនក្នុងការយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Athletic Bilbao សម្រាប់ការផ្ទេរខ្សែបម្រើស្លាបរបស់ពួកគេ។ Nico Williams មានលក្ខខណ្ឌផ្ដាច់កុងត្រា 58 លានអឺរ៉ូដែលបានបញ្ចូលក្នុងកិច្ចសន្យារបស់គាត់ដែលត្រូវតែបង់ពេញ។ ការបង់ប្រាក់ច្រើនក្នុងពេលតែមួយគឺពិបាកសម្រាប់ FC…

Kylian Mbappe ៖« ពានរង្វាន់យូរ៉ូគឺជាការបរាជ័យរបស់ខ្ញុំ»
កីទ្បា

Kylian Mbappe ៖« ពានរង្វាន់យូរ៉ូគឺជាការបរាជ័យរបស់ខ្ញុំ»

Kylian Mbappe បានប្រាប់សារព័ត៌មាន L’Équipe បន្ទាប់ពីបារាំងជ្រុះចេញពីពាន​រង្វាន់ Euro ថា៖«ខ្ញុំចង់ក្លាយជាម្ចាស់ជើងឯកអឺរ៉ុប ប៉ុន្តែវាមិនបានកើតឡើងទេ។ នៅក្នុងបាល់ទាត់ អ្នកល្អឬមិនល្អ ខ្ញុំមិន​ដឹងទេ តែខ្ញុំមិនល្អខ្លួនឯង»។ មិនមែន Mbappe តែម្នាក់ឯងទេ​ដែល​លេង​មិន​ល្អ។ ក្រុមបារាំងទាំងមូលបានតស៊ូពេញការប្រកួត។ ក្រុមរបស់​លោក Deschamps រក​បានតែពីរគ្រាប់ប៉ុណ្ណោះដែលមិនមែនជាគ្រាប់បាល់ Own Goal ដែលមួយក្នុងចំណោមនោះគឺជាការស៊ុតពិន័យ១១ម៉ែត្ររបស់ Mbappe ទល់នឹងប៉ូឡូញក្នុងវគ្គចែកពូល។ របួសបាក់ខ្ទង់ច្រមុះដែលតម្រូវឱ្យគាត់ពាក់របាំងការពារតឹងរ៉ឹងនោះ ជាបញ្ហាកាន់តែស្មុគស្មាញ។ Mbappe បានបន្ថែមថា៖«ឥឡូវនេះខ្ញុំនឹងទៅវិស្សមកាល សម្រាកឱ្យបានល្អ។ វានឹងធ្វើឱ្យខ្ញុំល្អច្រើន បន្ទាប់មកខ្ញុំនឹងត្រៀមខ្លួនដើម្បីចាប់ផ្តើមជីវិតថ្មី។ មានរឿងជាច្រើនដែលត្រូវធ្វើ»។…

Mason Greenwood បង្ហាញខ្លួននៅកន្លែងហ្វឹកហាត់របស់ Man Utd ពិតមែន តែដើម្បីរឿងមួយនេះទេ
កីទ្បា

Mason Greenwood បង្ហាញខ្លួននៅកន្លែងហ្វឹកហាត់របស់ Man Utd ពិតមែន តែដើម្បីរឿងមួយនេះទេ

Mason Greenwood បានទៅលេងកន្លែងហ្វឹកហាត់របស់ Manchester United នៅព្រឹកថ្ងៃច័ន្ទ ដើម្បីពិភាក្សាពីការចាកចេញ Old Trafford នៅរដូវក្តៅនេះ។ យោងតាម ​​The Athletic ខ្សែប្រយុទ្ធរូបនេះ បានពិភាក្សាក្នុងន័យស្ថាបនាជាមួយថ្នាក់ដឹកនាំរបស់ក្លិបអំពីការបន្តអាជីពរបស់គាត់នៅកន្លែងផ្សេង។ទោះបីជាគាត់នៅតែជាកីឡាកររបស់ Man United ក៏ដោយក៏មិនមានការរំពឹងទុកថាគាត់នឹងចូលរួមក្នុងក្រុមឈុតធំឡើយ ខណៈដែលការចរចាសម្រាប់ការចាកចេញរបស់គាត់នៅតែបន្ត។ Marseille គឺជាក្លិបនាំមុខសម្រាប់ហត្ថលេខារបស់ Greenwood ខណៈដែល Lazio បាន​ដាក់សំណើគួរឱ្យពិចារណា និងធ្វើកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយបិសាចក្រហមទៀតផង។

លាភក្នុងគ្រោះសម្រាប់ FC Barcelona ! UEFA ផ្ដល់សំណងលើរបួសរបស់ Pedri
កីទ្បា

លាភក្នុងគ្រោះសម្រាប់ FC Barcelona ! UEFA ផ្ដល់សំណងលើរបួសរបស់ Pedri

ចាប់ពីថ្ងៃទី 2 ខែសីហា UEFA នឹងចាប់ផ្តើមបង់ប្រាក់ 20,500 អឺរ៉ូក្នុងមួយថ្ងៃដល់ Barcelona រហូតដល់ Pedri ជាសះស្បើយពីរបួសជង្គង់របស់គាត់ទាំងស្រុង។ នោះដោយសារតែ UEFA មានកាតព្វកិច្ចផ្តល់សំណងដល់ក្លិប ប្រសិនបើកីឡាកររបស់ពួកគេរងរបួសពេលលេងនៅ Euros ឬការប្រកួតដែលរៀបចំដោយ UEFA។ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបមានកាតព្វកិច្ចផ្តល់សំណងដល់ក្លិបចំនួន 20,500 អឺរ៉ូក្នុងមួយថ្ងៃ សម្រាប់កីឡាករដែលរងរបួសរហូតដល់អតិបរមា 7.5 លានអឺរ៉ូសម្រាប់ការរងរបួសរយៈពេលវែង។ ថ្លៃសេវានេះគឺដើម្បីរ៉ាប់រងលើប្រាក់បៀវត្សរ៍របស់កីឡាករ និងការចំណាយផ្សេងទៀតដែលក្លិបអាចទទួលបានក្នុងការព្យាបាលកីឡាករ។ Pedri បានរងរបួសជង្គង់ក្នុងរយៈពេល 5 នាទីក្នុងការប្រកួតអេស្ប៉ាញទល់នឹងអាល្លឺម៉ង់ Euro 2024…

Man City ទទួលដំណឹងថា Ederson ពិភាក្សាកុងត្រាជាមួយក្លិបរបស់ Ronaldo
កីទ្បា

Man City ទទួលដំណឹងថា Ederson ពិភាក្សាកុងត្រាជាមួយក្លិបរបស់ Ronaldo

Pep Guardiola អាចនឹងគ្មានអ្នកចាំទីជម្រើសដំបូងរបស់គាត់នៅរដូវកាលក្រោយ។ ក្រុមមកពី អារ៉ាប៊ីសាអូឌីត Al-Nassr របស់ Cristiano Ronaldo បានដាក់សំណើរដ៏ធំមួយទៅកាន់ Ederson Moraes ហើយកីឡាករប្រេស៊ីលពេញចិត្តដំណឹងនេះ។ យោងតាមអ្នកកាសែតការផ្ទេរកីឡាករ Cesar Luis Merlo ក្លិបបាល់ទាត់ Al-Nassr បានផ្តល់ឱ្យគាត់នូវទឹកប្រាក់សរុបចំនួន 60 លានអឺរ៉ូសម្រាប់កិច្ចសន្យារយៈពេល 2 ឆ្នាំ។ នេះជាចំនួនដែលស្ទើរតែមិននឹកស្មានដល់មួយ ដែលអ្នកចាំទី និងភ្នាក់ងាររបស់គាត់នឹងកំពុងសិក្សា ដោយទាញយកប្រយោជន៍ ពីការពិតដែលគាត់មិនអាចត្រូវបានគេកោះហៅឱ្យទៅប្រកួត Copa America ដោយសាររបួសភ្នែក។…

ក្រុមជម្រើសជាតិអាល្លឺម៉ង់​ចាក់ភ្លេង​ពង្វក់​អ្នក​ស៊ើបការណ៍​​អេស្ប៉ាញ មុនជួបគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយ
កីទ្បា

ក្រុមជម្រើសជាតិអាល្លឺម៉ង់​ចាក់ភ្លេង​ពង្វក់​អ្នក​ស៊ើបការណ៍​​អេស្ប៉ាញ មុនជួបគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយ

លោក Julian Nagelsmann និងបុគ្គលិករបស់គាត់នឹងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីរក្សាអ្នកស៊ើបការណ៍ឱ្យនៅឆ្ងាយពីជំរុំហ្វឹកហាត់របស់អាល្លឺម៉ង់ មុនពេលការប្រកួត Euro 2024 វគ្គ 1/4 ផ្តាច់ព្រ័ត្រនៅថ្ងៃសុក្រនេះជាមួយអេស្ប៉ាញ។ រហូតមកដល់ពេលនេះ អាឡឺម៉ង់ពិតជាអស្ចារ្យណាស់ ដោយបានយកឈ្នះលើស្កុតឡែន ហុងគ្រី និងដាណឺម៉ាក។ ម្យ៉ាងវិញទៀត អេស្បាញបានឈ្នះការប្រកួតទាំងបួនរបស់ពួកគេ ដោយបានរបូតគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះ ដោយសារការសំដែងដ៏លេចធ្លោពី Nico Williams, Lamine Yamal និង Fabian Ruiz។ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតដ៏ស្វិតស្វាញរបស់ពួកគេជាមួយនឹងការប្រកួតមួយក្នុងចំណោមការប្រកួតដែលល្អបំផុត អាល្លឺម៉ង់កំពុងធានាថាយុទ្ធសាស្ត្ររបស់ពួកគេនៅតែរក្សាការសម្ងាត់។ យោងតាមសារព័ត៌មានអាល្លឺម៉ង់ ​​BILD បុគ្គលិកគ្រូបង្វឹកចាក់ភ្លេងខ្លាំងៗនៅលើទូរស័ព្ទដៃរបស់ពួកគេ…

ផ្លូវការហើយ! លោក Erik Ten hag បន្តកុងត្រាជាមួយ Man Utd ដល់ឆ្នាំ២០២៦
កីទ្បា

ផ្លូវការហើយ! លោក Erik Ten hag បន្តកុងត្រាជាមួយ Man Utd ដល់ឆ្នាំ២០២៦

លោក Erik ten Hag បានបន្តកិច្ចសន្យារក្នុងនាមជាអ្នកចាត់ការក្រុមឈុតធំរបស់ Manchester United រហូតដល់ខែមិថុនាឆ្នាំ 2026 ។ កំឡុងពេលចុះកុងត្រា លោក Erik ten Hag បាននិយាយថា៖ «ខ្ញុំពិតជារីករាយណាស់ដែលបានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបដើម្បីបន្តធ្វើការជាមួយគ្នា។ ក្រឡេកទៅមើលកាលពីពីរឆ្នាំមុន យើងអាចឆ្លុះបញ្ចាំងដោយមោទនភាពចំពោះពានរង្វាន់ចំនួនពីរ និងឧទាហរណ៍ជាច្រើននៃការវិវត្តន៍ពីកន្លែងដែលយើងនៅនៅពេលដែលខ្ញុំបានចូលរួម»។ «ទោះជាយ៉ាងណាក៏ដោយ យើងក៏ត្រូវតែច្បាស់ដែរថា វានៅតែមានការខិតខំប្រឹងប្រែងជាច្រើននៅខាងមុខ ដើម្បីឈានដល់កម្រិតដែលរំពឹងទុករបស់ Manchester United ដែលមានន័យថាជាការប្រកួតប្រជែងសម្រាប់ពានរង្វាន់អង់គ្លេស និងអឺរ៉ុប»។ «នៅក្នុងការពិភាក្សារបស់ខ្ញុំជាមួយក្លិប យើងបានរកឃើញការរួបរួមពេញលេញនៅក្នុងចក្ខុវិស័យរបស់យើង សម្រាប់ការសម្រេចបាននូវគោលដៅទាំងនោះ ហើយយើងទាំងអស់គ្នាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើដំណើរជាមួយគ្នា»។…

Man City ត្រៀមធ្វើគូសត្រូវជាមួយ Man United គ្រាន់តែរឿងមួយនេះ
កីទ្បា

Man City ត្រៀមធ្វើគូសត្រូវជាមួយ Man United គ្រាន់តែរឿងមួយនេះ

Manchester City ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាល Jarrad Branthwaite ក្នុងតម្លៃ 80 លានផោនរបស់ Everton នៅរដូវក្តៅនេះ នេះបើយោងតាមការចុះផ្សាយរបស់ The Sun ។ ការ​ចាប់​អារម្មណ៍នេះ មានន័យថា ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការ​ធ្វើជាឆ្អឹងទទឹងកររបស់ Man Utd ដែល​កំពុងតែ​ព្យាយាមចែចង់​តាំងពីដំបូង។ កីឡាករវ័យ 22 ឆ្នាំរូបនេះត្រូវបានគេកោតសរសើរចំពោះជំនាញការពារ និងសមត្ថភាពលេងពីខាងក្រោយ បន្ទាប់ពីបង្ហាញខ្លួន​បាន​ល្អក្នុងរដូវកាល 2023/24 នៅកីឡដ្ឋាន Goodison Park ។ Manchester United…

Man United បន្តកុងត្រា​ថ្មី​ឱ្យ Tom Heaton ត្បិត​មិន​បានលេងគ្រប់​គ្រាន់
កីទ្បា

Man United បន្តកុងត្រា​ថ្មី​ឱ្យ Tom Heaton ត្បិត​មិន​បានលេងគ្រប់​គ្រាន់

Tom Heaton បានចុះកិច្ចសន្យាថ្មីរយៈពេលមួយឆ្នាំបន្ថែមនៅ Man United ។ កីឡាករវ័យ 38 ឆ្នាំរូបនេះទទួលបានសំណើពីក្លិបផ្សេងទៀតដែរ ប៉ុន្តែបានជ្រើសរើសបន្តនៅ Old Trafford ។ Heaton បានប្រាប់សារព័ត៌មានរបស់ក្លិបថា៖ «ខ្ញុំរីករាយក្នុងការបន្តស្នាក់នៅក្លិបដែលខ្ញុំធ្លាប់លេងតាំងពីរកុមារភាពរបស់ខ្ញុំ” ។ “ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា​មាន​ទម្រង់​លេង​ល្អ ហើយ​ខ្ញុំ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ផ្តល់​ជូន​នូវ​អ្វី​ដែល​ក្រុម​ត្រូវ​ការ​ពេញ​មួយ​រដូវ​កាល​ខាង​មុខ។ ទោះយ៉ាងណាក៏ដោយ បន្ថែមពីលើទីលានប្រកួត ខ្ញុំកំពុងរៀនច្រើនណាស់សម្រាប់ជំហានបន្ទាប់របស់ខ្ញុំ ។ ប៉ុន្តែជាដំបូង ខ្ញុំចង់ជំរុញក្រុមឱ្យកសាងភាពជោគជ័យរបស់យើងពីរដូវកាលមុន»។ Heaton មិនទទួលបានពេលវេលាប្រកួតណាមួយនៅ United កាលពីរដូវកាលមុន ហើយវាគួរឱ្យភ្ញាក់ផ្អើលដែលគាត់បានយល់ព្រមបន្តនៅក្លិប។ចាប់តាំងពីមករួមរស់ជាមួយ Man Utd…

Joshua Kimmich អាចចាកចេញពី Bayern នៅរដូវក្តៅនេះ ហើយក្លិបមួយនេះអាចជាគោលដៅបន្ទាប់
កីទ្បា

Joshua Kimmich អាចចាកចេញពី Bayern នៅរដូវក្តៅនេះ ហើយក្លិបមួយនេះអាចជាគោលដៅបន្ទាប់

មានលទ្ធភាពខ្ពស់ណាស់ដែល Joshua Kimmich ចាកចេញពី Bayern Munich នៅរដូវក្តៅនេះ ខណៈដែលរូបគេគ្មានគម្រោងបន្តកុងត្រាលើសពីឆ្នាំ 2025 ទេ។ យោងតាម ​​Sky Germany ក្លិបជើងខ្លាំងក្នុងក្របខ័ណ្ឌ Bundesliga បើកចំហទទួលយកសំណើពីក្លិបនានា ហើយគ្រូបង្វឹកថ្មីលោក Vincent Kompany កំពុងពិចារណា Joao Palhinha ជាអ្នកជំនួស។ ជាក់ស្តែងខ្សែបម្រើវ័យ 29 ឆ្នាំរូបនេះចាប់អារម្មណ៍នឹងចូលរួមជាមួយ Arsenal, Manchester City, Liverpool, Real Madrid…

UEFA បើកការស៊ើបអង្កេតលើ Jude Bellingham ! អង់គ្លេសអាចនឹងត្រូវដាក់ទណ្ឌកម្ម
កីទ្បា

UEFA បើកការស៊ើបអង្កេតលើ Jude Bellingham ! អង់គ្លេសអាចនឹងត្រូវដាក់ទណ្ឌកម្ម

UEFA បានបើកការស៊ើបអង្កេតលើកាយវិការអាក្រក់របស់ Jude Bellingham បន្ទាប់ពីគាត់បានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ 2-1 របស់អង់គ្លេសលើស្លូវ៉ាគី នេះបើយោងតាមកាសែត The Times ។ Bellingham ធ្វើកាយវិការឆ្ពោះទៅកាន់ប្រដាប់ភេទរបស់គាត់ ខណៈពេលដែលកំពុងអបអរគ្រាប់បាល់នៅក្នុងចលនាមួយដែលហាក់ដូចជាសំដៅទៅលើអ្នកគាំទ្រស្លូវ៉ាគី។ ប៉ុន្តែ Jude បានសរសេរបកស្រាយក្នុងគណនី X (អតីត Twitter) ដើម្បីជម្រះមន្ទិល បន្ទាប់ពីការ​ប្រកួតងថា៖«វាគឺជាកាយវិការកំប្លែងចំពោះមិត្តជិតស្និទ្ធមួយចំនួន» ។ គេរំពឹងថា Bellingham នឹងគេចផុតពីការផ្តន្ទាទោសណាមួយ បន្ទាប់ពីការពន្យល់របស់គាត់ នេះបើយោងតាមសារព័ត៌មាន Mirror។ ទោះជាយ៉ាងណាក៏ដោយ អង់គ្លេសនឹងនៅតែត្រូវពិន័យចំពោះអាកប្បកិរិយារបស់អ្នកគាំទ្ររបស់ពួកគេអំឡុងពេលប្រកួត។ សេចក្តីថ្លែងការណ៍របស់…

ហេតុអ្វីបាន​ជា Liverpool ស្ងាត់ខុសគេក្នុងទីផ្សារដោះដូរកីឡាកររដូវ​កាល​នេះ?
កីទ្បា

ហេតុអ្វីបាន​ជា Liverpool ស្ងាត់ខុសគេក្នុងទីផ្សារដោះដូរកីឡាកររដូវ​កាល​នេះ?

រហូតមកដល់ពេលនេះ Liverpool មិនបានឃើញធ្វើសកម្មភាពណាមួយក្នុងទីផ្សារដោះដូរកីឡាករទេ លើកលែងតែពាក្យចចាមអារ៉ាមលើការចុះកុងត្រា Leny Yoro និង Anthony Gordon ។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងនៅឡើយទេ។ ហេតុអ្វីហង្សក្រហមស្ងាត់ម្លេះ? សារព័ត៌មាន The Athletic បានបង្ហាញហេតុផលបីយ៉ាងខាងក្រោម៖ 1. ការប្រកួតអន្តរជាតិ៖ កីឡាករជាច្រើនបច្ចុប្បន្ននៅ Euros និង Copa America ហើយផ្តោតលើក្រុមជម្រើសជាតិរបស់ពួកគេ មិនមែនលើការផ្ទេរកីឡាករទេ។ 2. គ្មាន ‘ចន្លោះប្រហោង’ នៅក្នុងក្រុម៖ Liverpool មិនមានតម្រូវការបន្ទាន់ក្នុងការចុះហត្ថលេខាកីឡាករថ្មីទេ។ បើប្រៀបធៀបទៅនឹងរដូវក្តៅឆ្នាំ…

Arda Guler ស្នើសុំលោក Carlo Ancelotti ធ្វើរឿងមួយទោះបីជម្រើសជាតិទួរគីនៅលេងក្នុងពាន Euro 2024
កីទ្បា

Arda Guler ស្នើសុំលោក Carlo Ancelotti ធ្វើរឿងមួយទោះបីជម្រើសជាតិទួរគីនៅលេងក្នុងពាន Euro 2024

Arda Guler បានស្នើឱ្យ Carlo Ancelotti បញ្ចូលឈ្មោះរបស់គាត់នៅក្នុងបញ្ជីឈ្មោះក្រុមប្រកួតមុនបើករដូវកាល បើទោះបីជាទួរគីអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euros ក៏ដោយ នេះបើយោងតាមសារព័ត៌មាន Fanatik ។ អ្នកទាំងពីរបានជជែកគ្នាតាមទូរស័ព្ទ បន្ទាប់ពីជម្រើសជាតិទួកគីឈ្នះ ២-១ ទល់នឹងសាធារណរដ្ឋឆេក។ Ancelotti បានប្រាប់ Arda ថាគាត់នឹងមិននាំកីឡាករូបនេះទៅសហរដ្ឋអាមេរិកទេ ប្រសិនបើប្រទេសទួរគីឡើងទៅវគ្គជ្រៅៗក្នុងពាន Euro 2024 ទោះយ៉ាងណាក៏ដោយ កីឡាកររូបនេះមិនយល់ស្របជាមួយ Carlo ហើយបានទទូចឱ្យដាក់ឈ្មោះគាត់ទៅក្នុងក្រុម។ កីឡាករវ័យ 19 ឆ្នាំរូបនេះចង់បង្ហាញយ៉ាងច្បាស់ពីតម្លៃរបស់គាត់នៅមុនរដូវកាលក្រោយ ដោយសារពេលវេលាប្រកួតរបស់គាត់មានកំណត់ក្នុងរដូវកាលនេះ។ ទួរគីត្រូវជួបជាមួយអូទ្រីសក្នុងវគ្គ…

មហាសេដ្ឋីម្នាក់សន្យាផ្ដល់ប្រាក់រង្វាន់១០លានដុល្លារដល់ជម្រើសជាតិហ្សកហ្ស៊ី ប្រសិនបើអាចយកឈ្នះជម្រើសជាតិអេស្ប៉ាញស្អែកនេះ
កីទ្បា

មហាសេដ្ឋីម្នាក់សន្យាផ្ដល់ប្រាក់រង្វាន់១០លានដុល្លារដល់ជម្រើសជាតិហ្សកហ្ស៊ី ប្រសិនបើអាចយកឈ្នះជម្រើសជាតិអេស្ប៉ាញស្អែកនេះ

ក្រុមបាល់ទាត់ជម្រើសជាតិហ្សកហ្ស៊ីនឹងទទួលបានប្រាក់រង្វាន់ដ៏ច្រើនដែលមិននឹកស្មានដល់នៅ Euro 2024 បន្ទាប់ពីមហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្ត្រីម្នាក់បានសន្យាថានឹងចំណាយប្រាក់ជាង 10 លានដុល្លារ បន្ទាប់ពីពួកគេយកឈ្នះព័រទុយហ្គាល់ និងឡើងមកវគ្គ១៦ក្រុមចុងក្រោយ។ ក្រុមហ្សកហ្ស៊ីអាចរកលុយបានទ្វេដងជាមួយនឹងជ័យជម្នះមួយទៀតលើអេស្ប៉ាញនៅថ្ងៃអាទិត្យក្នុងវគ្គ១៦ក្រុមចុងក្រោយ ។ លោក Bidzina Ivanishvili ដែលបានបង្កើតគណបក្ស Georgian Dream ដែលកំពុងកាន់អំណាច ហើយឥឡូវនេះជាកាន់តំណែងជាប្រធានកិត្តិយស បានផ្តល់ប្រាក់ចំនួន 30 លានហ្សកហ្ស៊ីឡារី (10.7 លានដុល្លារ) មុនពេលការប្រកួតក្នុងលក្ខខណ្ឌដែលហ្សកហ្ស៊ីឈានដល់វគ្គចាញ់ធ្លាក់។ វាបានកើតឡើងបន្ទាប់ពីការគ្រាប់បាល់របស់ Khvichka Kvaratkhelia និង Georges Mikautadze បានជួយឱ្យ…

មាន​ការ​ព្យាយាម ការ​ជោគជ័យនឹង​មក​ដល់ Lamine Yamal បានប្រឡងជាប់ក្រោយ​ខំរៀនមិន​ឈប់ ពេលកំពុង​លេងនៅ Euro 2024
កីទ្បា

មាន​ការ​ព្យាយាម ការ​ជោគជ័យនឹង​មក​ដល់ Lamine Yamal បានប្រឡងជាប់ក្រោយ​ខំរៀនមិន​ឈប់ ពេលកំពុង​លេងនៅ Euro 2024

យោងទៅតាម Cadena Cope កីឡាករវ័យក្មេង Yamal បានប្រឡងជាប់ ESO លើកទីបួនរបស់គាត់ក្នុងសប្តាហ៍នេះ ។ ESO ជាការ​ប្រឡងដ៏សំខាន់មួយនៅក្នុងប្រទេសអេស្ប៉ាញ ដែលស្មើនឹងសញ្ញាបត្រវិទ្យាល័យនៅសហរដ្ឋអាមេរិក ឬ GCSEs នៅចក្រភពអង់គ្លេស។ សមិទ្ធិផលនេះគឺគួរឲ្យកត់សម្គាល់ ដោយពិចារណាលើតម្រូវការខ្ពស់នៃកីឡាបាល់ទាត់អាជីព និងការត្រៀមលក្ខណៈកម្រិតខ្ពស់សម្រាប់ការប្រកួតជើងឯកអឺរ៉ុប។ ខណៈពេលដែល Yamal បានព្យាយាមប្រឡងក្នុងសាលារបស់គាត់ដោយជោគជ័យ ជំហាននៃការអប់រំបន្ទាប់របស់គាត់ នៅតែមិនទាន់សម្រេចចិត្តនៅឡើយ។ គាត់ប្រឈមមុខនឹងជម្រើសនៃការបន្តទៅ Bachillerato ដែលជារយៈពេលពីរឆ្នាំចុងក្រោយនៃការអប់រំវិទ្យាល័យនៅប្រទេសអេស្ប៉ាញ ឬប្តេជ្ញាយ៉ាងពេញលេញចំពោះអាជីពបាល់ទាត់ដែលកំពុងរីកចម្រើនរបស់គាត់។ ការសម្រេចចិត្តនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់អនាគតរបស់គាត់ ដោយធ្វើឱ្យមានតុល្យភាពលើការស្វែងរកគុណវុឌ្ឍិសិក្សាជាមួយនឹងតម្រូវការកីឡាអាជីព។ ផលប៉ះពាល់របស់ Yamal នៅ…

Lewandowski តាមទាន់កំណត់ត្រារបស់ Ronaldo ក្រោយជ្រុះចេញពី Euro 2024 ជាមួយជម្រើសជាតិប៉ូឡូញ
កីទ្បា

Lewandowski តាមទាន់កំណត់ត្រារបស់ Ronaldo ក្រោយជ្រុះចេញពី Euro 2024 ជាមួយជម្រើសជាតិប៉ូឡូញ

ក្រុមជម្រើសជាតិប៉ូឡូញរបស់ Robert Lewandowski គឺជាក្រុមដំបូងគេដែលបានធ្លាក់ចេញពី Euro 2024 ។ របួសរបស់ Lewandowski ក្នុងការប្រកួតមិត្តភាពកំដៅសាច់ដុំមុន Euro 2024 មកដល់ មិនបានជួយប៉ូឡូញពេញដៃពេញជើងនោះទេ ខណៈដែលប្រធានក្រុមរូបនេះ បានខកខានការប្រកួតដំបូង និងការប្រកួតទី២។ ប៉ូឡូញចាញ់ទាំងពីរប្រកួតនោះ។ ប៉ុន្តែមុនពេលធ្លាក់ចេញពី Euros Lewandowski បានស៊ុតបញ្ចូលទីក្នុងការប្រកួតជាមួយបារាំង ដើម្បីតាមស្មើកំណត់ត្រានៃការស៊ុតបញ្ចូលទីរបស់ Cristiano Ronaldo ក្នុងការប្រកួត Euro បួនលើកជាប់ៗគ្នា។ Lewandowski បានស៊ុតបញ្ចូលទីយ៉ាងហោចណាស់មួយគ្រាប់ក្នុង Euro 2012,…

ជំនួយការអាជ្ញាកណ្តាលម្នាក់ដួលសន្លប់ក្នុងអំឡុងពេលជម្រើសជាតិប៉េរូលេងទល់នឹងកាណាដានៅ Copa America
កីទ្បា

ជំនួយការអាជ្ញាកណ្តាលម្នាក់ដួលសន្លប់ក្នុងអំឡុងពេលជម្រើសជាតិប៉េរូលេងទល់នឹងកាណាដានៅ Copa America

ជំនួយការអាជ្ញាកណ្តាលម្នាក់បានដួលក្នុងអំឡុងពេលការប្រកួត Copa America រវាងប្រទេសប៉េរូ និងកាណាដាក្នុងទីក្រុង Kansas នៅព្រឹកនេះ។ ក្នុង​សីតុណ្ហភាព​ដ៏​ក្ដៅនៅ​ទីលាន Children’s Mercy Park ជំនួយការ​អាជ្ញាកណ្តាល​លោក Humberto Panjoj បានវិលមុខហើយ​ដួល​នាំ​ឱ្យ​មានការ​បញ្ឈប់​ការ​ប្រកួត​អំឡុងពេល​បន្ថែម​ម៉ោង​នៃ​ការប្រកួត​ក្នុង​ពាក់កណ្តាល​ទី​មួយ​នៃ​ការប្រកួត​ក្នុង​ពូល A។ សីតុណ្ហភាពក្នុងពហុកីឡដ្ឋានមានដល់ទៅ 91 ដឺក្រេ ជាមួយនឹងអារម្មណ៍ដូចសីតុណ្ហភាព 101 ដឺក្រេនៅពេលនោះ ជាមួយនឹងសំណើម 51% ។ អ្នកចាំទីជម្រើសជាតិកាណាដា Maxime Crepeau គឺជាអ្នកដំបូងគេដែលប្រញាប់ប្រញាល់​ទៅសង្គ្រោះអាជ្ញាកណ្ដាល​ខ្សែបន្ទាត់សញ្ជាតិហ្គាតេម៉ាឡារូបនេះ បន្ទាប់ពីបានឃើញហេតុការណ៍នេះហើយ ជូនដំណឹងដល់អាជ្ញាកណ្តាល Mario…