Man City ទទួលដំណឹងថា Ederson ពិភាក្សាកុងត្រាជាមួយក្លិបរបស់ Ronaldo

Untitled 2
ការផ្សាយពាណិជ្ជកម្ម

Pep Guardiola អាចនឹងគ្មានអ្នកចាំទីជម្រើសដំបូងរបស់គាត់នៅរដូវកាលក្រោយ។ ក្រុមមកពី អារ៉ាប៊ីសាអូឌីត Al-Nassr របស់ Cristiano Ronaldo បានដាក់សំណើរដ៏ធំមួយទៅកាន់ Ederson Moraes ហើយកីឡាករប្រេស៊ីលពេញចិត្តដំណឹងនេះ។

1252212326_169
រូបភាពដំណាង

យោងតាមអ្នកកាសែតការផ្ទេរកីឡាករ Cesar Luis Merlo ក្លិបបាល់ទាត់ Al-Nassr បានផ្តល់ឱ្យគាត់នូវទឹកប្រាក់សរុបចំនួន 60 លានអឺរ៉ូសម្រាប់កិច្ចសន្យារយៈពេល 2 ឆ្នាំ។ នេះជាចំនួនដែលស្ទើរតែមិននឹកស្មានដល់មួយ ដែលអ្នកចាំទី និងភ្នាក់ងាររបស់គាត់នឹងកំពុងសិក្សា ដោយទាញយកប្រយោជន៍ ពីការពិតដែលគាត់មិនអាចត្រូវបានគេកោះហៅឱ្យទៅប្រកួត Copa America ដោយសាររបួសភ្នែក។

ការផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញអ្វីដែលនៅសេសសល់គឺជារឿងសំខាន់បំផុតគឺការចរចាជាមួយ Manchester City។ សម្រាប់ពេលនេះ ក្រុមអង់គ្លេសនៅមិនទាន់ទទួលបានសំណើផ្លូវការណាមួយពី Al-Nassr ទេ។

InShot_20240704_215337068
រូបភាពដំណាង

ក្លិបអារ៉ាប៊ីសាអូឌីតកំពុងរង់ចាំភ្លើងខៀវពីកីឡាករដើម្បីព្យាយាមឈានដល់កិច្ចព្រមព្រៀងដ៏ល្អជាមួយ Man City សម្រាប់ការចាកចេញរបស់គាត់ បើទោះបីជាពួកគេនឹងចាយលុយធំ ក៏ដោយព្រោះអ្នកចាំទីមានកិច្ចសន្យារហូតដល់ឆ្នាំ 2026 ។

ការផ្សាយពាណិជ្ជកម្ម

ក្នុងន័យនេះ Fabrizio Romano អះអាងថា Pep Guardiola សប្បាយចិត្តជាមួយ Stefan Ortega ហើយប្រសិនបើ Ederson ចាកចេញ កីឡាករអេស្ប៉ាញកាត់អាល្លឺម៉ង់នឹងក្លាយជាជម្រើសដំបូងរបស់គាត់សម្រាប់អ្នកចាំ។ អ្នកចាំទីទី 3 របស់ពួកគេគឺជាកីឡាករជើងចាស់ Scott Carson ដែលមានតួនាទីជាគ្រូជំនួយចាំទីផងនិងជាអ្នកចាំទីផង។

Untitled 2
រូបភាពដំណាង

ទន្ទឹមនឹងនេះដែរ ប្រសិនបើគាត់ចូលរួមជាមួយ Al-Nassr នោះ Ederson នឹងមកបំពេញចន្លោះដែល David Ospina ចាកចេញហើយទៅចុះកុងត្រាជាមួយក្លិប Nacional ក្នុងប្រទេសកូឡុំប៊ី។

ការផ្សាយពាណិជ្ជកម្ម

កីឡាករល្បីៗមួយចំនួនដូចជា Aymeric Laporte, Marcelo Brozovic, Anderson Talisca, Otavio និង Sadio Mane កំពូងលេងនៅទីនោះ ហើយជាការពិតណាស់ Cristiano Ronaldo ម្នាក់ទៀត។ លុយ និងការចែកបន្ទប់ផ្លាស់សំលៀកបំពាក់ជាមួយកីឡាករលេខ ៧ ជាអ្វីដែលកីឡាករក្នុងពិភពលោកចង់បាន។

ការផ្សាយពាណិជ្ជកម្ម