Joshua Kimmich អាចចាកចេញពី Bayern នៅរដូវក្តៅនេះ ហើយក្លិបមួយនេះអាចជាគោលដៅបន្ទាប់

មានលទ្ធភាពខ្ពស់ណាស់ដែល Joshua Kimmich ចាកចេញពី Bayern Munich នៅរដូវក្តៅនេះ ខណៈដែលរូបគេគ្មានគម្រោងបន្តកុងត្រាលើសពីឆ្នាំ 2025 ទេ។

211209_Kimmich_GET

យោងតាម ​​Sky Germany ក្លិបជើងខ្លាំងក្នុងក្របខ័ណ្ឌ Bundesliga បើកចំហទទួលយកសំណើពីក្លិបនានា ហើយគ្រូបង្វឹកថ្មីលោក Vincent Kompany កំពុងពិចារណា Joao Palhinha ជាអ្នកជំនួស។

ជាក់ស្តែងខ្សែបម្រើវ័យ 29 ឆ្នាំរូបនេះចាប់អារម្មណ៍នឹងចូលរួមជាមួយ Arsenal, Manchester City, Liverpool, Real Madrid ឬ Barcelona ។

2158895790.0

Man City អាចមានអត្ថប្រយោជន៍ក្នុងការប្រជែងផ្ទេរកីឡាករ Kimmich ស្របពេលលោក Pep Guardiola ធ្លាប់ជាគ្រូបង្វឹក​របស់​កីឡាករអាល្លឺម៉ង់រូបនេះកាលដឹកនាំ FC Bayern។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា