កីទ្បាក្រៅស្រុក

Cristiano Ronaldo ចង់វ៉ាដាច់ Mr. Beast ក្នុង YouTube ប៉ុន្តែគាត់ត្រូវការអ្នក Subscribes ចំនួន 257 លាននាក់ទៀត
កីទ្បា

Cristiano Ronaldo ចង់វ៉ាដាច់ Mr. Beast ក្នុង YouTube ប៉ុន្តែគាត់ត្រូវការអ្នក Subscribes ចំនួន 257 លាននាក់ទៀត

Cristiano Ronaldo បាននិយាយថាគាត់ចង់ផ្តួល YouTuber ដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកគឺលោក Beast ក្នុងចំនួនអ្នកចុច Follower។ កីឡាករព័រទុយហ្គាល់បាននិយាយនៅក្នុងបទសម្ភាសន៍ចុងក្រោយរបស់គាត់ថា៖ “Mr. Beast នៅលើ YouTube? ក្នុងរយៈពេលពីរឆ្នាំ យើងព្យាយាមយកឈ្នះគាត់” ។ Pure style 😅 Gio will rate my outfits and you can watch it here: https://t.co/R0jupYKHAX pic.twitter.com/PtxVlIa9va…

Casemiro នៅតែអាចចាកចេញពី Man United ក្នុងខែនេះ ទោះជាទីផ្សារដោះដូកីឡាករនៅអឺរ៉ុបបិទទ្វារក៏ដោយ
កីទ្បា

Casemiro នៅតែអាចចាកចេញពី Man United ក្នុងខែនេះ ទោះជាទីផ្សារដោះដូកីឡាករនៅអឺរ៉ុបបិទទ្វារក៏ដោយ

ទោះបីជាទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបបិទក៏ដោយ Casemiro របស់ Manchester United នៅតែអាចចាកចេញពីក្លិបនៅរដូវក្តៅនេះ។ យោងតាមអ្នកសារព័ត៌មាន Miguel Delaney បានឲ្យដឹងថា United បានពិភាក្សាគ្នាអំពីសក្តានុពលនៃការលក់ខ្សែបម្រើប្រេស៊ីលរូបនេះ ដោយក្លិប Saudi Pro League នៅតែចាប់អារម្មណ៍។ ទោះបីជាទីផ្សារអ៊ឺរ៉ុបបានបិទក៏ដោយ ប៉ុន្តែទីផ្សារផ្ទេរកីឡាករអារ៉ាប៊ីសាអូឌីតនៅតែបើកសម្រាប់មួយសប្តាហ៍ទៀត ដោយបន្សល់ទុកនូវលទ្ធភាពសម្រាប់ការចាកចេញរបស់ Casemiro ។ នេះអាចបង្ហាញពីការចាកចេញដ៏សំខាន់មួយសម្រាប់ United បន្ទាប់ពីការចាកចេញនាពេលថ្មីៗនេះរបស់ Scott McTominay និង Jadon Sancho ។ គួរកត់សម្គាល់ថា…

Declan Rice បរិច្ចាគប្រាក់ដ៏ច្រើនជួយកីឡាករយុវជនថ្នាលរបស់ West Ham ម្នាក់មានជំងឺមហារីកខួរក្បាលដ៏កម្រ
កីទ្បា

Declan Rice បរិច្ចាគប្រាក់ដ៏ច្រើនជួយកីឡាករយុវជនថ្នាលរបស់ West Ham ម្នាក់មានជំងឺមហារីកខួរក្បាលដ៏កម្រ

ទោះបីជា Declan Rice ត្រូវបានបណ្តេញចេញពីការប្រកួត(ទទួលបានកាតក្រហម)ក្នុងលទ្ធផលស្មើ 1-1 ទល់នឹង Brighton ក៏ដោយ ក៏ខ្សែបម្រើរបស់ Arsenal រូបនេះមិនអាចត្រូវបានគេហៅថាជាមនុស្សអាក្រក់នោះទេ។ អតីតក្លិបរបស់ Declan គឺ West Ham កំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ។ វាមិនពាក់ព័ន្ធនឹងទម្រង់លេងរបស់ពួកគេ ឬអ្វីដែលត្រូវធ្វើជាមួយលទ្ធផលរបស់ពួកគេក្នុងរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League នោះទេ។ រឿងនោះគឺតារាឆ្នើមក្នុងក្រុមយុវជនរបស់ពួកគេមានជំងឺធ្ងន់ធ្ងរ។ អ្នកចាំទី Oscar Fairs ដែលត្រូវបានគេចាត់ទុកថា ជាកីឡាករមានសក្តានុពលមិនគួរឱ្យជឿ មានជំងឺមហារីកខួរក្បាល ependymoma ដែលជាជំងឺមួយដ៏កម្រ ។…

ក្លិបមួយនេះបញ្ចប់ការមិនដែល​ចាញ់​របស់ Leverkusen តាំងពីខែឧសភា ឆ្នាំ 2023
កីទ្បា

ក្លិបមួយនេះបញ្ចប់ការមិនដែល​ចាញ់​របស់ Leverkusen តាំងពីខែឧសភា ឆ្នាំ 2023

RB Leipzig គឺជាក្រុមដំបូងគេដែលបានផ្តួលក្រុម Bayer Leverkusen ក្នុងក្របខ័ណ្ឌ Bundesliga ចាប់តាំងពីខែឧសភា ឆ្នាំ 2023។ លោក Xabi Alonso បានរងនូវការផ្លាស់ប្តូរយ៉ាងខ្លាំង ទោះបីជានាំមុខ 2-0 ប៉ុន្តែពួកគេបានបញ្ចប់ដោយចាញ់ 3-2 ។ បន្ទាប់ពីការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍មួយ ក្រុម Bayer Leverkusen បានរងបរាជ័យជាលើកដំបូងរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Bundesliga ចាប់តាំងពីខែឧសភា ឆ្នាំ 2023 ។ RB Leipzig បានធ្វើឱ្យ​គូប្រកួតនាំមុខ…

Ten Hag៖ មានតែ Man City ទេ​ដែលល្អជាង Man United ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ
កីទ្បា

Ten Hag៖ មានតែ Man City ទេ​ដែលល្អជាង Man United ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ

Erik ten Hag បាននិយាយ​ថា មាន​តែ​ក្លិបមួយប៉ុណ្ណោះ​ដែល​ល្អជាង Man Utd ក្នុងរយៈពេល​២ឆ្នាំ​ចុង​ក្រោយ ខណៈដែល Man Utd បាន​ឈ្នះពាន​២ ក្នុង​រដូវ​កាល​ចុងក្រោយ។ Man United បានឈ្នះពាន League Cup និង FA Cup ក្នុងពីររដូវកាលដំបូងរបស់គ្រូបង្វឹកហូឡង់នៅ Old Trafford ។ គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបាននិយាយមុនការប្រកួតនេះថា ៖ «ទោះបីជាយើងតាមពីក្រោយ Man City យើងក៏បានឈ្នះពានរង្វាន់ច្រើនជាងគេក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ… ដូច្នេះយើងធ្វើបានល្អជាងអ្នកផ្សេង”…

ត្រៀមទៅក្រុមផ្សេងៗ! ខ្សែប្រយុទ្ធកណ្ដាល​ម្នាក់​របស់ Man Utd ត្រឡប់​មក​ហ្វឹកហាត់​វិញហើយ
កីទ្បា

ត្រៀមទៅក្រុមផ្សេងៗ! ខ្សែប្រយុទ្ធកណ្ដាល​ម្នាក់​របស់ Man Utd ត្រឡប់​មក​ហ្វឹកហាត់​វិញហើយ

ខ្សែប្រយុទ្ធ Rasmus Hojlund របស់ Man United កំពុងស្តារកាយសម្បទាឡើងវិញ ពីរបួសមុនបើករដូវកាល ដោយខ្សែប្រយុទ្ធដាណឺម៉ាករូបនេះបន្តការហ្វឹកហាត់ផ្ទាល់ខ្លួននៅ Carrington ។ Hojlund បានរងរបួសក្នុងអំឡុងពេលប្រកួតមិត្តភាពរបស់ Man Utd ទល់នឹង Arsenal នៅសហរដ្ឋអាមេរិក ដោយបង្ខំឱ្យគាត់ខកខានអស់២ ៣ប្រកួតដើមរដូវកាល។ ថ្វីត្បិតតែមានស្ថានភាពលំបាក ក៏គាត់បានធ្វើការយ៉ាងឧស្សាហ៍ព្យាយាមក្នុងកន្លែងហាត់ប្រាណដើម្បីស្តារកាយសម្បទាឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ Hojlund នឹងអាចលេងបានក្រោយថ្ងៃសម្រាក FIFA DAY។ កីឡាករវ័យ 20 ឆ្នាំគឺជាកីឡាករដ៏សំខាន់សម្រាប់ក្រុមរបស់លោក Erik ten…

Kylian Mbappe ត្រូវ​បាន​គេ​លួច​ Hack គណនី Twitter ហើយសរសេរថា នឹង​ចូលរួមជាមួយបិសាចក្រហម​នៅឆ្នាំ ២០២៨
កីទ្បា

Kylian Mbappe ត្រូវ​បាន​គេ​លួច​ Hack គណនី Twitter ហើយសរសេរថា នឹង​ចូលរួមជាមួយបិសាចក្រហម​នៅឆ្នាំ ២០២៨

តារាឆ្នើមរបស់ក្លិប Real Madrid និងជម្រើសជាតិបារាំង Kylian Mbappe ត្រូវបានគេលួចចូលគណនី Twitter របស់គាត់កាលពីយប់ថ្ងៃពុធ ហើយបានសរសេរសារបង្ហោះបែបចម្លែកៗជាបន្តបន្ទាប់។ Mbappe ដែលជាកីឡាករស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងការបង្ហាញខ្លួនបីលើកដំបូងចាប់តាំងពីចូលរួមជាមួយ Real លើការដោយគ្មានតម្លៃខ្លួន ត្រូវបានគេមើលឃើញថា ជាកីឡាករ​ម្នាក់ ចុះហត្ថលេខាដ៏ធំបំផុតមួយនៅក្នុងបាល់ទាត់ពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ។ ក្រៅ​ពីការ​ដោះសា្រយបញ្ហាលើ​ទីលាន គាត់​ត្រូវ​ដោះស្រាយ​ជាមួយ​នឹង​ការ​មាន​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​គាត់​ត្រូវ​បាន​គេ​លួច​ចូល​ដោយ​អ្នក​ប្រើ​ដែល​មិន​យើងស្គាល់។ អ្នកប្រើប្រាស់អានាមិកដែលលួចចូលគណនីរបស់ Mbappe បានធ្វើការបង្ហោះជាបន្តបន្ទាប់អំពី Manchester United ដោយអះអាងថាគាត់នឹងចូលរួមជាមួយពួកគេនៅឆ្នាំ 2028 អីអញ្ចឹងទៅ ។ មាន​ផុស​មួយនោះ​បាន​សរសរថា Cristiano Ronaldo គឺជាកីឡាករល្អជាង…

កីឡាករ​បាល់ទាត់​អ៊ុយរូហ្គាយ Juan Manuel Izquierdo របស់ក្លិប Nacional ទទួល​មរណភាពដោយដាច់សរសៃឈាមខួរក្បាល
កីទ្បា

កីឡាករ​បាល់ទាត់​អ៊ុយរូហ្គាយ Juan Manuel Izquierdo របស់ក្លិប Nacional ទទួល​មរណភាពដោយដាច់សរសៃឈាមខួរក្បាល

កីឡាករបាល់ទាត់ជនជាតិអ៊ុយរូហ្គាយ Juan Manuel Izquierdo បានទទួលមរណភាពកាលពីថ្ងៃអង្គារក្នុងអាយុ 27 ឆ្នាំនៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល ជាកន្លែងដែលគាត់បានសម្រាកនៅមន្ទីរពេទ្យតាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដោយជំងឺសរសៃឈាមខួរក្បាល។ កីឡាកររបស់ក្លិប Nacional ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Albert Einstein ក្នុងរដ្ឋធានីប្រេស៊ីល ជាកន្លែងដែលគាត់ត្រូវសង្គ្រោះឡើងវិញជាមួយនឹងឧបករណ៍អុកស៊ីសែននៅពេលមកដល់ បន្ទាប់ពីកើត​អការៈគាំងបេះដូង ដែលបណ្តាលឱ្យមានការខូចខាតសរសៃប្រសាទដែលមិនអាចបកក្រោយត្រឡប់វិញបាន។ ចាប់តាំងពីពេលនោះមក គ្រូពេទ្យបានទុកគាត់ឱ្យស្ងប់ស្ងាត់ និងពាក់ម៉ាស៊ីនជំនួយខ្យល់អុកស៊ីសែន នៅក្នុងបន្ទប់ថែទាំពិសេស។ ទោះបីជាមាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​គ្រូពេទ្យក៏ដោយ​ជំងឺរបដស់​គាត់​មិន​អាច​ត្រឡប់​ក្រោយបាន​ទេ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅៗកាលពីថ្ងៃចន្ទ ជាមួយនឹង “ស្ថានភាពសរសៃប្រសាទធ្ងន់ធ្ងរ” ។ កីឡាករដែលចូល​លេង​ក្នុង​នាម​ជាកីឡាករបម្រុងហើយចូលនៅតង់ទីពីរបានដួលសន្លប់ បន្ទាប់ពីមានបញ្ហាចង្វាក់បេះដូងនៅនាទីចុងក្រោយនៃការប្រកួតរវាង Nacional និង…

តើ Real Madrid ត្រូវ​បង់​លុយ​ប៉ុន្មាន ពេលកីឡាករវ័យក្មេង Endrick ស៊ុតបញ្ចូលទីម្ដងៗ?
កីទ្បា

តើ Real Madrid ត្រូវ​បង់​លុយ​ប៉ុន្មាន ពេលកីឡាករវ័យក្មេង Endrick ស៊ុតបញ្ចូលទីម្ដងៗ?

កីឡាករ Endrick ដែល​ជា​កីឡាករ​ប្រេស៊ីល​វ័យ​ក្មេង​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​របស់​គេ​សម្រាប់ Real Madrid ក្នុង​ការ​ប្រកួត​ជាមួយ Valladolid កាល​ពី​ពេល​ថ្មីៗ​នេះ ហើយទទួល​បាន​ប្រាក់រង្វាន់​ដែល​មាន​ចែង​ក្នុង​កិច្ចសន្យា​របស់​គាត់។ យោងតាមរបាយការណ៍ពី ge.globo រាល់ Endrick ស៊ុតបញ្ចូលទី ការបញ្ជូនបាល់(Assist) ឬក៏ការ​ស៊ុត​បាល់ប៉េណាល់ទី Real Madrid នឹង​ត្រូវ​បង់​លុយ​រង្វាន់​ម្ដងៗ ៣៥០០០ដុល្លារទៅឱ្យ Palmeiras រហូតដល់ឆ្នាំ២០៣០។ ការបង់ប្រាក់ទាំងនេះគឺជាផ្នែកមួយនៃកញ្ចប់ប្រាក់រង្វាន់ដែលអាចសរុបរហូតដល់ 12.5 លានដុល្លារសម្រាប់ក្លិបប្រេស៊ីល អាស្រ័យលើការបង្ហាញគុណផលលេងរបស់កីឡាករ។ កិច្ចសន្យានេះក៏រួមបញ្ចូលផងដែរនូវការបង់ប្រាក់សម្រាប់ព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀតដូចជា $75,000 សម្រាប់ការប្រកួតនីមួយៗដែល Endrick ចាប់ផ្តើមក្នុងជម្រើស១១នាក់ដំបូង និងលេងយ៉ាងហោចណាស់…

Ronaldo៖« ខ្ញុំមិនដែលគិតធ្វើជាគ្រូបង្វឹក​ ឬអ្នកចាត់​ការ​ក្លិបបាល់ទាត់​ក្រោយ​ចូលនិវត្តន៍នោះទេ»
កីទ្បា

Ronaldo៖« ខ្ញុំមិនដែលគិតធ្វើជាគ្រូបង្វឹក​ ឬអ្នកចាត់​ការ​ក្លិបបាល់ទាត់​ក្រោយ​ចូលនិវត្តន៍នោះទេ»

Cristiano Ronaldo បាន​បង្ហាញពី​អនាគត់របស់​គាត់​ពេល​ចូលនិវត្តន៍ពី​បាល់ទាត់​ តែអ្វីដែលគាត់​បាន​និយាយគួរឱ្យចាប់អារម្មណ៍នោះ គឺ​គាត់​នឹង​មិនធ្វើជាគ្រូបង្វឹក​ ឬ អ្នកចាត់​ការ​ក្លិបបាល់ទាត់​ណាមួយពេល​ឈប់លេងបាល់ទាត់​ងាជីពនោះទេ។ គាត់​បាននិយាយថា ៖”ខ្ញុំមិនដឹងថាតើខ្ញុំនឹងចូលនិវត្តន៍ក្នុងពេលឆាប់ៗនេះឬអត់ទេ ក្នុងរយៈពេលពីរឬបីឆ្នាំ… ប៉ុន្តែប្រហែលជាខ្ញុំនឹងចូលនិវត្តន៍នៅ Al Nassr។ 👀🇸🇦 “ខ្ញុំសប្បាយចិត្តណាស់នៅក្លិបនេះ ខ្ញុំមានអារម្មណ៍ល្អនៅក្នុងប្រទេសនេះផងដែរ ខ្ញុំចូលចិត្តលេងនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ខ្ញុំចង់បន្ត”។ “វា​ពិបាក​ក្នុង​ការ​គិត​ថា ខ្ញុំ​នឹង​ក្លាយ​ជាគ្រូបង្វឹក​នៅ​ថ្ងៃ​ណា​មួយ។ ក្នុង​ចិត្ត​ខ្ញុំ! ខ្ញុំ​មិន​គិត​ថា​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ណា​មួយ​ទេ។ ដូច្នេះ… ខ្ញុំ​មិន​បាន​គិត​អំពី​វា​ទេ»។ «ខ្ញុំមើលឃើញអនាគតរបស់ខ្ញុំនឹង​ធ្វើអ្វីៗក្រៅពីបាល់ទាត់” ។ បច្ចុប្បន្ន Ronaldo មាន​វ័យ​៣៩​ឆ្នាំទៅ​ហើយ កំពុង​លេង​យ៉ាងទៀងទាត់នៅ​ក្លិប Al Nassr…

Manuel Neuer បង្ហាញ​​ពេលវេលាបញ្ចប់​អាជីពបាល់ទាត់​ក្រោយ​ចូល​និវត្តន៍​ពី​កាតព្វកិច្ចជម្រើសជាតិ
កីទ្បា

Manuel Neuer បង្ហាញ​​ពេលវេលាបញ្ចប់​អាជីពបាល់ទាត់​ក្រោយ​ចូល​និវត្តន៍​ពី​កាតព្វកិច្ចជម្រើសជាតិ

Manuel Neuer មិនមានគម្រោងឈប់លេងឱ្យ Bayern នោះទេ បន្ទាប់ពីចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់។ ទោះ​ជា​យ៉ាង​ណា ​កីឡាកររូបនេះបាន​មើកឃើញអនាគតរបស់គាត់​ជាមួយ Bayern យ៉ាងយូរលើសពីមួយឆ្នាំ។ គាត់បានប្រាប់សារព័ត៌មាន Kicker ថា៖ «ខ្ញុំនឹងមិនឈានជើងចូលទៅរដូវកាលនេះ ជាមួយគំនិត​ចាកចេញ​ក្នុង​រដូវ​កាល​បន្ទាប់នោះទេ។ ប្រសិនបើយើងបញ្ចប់រដូវកាលដោយជោគជ័យជាមួយនឹងក្រុមគ្រូបង្វឹកថ្មី និងជាមួយនឹងសន្ទុះថ្មី នោះមានន័យថាខ្ញុំនឹងរីករាយ។ ហើយ​បើខ្ញុំសប្បាយចិត្ត ខ្ញុំ​ច្បាស់​ជា​បន្ត​ទៀត”។ នៅអាយុ 38 ឆ្នាំ Neuer នៅតែជាអ្នកចាំទីជម្រើសដំបូង និងជាប្រធានក្រុមរបស់ Bayern ។ កាលពីរដូវកាលមុន គាត់បានលេង 33 ប្រកួតឱ្យក្លិបនៅគ្រប់ការប្រកួតទាំងអស់…

James Rodriguez ត្រឡប់មកទីក្រុង Madrid វិញ​ហើយ​តែចូលរួមជាមួយក្លិបនេះទៅវិញ
កីទ្បា

James Rodriguez ត្រឡប់មកទីក្រុង Madrid វិញ​ហើយ​តែចូលរួមជាមួយក្លិបនេះទៅវិញ

James Rodriguez ដែលគេ​ចាត់​ទុក​ថា​ជា​កីឡាករមានអាជីពប្រកបដោយផលិតភាពនៅក្នុងទ្វីបអឺរ៉ុប ជាមួយបង្ហាញឱ្យក្រុមដូចជា Porto, Monaco, Real Madrid និង Bayern ។ នៅអាយុ 33 ឆ្នាំគាត់នឹងត្រលប់ទៅ La Liga វិញ ដោយ​ទៅលេងក្លិបដែលមានមូលដ្ឋាននៅទីក្រុង Madrid គឺ Rayo Vallecano ។ Fabrizio Romano បានសរសេរនៅលើ Twitter ថា៖ “James Rodriguez ជិតបានចូលរួមជាមួយ Rayo…

តើ Real Madrid ចំណាយប៉ុន្មានលើរបាំងមុខពិសេសរបស់​តាម​ការ​ស្នើសុំរបស់​លោក Antonio Pintus ?
កីទ្បា

តើ Real Madrid ចំណាយប៉ុន្មានលើរបាំងមុខពិសេសរបស់​តាម​ការ​ស្នើសុំរបស់​លោក Antonio Pintus ?

ជារឿយៗកីឡាកររបស់ក្រុម Real Madrid ត្រូវបានគេមើលឃើញថាកំពុងហ្វឹកហាត់ជាមួយនឹងការពាក់របាំងមុខពិសេស ក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីសំណាក់គ្រូបង្ហាត់កាយសម្បទារបស់ Madrid លោក Antonio Pintus ។ វាត្រូវបានគេបង្ហាញថារបាំងទាំងនោះមិនមានតម្លៃថោកទេ។ យោងតាមលោក Raul Notario នាយកប្រតិបត្តិការនៅសាលាកីឡា UAX Rafa Nadal School of Sport របាំងមុខនីមួយៗដែលកីឡាករ Real Madrid ពាក់មានតម្លៃប្រហែល 30,000 អឺរ៉ូ។ Madrid ប្រើម៉ូដែល Cosmed V5 ដែលភ្ជាប់មកជាមួយកម្មវិធីដែលតាមដាន…

វីរបុរសបាល់ទាត់ពិភពលោក Keisuke Honda ផ្លាស់ទៅប្រទេសទី ១១ នៃអាជីពបាល់ទាត់របស់ខ្លួន
កីទ្បា

វីរបុរសបាល់ទាត់ពិភពលោក Keisuke Honda ផ្លាស់ទៅប្រទេសទី ១១ នៃអាជីពបាល់ទាត់របស់ខ្លួន

Keisuke Honda មានអាជីពគួរឱ្យចាប់អារម្មណ៍។ អ្នក​គាំទ្រ​ភាគ​ច្រើន​នៅ​ចាំ​ការ​បង្ហាញគុណផលលេងដ៏​ឆ្នើម​របស់​គាត់​ឱ្យជម្រើសជាតិជប៉ុន​ក្នុង​ការ​ប្រកួត World Cup ឆ្នាំ ២០១០, ២០១៤ និង ២០១៨។ គាត់ក៏លេងឱ្យ AC Milan ផងដែរ។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថាគាត់នៅតែបន្តអាជីព។ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ដោយសារតែគាត់បានបញ្ចប់វានៅឆ្នាំ 2021 ហើយបានបង្វឹកក្រុមជម្រើសជាតិកម្ពុជាពីឆ្នាំ 2018 ដល់ 2023 ហើយបានចាប់ផ្តើមអាជីពរបស់គាត់ម្តងទៀតនៅឆ្នាំនេះ។ វីរបុរសជនជាតិជប៉ុនរូបនេះ មិនបានលេងចាប់តាំងពីជាប់គាំងជាមួយក្លិបលីទុយអានីក្នុងឆ្នាំ 2021។ ឥឡូវនេះគាត់បានសម្រេចចិត្តផ្អាកការចូលនិវត្តន៍របស់គាត់ជាមួយនឹងការ​ចូលរួមជាមួយក្លិបជើងឯកប៊ូតាន់ Paro FC ដើម្បីទាញយកភាពល្បីល្បាញរបស់គាត់នៅអាស៊ី។ Paro…

មូលហេតុអ្វី​បាន​ជា​ប្រទេសអង់គ្លេសមិន​សូវ​មាន​ក្លិបបាល់ទាត់​ប្រើប្រាស់អាវពណ៌បៃតងជាឈុតក្នុងដី?
កីទ្បា

មូលហេតុអ្វី​បាន​ជា​ប្រទេសអង់គ្លេសមិន​សូវ​មាន​ក្លិបបាល់ទាត់​ប្រើប្រាស់អាវពណ៌បៃតងជាឈុតក្នុងដី?

មិនសូវមានក្រុមបាល់ទាត់ក្នុង​ប្រទេសអង់គ្លេសមានឈុតក្នុងដីពណ៌បៃតងនោះទេ ខណៈពេលដែលក្លិបបាល់ទាត់​ក្នុងប្រទេសអៀរឡង់ និងស្កុតឡែនមួយចំនួនបាន​ប្រើ​ប្រាស់​ពណ៌បៃតង់​នជ​ជាឈុត​សម្រាប់​ការ​ប្រកួត​ក្នុង​ដីរបស់​ពួកគេ។ មូលហេតុគឺដោយសារតែភាពខុសគ្នាខាងវប្បធម៌ និងប្រវត្តិសាស្ត្ររវាងប្រទេសអង់គ្លេស អៀរឡង់ និងស្កុតឡែន។ ពណ៌បៃតងត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹង ជាតិនិយមអៀរឡង់ និងចលនាតស៊ូសាធារណរដ្ឋអៀរឡង់។ ក្រុមបាល់ទាត់អៀរឡង់ជាច្រើនដូចជា Shamrock Rovers និង Bohemians បានទទួលយកឯកសណ្ឋានពណ៌បៃតងជាមធ្យោបាយតំណាងឱ្យអត្តសញ្ញាណ និងបេតិកភណ្ឌអៀរឡង់របស់ពួកគេ។ ផ្ទុយ​ទៅ​វិញ បៃតង​មិន​មាន​អត្ថន័យ​វប្បធម៌​ដូច​គ្នា​នៅ​ប្រទេស​អង់គ្លេស​ទេ។ ក្លិបបាល់ទាត់អង់គ្លេសមានទម្លាប់ចូលចិត្តពណ៌ដូចជា ក្រហម ស និងខៀវ ដែលកាន់តែជិតស្និទ្ធនឹងអត្តសញ្ញាណជាតិអង់គ្លេស។ ការប្រើប្រាស់ពណ៌បៃតងដោយក្រុមអង់គ្លេសគឺកម្រណាស់ តែ​មិន​អត់​សោះ​នោះទេ។ ទន្ទឹមនឹងនេះ នៅប្រទេសស្កុតឡែន ក្រុមដែលលេចធ្លោជាងគេដែលមានឯកសណ្ឋានពណ៌បៃតងគឺ Celtic FC ។…

Fabrizio Romano៖ Bruno Fernandes យល់ព្រមបន្តកុងត្រាជាមួយ Man United ហើយ
កីទ្បា

Fabrizio Romano៖ Bruno Fernandes យល់ព្រមបន្តកុងត្រាជាមួយ Man United ហើយ

យោងតាមលោក Fabrizio Romano បានឱ្យដឹងថា Man United បានចុះកិច្ចព្រមព្រៀងជាមួយ Bruno Fernandes លើកិច្ចសន្យាថ្មីរយៈពេល 3 ឆ្នាំបន្ថែមទៀត។ កិច្ចព្រមព្រៀងថ្មីនឹងមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2027 ជាមួយនឹងជម្រើសក្នុងការបន្តវារហូតដល់មួយរដូវកាលបន្ថែមទៀត (រហូតដល់ឆ្នាំ 2028)។ ខណៈពេលដែលប្រាក់ខែពិតប្រាកដមិនត្រូវបានលើកឡើង តែលោក Romano អះអាងថា ប្រាក់ឈ្នួលរបស់ Bruno នឹងធ្វើឱ្យគាត់ក្លាយជាអ្នករកចំណូលបានច្រើនជាងគេរបស់ក្លិប។ Fernandes គួរតែកាន់ប៊ិកសម្រក់ទឹកខ្មៅចុះហត្ថលេខាជាផ្លូវការមុនពេលបញ្ចប់នៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ កីឡាករវ័យ 29 ឆ្នាំរូបនេះគឺជាកីឡាករដ៏ល្អសម្រាប់ក្លិបចាប់តាំងពីចូលរួមនៅក្នុងឆ្នាំ 2020 ។…

អ្នក​គាំទ្រ Barca ចង់ឱ្យ​ក្លិបលក់​កីឡាកររូប​នេះ​ឱ្យ​បាន​ឆាប់​កាន់​តែ​ល្អ
កីទ្បា

អ្នក​គាំទ្រ Barca ចង់ឱ្យ​ក្លិបលក់​កីឡាកររូប​នេះ​ឱ្យ​បាន​ឆាប់​កាន់​តែ​ល្អ

Barcelona ត្រូវ​ការ​បន្ថែម​លុយ​ទៅ​ក្នុងកាបូបរបស់ខ្លួន​យ៉ាង​ឆាប់​រហ័ស ប្រសិន​បើ​ពួក​គេ​ត្រូវ​ធ្វើ​តាម​ច្បាប់ 1:1 នៅ La Liga ហើយ​ចុះ​ឈ្មោះ​ក្រុម​ពេញ​លេញ​សម្រាប់​រដូវ​កាល​ថ្មី។ Barca នឹងធ្វើវា ប្រសិនបើពួកគេទទួលបានប្រាក់ពីអ្នកវិនិយោគរបស់ពួកគេ ដូចដែលប្រភពបាននិយាយ។ ប៉ុន្តែដើម្បីធ្វើឱ្យវាកើតឡើងកាន់តែលឿន កីឡាករកំពូលៗមួយចំនួន​ចាំបាច់​ត្រូវ​ការលក់​ចេញ ដើម្បី​ប្រមូលលុយ។ ដូច្នេះហើយ បានជាមានសំណួរសួរថា តើកីឡាករណាដែល Barca មានលទ្ធភាពលក់ដើម្បីនាំយកប្រាក់ដែលពួកគេកំពុងស្វែងរក? ទោះបីជា Ferran Torres មិនមានអ្នកកោតសរសើរច្រើនក្នុងចំណោមអ្នកគាំទ្រតាមអ៊ិនធែណិតក៏ដោយ អ្នកគាំទ្រ Barca ភាគច្រើនចង់ឱ្យក្លិបបោះបង់ចោល Frenkie De Jong ជំនួសវិញ។ វាមិនមែនជារឿងអាថ៌កំបាំងទេ…

លោក Mikel Arteta ជួលអ្នកជំនាញលូកហោប៉ៅទៅលួចកាបូប និង​វត្ថុមានតម្លៃរបស់កីឡាករ Arsenal ហើយ​នេះជាមូលហេតុ…
កីទ្បា

លោក Mikel Arteta ជួលអ្នកជំនាញលូកហោប៉ៅទៅលួចកាបូប និង​វត្ថុមានតម្លៃរបស់កីឡាករ Arsenal ហើយ​នេះជាមូលហេតុ…

កម្មវិធីអាហារពេលល្ងាចជាមួយក្រុម Arsenal លោក Mikel Arteta ធ្លាប់បានជួលក្រុមអ្នកជំនាញលូកហោប៉ៅដោយសម្ងាត់ដើម្បីលួចទូរស័ព្ទ និងកាបូប និងរបស់មានតម្លៃពីកីឡាករ។ នៅពេលដែលគ្រូបង្វឹកសញ្ជាតិអេស្បាញបានសុំឱ្យក្រុមនេះលាតហោប៉ៅរបស់ពួកគេពេល​ហូបអាហារហើយ ក្រុមកីឡាករជាច្រើនបានដឹងថាវត្ថុមានតម្លៃទាំងអស់របស់ពួកគេបាត់។ យោងតាម ​​The Athletic អ្នកចាត់​ការរូបនេះបានបង្រៀនកីឡាករអំពីសារៈសំខាន់នៃការប្រុងប្រយ័ត្ន និងត្រៀមខ្លួនគ្រប់ពេលវេលា។ វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតរបស់ Arteta បង្ហាញពីការយកចិត្តទុកដាក់របស់គាត់ ចំពោះភាពប្រសើរឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យក្រុម និងវប្បធម៌របស់ Arsenal មានភាពប្រសើរឡើង។

​តើ​ Man United ​ពិតជាបាន​គំរាម​ដើរ​ចេញ​ពី​ការផ្ទេរ​យក De Ligt ​និង​ Mazraoui ​ពី FC Bayern?
កីទ្បា

​តើ​ Man United ​ពិតជាបាន​គំរាម​ដើរ​ចេញ​ពី​ការផ្ទេរ​យក De Ligt ​និង​ Mazraoui ​ពី FC Bayern?

ការចរចារវាង Manchester United និង Bayern Munich កំពុងបន្តនៅឡើយ លើកិច្ចព្រមព្រៀងចុះហត្ថលេខាកីឡាករ Matthijs De Ligt និង Noussair Mazraoui ។ វាយតម្លៃខុសៗគ្នា សម្រាប់កីឡាករទាំងពីរបានរារាំងកិច្ចព្រមព្រៀងមិនឱ្យទៅមុខរហូតមកដល់ពេលនេះ។ យោងតាមគេហទំព័រ Give Me Sport បិសាចក្រហមថែមទាំងបានគំរាមដើរចេញពីការពិភាក្សាទៀតផង។ ទោះជាយ៉ាងណាក៏ដោយ លោក Fabrizio Romano បានបង្ហាញថា ខណៈពេលដែលមានការពន្យារពេលការពិភាក្សា ភាពវិជ្ជមានរវាងក្លិបទាំងពីរនៅតែមាន។ នោះជាចម្បងទៅលើការពិតដែលថា កីឡាករទាំងពីរបានប្រាស្រ័យទាក់ទងយ៉ាងច្បាស់ជាមួយ Bayern…

Enzo Fernandez នឹងក្លាយជាអនុប្រធានក្រុមអចិន្ត្រៃយ៍របស់ Chelsea
កីទ្បា

Enzo Fernandez នឹងក្លាយជាអនុប្រធានក្រុមអចិន្ត្រៃយ៍របស់ Chelsea

កាសែត The Times បានរាយការណ៍ថា Enzo Fernandez នឹងត្រូវបានតែងតាំងជាអនុប្រធានក្រុម Chelsea នៅរដូវកាលនេះ។ លោក Enzo Maresca នឹងផ្លាស់ប្តូរក្រុមអ្នកដឹកនាំលើទីលាន បន្ទាប់ពីការចាកចេញរបស់ Conor Gallagher ដែលជាអនុប្រធានក្រុមម្នាក់។ Reece James ត្រូវបានគេរំពឹងថានឹងបន្តធ្វើជាប្រធានក្រុមដដែល។ កីឡាករអន្តរជាតិអាហ្សង់ទីនបានពាក់ស្លាកដៃប្រធានក្រុម បន្ទាប់ពី James ត្រូវបានប្ដូរចេញក្នុងការប្រកួតមិត្តភាពរបស់ក្រុមតោខៀវជាមួយក្រុម Real Madrid ។ ខ្សែបម្រើរូបនេះបានបង្ហោះរូបខ្លួនឯង និងមិត្តរួមក្រុមអាហ្សង់ទីន ច្រៀងបទជេរប្រមាថ រើសអើងជាតិសាសន៍ និងពាក្យអសុរស…

ស្ដេចល្បឿនពិភពលោក Usain Bolt ថាគាត់នឹងចាញ់ Cristiano Ronaldo បើរត់ប្រណាំងចម្ងាយ 100 ម៉ែត្រក្នុងពេលនេះ
កីទ្បា

ស្ដេចល្បឿនពិភពលោក Usain Bolt ថាគាត់នឹងចាញ់ Cristiano Ronaldo បើរត់ប្រណាំងចម្ងាយ 100 ម៉ែត្រក្នុងពេលនេះ

កំណត់ត្រាពិភពលោក 100 ម៉ែត្ររបស់ Usain Bolt នៅតែរក្សាដដែល ប៉ុន្តែតើគាត់នឹងយកឈ្នះលើបុរសលឿនបំផុតរបស់កីឡាបាល់ទាត់យ៉ាងដូចម្តេច? កីឡាករសញ្ជាតិហ្សាម៉ាអ៊ីករូបនេះត្រូវបានគេសួរថាតើគាត់អាចឈ្នះការរត់ប្រណាំងជាមួយ Cristiano Ronaldo ដែរឬទេ ហើយគាត់បានផ្តល់ចម្លើយដ៏គួរឱ្យចាប់អារម្មណ៍មួយ។ គាត់បាននិយាយថា Ronaldo នឹងលឿនជាងគាត់ក្នុងរយៈពេលយូរជាង។ “គាត់ហ្វឹកហាត់ជារៀងរាល់ថ្ងៃ។ គាត់ជាអត្តពលិកដ៏អស្ចារ្យម្នាក់ តើអ្នកដឹងទេថាខ្ញុំនិយាយនេះ ចង់មានន័យអ្វី? គាត់តែងតែនៅកម្រិតកំពូលនៃការប្រកួតរបស់គាត់។ គាត់ប្រឹងប្រែង គាត់ផ្តោតអារម្មណ៍។ ដូច្នេះឥឡូវនេះខ្ញុំច្បាស់ជាគិតថាគាត់លឿនជាងខ្ញុំ»។ Ronaldo នៅតែលេងឱ្យ Al Nassr នៅប្រទេសអារ៉ាប៊ីសាអូឌីតនៅអាយុ 39 ឆ្នាំ ខណៈដែល Bolt…