Manuel Neuer បង្ហាញ​​ពេលវេលាបញ្ចប់​អាជីពបាល់ទាត់​ក្រោយ​ចូល​និវត្តន៍​ពី​កាតព្វកិច្ចជម្រើសជាតិ

Manuel Neuer_fderhxbyl2k411cmkc2l6k24z
ការផ្សាយពាណិជ្ជកម្ម

Manuel Neuer មិនមានគម្រោងឈប់លេងឱ្យ Bayern នោះទេ បន្ទាប់ពីចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់។ ទោះ​ជា​យ៉ាង​ណា ​កីឡាកររូបនេះបាន​មើកឃើញអនាគតរបស់គាត់​ជាមួយ Bayern យ៉ាងយូរលើសពីមួយឆ្នាំ។

54c2385c 1f7b 46af Ac47 8da27d9e8ec3
រូបភាពដំណាង

គាត់បានប្រាប់សារព័ត៌មាន Kicker ថា៖ «ខ្ញុំនឹងមិនឈានជើងចូលទៅរដូវកាលនេះ ជាមួយគំនិត​ចាកចេញ​ក្នុង​រដូវ​កាល​បន្ទាប់នោះទេ។ ប្រសិនបើយើងបញ្ចប់រដូវកាលដោយជោគជ័យជាមួយនឹងក្រុមគ្រូបង្វឹកថ្មី និងជាមួយនឹងសន្ទុះថ្មី នោះមានន័យថាខ្ញុំនឹងរីករាយ។ ហើយ​បើខ្ញុំសប្បាយចិត្ត ខ្ញុំ​ច្បាស់​ជា​បន្ត​ទៀត”។

ការផ្សាយពាណិជ្ជកម្ម
W640xh480_GettyImages 2160027071 (1)
រូបភាពដំណាង

នៅអាយុ 38 ឆ្នាំ Neuer នៅតែជាអ្នកចាំទីជម្រើសដំបូង និងជាប្រធានក្រុមរបស់ Bayern ។ កាលពីរដូវកាលមុន គាត់បានលេង 33 ប្រកួតឱ្យក្លិបនៅគ្រប់ការប្រកួតទាំងអស់ និងរក្សា Clean Sheet 11 ដង និងរបូត 43 គ្រាប់។

ការផ្សាយពាណិជ្ជកម្ម