Man City ត្រៀមធ្វើគូសត្រូវជាមួយ Man United គ្រាន់តែរឿងមួយនេះ

Untitled 1
ការផ្សាយពាណិជ្ជកម្ម

Manchester City ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាល Jarrad Branthwaite ក្នុងតម្លៃ 80 លានផោនរបស់ Everton នៅរដូវក្តៅនេះ នេះបើយោងតាមការចុះផ្សាយរបស់ The Sun ។

Fbl Eng Training 1
រូបភាពដំណាង

ការ​ចាប់​អារម្មណ៍នេះ មានន័យថា ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការ​ធ្វើជាឆ្អឹងទទឹងកររបស់ Man Utd ដែល​កំពុងតែ​ព្យាយាមចែចង់​តាំងពីដំបូង។

ការផ្សាយពាណិជ្ជកម្ម

កីឡាករវ័យ 22 ឆ្នាំរូបនេះត្រូវបានគេកោតសរសើរចំពោះជំនាញការពារ និងសមត្ថភាពលេងពីខាងក្រោយ បន្ទាប់ពីបង្ហាញខ្លួន​បាន​ល្អក្នុងរដូវកាល 2023/24 នៅកីឡដ្ឋាន Goodison Park ។

Skysports Jarrad Branthwaite_6587631
រូបភាពដំណាង

Manchester United – និង Erik ten Hag ផ្ទាល់ – ក៏ចង់ចុះហត្ថលេខាលើកីឡាកររូបនេះដែរ ប៉ុន្តែការដេញថ្លៃ 35 លានផោនដំបូងរបស់ពួកគេត្រូវ Everton បដិសេធភ្លាមៗ។

ការផ្សាយពាណិជ្ជកម្ម
Untitled 1
រូបភាពដំណាង

Everton ទោះបីជាត្រូវការលក់កីឡាករដើម្បីអនុវត្តតាមច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពរបស់លីគក៏ដោយ ក៏ពួកគេនឹងមិនប្រញាប់ប្រញាល់លក់ Branthwaite ក្នុងតម្លៃថោកនោះទេ ពីព្រោះ​មាន​ក្លិបជាច្រើនផ្សេងទៀត​ចង់​បាន ជាតួរយ៉ាង Man City នេះជាដើម។

ចាំមើល​ថា​តើ​ Man Utd អាច​ប្រជែងជាមួយក្រុមមេឃខៀវដែលមានម្ចាស់​ជាមហាសេដ្ឋីប្រេងកាតនៅអារ៉ាប់បានឬទេ?

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម