កីទ្បាក្រៅស្រុក

Bruno ថា​គុណភាពរបស់Pogba អាច​បញ្ជូនបាល់ឱ្យ​មិត្តរួម​ក្រុម ៥​ទៅ៦​លើក​ក្នុង​មួយ​ប្រកួត
កីទ្បា

Bruno ថា​គុណភាពរបស់Pogba អាច​បញ្ជូនបាល់ឱ្យ​មិត្តរួម​ក្រុម ៥​ទៅ៦​លើក​ក្នុង​មួយ​ប្រកួត

និយាយអំពីគុណភាពរបស់ Paul Pogba បន្ទាប់ពីការប្រកួត Leeds United ខ្សែ​បម្រើ Bruno Fernandes បានប្រាប់ MUTV ថា៖ “ គាត់ពិតជាអស្ចារ្យ។ គាត់ពិតជាធ្វើបានល្អ ហើយគាត់គឺជាកីឡាករដ៏ធំម្នាក់”។ “ អ្នករាល់គ្នាដឹងហើយ ខ្ញុំសង្ឃឹមថាគាត់អាចបន្តល្អប្រសើរជាងមុន ព្រោះខ្ញុំគិតថាគាត់នៅតែអាចធ្វើបានច្រើនទៀត។ “ ខ្ញុំប្រាកដណាស់ថា Paul អាចធ្វើបាន ៥ ឬ ៦ ដងក្នុងមួយប្រកួត! Paul គឺជាកីឡាករដែលមានគុណភាព។ យើងទាំងអស់គ្នាជឿជាក់លើគាត់ យើងទាំងអស់គ្នាដឹងពីគុណសម្បត្តិរបស់គាត់”។…

Pogba នឹង​ឈរ​ជើង​ដល់​អស់​កុងត្រា​នៅ Man Utd ហើយ​ក្លឹប​បន្ទាប់​មិនមែន​ជា PSG ទេ
កីទ្បា

Pogba នឹង​ឈរ​ជើង​ដល់​អស់​កុងត្រា​នៅ Man Utd ហើយ​ក្លឹប​បន្ទាប់​មិនមែន​ជា PSG ទេ

Paul Pogba សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ពោល​មាន​រយៈ​ពេល​មួយ​រដូវ​កាល​ពេញ។ គេ​មាន​សិទ្ធ​ក្នុង​ការ​ចរចា​លក្ខណៈ Pre-Contract ឬ​កិច្ច​ព្រមព្រៀង​ជា​មុន ជាមួយ​នឹង​បណ្តា​ក្លឹប​ដែល​គេ​ចង់​ទៅ​ចូលរួម ប្រសិន​ច្បាស់លាស់​ថា​មិន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​អាណាព្យាបាល​បច្ចុប្បន្ន Man Utd។ ខ្សែ​បម្រើ​បារាំង ត្រូវ​បាន​សារព័ត៌មាន Daily Star ចុះ​ផ្សាយ​ថា គេ​ក៏​សម្រេច​ចិត្ត​រួចរាល់​ហើយ អំពី​ទ្រនំ​ថ្មី​ដែល​គេ​ត្រូវ​ទៅ​ចូលរួម តែ​ពុំ​មែន​ជា​ក្លឹប​បារាំង Paris Saint-Germain នោះ​ទេ ដ្បិត​បើ​នៅ​ទី​នោះ​ជា​ប្រទេស​កំណើត និង​មាន​កីឡាករ​កំពូល​ឈរ​ជើង​ស្រាប់​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ​ក្រោយ​ផុត​កុងត្រា​ ឈរ​ជើង​នៅ United នោះ Pogba នឹង​ផ្ទេរ​ទៅ​ក្លឹប…

នេះ​ដឹង​ច្បាស់​ហើយ! ​Nuno ពន្យល់​មូលហេតុ​មិន​ដាក់ Spurs នៅ​ជ័យជម្នះ​លើ Man City យប់មិញ
កីទ្បា

នេះ​ដឹង​ច្បាស់​ហើយ! ​Nuno ពន្យល់​មូលហេតុ​មិន​ដាក់ Spurs នៅ​ជ័យជម្នះ​លើ Man City យប់មិញ

ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​បើក​ការ​ប្រកួត​ជុំ​ទី ១ យ៉ាង​ល្អ តាម​រយៈ​ជ័យជម្នះ​ទៅ​លើ​ក្រុម​ការពារ​ជើង​ឯក Manchester City ដោយ​លទ្ធផល ១-០។ គ្រាប់​បាល់​យក​បាន​បី​ពិន្ទុ​កើត​ចេញ​ពី​ថ្វី​ជើង​កីឡាករ​កូរ៉េ​ខាង​ត្បូង Son Heung-min ដ្បិត​បើ​ក្នុង​ការ​ប្រកួត​ពុំ​មាន​ការ​ជំនួយ​ពី​ខ្សែ​ប្រយុទ្ធ​សំខាន់​មួយ​រូប​ទៀត​គឺ Harry Kane។ អ្នក​គាំទ្រ​ប្រាកដ​ជា​ឆ្ងល់ ហើយ​កាន់​តែ​បារម្ភ​ថា​ហេតុអ្វី​កីឡាករ​អង់គ្លេស​បែរ​ជា​មិន​អាច​បង្ហាញ​ខ្លួន​នៅ​ប្រកួត​ដ៏​សំខាន់​នេះ? យ៉ាង​ណា​តាម​ការ​ពន្យល់​ពី​អ្នកចាត់ការ​ថ្មី​លោក Nuno Santo បាន​លើក​ហេតុផល​ចម្បង​ថា ដោយសារ​ខ្សែ​ប្រយុទ្ធ​វ័យ ២៨ ឆ្នាំ គេ​ពុំ​ទាន់​ត្រៀម​លក្ខណៈ​រួចរាល់ ពោល​ទើប​តែ​មក​ហ្វឹកហាត់​រយៈ​ពេល​ខ្លី​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ទើប​សម្រេច​មិន​ដាក់​គេ​ឲ្យ​ចូល​លេង។ ប្រាប់​សារព័ត៌មាន Sky Sports…

Gary Neville ថា​ខ្សែ​ការពារ City ម្នាក់​នេះ​លេង​អត់​កើត​ទេ ពេល​ប៉ះ Spurs យប់​មិញ
កីទ្បា

Gary Neville ថា​ខ្សែ​ការពារ City ម្នាក់​នេះ​លេង​អត់​កើត​ទេ ពេល​ប៉ះ Spurs យប់​មិញ

Tottenham Hotspur បាន​សាង​កេរ​ឈ្មោះ​ឲ្យ​អ្នក​គាំទ្រ​ផ្ទុះ​ការ​ចាប់​អារម្មណ៍ ក្រោយ​ពី​យក​ឈ្នះ ១-០ ទោ​លើ​ក្រុម​ការពារ​ជើង​ឯក Premier League គឺ Manchester City នៅ​ឯ​កីឡដ្ឋាន​ក្នុង​ទីក្រុង​ឡុងដុង កាល​ពី​យប់​មិញ។ យ៉ាង​ណា​ក្រោយ​ចប់​ការ​ប្រកួត មតិ​ពី​អតីត​ជើង​ចាស់​លោក Gary Neville ធ្លាប់​លេង​ឲ្យ United និង​ជម្រើស​ជាតិ​អង់គ្លេស បាន​បង្ហាញ​ការ​យល់​ឃើញ​អំពី​ទម្រង់​លេង​របស់​កីឡាករ Benjamin Mendy ថា​ជា​ខ្សែ​ការពារ​ដែល​លោក Pep Guardiola មិន​គួរ​ដាក់​ឲ្យ​ចូល​លេង​ឡើយ។ គួរ​ឲ្យ​ដឹង Pep បាន​ទិញ Mendy នៅ​តម្លៃ…

Real ព្រម​បញ្ចុះ​តម្លៃ Odegaard ហើយ​ តែ Arsenal ថា​សុំ​ចុះ​ប៉ុណ្ណេះ​ទៀត​មក បាន​យក​កើត
កីទ្បា

Real ព្រម​បញ្ចុះ​តម្លៃ Odegaard ហើយ​ តែ Arsenal ថា​សុំ​ចុះ​ប៉ុណ្ណេះ​ទៀត​មក បាន​យក​កើត

បើ​តាម​របាយការណ៍​ពី​សារព័ត៌មាន ABC បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ព្រម​បញ្ចុះ​តម្លៃ Martin Odegaard មក​សល់​ត្រឹម ៣៤ លាន​ផោន​ហើយ ខណៈ​ដែល​តម្លៃ​ចាស់​កាល​ពី​កំឡុង​ខែ​កក្កដា​ចូល​ក្បែរ ៥០ លាន​ផោន​ឯ​ណោះ។ ជា​ការ​ពិត​ក្លឹប​ដែល​​ត្រូវ​ការ Odegaard បំផុត​ពេល​នេះ ហើយ​ក៏​ជា​ក្លឹប​ដែល​សាមី​ខ្លួន​ចង់​ផ្ទេរ​ទៅ​ស្រាប់​នោះ គឺ Arsenal ដែល​ពួក​គេ​បាន​ខ្ចី​ជើង​កីឡាករ​ន័រវេស​នៅ​រដូវ​កាល​ឆ្នាំ​ទៅ។ ចន្លោះ​ខ្សែ​បម្រើ​ដែល​កាំភ្លើង​ធំ​ខ្វះខាត ពិត​ជា​ត្រូវ​ការ Odegaard មក​បំពេញ​ចាំបាច់ តែ​ពេល​នេះ​ការ​ចរចា​មិន​ទាន់​សម្រេច​ទៅ​បាន​នៅ​ឡើយ។ ប្រភព​បាន​សង្កត់​ធ្ងន់​ថា Real Madrid ព្រម​ចុះ​អស់​ប៉ុណ្ណឹង​ហើយ ពោល​គឺ…

(វីដេអូ) អ្នក​គាំទ្រ City នាំ​គ្នា​ស្រែក​ដៀល​កីឡាករ Man Utd ២ រូប ថា​ធ្វើ​ឲ្យ​អង់គ្លេស​អាប់​មុខ
កីទ្បា

(វីដេអូ) អ្នក​គាំទ្រ City នាំ​គ្នា​ស្រែក​ដៀល​កីឡាករ Man Utd ២ រូប ថា​ធ្វើ​ឲ្យ​អង់គ្លេស​អាប់​មុខ

នៅ​ការ​ប្រកួត​ក្នុង​កីឡដ្ឋាន​របស់​ក្លឹប Tottenham កាល​ពី​យប់​មិញ គេ​បាន​ប្រទះ​ឃើញ​ក្រុម​អ្នក​គាំទ្រ Man City មួយ​ចំនួន បាន​ស្រែក​ដៀល​ឈ្មោះ​កីឡាករ Man Utd ២ រូប ដែល​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​អាប់​មុខ​នៅ​ព្រឹត្តិការណ៍ Euro 2020។ នោះ​គឺ​ពួក​គេ​ស្រែក​ឈ្មោះ​ខ្សែ​ប្រយុទ្ធ Jadon Sancho និង Marcus Rashford។ ជា​ការ​ពិត​តារា​ឆ្នើម​ក្លឹប Man Utd ទាំង​ពីរ បាន​ខកខាន​ការ​បញ្ចប់​បាល់​ប៉េណាល់ទី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2020 ជួយ​ឲ្យ​អ៊ីតាលី​លើក​ពាន​កាល​ពី​ពេល​កន្លង​ទៅ។ គេ​បាន​ឃើញ​មនុស្ស​រាប់រយ​នាក់​ប្រមូល​ផ្តុំ​គ្នា ស្រែក​ឈ្មោះ Sancho…

កីឡាករ​អាស៊ី​ពិត​ជា​មិន​ណយ! មើល​ស្ថិតិ​នេះ ល្មម​គ្រូ​ធំ Pep ខ្លាចរអា Son Heung-min ដែរ​ហ្នឹង
កីទ្បា

កីឡាករ​អាស៊ី​ពិត​ជា​មិន​ណយ! មើល​ស្ថិតិ​នេះ ល្មម​គ្រូ​ធំ Pep ខ្លាចរអា Son Heung-min ដែរ​ហ្នឹង

Man City បាន​បើក​ឆាក​របូត ៣ ពិន្ទុ ឲ្យ​ទៅ​ក្លឹប Tottenham Hotspur នៅ​ឯ​កីឡដ្ឋាន​ក្នុង​ទីក្រុង​ឡុង​កាល​ពី​យប់​មិញ ហើយ​គ្រាប់​បាល់​ជ័យជម្នះ​របស់​ម្ចាស់​ដី​ធ្វើ​បាន​ដោយ​កីឡាករ​អាស៊ី Son Heung-min។ នេះ​គឺ​ជា​គ្រាប់​បាល់​ទី ៧ ហើយ​របស់ Son ដែល​អាច​សម្រេច​ទល់​ក្លឹប​ Man City ដែល​ដឹកនាំ​ដោយ​លោក Pep Guardiola។ ស្ថិតិ​ជា​រួម Son នៅ​ចាញ់​តែ​កីឡាករ​មួយ​រូប​គត់ នាម​អ្នក​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ទល់​ក្រុម City ដឹក​នាំ​ដោយ​គ្រូ​អេស្ប៉ាញ។ ខាង​ក្រោម​យើង​បង្ហាញ​ឈ្មោះ​កីឡាករ ៦ រូប​ដែល​បាន​ស៊ុត​បញ្ចូល​ទី​ទល់​ក្រុម​ដឹកនាំ​ដោយ​លោក Pep…

Man Utd ស៊ុត​ Leeds United ៥​គ្រាប់យប់មិញ​គឺ​លោក Ole ប្រើ​ប្រាស់​ក្បួនលេង​បែបនេះ
កីទ្បា

Man Utd ស៊ុត​ Leeds United ៥​គ្រាប់យប់មិញ​គឺ​លោក Ole ប្រើ​ប្រាស់​ក្បួនលេង​បែបនេះ

ក្រុមបិសាចក្រហម Manchester United បានចាប់ផ្តើមយុទ្ធនាការក្របខ័ណ្ឌ Premier League ឆ្នាំ ២០២១/២២ របស់ពួកគេដោយបំបាក់ក្រុម Leeds ៥-១ កាលពីថ្ងៃសៅរ៍ម្សិលមិញ។ លោក Ole Gunnar Solskjaer បានសាកល្បងទម្រង់លេង ៤-៣-៣ ដ៏អស្ចារ្យនៅមុនបើករដូវកាល ប៉ុន្តែគ្រូបង្វឹកសញ្ជាតិន័រវែសបានវិលទៅរកទម្រង់លេង ៤-២-៣-១ នៅ Old Trafford ដេល​ជាទម្រង់​លេង​ដដែល ។ ក្នុងការ​ប្រកួត​នេះ Luke Shaw បានបង្ហាញទម្រង់​លេង​ល្អ និង​ឡើងខ្លាំងជាង បើប្រៀបធៀបទៅនឹងខ្សែការពារ…

កំណត់ត្រាលម្អិតរបស់ Paul Pogba ក្នុងការបញ្ជូនបាល់៤ លើក​ក្នុងមួយប្រកួត​យប់មិញត្រូវសម្រាយនៅ​ទី​នេះ
កីទ្បា

កំណត់ត្រាលម្អិតរបស់ Paul Pogba ក្នុងការបញ្ជូនបាល់៤ លើក​ក្នុងមួយប្រកួត​យប់មិញត្រូវសម្រាយនៅ​ទី​នេះ

កាលពីថ្ងៃសៅរ៍ម្សិលមិញ Paul Pogba បានតាមស្មើកំណត់ត្រារបស់កីឡាករលេង​ក្នុង Premier League មួយចំនួនសម្រាប់កំណត់​ត្រា​បញ្ជូនបាល់ឱ្យ​មិត្តរួម​ក្រុមស៊ុត​បញ្ចូល​ទី​ច្រើនជាងគេក្នុងមួយប្រកួត ខណៈដែល​កីឡាករបារាំងរូបនេះបញ្ជូនបាល់​បាន​៤​លើកក្នុងជំនួប​ជាមួយ Leeds United យប់មិញ។ កីឡាករសញ្ជាតិបារាំងរូបនេះបាន Assist ឱ្យ Bruno Fernandes (២ដង), Mason Greenwood និង Fred ម្ដងម្នាក់ៗ ខណៈដែល Manchester United បានបំបាក់ Leeds ៥-១ នៅ Old Trafford ។…

ពេលនេះ Abraham ត្រូវ​ឃ្លាតឆ្ងាយពី Chelsea ទៅ​ចូល​រួម​ជាមួយ AS Roma ហើយ
កីទ្បា

ពេលនេះ Abraham ត្រូវ​ឃ្លាតឆ្ងាយពី Chelsea ទៅ​ចូល​រួម​ជាមួយ AS Roma ហើយ

យោងតាមប្រភពមក​ពីអ៊ីតាលីជាច្រើន (Sky Italia, Gianluca Di Marzio, Fabrizio Romano) Tammy Abraham នឹងចូលរួមជាមួយ AS Roma នៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។ ខ្សែប្រយុទ្ធរូបនេះនឹងហោះហើរទៅកាន់ប្រទេសអ៊ីតាលីនៅថ្ងៃអាទិត្យនេះ ដើម្បីពិនិត្យសុខភាពនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងតែម្ដង ខណៈដែល Chelsea នឹងទទួលបាន ៤០ លានផោនសម្រាប់តម្លៃខ្លួនកីឡាករវ័យ ២៣ ឆ្នាំរូបនេះ។ កាលពីថ្ងៃសៅរ៍ Tammy ត្រូវបានគេប្រទះឃើញគ្រវីដៃលារទៅកាន់ហ្វូងអ្នក​គាំទ្រនៅ Stamford Bridge ខណៈដែលគាត់បានចាកចេញពីទីលានជាមួយនឹងវ៉ាលីដ៏ធំ។ ការ​ប្រកួតជាមួយ Crystal Palace…

Gary Neville ថា​ម្នាក់​នេះ ចាំ​បាច់​ត្រូវ​តែ​ដើរ​ចេញ​ពី Man Utd ប្រសិន​ចង់​មាន​អនាគត​ល្អ
កីទ្បា

Gary Neville ថា​ម្នាក់​នេះ ចាំ​បាច់​ត្រូវ​តែ​ដើរ​ចេញ​ពី Man Utd ប្រសិន​ចង់​មាន​អនាគត​ល្អ

អតីត​កីឡាករ​នៅ Old Trafford គឺ​លោក Gary Neville បាន​បង្ហាញ​ការ​យល់​ឃើញ​ថា កីឡាករ​លេង​តំណែង​បម្រើ​របស់ United ចាំ​បាច់​ត្រូវ​តែ​ចាកចេញ​ពី​ក្លឹប មិន​ដូច្នោះ​ទេ គេ​នឹង​គ្មាន​អនាគត​ល្អ​ឡើយ។ នោះ​គឺ​លោក​សំដៅ​ទៅ Jesse Lingard ដែល​រដូវ​កាល​មុន គេ​ធ្វើ​បាន​យ៉ាង​ល្អ​ពេល​ខ្ចី​ជើង​ឲ្យ West Ham ខណៈ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​ជំងឺ COVID-19 និង​មិន​ទាន់​បាន​ជួយ​ចូល​ក្លឹប​លេង​ឲ្យ Premier League នៅ​ឡើយ។ បញ្ជាក់​លើ​កម្មវិធី​ប៉ុស្តិ៍ Sky Sports លោក Neville និយាយ៖ “Jesse…

លឺ​ថា​កីឡាករ Chelsea រូប​នេះ ​ព្រម​រត់​ទៅ​រក​ Mourinho នៅ​ក្លឹប AS Roma ហើយ
កីទ្បា

លឺ​ថា​កីឡាករ Chelsea រូប​នេះ ​ព្រម​រត់​ទៅ​រក​ Mourinho នៅ​ក្លឹប AS Roma ហើយ

បើ​តាម​របាយការណ៍​ចុង​ក្រោយ​អាប់ដែត​ចេញ​ពី​ប្រភព​គួរ​ឲ្យ​ទុកចិត្ត Fabrizio Romano បាន​ឲ្យ​ដឹង​ថា កីឡាករ Chelsea លេង​តំណែង​ប្រយុទ្ធ​គឺ Tammy Abrahaham បាន​ព្រមព្រៀង​ការ​ចាកចេញ និង​ផ្ទេរ​ទៅ​កាន់​ក្លឹប​អ៊ីតាលី​ AS Roma ហើយ។ ប្រភព​បាន​ឲ្យ​ដឹង​ថា Roma សម្រេច​ការ​ចរចា​យក Abraham ​ដើម្បី​មក​ជំនួស​តំណែង Edin Dzeko ដែល​គេ​ព្រមព្រៀង​ការ​ផ្ទេរ​ទៅ Inter Milan ជំនួស​តំណែង​ប្រយុទ្ធ​កណ្តាល​បន្ត​ពី Romelu Lukaku។ ប្រភព​បាន​សង្កត់​ធ្ងន់ Roma ព្រម​ឲ្យ​ប្រាក់​ពលកម្ម​ Abraham ខ្ពស់​ជាង​មុន​…

Di Maria ឆ្លើយ​បែប​ណា បើ​ឲ្យ​ជ្រើស​យក​មួយ​រវាង Ronaldo ឬ Messi មក​ក្លឹប PSG?
កីទ្បា

Di Maria ឆ្លើយ​បែប​ណា បើ​ឲ្យ​ជ្រើស​យក​មួយ​រវាង Ronaldo ឬ Messi មក​ក្លឹប PSG?

បើ​អ្នក​មាន​ក្លឹប​បាល់ទាត់​មួយ ហើយ​ឲ្យ​ជ្រើស​យក​តែ​ម្នាក់​មក​ចូលរួម​រវាង Cristiano Ronaldo ឬ Lionel Messi តើ​អ្នក​នឹង​ជ្រើស​យក​មួយ​ណា? ពាក់ព័ន្ធ​នឹង​ចម្ងល់​នេះ Angel di Maria ដែល​ជា​មិត្ត​រួម​ជម្រើស​ជាតិ​របស់ M10 នៅ​អាហ្សង់ទីន និង​ធ្លាប់​ជា​អតីត​មិត្ត​រួម​ក្រុម​របស់ CR7 នៅ Real Madrid ក៏​បាន​ឆ្លើយ​យ៉ាង​ច្បាស់ៗ​ផង​ដែរ។ បញ្ជាក់​ឲ្យ​ដឹង​ថា Messi ​បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្លឹប PSG ជា​ផ្លូវការ​ហើយ ដោយ​លោក​ក៏​បាន​បង្ហាញ​វត្តមាន​នៅ​ឯ​កីឡដ្ឋាន Parc des Princes កាល​ពី​ប៉ុន្មានខែមុនផង​ដែរ។ ទៅ​មើល​ការ​លើក​ឡើង​របស់…

ឥទ្ធិពល Messi ខ្លាំង! គ្រាន់​តែ​ក្រដាស​ជូត​ទឹក​ភ្នែក​ថ្ងៃ​ចែក​ផ្លូវ លក់​បាន​តម្លៃស្មើ Lexus 570 ចំនួន ៥ គ្រឿង
កីទ្បា

ឥទ្ធិពល Messi ខ្លាំង! គ្រាន់​តែ​ក្រដាស​ជូត​ទឹក​ភ្នែក​ថ្ងៃ​ចែក​ផ្លូវ លក់​បាន​តម្លៃស្មើ Lexus 570 ចំនួន ៥ គ្រឿង

តារា​ឆ្នើម​អាហ្សង់ទីន​បាន​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប Paris Saint-Germain និង​បង្ហាញ​វត្តមាន​ក្នុង​កីឡដ្ឋាន​ជា​ផ្លូវការ​កាល​ពី​យប់​មិញ។ អ្វី​ដែល​សេសសល់​នៅ​ក្លឹប​ចាស់ Barcelona ក្រៅ​ពី​ស្ថិតិ​និង​កំណត់ត្រា​ជា​ច្រើន M10 ក៏​បាន​បន្សល់​នៅ​របស់របរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ផង​ដែរ។ ជាក់ស្តែង​ដូច​ថ្ងៃ​ប្រកាស​ចែក​ផ្លូវ​នៅ​សន្និសីទ​ផ្លូវការ ត្រឹម​តែ​ក្រដាស​ជូត​ទឹក​ភ្នែក​ដែល Leo Messi បាន​ប្រើប្រាស់​នៅ​ថ្ងៃ​នោះ ក៏ ត្រូវ​បាន​គេ​រើស​យក​មក​ដាក់​លក់​ជា​របស់​មាន​តម្លៃ ដែល​ថ្លៃ​ដល់​ទៅ ១ លាន​ដុល្លារ​អាមេរិក។ តម្លៃ​នេះ​បើ​យើង​ប៉ាន់​ស្មាន​មើល​ទៅ គឺ​ទិញ​បាន​រថយន្ត​ទំនើប Lexus LX 570 ដល់​ទៅ ៥ គ្រឿង​ឯ​ណោះ។ បញ្ជាក់​ថា ក្រដាស​ជូត​ទឹក​ភ្នែក​សារ​នេះ មូលហេតុ​ដែល​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​វា​ខ្ពស់ ព្រោះ​វា​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​របស់​ចុង​ក្រោយ​របស់​កីឡាករ​អាហ្សង់ទីន​នៅ Barcelona។…

ក្រោយ Messi ផ្ទេរ​ទៅ PSG តើ​បញ្ជី​កីឡាករ​ស៊ី​ថ្លៃ​ទាំង ១០ ក្នុង​លោក ប្រែប្រួល​បែប​ណា​ខ្លះ?
កីទ្បា

ក្រោយ Messi ផ្ទេរ​ទៅ PSG តើ​បញ្ជី​កីឡាករ​ស៊ី​ថ្លៃ​ទាំង ១០ ក្នុង​លោក ប្រែប្រួល​បែប​ណា​ខ្លះ?

Lionel Messi ក្រោយ​មិន​ជោគជ័យ​លើ​ការ​ចរចា​កុងត្រា​ថ្មី ដែល​កាត់​បន្ថយ​ប្រាក់ ៥០ ភាគរយ​នៅ​ក្លឹប​ចាស់ Barcelona ទី​បំផុត​លោក​ក៏​ផ្ទេរ​មក​ក្លឹប​ថ្មី Paris Saint-Germain ជាមួយ​ការ​កើប​លុយ​ធំ ដែល​ទទួល​បាន​ដល់​ទៅ ៣៥ លាន​អឺរ៉ូ ឬ​ជាង ៤១ លាន​ដុល្លារ/ឆ្នាំ។ ចុះ​អ្នក​ដឹង​ទេ​ថា តម្លៃ​ពលកម្ម​គិត​ក្នុង​មួយ​សប្តាហ៍ តើ​បុរស​សញ្ជាតិ​អាហ្សង់ទីន​ឈរ​លេខ​រៀង​ទី​ប៉ុន្មាន​នៅ​បញ្ជី​កីឡាករ​ស៊ី​ថ្លៃ​បំផុត​ទាំង ១០ ក្នុង​លោក? វា​មាន​ការ​ប្រែប្រួល​បែប​ណា​ ទៅ​តាមដាន​នៅ​ខាង​ក្រោម​ទាំង​អស់​គ្នា៖ ១០) Robert Lewandowski (Bayern Munich) ៣៥០ ០០០ ផោន/សប្តាហ៍…

តាំង​ពី​បង្កើត​ក្លឹប ១៤៣ ឆ្នាំ​ហើយ ទើប​តែ​មាន Pogba មួយ​ទេ ធ្វើ​រឿង​អស្ចារ្យ​នេះ​បាន​ឲ្យ United
កីទ្បា

តាំង​ពី​បង្កើត​ក្លឹប ១៤៣ ឆ្នាំ​ហើយ ទើប​តែ​មាន Pogba មួយ​ទេ ធ្វើ​រឿង​អស្ចារ្យ​នេះ​បាន​ឲ្យ United

ការ​ប្រកួត​រវាង​ក្លឹប​បិសាច​ក្រហម Man Utd និង​ក្ងោក​ស Leeds United បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល ៥-១ នៅ​ឯ​កីឡដ្ឋាន Old Trafford យប់​ថ្ងៃ​សៅរ៍​នេះ។ ជាមួយ​ការ​យក​បាន ៣ ពិន្ទុ​ United កើត​ចេញ​គ្រាប់​បាល់ពី Bruno Fernandes ៣ គ្រាប់ និង Fred&Mason Greenwood ម្នាក់​មួយ​គ្រាប់។ យ៉ាង​ណា​ក៏​មាន​កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​បាន​កើត​ឡើង នោះ​គឺ​សម្រាប់​កីឡាករ​បារាំង Paul Pogba បើ​ទោះ​បី​មិន​អាច​រក​បាន​សូម្បី​តែ​មួយ​គ្រាប់ ប៉ុន្តែ​គេ​ធ្វើ​បាន​យ៉ាង​ល្អ តាម​រយៈ​ការ…

អ្នក​គាំទ្រ​ដើរ​ញញឹម​ហើយ នេះ​រឿង​ដ៏​កក្រើក​ ៤ កើត​ឡើង​នៅ Old Trafford ​ថ្ងៃ​ប្រកួត​បើក​ឆាក
កីទ្បា

អ្នក​គាំទ្រ​ដើរ​ញញឹម​ហើយ នេះ​រឿង​ដ៏​កក្រើក​ ៤ កើត​ឡើង​នៅ Old Trafford ​ថ្ងៃ​ប្រកួត​បើក​ឆាក

បញ្ចប់​ការ​ប្រកួត​មុន​នេះ ក្លឹប​បិសាច​ក្រហម Man Utd ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ជុំ​ទី ១ ក្របខ័ណ្ឌ Premier League ដោយ​យក​ឈ្នះ ៥-១ ទៅ​លើ Leeds United។ ក្នុង​នោះ​យើង​សូម​សង្ខេប​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍ លើស​ពី​ការ​យក​បាន ៣ ពិន្ទុ​របស់​ក្រុម៖ ១) Bruno រក​បាន Hat-Trick ដ្បិត​បើ​ក្លឹប​អវត្តមាន Edinson Cavani ក៏​ដូច​ជា Marcus Rashford ដែល​ជា​ប្រយុទ្ធ​ស្នូល​ដ៏​សំខាន់ តែ​ក៏​នៅ​អាច​ពាំនាំ​ជ័យជម្នះ​កើត​ឡើង​ដល់​ទៅ ៥ គ្រាប់។…

AFC Asian Cup 2023: ជំនួបរវាង​ឥណ្ឌូនេស៊ី​និងត៉ៃវ៉ាន់​ត្រូវ​ពន្យារពេល​ទៅ​ខែ​តុលា
កីទ្បា

AFC Asian Cup 2023: ជំនួបរវាង​ឥណ្ឌូនេស៊ី​និងត៉ៃវ៉ាន់​ត្រូវ​ពន្យារពេល​ទៅ​ខែ​តុលា

សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) និងសហព័ន្ធកីឡាបាល់ទាត់តៃវ៉ាន់ (CTF) បានឈានដល់កិច្ចព្រមព្រៀងមួយ ពន្យាពេលការប្រកួតជម្រុះ Playoff ពានរង្វាន់ Asian Cup ឆ្នាំ ២០២៣ នៅខែតុលា។ ការប្រកួតជម្រុះពីរជើងត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២១ នៅប្រទេសឥណ្ឌូនេស៊ីសម្រាប់​ជើង​ទី​មួយ ហើយជើងទី២ បានកំណត់សម្រាប់ថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២១ នៅតៃវ៉ាន់។ “យើងបានយល់ព្រមជាមួយសហព័ន្ធកីឡាបាល់​ទាត់​ឆាយនីសតៃប៉ិថា ការប្រកួតនៅជើងទី ១ នៅខែកញ្ញាត្រូវពន្យារពេលដល់ខែតុលា។ យើងនឹងស្នើលទ្ធផលនៃការពិភាក្សានេះទៅ AFC” នេះជាការលើកឡើងរបស់លោក Yunus…

លោក Ole មើលឃើញ​ Martial ជាកីឡាករ​ល្អម្នាក់​ហើយ​សប្បាយចិត្តក្នុងការ​មានគាត់​ក្នុងក្រុម
កីទ្បា

លោក Ole មើលឃើញ​ Martial ជាកីឡាករ​ល្អម្នាក់​ហើយ​សប្បាយចិត្តក្នុងការ​មានគាត់​ក្នុងក្រុម

លោក Ole Gunnar Solskjaer បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត Leeds ថា៖“ ខ្ញុំនឹងមិនមានការភ្ញាក់ផ្អើលទេ ប្រសិនបើក្រុមផ្សេងទៀតដាក់គោលដៅលើ Anthony [Martial] ពីព្រោះគាត់ជាកីឡាករល្អម្នាក់” ។ “[គាត់] ត្រលប់មកវិញយក​ទាំងភាពខ្លាំង ហើយស្រេកឃ្លានដើម្បីបង្ហាញពីគុណភាពរបស់គាត់។ អ្នកអាចឃើញគាត់​សង្គៀតធ្មេញ(គ្រឺត)ជាថ្មីម្តងទៀត។ គាត់បានប្រឈមមុខនឹងបញ្ហាជាច្រើនហើយយើងសប្បាយចិត្តដែលយើងមានគាត់” ។ ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញនៅរដូវក្តៅនេះ ប៉ុន្តែវាហាក់ដូចជាអាច​ទៅ​រួច​ដែលគាត់នឹងបន្តនៅ Old Trafford ហើយតស៊ូប្រជែង​តំណែងជម្រើសដំបូង។ ទាំង Mason Greenwood និង Edinson…

PSG ហក់​ឡើង​មក​លេខ ៣ នៅ​បញ្ជី​ក្លឹប​ទាំង ៥ មាន​ប្រព័ន្ធ​កីឡាករ​ថ្លៃ​បំផុត​ក្នុង​លោក
កីទ្បា

PSG ហក់​ឡើង​មក​លេខ ៣ នៅ​បញ្ជី​ក្លឹប​ទាំង ៥ មាន​ប្រព័ន្ធ​កីឡាករ​ថ្លៃ​បំផុត​ក្នុង​លោក

តើ​អ្នក​គិត​ថា ក្លឹប​ណា​មួយ​ដែល​មាន​ប្រព័ន្ធ​កីឡាករ​ថ្លៃ​បំផុត​ក្នុង​លោក​នៅ​ពេល​បច្ចុប្បន្ន? ទិន្នន័យ​នេះ​យើង​សំដៅ ដោយ​ផ្អែក​តាម​ការ​បូក​បញ្ចូល​គ្នា​នៅ​ហាងឆេង​ថ្លៃ​ខ្លួន​កីឡាករ​នៃ​ក្រុម​ទាំង​មូល មិន​ថា​តែ​កីឡាករ​ជាប់​ជម្រើស​ដំបូង ឬ​កីឡាករ​លេង​បម្រុង​ដែល​មិន​សូវ​សកម្ម​លើ​ទីលាន ជា​រួម​ឲ្យ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​នៃ​ក្លឹប​មួយ​នោះ។ បើ​តាម​ទិន្នន័យ​ពី TransferMarkt អាប់ដែត​នៅ​ខែ​សីហា ក្រោយ Lionel Messi សម្រេច​ការ​ផ្ទេរ​មក PSG យើង​ឃើញ​ថា ចំណាត់ថ្នាក់​ក៏​មាន​ការ​ប្រែប្រួល។ ដោយ​កន្លង​មក PSG បាន​ឈរ​លេខ​រៀង​ទី ៤ ពេល​នេះ​ពួក​គេ​ឡើង​មក​លេខ​ ៣ ហើយ ដែល​ជា​ចំណាត់ថ្នាក់​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន៖ ៥) Manchester United ក្របខ័ណ្ឌ Premier League ​តម្លៃ…

Alan Shearer ទស្សន៍ទាយ​ថា​ក្រុម​នេះ នឹង​ឈ្នះ​ពាន PL រដូវ​កាល​ថ្មី តែ​មិនមែន Man City
កីទ្បា

Alan Shearer ទស្សន៍ទាយ​ថា​ក្រុម​នេះ នឹង​ឈ្នះ​ពាន PL រដូវ​កាល​ថ្មី តែ​មិនមែន Man City

តាម​ការ​យល់​ឃើញ​របស់​អ្នក​រាល់​គ្នា តើ​អ្នក​គិត​ថា​រដូវ​កាល​ថ្មី ២០២១/២២ នៅ​ Premier League ដែល​កំពុង​ចាប់ផ្តើម​ដំណើរការ​ថ្មីថ្មោង ក្រុម​ណា​មួយ​ទៅ​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​នៅ​បញ្ចប់​រដូវ​កាល? រំឭក​ទៅ​រដូវ​កាល​មុន​បន្តិច មេឃ​ខៀវ Man City ជា​អ្នក​ឈ្នះ​ពាន នាំ​មុខ​ ១២ ពិន្ទុ​ធៀប​នឹង​ក្រុម​លេខ ២ គឺ Manchester United។ យ៉ាង​ណា​នៅ​រដូវ​កាល​ថ្មី លោក Alan Shearer អតីត​កីឡាករ​ជើង​ចាស់​របស់​ជម្រើស​ជាតិ​អង់គ្លេស បាន​ចុច​យក​ឈ្មោះ​ក្រុម​មួយ​ផ្សេង​ទៀត ដែល​ថា​នឹង​ឈ្នះ​ជើង​ឯក។ ប្រាប់ BBC Sport លោក Shearer…