ក្រុមបិសាចក្រហម Manchester United បានចាប់ផ្តើមយុទ្ធនាការក្របខ័ណ្ឌ Premier League ឆ្នាំ ២០២១/២២ របស់ពួកគេដោយបំបាក់ក្រុម Leeds ៥-១ កាលពីថ្ងៃសៅរ៍ម្សិលមិញ។

លោក Ole Gunnar Solskjaer បានសាកល្បងទម្រង់លេង ៤-៣-៣ ដ៏អស្ចារ្យនៅមុនបើករដូវកាល ប៉ុន្តែគ្រូបង្វឹកសញ្ជាតិន័រវែសបានវិលទៅរកទម្រង់លេង ៤-២-៣-១ នៅ Old Trafford ដេលជាទម្រង់លេងដដែល ។

ក្នុងការប្រកួតនេះ Luke Shaw បានបង្ហាញទម្រង់លេងល្អ និងឡើងខ្លាំងជាង បើប្រៀបធៀបទៅនឹងខ្សែការពារ Aaron Wan-Bissaka ខណៈដែល Fred ភាគច្រើនទម្លាក់ខ្លួនមកខាងក្រោម ទោះបីរកបានគ្រាប់បាល់នៅពាក់កណ្តាលតង់ទីពីរក៏ដោយ។

Paul Pogbaត្រូវបានដាក់ឱ្យលេងក្នុងតំបន់បម្រើប្រយុទ្ធស្លាបឆ្វេង ក្នុងពេលអវត្តមានរបស់ Marcus Rashford ក្នុងតំណែងនេះ បានផ្តោតលើការបញ្ជូនបាល់ដោយធ្វើបានបួនគ្រាប់ក្នុងការប្រកួតនភកីឡដ្ឋាន Old Trafford ។
