កីទ្បាក្រៅស្រុក

Messi ដាក់​គោលដៅ​ឈ្នះពាន UEFA Champions League ជាមួយ PSG
កីទ្បា

Messi ដាក់​គោលដៅ​ឈ្នះពាន UEFA Champions League ជាមួយ PSG

Lionel Messi បាននិយាយអំឡុងពេលធ្វើសនិ្នសីទសារពត៌មានសម្រាប់​ការបង្ហាញខ្លួន​ជាកីឡាកររបស់​ក្លិប Paris Saint-Germain ថា​ចង់​ឈ្នះពាន Champions League ជាមួយក្លិប​មួយ​នេះ។ Messi មិនបានឈ្នះពានរង្វាន់ CL នោះ​ទេ ចាប់តាំងពីបានឈ្នះពានរង្វាន់ជាមួយក្រុម Barcelona កាលពីឆ្នាំ ២០១៥ ឥឡូវនេះគាត់នឹងមានដូចជា Mbappe, Neymar និង Di Maria នៅក្បែរគាត់ដើម្បីធ្វើឱ្យសុបិនរបស់គាត់ក្លាយជាការពិត។ “ ខ្ញុំចង់​ឈ្នះខ្លាំងជាងពេលណាទាំងអស់ គោលដៅរបស់ខ្ញុំគឺឈ្នះពានរង្វាន់ Champions League “។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានបន្ថែមថា៖“ ខ្ញុំមានអ្នកស្គាល់…

លទ្ធផលចាប់ឆ្នោតឡើងវិញ៖ U23 ហុងកុង​ចូលមកក្នុងពូល K ជាមួយ U23ជប៉ុន និង​កម្ពុជា
កីទ្បា

លទ្ធផលចាប់ឆ្នោតឡើងវិញ៖ U23 ហុងកុង​ចូលមកក្នុងពូល K ជាមួយ U23ជប៉ុន និង​កម្ពុជា

ក្រុមជម្រើស​ជាតិ​វ័យក្រោម២៣ឆ្នាំហុងកុងនឹងចូលទៅក្នុងពូល K នៃការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 បន្ទាប់ពីការចាប់ឆ្នោតឡើងវិញនៅទីស្នាក់ការ AFC ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនៅថ្ងៃពុធនេះ។ ហុងកុង – ដំបូងត្រូវស្ថិតនៅក្នុងពូល I កំឡុងពេលចាប់ឆ្នោតនៅថ្ងៃទី ៩ ខែកក្កដា ប៉ុន្តែ​ពេល​នេះបានចូលរួមជាមួយU23ជប៉ុន និងU23កម្ពុជាក្នុងពូល K។ បច្ចុប្បន្នក្រុម I រួមមានវៀតណាម មីយ៉ាន់ម៉ា និងចិនតៃប៉ិ។ ការរៀបចំឡើងវិញត្រូវបានធ្វើឡើងដើម្បីរក្សាតុល្យភាពនៃចំនួនក្រុមនៅទូទាំងពូលទាំងអស់នៅតំបន់​ខាងកើត (EAST ZONE)បន្ទាប់ពីកូរ៉េខាងជើងដកខ្លួនចេញពីការប្រកួតជម្រុះនេះ។ការចាប់ឆ្នោតឡើងវិញរួមមាន យក​ក្រុមមួយក្នុងពូលទាំងអស់…

Raphael Varane នឹង​ទទួលបាន​អាវ​លេខមួយ​នេះ​នៅ Man Utd
កីទ្បា

Raphael Varane នឹង​ទទួលបាន​អាវ​លេខមួយ​នេះ​នៅ Man Utd

ស្របពេលដែលរដូវកាល Premier League 2021/2022 ជិតឈានចូលមកដល់ក្រុមបិសាចក្រហម Manchester United ត្រូវបង្ហាញបញ្ជី​ឈ្មោះ​កីឡាករ​ព្រម​ទាំង​មាន​លេខច្បាស់​លាស់ផ្លូវការ​ទៅ​កាន់​អ្នក​រៀប​ចំ។ បិសាចក្រហម Man Utd ច្បាស់ជាត្រូវចេញលេខអាវដល់កីឡាករម្នាក់ៗដើម្បីឱ្យពួកគេត្រូវបានចុះឈ្មោះជាផ្លូវការនៅក្នុងក្រុមរបស់ពួកគេ។ សម្រាប់ពេលនេះកីឡាករម្នាក់ៗនៅក្នុងក្រុមឈុតធំមានលេខអាវផ្ទាល់ខ្លួនគឺដក Raphael Varane ចេញមួយ​ទេ​ដែល​មិន​ទាន់​មាននៅ​ឡើយ។ កីឡាករសញ្ជាតិបារាំងរូបនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញខ្លួន​ជាផ្លូវការ​នៃផ្ទេរទៅកាន់ទឹកដី Old Trafford ក្នុងពេលឆាប់ៗនេះ ហើយ​រូប​គេ​ក៏​នឹង​ទទួលបាន​លេខ​អាវ​សម្រាប់​កាន់​កាប់​ផង​ដែរ។ តែ​យ៉ាងណា! គេ​បានរាយការណ៍ថា កីឡាករបារាំងរូបនេះ បានត្រៀមខ្លួនរួចជាស្រេច​ក្នុងការ​ទទួលយកអាវលេខ ៤ ព្រោះ Phil Jones ប្រហែលជាត្រូវបានស្នើសុំឱ្យយកអ្វីផ្សេងទៀត។ ពិតណាស់! Jadon…

កុំ​ឲ្យ​គេ​ភ្លេច​ឈ្មោះ​ទាន់! កីឡាករ​កាន់​ឆ្នាំ​នៅ Chelsea ម្នាក់ លឺ​ថា​ព្រម​ផ្ទេរ​ទៅ Arsenal ហើយ
កីទ្បា

កុំ​ឲ្យ​គេ​ភ្លេច​ឈ្មោះ​ទាន់! កីឡាករ​កាន់​ឆ្នាំ​នៅ Chelsea ម្នាក់ លឺ​ថា​ព្រម​ផ្ទេរ​ទៅ Arsenal ហើយ

មួយ​រយៈ​ក្រោយ​យើង​មាន​ចចាមអារ៉ាម​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ចាកចេញ​របស់​កីឡាករ Chelsea ក៏​ដូច​ជា​ការ​ត្រៀម​ស្វាគមន៍​នៅ​ចំណូល​ថ្មី​មួយ​ចំនួន​ ត្រលប់​មក​វិញ​ផង​ដែរ។ បើ​តាម​របាយការណ៍​ពី II Messaggero បាន​ឲ្យ​ដឹង​ថា ​ខ្សែ​ប្រយុទ្ធ​នៅ​តោ​ខៀវ បាន​ព្រមព្រៀង​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​​កាំភ្លើង​ធំ Arsenal ហើយ។ នោះ​គឺ​យុវជន​វ័យ ២៣ ឆ្នាំ Tammy Abraham ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Thomas Tuchel គេ​ហាក់​មិន​ទទួល​បាន​ឱកាស​លេង​ជាប់លាប់​ទាល់​តែ​សោះ ជា​ពិសេស​បើ Romelu Lukaku សម្រេច​ការ​ផ្ទេរ​មក​ដល់​ទៀត នោះ​ឈ្មោះ Abraham តែ​បណ្តោយ​បែប​ហ្នឹង ២ ឆ្នាំ​ទៀត​ ប្រាកដ​ជា​គ្រប់​គ្នា​ភ្លេច​ជាក់​ជា​មិន​ខាន។ ដើម្បី​ទទួល​បាន​ឱកាស​លេង…

Fonte ផ្ញើ​សារ​ហៅ Ronaldo ឲ្យ​មក​ប្រជែង Messi នៅ Ligue 1 ចុះ​ដឹង​គាត់​ឆ្លើយ​ម៉េច​អត់?
កីទ្បា

Fonte ផ្ញើ​សារ​ហៅ Ronaldo ឲ្យ​មក​ប្រជែង Messi នៅ Ligue 1 ចុះ​ដឹង​គាត់​ឆ្លើយ​ម៉េច​អត់?

ខ្សែ​ការពារ​រួម​សញ្ជាតិ​ព័រទុយហ្គាល់ Jose Fonte និង​ជា​កីឡាករ​លេង​ឲ្យ​ក្លឹប​ម្ចាស់​ជើង​ឯក Lille បាន​និយាយ​អំពី​រឿងរ៉ាវ​ដែល​ខ្លួន​បាន​ផ្ញើ​សារ​ទៅ​ហៅ Cristiano Ronaldo ឲ្យ​មក​ចូលរួម​នៅ​ក្លឹប Lille បន្ទាប់​ពី Lionel Messi ដែល​ជា​គូ​ប្រជែង​កាន់​ឆ្នាំ ទើប​តែ​សម្រេច​ការ​ផ្ទេរ​មក​ក្លឹប​សេដ្ឋី Paris Saint-Germain។ និយាយ​ប្រាប់ talkSPORT កីឡាករ Fonte ថា៖ “ខ្ញុំ​មាន​អារម្មណ៍​ល្អ​ណាស់ ព្រោះ​វា​ជា​រឿង​ដ៏​អស្ចារ្យ​ការ​ដែល​កីឡាករ​ដូច​ជា Lionel Messi គាត់​មក​ចូលរួម​នៅ​លីគ​បារាំង​របស់​យើង”។ លោក​បន្ត៖ “តាម​ពិត​ទៅ​វា​ក៏​ជា​រឿង​ដែល​កាន់​តែ​លំបាក​ បើ​និយាយ​ពី​ការ​ប្រកួតប្រជែង​សម្រាប់​យើង តែ​ជា​ធម្មតា​ហើយ​យើង​លេង​ដើម្បី​តែ​ការ​ប្រកួតប្រជែង​ហ្នឹង​ឯង ហើយ​ខ្ញុំ​ក៏​បាន​ផ្ញើ​សារ​ទៅ…

[ផ្លូវការ] កីឡាករ​ប៊ិះ​អស់​តំណែង​នៅ City ​ម្នាក់ ទី​បំផុត​មក​បាន​កុងត្រា​ថ្មី​ដល់​ឆ្នាំ ២០២៦
កីទ្បា

[ផ្លូវការ] កីឡាករ​ប៊ិះ​អស់​តំណែង​នៅ City ​ម្នាក់ ទី​បំផុត​មក​បាន​កុងត្រា​ថ្មី​ដល់​ឆ្នាំ ២០២៦

ក្លឹប​មេឃ​ខៀវ Manchester City ទើប​តែ​ប្រកាស​នៅ​ដំណឹង​ផ្លូវការ​ អំពី​ការ​បន្ត​កុងត្រា​ថ្មី​សម្រាប់​ខ្សែ​ការពារ​ឆ្នើម John Stones រយៈ​ពេល ៥ ឆ្នាំ ពោល​នឹង​មាន​សុពលភាព​ដល់​ឆ្នាំ ២០២៦ ខណៈ​កុងត្រា​ចាស់​របស់​គេ​ត្រូវ​ផុត​នៅ​ឆ្នាំ​ក្រោយ។ បុរស​វ័យ ២៧ ឆ្នាំ ដែល​ផ្ទេរ​មក City កាល​ពី​ឆ្នាំ ២០១៦ ជាមួយ​តម្លៃ ៤៧,៥ លាន​ផោន កាល​ពី​ប៉ុន្មាន​រដូវ​កាល​ដំបូង​គេ​មិន​សូវ​បាន​លេង​នោះ​ទេ មិន​ថា​តែ​នៅ​ Premier League និង Champions League ហើយ​ជា​ពិសេស​ក្រោយ​ការ​មក​ដល់​របស់ Ruben…

Llopis ចុច​ឈ្មោះ​ចំៗ​អ្នក​នៅ​ពី​ក្រោយ​ ដែល​ជំរុញ​ឲ្យ Laporta ទាត់​ Messi ចេញ​ពី​ក្លឹប
កីទ្បា

Llopis ចុច​ឈ្មោះ​ចំៗ​អ្នក​នៅ​ពី​ក្រោយ​ ដែល​ជំរុញ​ឲ្យ Laporta ទាត់​ Messi ចេញ​ពី​ក្លឹប

អ្នក​គាំទ្រ​នៅ​តែ​មិន​អស់​ចិត្ត អំពី​អ្វី​ដែល​ក្លឹប Barcelona បាន​សម្រេច​ក្នុង​ការ​ចែក​ផ្លូវ​ជាមួយ Lionel Messi ក្រោម​ហេតុផល​ការ​ដែល​មិន​អាច​ចំណាយ​លើស​កម្រិត​នៃ​ច្បាប់​របស់ La Liga។ យ៉ាង​ណា​តាម​ការ​ជឿជាក់​របស់​អតីត​ក្រុមប្រឹក្សាភិបាល​នៅ​ក្លឹប​គឺ​លោក Jaume Llopis បាន​និយាយ​ថា គ្រប់​យ៉ាង​មិន​មែន​ជា​ការ​សម្រេច​របស់ Joan Laporta ជា​ប្រធាន​ក្លឹប​នោះ​ទេ តែ​ជា​ការ​សម្រេច​របស់​នាយក​ប្រតិបត្តិ​ក្លឹប។ លោក Llopis បាន​ទម្លាយ​ចំៗ​ថា៖ “នាយក​ប្រតិបត្តិ [CEO] ថ្មី [Ferran Reverter] ជា​អ្នក​កាន់​តំណែង ហើយ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា​គ្រប់​យ៉ាង​គឺ​ត្រូវ​ឆ្លង​កាត់ CEO ហើយ​ការ​ចុះ​ហត្ថលេខា​អ្វី​ទាំង​ឡាយ គឺ​ជា​ CEO…

Werner ឆ្លើយតប​បែប​ណា រឿង​គេ​ថា Lukaku មក​ជំនួស​តំណែង​ខ្លួន​នៅ Chelsea?
កីទ្បា

Werner ឆ្លើយតប​បែប​ណា រឿង​គេ​ថា Lukaku មក​ជំនួស​តំណែង​ខ្លួន​នៅ Chelsea?

មួយ​រយៈ​នេះ​ប្រហែល​អ្នក​គាំទ្រ​បាន​លឺ​ហើយ​នៅ​ពាក្យពេចន៍​បង្ហោះ​លើ​បណ្តាញ​សង្គម ដែល​គាំទ្រ​ឲ្យ Romelu Lukaku ចូល​ជំនួស​តំណែង Timo Werner នៅ​តំបន់​ប្រយុទ្ធ​កណ្តាល​របស់ Chelsea។ សូម្បី លោក Rio Ferdinand ក៏​ថែម​ទាំង​បោះ​ពាក្យ​ថា បើ Lukaku ​មក​លេង​ឲ្យ​តោ​ខៀវ ដូច Werner ឈរ​ជើង​រដូវ​កាល​មុន ម្ល៉េះ​អាច​រក​បាន ៣០-៣៥​ គ្រាប់​យ៉ាង​ធូរ។ យ៉ាង​ណា​តាម​ការ​ឆ្លើយតប​មក​វិញ របស់​សាមី​ខ្លួន Werner ផ្ទាល់ ក៏​និយាយ​បែប​សាទរ ​និង​បង្ហាញ​ការ​រីករាយ​ជា​ធម្មតា​ទៅ​វិញ អំពី​ការ​ត្រៀម​មក​ដល់​របស់​កីឡាករ​បែលហ្សិក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាល្លឺម៉ង់ និយាយ​ប្រាប់…

អុញ​នោះ! កីឡាករ Inter Milan ម្នាក់ ប្រកាស​បញ្ចប់​កុងត្រា​មុន​កាល​កំណត់​ហើយ
កីទ្បា

អុញ​នោះ! កីឡាករ Inter Milan ម្នាក់ ប្រកាស​បញ្ចប់​កុងត្រា​មុន​កាល​កំណត់​ហើយ

ក្លឹប Inter Milan បាន​ព្រមព្រៀង​ជាមួយ​ភាគី​កីឡាករ​បែលហ្សិក​ហើយ ក្នុង​ការ​បញ្ចប់​កុងត្រា​មុន​កាល​កំណត់ នោះ​គឺ​ខ្សែ​បម្រើ Radja Nainggolan ដែល​បាន​ផ្ទេរ​ពី​ក្លឹប AS Roma នៅ​ឆ្នាំ ២០១៨ ជាមួយ​តម្លៃ​ ២៤ លាន​អឺរ៉ូ។ យ៉ាង​ណា​រយៈ​ពេល​ជាង ៣ ឆ្នាំ​មក​នេះ ខ្សែ​បម្រើ​ខាង​លើ​បាន​មាន​ឱកាស​ចូល​លេង​ឲ្យ Inter តែ ៤១ លើក​គត់ ដែល​កម្រិត​នេះ​ប្រហែល​កីឡាករ​សកម្ម​លេង​ត្រឹម​មួយ​រដូវ​កាល​ក៏​បាន​ទៅ​ហើយ។ ពេលវេលា​របស់​គេ​បែរ​ជា​ទៅ​ជាប់លាប់​ជាមួយ​ក្លឹប Cagliari នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ឯ​ណោះ​វិញ។ បើ​តាម​របាយការណ៍​ពី​សារព័ត៌មាន Ginaluca Di Marzio…

ផ្លូវការ៖ Messi ផ្ទេរទៅ PSG គឺ​រួច​រាល់ហើយ
កីទ្បា

ផ្លូវការ៖ Messi ផ្ទេរទៅ PSG គឺ​រួច​រាល់ហើយ

Lionel Messi បានឈានដល់កិច្ចព្រមព្រៀងសរុបមួយ ដើម្បីចូលរួមជាមួយ Paris Saint-Germain ក្នុងនាមជាកីឡាករ​គ្មានតម្លៃខ្លួន។ ប៉ារីស Saint-Germain នឹងប្រកាសក្នុងពេលឆាប់ៗនេះពីការចុះហត្ថលេខាលើកីឡាករ Leo Messi កិច្ចព្រមព្រៀងឈានដល់ខែមិថុនាឆ្នាំ ២០២៣ បូកនឹងជម្រើសបន្តកិច្ចសន្យារហូតដល់ឆ្នាំ ២០២៤(១២ខែ​ទៀត) ។ Messi នឹងទទួលបានប្រាក់សុទ្ធ ២៥ លានអឺរ៉ូក្នុងមួយរដូវកាលបូក​ជាមួយ​នឹង​ប្រាក់​បន្ថែមដែលមានសក្តានុពលអាច​ឡើងប្រហែល ៣៥ លានអឺរ៉ូក្នុងមួយរដូវកាល។ PSG គឺជាក្លឹបតែមួយគត់ដែលទាក់ទង Leo និង Jorge Messi ដែលជាពុកគាត់ដោយផ្ទាល់ដោយមិនប្រើអន្តរការីផ្សេងណាមួយឡើយ។ Messi បានបដិសេធការ​ដេញថ្លៃរបស់…

ស្ថិតិសំខាន់មួយនេះដែល Sancho បាន​មក​ពី Bundesliga នឹង​ជួយ Man United បានច្រើនបំផុត
កីទ្បា

ស្ថិតិសំខាន់មួយនេះដែល Sancho បាន​មក​ពី Bundesliga នឹង​ជួយ Man United បានច្រើនបំផុត

ទីបំផុត Jadon Sancho គឺជាកីឡាកររបស់ Man United មែនទែន១០០% បន្ទាប់​ពីបានហ្វឹកហាត់នៅមូលដ្ឋាន Carrington ជាលើកដំបូងកាល​ពី​ម្សិលមិញ។ ប្រសិនបើអ្នកគាំទ្រ Manchester United នៅតែមិនយល់ពីទំហំនៃការចុះហត្ថលេខានោះ នេះគឺជាស្ថិតិមួយដែល​គាត់​ទទួលបានក្រោយ​ប្រកបអាជីពនៅក្របខ័ណ្ឌ Bundesliga ។ លោក Statman Dave ដែល​ជា​អ្នក​កាត់​ត្រាស្ថិតិបាល់​ទាត់របស់​ក្លិបបិសាចក្រហម និង​ជា​អ្នកវិភាគទម្រង់លេងបានទម្លាយថា ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់គាត់នៅ​លីគ​កំពូលអាល្លឺម៉ង់ Jadon Sancho បង្កើតឱកាស​រក​គ្រាប់បាល់ ០.៩៨ គ្រាប់គិតជាមធ្យមបូករួមទាំងការ​បញ្ជូនបាល់ឱ្យមិត្តរួម​ក្រុមនៅក្នុងលីគ។ Jadon Sancho has averaged…

លោក Tuchel ប្រាប់មូលហេតុចុះកុងត្រាយក Romelu Lukaku មក​លេង​នៅ Chelsea ជាថ្មី​ម្ដង​ទៀត
កីទ្បា

លោក Tuchel ប្រាប់មូលហេតុចុះកុងត្រាយក Romelu Lukaku មក​លេង​នៅ Chelsea ជាថ្មី​ម្ដង​ទៀត

លោក Thomas Tuchel បាននិយាយនៅក្នុងបទសម្ភាសន៍របស់គាត់ជាមួយទូរទស្សន៍ Sky Sports ថា Romelu Lukaku គឺ​ជា​កីឡាករពិសេស​ដែល​ចំណុច​ល្អ​ ហើយ​នេះ​ជាមូលហេតុដែលគាត់​ចុះកុងត្រាយក​ពី Inter Milan។ “ Romelu គឺជាបុរសម្នាក់ដូចជា Haaland នៅ Dortmund, Lewandowski នៅ Bayern, Harry Kane នៅ Tottenham ដែលជាកីឡាករលេខ ៩ ពិតប្រាកដ និងចូលចិត្តរកគ្រាប់បាល់ និងមានវត្តមាននៅក្នុងប្រអប់” ។ …

Rio ថា​បើ Chelsea ឲ្យ Lukaku លេង​តំណែង Werner ច្បាស់​ណាស់​នឹង​អាច​រក​បាន​ដល់​ប៉ុណ្ណេះ​គ្រាប់
កីទ្បា

Rio ថា​បើ Chelsea ឲ្យ Lukaku លេង​តំណែង Werner ច្បាស់​ណាស់​នឹង​អាច​រក​បាន​ដល់​ប៉ុណ្ណេះ​គ្រាប់

អតីត​កូន​ក្រុម​នៅ​បិសាច​ក្រហម​លោក Rio Ferdinand បាន​បង្ហាញ​ការ​យល់​ឃើញ ពាក់ព័ន្ធ​នឹង​ការ​ត្រៀម​មក​ដល់​របស់​កីឡាករ​ចំណូល​ថ្មី Romelu Lukaku ដែល​ថា​គេ​នឹង​ពាំនាំ​ផ្លែផ្កា​ជោគជ័យ​ជា​ច្រើន​មក​ឲ្យ​ក្លឹប​តោ​ខៀវ។ បុរស​វ័យ ២៨ ឆ្នាំ​លឺ​ដំណឹង​ថា​ផ្ទេរ​មក Chelsea នៅ​តម្លៃ ៩៧,៥ លាន​ផោន ហើយ​ឥឡូវ​គេ​មក​ដល់​ទីក្រុង​ឡុង​ហើយ ដោយ​កំពុង​ឈាន​ដល់​ដំណាក់​តេស្ត​សុខភាព​ដំបូង មុន​សម្រេច​ប្រកាស​ជា​ផ្លូវការ​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់។ តាម​ការ​ជឿជាក់​របស់ Ferdinand បាន​និយាយ​ប្រាប់ FIVE YouTube Channel បែប​នេះ៖ “ខ្ញុំ​ធ្លាប់​បាន​និយាយ​ជាមួយ​គេ [Lukaku] ដោយ​គេ​ជា​បុរស​ដែល​ស្រេកឃ្លាន​ការ​រក​គ្រាប់​បាល់ តែ​គេ​មិន​ទាន់​បាន​បញ្ជាក់​មក​ខ្ញុំ​ច្បាស់​ទេ អំពី​ការ​ចុះ​ហត្ថលេខា​ផ្ទេរ​មក Chelsea គ្រាន់​គេ​ថា​រដូវ​កាល​ថ្មី​នេះ…

Barcelona មិន​អាច​ចូល​និវត្ត​អាវ​លេខ ១០ បាន​ដាច់ខាត ដោយសារ​តែ​ច្បាប់​ La Liga មួយ​នេះ
កីទ្បា

Barcelona មិន​អាច​ចូល​និវត្ត​អាវ​លេខ ១០ បាន​ដាច់ខាត ដោយសារ​តែ​ច្បាប់​ La Liga មួយ​នេះ

មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ទទូច​ឲ្យ​ក្លឹប Barcelona គួរ​តែ​ដាក់​អាវ​លេខ ១០ ឲ្យ​ចូល​និវត្ត ពោល​មិន​ត្រូវ​ប្រគល់​ឲ្យ​កីឡាករ​ដទៃ​ណា​ប្រើប្រាស់​បន្ទាប់​ទៀត​នោះ​ទេ នៅ​រដូវ​កាល​ថ្មី ២០២១/២២ ខាង​មុខ។ យ៉ាង​ណា​សំណើ​នេះ ហាក់​មិន​អាច​ប្រព្រឹត្តិ​ទៅ​បាន​ឡើយ ព្រោះ​ច្បាប់​នៅ La Liga មាន​លក្ខខណ្ឌ​តឹងរ៉ឹង។ សមាគម​បាល់ទាត់​អេស្ប៉ាញ​បាន​ប្រកាស​ថា La Liga មាន​ច្បាប់​ជា​កំហិត គឺ​កំណត់​ឲ្យ​ក្រុម​ទាំង​អស់​ត្រូវ​មាន​កីឡាករ​ដែល​បំពេញ​នៅ​លេខ ១ ដល់​លេខ ២៥ ដោយ​មិន​អនុញ្ញាត​ឲ្យ​សល់​ចន្លោះ​លេខ​ណា​មួយ​ឡើយ។ ហេតុ​នេះ​ហើយ​ដោយសារ​អាវ​លេខ ១០ របស់ Messi ស្ថិត​ក្នុង​បញ្ជី​ដាក់​កំហិត​នោះ ទើប​នាំ​ឲ្យ​ក្លឹប​មិន​អាច​ចូល​និវត្ត​លេខ​របស់​វីរបុរស​ខាង​លើ​បាន ហើយ​ចាំ​បាច់​ត្រូវ​រក​អ្នក​ថ្មី​មក​ស្នង​មុន​បើក​រដូវ​កាល​ថ្មី ២០២១/២២។…

ឥទ្ធិពល Messi ខ្លាំង​មែន! ការ​ចាកចេញ​សារ​នេះ នាំ​ឲ្យ​ក្លឹប Barcelona ខាត​ប្រាក់​ដល់​ទៅ…
កីទ្បា

ឥទ្ធិពល Messi ខ្លាំង​មែន! ការ​ចាកចេញ​សារ​នេះ នាំ​ឲ្យ​ក្លឹប Barcelona ខាត​ប្រាក់​ដល់​ទៅ…

ក្លឹប Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​មាន​ការ​ខាតបង់​ចំណូល​ទ្រព្យ​រួម​នៃ​ក្លឹប ប្រមាណ ១១ ភាគរយ ក្រោយ​ការ​ចែក​ផ្លូវ​របស់ Lionel Messi កាល​ពី​ពេល​ថ្មីៗ​នេះ។ បុរស​វ័យ ៣៤ ឆ្នាំ​បាន​ចាយ​ពេល​នៅ​ក្លឹប​អ្នក​មាន​បុណ្យ​ច្រើន​ជាង​ ១ ទសវត្ស ហើយ​ទើប​តែ​ប្រកាស​និយាយ​ពាក្យ លា កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ទ្រនំ​បន្ទាប់​ទំនង​ជា​ជ្រើស​យក​ក្លឹប​បារាំង Paris Saint-Germain។ បើ​តាម​របាយការណ៍​ពី Brand Finance បាន​ឲ្យ​ដឹង​ថា Messi ទំនង​ជា​នាំ​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ​ខាតបង់​ដល់​ទៅ ១១៦ លាន​ផោន ដោយ​ក្នុង​នោះ​មាន ៦៥…

Paul Merson ថា ៥ ក្រុម​នេះ សង្ឃឹម​ខ្ពស់​លើក​ពាន UCL រដូវ​កាល​ថ្មី តែ​គ្មាន Real/Barca/Juve
កីទ្បា

Paul Merson ថា ៥ ក្រុម​នេះ សង្ឃឹម​ខ្ពស់​លើក​ពាន UCL រដូវ​កាល​ថ្មី តែ​គ្មាន Real/Barca/Juve

អតីត​ជើង​ចាស់​នៅ​ក្លឹប Arsenal លោក Paul Merson បាន​បង្ហាញ​ការ​យល់​ឃើញ នៅ​ឈ្មោះ​ក្រុម​ទាំង ៥ ដែល​មាន​លទ្ធភាព​អាច​ឈ្នះ​ពាន​រង្វាន់ UEFA Champions League រដូវ​កាល​ថ្មី ២០២១/២២ ហើយ​ក្នុង​ចំណោម​នោះ​គ្មាន​ក្លឹប​នៅ​ឯ​លីគ​កំពូល​អេស្ប៉ាញ​និង​អ៊ីតាលី​នោះ​ទេ។ ភាគ​ច្រើន​នៃ​ការ​ជ្រើសរើស​របស់​លោក គឺ​ក្លឹប​នៅ Premier League ដោយ​រួម​មាន​ទាំង Man Utd មួយ​ផង​ដែរ។ Merson និយាយ​ប្រាប់ Sportskeeda៖ “ខ្ញុំ​មើល​ឃើញ​ថា Man Utd ស្ថិត​នៅ​ ១ ក្នុង​ចំណោម​បេក្ខភាព​ទាំង…

ទុក្ខ​ជាន់​ទុក្ខ! ទើប​តែ​របូត Messi ឥឡូវ Barca ប្រកាស​ខូច​ជើង​កីឡាករ​សំខាន់​ជាង ២ ខែ​ទៀត
កីទ្បា

ទុក្ខ​ជាន់​ទុក្ខ! ទើប​តែ​របូត Messi ឥឡូវ Barca ប្រកាស​ខូច​ជើង​កីឡាករ​សំខាន់​ជាង ២ ខែ​ទៀត

ក្លឹប FC Barcelona ទើប​តែ​បញ្ចប់​ការ​ប្រកួត​ទល់​ក្លឹប Barcelona នៅ​ពាន​រង្វាន់ Joan Gamper Trophy កាល​ពី​ពេល​កន្លង​ទៅ។ ត្រៀម​នឹង​ចូល​រដូវ​កាល​ថ្មី ២០២១/២២ នៅ La Liga ពេល​ខាង​មុខ​នេះ​ហើយ ក្លឹប​ស្រាប់​តែ​ប្រកាស​ដំណឹង​អាក្រក់ ដែល​ខ្សែ​ប្រយុទ្ធ Sergio Aguero បាន​ជួប​បញ្ហា​របួស។ Aguero ដែល​មិន​ទាន់​បាន​ចូល​លេង​ឲ្យ​អ្នក​មាន​បុណ្យ​ស្រួលបួល​ផង​នោះ មាន​ជួប​បញ្ហា​របួស​កំភួន​ជើង​ខាង​ស្តាំ ហើយ​កាល​ពី​ប្រកួត​ទល់​សេះ​បង្កង់​ក៏​គេ​មិន​បាន​បង្ហាញ​វត្តមាន​ដែរ។ តាម​រយៈ​ការ​ត្រួតពិនិត្យ ក្លឹប​ប្រកាស​ថា​តារា​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន នឹង​ខកខាន​ពី​ទីលាន​រយៈ​ពេល ១០ សប្តាហ៍​ឬ​ចូល​ជាង ២ ខែ​ឯ​ណោះ។…

អ្នក​ថា​ចាំតែ​ថា! មិនមែន Messi ​មិន​ចង់​លេង​ឲ្យ​ក្លឹប​ឥត​គិត​ថ្លៃ​ទេ តែ​ដោយសារ​មូលហេតុ​នេះ
កីទ្បា

អ្នក​ថា​ចាំតែ​ថា! មិនមែន Messi ​មិន​ចង់​លេង​ឲ្យ​ក្លឹប​ឥត​គិត​ថ្លៃ​ទេ តែ​ដោយសារ​មូលហេតុ​នេះ

មាន​មតិ​ជា​ច្រើន​ចោទ​សួរ​ថា បើ​​ Lionel Messi ស្មោះស្ម័គ្រ​នឹង​ក្លឹប​ពិត​មែន ហេតុអ្វី​លោក​មិន​ព្រម​លេង​ឲ្យ​ក្លឹប Barcelona ដោយ​មិន​យក​កម្រៃ​ទៅ ទាំង​ដែល​ដឹង​ថា​ក្លឹប​ពេល​នេះ​កំពុង​ប្រឈម​បញ្ហា​ហិរញ្ញវត្ថុ​ហើយ​នោះ? សំណួរ​នេះ មិន​ទាន់​សូវ​មាន​នរណា​ឆ្លើយបាន​នោះ​ទេ តែ​ថ្ងៃ​នេះ​យើង​សូម​បក​ស្រាយ​ឲ្យ​អស់​ចម្ងល់ ដោយ​វា​មិនមែន​ជា​កំហុស​របស់ Messi ឬ​ Barcelona អ្វី​ទេ តែ​ជា​ច្បាប់​កំណត់​របស់ La Liga ដែល​បុគ្គល​គ្រប់​រូប​ត្រូវ​តែ​គោរព និង​អនុវត្ត​តាម។ តាម​ពិត​ទៅ Messi បាន​ព្រម​កាត់​បន្ថយ​ថ្លៃ​ពលកម្ម​មក​សល់ ៥០ ភាគរយ តែ​ចំណាយ​សរុប​របស់​ក្លឹប​នៅ​តែ​លើស​ពី ៧០ ភាគរយ​នៃ​ចំណូល​រួម ទើប​នាំ​ឲ្យ​ការ​ចែក​ផ្លូវ​ត្រូវ​ធ្វើ​ឡើង​ជា​ចាំ​បាច់។ រី​ឯ​ហេតុផល​ដែល…

PSG ទូរស័ព្ទទៅរដ្ឋាភិបាលបារាំងដើម្បីសុំជំនួយក្នុងការ​រក្សា Mbappe ពី​ការ​ចង់បានរបស់ Real Madrid
កីទ្បា

PSG ទូរស័ព្ទទៅរដ្ឋាភិបាលបារាំងដើម្បីសុំជំនួយក្នុងការ​រក្សា Mbappe ពី​ការ​ចង់បានរបស់ Real Madrid

PSG ទទួលយកការមកដល់របស់ Leo Messi ទាំង​ម្រាមដៃដប់បន្ទាប់​ពីប្រកាស​ចាកចេញ​ពី FC Barcelona ហើយ​ពេល​នេះធ្វើការខ្ជាប់ខ្ជួនលើរូបមន្តហិរញ្ញវត្ថុរបស់ក្លិបដើម្បីរក្សាទាំង Messi និង Kylian Mbappe ឱ្យ​នៅ​បន្ត​នេះបើតាម​ការរាយការណ៍របស់​កាសែត Goal Espana ។ ប្រភពបន្តថាក្លិប​មានមូលដ្ឋាន​នៅ​ទីក្រុងប៉ារីសថែមទាំងបានទូរស័ព្ទទៅរដ្ឋាភិបាលបារាំងដើម្បីសុំជំនួយទៀតផង។ ក្នុងពេលជាមួយគ្នានេះ PSG ដឹងថា Mbappe មិនចង់បន្តកុងត្រារបស់គាត់ទេ ដោយសារតែចំណាប់អារម្មណ៍របស់ Real Madrid ។ ក្លឹបបារាំងត្រូវបានគេនិយាយថាមានការខកចិត្តយ៉ាងខ្លាំងជាមួយក្រុមអធិរាជសផង​ដែរ​ដែល​ចង់​បាន​កីឡាករសំខាន់របស់ខ្លួន។មុននេះ! គេនិយាយថា Florentino Perez នឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីចុះហត្ថលេខាជាមួយ Mbappe…

Depay, Aguero, Emerson និង Garcia កំពុងជួបហានីភ័យខណៈ Barca មិន​អាច​បញ្ចូលឈ្មោះក្នុងបញ្ជីកីឡាករបាន
កីទ្បា

Depay, Aguero, Emerson និង Garcia កំពុងជួបហានីភ័យខណៈ Barca មិន​អាច​បញ្ចូលឈ្មោះក្នុងបញ្ជីកីឡាករបាន

តាម​រយៈ​លោក Ramon Alvarez de Mon អ្នក​សារព័ត៌មានរបស់​កាសែត Gol ក្រុមអ្នក​មានបុណ្យ FC Barcelona នៅតែមិនអាចចុះឈ្មោះកីឡាករទើប​ចុះកុងត្រាទាំងថ្មីទាំង ៤ រូបដូចជា Memphis Depay, Emerson, Eric Garcia និង Sergio Aguero ។ ដូចដែលបានគណនាដោយប្រភពជាច្រើន Barca ត្រូវការសន្សំប្រាក់ធ្វើជាដើមទុនបម្រុង ១២៨ លានផោន និងសន្សំលុយសម្រាប់ប្រាក់ឈ្នួល ១៤៤ លានផោន។បើមិនមានការកាត់ប្រាក់ឈ្នួលពីកីឡាករ Barca មួយចំនួនទេ…

Inter Milan ចង់​ខ្ចី​ជើង Anthony Martial ក្នុងរយៈពេល​មួយរដូវកាល តែ​ Man Utd ថាមាន​ជម្រើសទិញផ្ដាច់​មួយទៀតក៏ល្អ
កីទ្បា

Inter Milan ចង់​ខ្ចី​ជើង Anthony Martial ក្នុងរយៈពេល​មួយរដូវកាល តែ​ Man Utd ថាមាន​ជម្រើសទិញផ្ដាច់​មួយទៀតក៏ល្អ

លោក Simon Mullock អ្នក​រាយការណ៍ព័ត៌មានរបស់ Daily Mirror ដែលជាប្រភពគួរឱ្យទុកចិត្តមួយបាន​ឱ្យ​ដឹង​ថា Inter Milan ចាប់អារម្មណ៍ក្នុងការយក Anthony Martial ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ស្រប​ពេលដែល Romelu Lukaku ជិតត្រលប់មក Chelsea វិញ។ Inter ចង់ចុះហត្ថលេខាលើ Martial តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ប៉ុន្តែវាមិនដំណើរការទេ ហើយពេលនេះ​ក្លិប​ដែល​កាន់​កាប់​ដោយ​ក្រុមហ៊ុនចិនត្រៀមខ្លួនព្យាយាមបញ្ចុះបញ្ចូលម្តងទៀត។ ខណៈដែលក្រុមលេង​ក្នុង​លីគអ៊ីតាលីមួយ​នេះចង់បានរូបគេក្នុងលក្ខខណ្ឌខ្ចីជើងនោះ Daily Mirror យល់ថា Manchester…