
🚨ផ្លូវការ៖ Manchester United ប្រកាសស៊ីញេកុងត្រា Aaron Wan-Bissaka ពី Crystal Palace
Aaron Wan-Bissaka បានទទួលជោគជ័យក្នុងការចុះហត្ថលេខាផ្ទេរមកលេងនៅ Manchester United ដោយចាកចេញពីក្លិប Crystal Palaceហើយកុងត្រានេះធ្វើឲ្យរូបគេក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ទី៤របស់បិសាចក្រហម។ Wan-Bissaka បានកមកពិនិត្យសុខភាពនៅទីលានហ្វឹកហាត់ Carrington របស់ក្លិបហើយរូបគេក្លាយជាកីឡាករចំណូលថ្មីទី២របស់ Man Utd នៅរដូវកាលថ្មីនេះ។ ក្រុមរបស់លោក Ole Gunnar Solskjaerបានចំណាយលុយ៥៥លានអឺរ៉ូសម្រាប់តម្លៃខ្លួនកីឡាករជម្រើសជាតិអង់គ្លេសវ័យក្រោម២១ឆ្នាំហើយរូបគេកាន់ប៊ិកសម្រក់ទឹកខ្មៅលើកុងត្រារយៈពេល៥ឆ្នាំនិងមានជម្រើសបន្ត១២ខែបន្ថែមទៀត។ មែនទែនទៅ!រូបគេទើបតែចុះបង្ហាញខ្លួនក្នុងពាន Premier League ទើបតែរដូវកាលមុននេះតេ តែរូបគេបានក្លាយជាខ្សែការពារស្លាបល្អបំផុតក្នុង Premier League ជាកីឡាករបិទបានជោគជ័យជាងគេ៕
