កីទ្បាក្រៅស្រុក

ឲ្យ​តែ​ Messi ព្រម​មក​ក្លឹប​ PSGនោះ Neymar សុខ​ចិត្ត​លះបង់​របស់​ពិសេស​នេះ​ឲ្យ​មិត្ត​ចាស់
កីទ្បា

ឲ្យ​តែ​ Messi ព្រម​មក​ក្លឹប​ PSGនោះ Neymar សុខ​ចិត្ត​លះបង់​របស់​ពិសេស​នេះ​ឲ្យ​មិត្ត​ចាស់

ចចាមអារ៉ាម​នៃ​ការ​ផ្ទេរ​របស់​ Lionel Messi មាន​កាន់​ក្លឹប Paris Saint-Germain ហាក់​កាន់​តែ​កៀក​ជិត​នឹង​សម្រេច​ទៅ​បាន ៩៥ ភាគរយ​ហើយ ក្រោយ​ពី​ប៉ុន្មាន​ម៉ោង​មុន មាន​ខ្សែ​រាជវង្ស​ខាង​ម្ចាស់​ក្លឹប​ប្រកាស​លើ Twitter ថា ដំណឹង​ផ្លូវការ​នៃ​ការ​យក​បាន M10 ត្រៀម​នឹង​ប្រកាស​នៅ​ពេល​ខាង​មុខ។ យ៉ាង​ណា​មក​មើល Neymar Jr ​ឯ​ណេះ​វិញ ក៏​គេ​សប្បាយ​ចិត្ត​មិន​ស្ទើរ​ដែរ ព្រោះ​បំណងប្រាថ្នា​ចង់​រួបរួម​ជាមួយ Messi អាច​កើត​ឡើង​សារ​ជា​ថ្មី ហើយ​សារ​នេះ​មិន​ទាមទារ​ឲ្យ​គេ​ចាកចេញ​ពី​ក្លឹប ផ្ទុយ​ទៅ​វិញ​គឺ​មិត្ត​ចាស់​មក​ចូលរួម​នៅ PSG ផ្ទាល់​តែ​ម្តង។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ RMC Sport បាន​ឲ្យ​ដឹង​ថា…

Pep បញ្ជាក់​ច្បាស់ តារា​ឆ្នើម ៣ រូប​របស់ Man City កំពុង​រំអុក​ចង់​ចាកចេញ​ពី​ក្លឹប
កីទ្បា

Pep បញ្ជាក់​ច្បាស់ តារា​ឆ្នើម ៣ រូប​របស់ Man City កំពុង​រំអុក​ចង់​ចាកចេញ​ពី​ក្លឹប

ដូច​ការ​លើក​ឡើង​របស់​ចចាមអារ៉ាម​កាល​ពី​សព្វមួយដង តារា​ឆ្នើម Bernardo Silva ពិត​ជា​មាន​បំណង​​ចង់​ចាកចេញ​ពី​ក្លឹប Man City នៅ​រដូវ​ក្តៅ​នេះ​ពិត​មែន។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ច្បាស់ៗ​ពី​អ្នកចាត់ការ​លោក Pep Guardiola។ បើ​មើល​ទៅ​ស្ថានភាព​របស់ City តំបន់​ប្រយុទ្ធ​ហាក់​កំពុង​គរ​ជើង​គ្នា ដល់​ឥឡូវ​យក​បាន Jack Grealish បន្ថែម​មួយ​រូប​ទៀត ដូច្នេះ​កីឡាករ​សំខាន់​មួយ​ចំនួន​នឹង​កាន់​តែ​ខ្សត់​ឱកាស​ក្នុង​ការ​បង្ហាញ​ខ្លួន​លើ​ទីលាន។ និយាយ​មុន​ដល់​ការ​ប្រកួត​ពាន​រង្វាន់ Community Shield ទល់​ក្លឹប Leicester City នៅ​ពេល​ខាង​មុខ លោក Guardiola៖ “មិន​ត្រឹម​តែ Bernardo ម្នាក់​ទេ [ដែល​ចង់​ចាកចេញ]…

ដឹង​តម្លៃ​រថយន្ត​ដែល Ronaldo ឈរ​ក្បែរ​ហើយ ​ល្មម​ម៉ា​ចាយ​ប្រាក់​ពលកម្ម ៤ ​ថ្ងៃ​អាច​ទិញ​បាន
កីទ្បា

ដឹង​តម្លៃ​រថយន្ត​ដែល Ronaldo ឈរ​ក្បែរ​ហើយ ​ល្មម​ម៉ា​ចាយ​ប្រាក់​ពលកម្ម ៤ ​ថ្ងៃ​អាច​ទិញ​បាន

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន តារា​ឆ្នើម Cristiano Ronaldo បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​នៅ​លើ​គណនី Instagram ដែល​លោក​ឈរ​ក្បែរ​រថយន្ត​ពណ៌​ខ្មៅ​ដ៏​ទំនើប គឺ​ម៉ាក Mercedes G-Class Brabus SUV។ បើ​អ្នក​ជា​អ្នក​គាំទ្រ​ផ្កាប់​មុខ​របស់ CR7 ប្រហែល​ជា​នៅ​ចាំ​បាន​ថា រថយន្ត​មួយ​គ្រឿង​នេះ​គឺ​ជា​កាដូ​ដែល​មិត្ត​ស្រី Georgina Rodriguez បាន​ទិញ​ជា​អំណោយ​ជូន​កីឡាករ​ព័រទុយហ្គាល់​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​ទៅ នៅ​ថ្ងៃ​ខួប​កំណើត​ឈាន​ចូល​វ័យ ៣៥ ឆ្នាំ។ ដោយ​ឃើញ​អ្នក​គាំទ្រ​ចោទ​សួរ​ច្រើន ពាក់ព័ន្ធ​នឹង​រថយន្ត​ខាង​លើ យើង​ក៏​សូម​ធ្វើ​ការ​បង្ហាញ​ត្រួសៗ​ឲ្យ​អ្នក​បាន​ដឹង។ វា​ជា​រថយន្ត​ Mercedes G-Class សេរ៊ី​ផុត​លេខ​មួយ​ ដែល​បំពាក់​ដោយ​ម៉ាស៊ីន​របស់​ក្រុមហ៊ុន Brabus…

ព្រម​ទៅ​អត់? លឺ​ថា​ក្លឹប​នៅ​មជ្ឈិមបូព៌ា​មួយ​នេះ ហ៊ាន​ឲ្យ​ថ្លៃ​ពលកម្ម Messi ១ ឆ្នាំ​ជិត ៤០០ លាន​ដុល្លារ
កីទ្បា

ព្រម​ទៅ​អត់? លឺ​ថា​ក្លឹប​នៅ​មជ្ឈិមបូព៌ា​មួយ​នេះ ហ៊ាន​ឲ្យ​ថ្លៃ​ពលកម្ម Messi ១ ឆ្នាំ​ជិត ៤០០ លាន​ដុល្លារ

បើ​តាម​របាយការណ៍​ដែល​មាន​ការ​ចែកចាយ​ព្រោងព្រាត​នៅ​លើ Twitter បាន​ឲ្យ​ដឹង​ថា Lionel Messi ត្រូវ​បាន​ក្លឹប​អ្នក​មាន​មួយ ផ្តល់​សំណើ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​ជា​ទំហំ​ថ្លៃ​ពលកម្ម​មិន​ធ្លាប់​មាន​កីឡាករ​ណា​អាច​ទទួល​បាន​ពី​មុន​មក។ នោះ​គឺ​ជា​ក្លឹប Al-Sadd របស់​ប្រទេស​កាតា នៅ​ឯ​ប៉ែក​ខាង​មជ្ឈិមបូព៌ា ដែល​បាន​ដាក់​សំណើ​ចរចា​ទៅ​កាន់​កីឡាករ​អាហ្សង់ទីន ជាមួយ​ថ្លៃ​ពលកម្ម ១ ពាន់​លាន​អឺរ៉ូ ក្នុង​រយៈ​ពេល ៣ ឆ្នាំ ដែល​នេះ​គិត​ទៅ​គឺ​ចូល​ជាង ១,១៨ ពាន់​លាន​ដុល្លារ ពោល​ក្នុង​មួយ​ឆ្នាំ M10 អាច​ទទួល​បាន​ជិត ៤០០ លាន​ដុល្លារ។ យើង​មិន​ដឹង​ថា​ កំពូល​មហាសេដ្ឋី​ណា​នៅ​ពី​ក្រោយ​ការ​វិនិយោគ​ដ៏​ធំ​នេះ​ទេ តែ​ដូច​អ្នក​ដឹង​ស្រាប់​ហើយ​ សេដ្ឋី​នៅ​ខាង​ប៉ែក​ប្រទេស​កាតា អារ៉ាប់​រួម​ជា​ដើម​នោះ…

James ថា​បើ Messi ទៅ​ក្លឹប​នេះ មួយ​លីគ​ហ្នឹង​លែង​មាន​ក្រុម​ផ្សេង​ប្រជែង​ពាន​ហើយ
កីទ្បា

James ថា​បើ Messi ទៅ​ក្លឹប​នេះ មួយ​លីគ​ហ្នឹង​លែង​មាន​ក្រុម​ផ្សេង​ប្រជែង​ពាន​ហើយ

អតីត​កីឡាករ Real Madrid គឺ James Rodriguez ដែល​បច្ចុប្បន្ន​កំពុង​ឈរ​ជើង​ឲ្យ​ក្លឹប Everton បាន​បង្ហាញ​ការ​យល់​ឃើញ​ ពាក់ព័ន្ធ​នឹង​អនាគត​នៅ​ពេល​ខាង​មុខ​របស់​តារា​ឆ្នើម Lionel Messi ក្រោយ​ពី​ទើប​ប្រកាស​ចែក​ផ្លូវ​ជាមួយ​ Barcelona កាល​ពី​យប់មិញ។ ជា​ការ​ពិត​ចចាមអារ៉ាម​ជុំវិញ​ការ​ផ្ទេរ​របស់ M10 ទៅ​ក្លឹប​ថ្មី អាច​ជា​រវាង​ក្លឹប Manchester City, Paris Saint-Germian និង Chelsea ជា​ដើម។ យ៉ាង​ណា​តាម​ការ​ជឿជាក់​របស់​ James ប្រសិន​កីឡាករ​អាហ្សង់ទីន​ផ្ទេរ​ទៅ​ក្លឹប​បារាំង នោះ​នៅ​លីគ​ Ligue 1…

Kubo ​ស្រែក​យំ​លើ​ទីលាន ក្រោយ​ម្ចាស់ផ្ទះ​ជប៉ុន​របូត​មេដាយ​សម្រិត​ឲ្យ​ទៅ​ម៉ិកស៊ីកូ
កីទ្បា

Kubo ​ស្រែក​យំ​លើ​ទីលាន ក្រោយ​ម្ចាស់ផ្ទះ​ជប៉ុន​របូត​មេដាយ​សម្រិត​ឲ្យ​ទៅ​ម៉ិកស៊ីកូ

បាល់ទាត់​លើស​ពី​ការ​ប្រកួត តែ​វា​បាន​បង្កប់​នៅ​អារម្មណ៍​រំភើប រីករាយ និង​សោកសៅ​គ្រប់​រសជាតិ ហើយ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​សារ​នេះ ក៏​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​ជប៉ុន​មាន​ការ​សោកស្តាយ​ខ្លាំង​ណាស់​ផង​ដែរ។ នោះ​គឺ​បន្ទាប់​ពី​ពួក​គេ​បាន​ខិតខំ​ឆ្លង​កាត់​ការ​ប្រកួត​តាំង​ពី​វគ្គ​ចែក​ពូល​មក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក៏​បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​អេស្ប៉ាញ ហើយ​នៅ​ការ​ប្រកួត​ដណ្តើម​មេដាយ​សម្រិត​ នាម​ក្រុម​លេខ ៣ ទល់​ម៉ិកស៊ីកូ ល្ងាច​ថ្ងៃ​ទី ៦ ​សីហា​នេះ ក៏​មិន​ទទួល​បាន​ជ័យជម្នះ​ថែម​ទៀត។ ក្រុម​ម្ចាស់ផ្ទះ​ជប៉ុន​បាន​ចាញ់​ក្រោម​លទ្ធផល ១-៣ ដោយ​គ្រាប់​បាល់​ដំបូង​កើត​ឡើង​នៅ​នាទី ១៣ ដោយ​ការ​ស៊ុត​ប៉េណាល់ទី​របស់​កីឡាករ Francisco Cordova ហើយ​រំលង ៩ នាទី​កីឡាករ Johan Vazquez បន្ថែម​មួយ​គ្រាប់​ទៀត។ ចូល​មក​ដល់​តង់​ទីពីរ​នៅ​នាទី ៥៨ ម៉ិកស៊ីកូ​ដដែល​បន្ថែម​គ្រាប់​បាល់​ទី…

មិនមែន​រឿង​លុយ​តែ​មួយ​មុខ Messi ​ចែក​ផ្លូវ​ពី Barca ក៏​ដោយសារ​សុំ​ក្លឹប​យក​កីឡាករ​រូប​នេះ​មិន​បាន
កីទ្បា

មិនមែន​រឿង​លុយ​តែ​មួយ​មុខ Messi ​ចែក​ផ្លូវ​ពី Barca ក៏​ដោយសារ​សុំ​ក្លឹប​យក​កីឡាករ​រូប​នេះ​មិន​បាន

Lionel Messi ទី​បំផុត​បាន​ប្រកាស​ចែក​ផ្លូវ​ពី​ក្លឹប Barcelona ​នៅ​ថ្ងៃ​ទី ៦ ​សីហា ឆ្នាំ ២០២១ ដែល​ជា​ដំណឹង​ភ្ញាក់ផ្អើល​មួយ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់ទាត់​ទូទាំង​សកលលោក ជា​ពិសេស​អ្នក​គាំទ្រ​ក្រុម​អ្នក​មាន​បុណ្យ​មាន​ការ​សោកស្តាយ​ជា​ខ្លាំង។ តាម​រយៈ​ការ​លើក​ហេតុផល​របស់​ក្លឹប បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​កៀក​នឹង​សម្រេច​បាន​ទៅ​ហើយ ដោយ​ទាំង​ភាគី​ក្លឹប​និង​កីឡាករ​សុទ្ធ​តែ​ចង់​ឲ្យ​វា​អាច​ឈាន​ទៅ​ដល់​ការ​សម្រេច ១០០ ភាគរយ តែ​យ៉ាង​ណា​ដោយសារ​រចនាសម្ព័ន្ធ​ផ្នែក​ហិរញ្ញវត្ថុ ដែល​ស្ថិត​ក្រោម​ច្បាប់​របស់​ក្របខ័ណ្ឌ La Liga ទើប​នាំ​ឲ្យ​កុងត្រា​នោះ​ត្រូវ​ក្លាយ​ជា​អាសាបង់។ យ៉ាង​ណា​ក៏​ដោយ​បើ​តាម​សារព័ត៌មាន​អេស្ប៉ាញ Marca បាន​ចុះ​ផ្សាយ ពួក​គេ​បាន​លើក​ហេតុផល​មួយ​ផ្សេង​ទៀត ពាក់ព័ន្ធ​នឹង​សំណើ​ដែល M10 ស្នើ​ទៅ​កាន់​ក្លឹប​មិន​បាន​សម្រេច នោះ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ចង់​បាន​កីឡាករ​ចំណូល​ថ្មី​ Cristian…

ផ្លូវការ៖ Lionel Messi មិនស្នាក់នៅជាមួយ FC Barcelona ទៀតទេ
កីទ្បា

ផ្លូវការ៖ Lionel Messi មិនស្នាក់នៅជាមួយ FC Barcelona ទៀតទេ

ក្លិប​ FC Barcelona បាន​ប្រកាស​ថា​ Lionel Messi នឹង​មិនបន្ត​ស្នាក់​នៅ​ជាមួយខ្លួន​ទៀត​ទេ ខណៈដែល​ក្លិប​មិន​អាច​បន្ត​កុងត្រានិង​រ៉ាប់​រង់​ប្រាក់​ឈ្នួលបាន។ ក្លិបបាន​ចេញ​សេច​ក្ដី​ថ្លែងការណ៍​ថា៖” ទោះបីជាក្លឹប FC Barcelona និង Lionel Messi បានឈានដល់កិច្ចព្រមព្រៀងមួយ និងមានចេតនាច្បាស់លាស់របស់ភាគីទាំងពីរក្នុងការចុះកុងត្រាថ្មីនៅថ្ងៃនេះក៏ដោយក៏រឿងនេះមិនអាចកើតឡើងដោយសារឧបសគ្គផ្នែកហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធប្រាក់​ឈ្នួល (បទបញ្ជារបស់លីគអេស្ប៉ាញ) ។ “ជាលទ្ធផលនៃស្ថានភាពនេះ Messi នឹងមិនបន្តនៅក្លឹប FC Barcelona ឡើយ។ ភាគីទាំងពីរមានការសោកស្តាយយ៉ាងខ្លាំង ដែលបំណងប្រាថ្នារបស់កីឡាករនិងក្លឹបនឹងមិនត្រូវបានសម្រេចនៅទីបំផុត”។ ក្លឹប FC Barcelona សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកីឡាកររូបនេះ…

Jones ថា​ចប់​យុគសម័យ​ Ronaldo/Messi ទៅ រឿង​ពាន Ballon d’Or គេ​នឹង​លើក​ឈ្មោះ​ម្នាក់​នេះ​មក​និយាយ
កីទ្បា

Jones ថា​ចប់​យុគសម័យ​ Ronaldo/Messi ទៅ រឿង​ពាន Ballon d’Or គេ​នឹង​លើក​ឈ្មោះ​ម្នាក់​នេះ​មក​និយាយ

បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​បាល់ទាត់​លោក Dean Jones បាន​និយាយ​ថា ពេលវេលា ១០ ឆ្នាំ​ទៅ​មុខ​ទៀត ការ​ជជែក​អំពី​រឿងរ៉ាវ​ម្ចាស់​ពាន Ballon d’Or នឹង​មាន​ឈ្មោះ​កីឡាករ​វ័យ​ក្មេង​អាល្លឺម៉ង់ ពោល​ក្រោយ​ពី​ចប់​យុគសម័យ​នៃ​ការ​ប្រជែង​រវាង​តារា​ឆ្នើម Cristiano Ronaldo និង Lionel Messi។ នោះ​គឺ​លោក​លើក​ឡើង​ពី​កីឡាករ​របស់​ក្លឹប Chelsea គឺ Kai Havertz ដែល​ថា​អាច​ជា​ប្រធានបទ​ថ្មី ដែល​គេ​រមែង​លើក​មក​ជជែក​នៅ​ការ​ប្រជែង​ពាន Ballon d’Or នា​ពេល​អនាគត។ គួរ​បញ្ជាក់ Ballon d’Or ទើប​តែ​ឆ្នាំ ២០១៩…

ប៉ះ Ramos ច្រើន​សារ​ដែរ តែ Messi ចុច​ឈ្មោះ​គូ​ប្រជែង​រូប​នេះ ជា​កីឡាករ​ពិបាក​ទប់ទល់​បំផុត
កីទ្បា

ប៉ះ Ramos ច្រើន​សារ​ដែរ តែ Messi ចុច​ឈ្មោះ​គូ​ប្រជែង​រូប​នេះ ជា​កីឡាករ​ពិបាក​ទប់ទល់​បំផុត

ដ្បិត​បើ​នៅ La Liga តារា​ឆ្នើម Lionel Messi បាន​ជួប​ខ្សែ​ការពារ​កំពូល​ដូច​ជា Sergio Ramos ច្រើន​លើក​មក​ហើយ​ក៏​ដោយ តែ​តាម​ការ​យល់​ឃើញ​របស់​លោក​អំពី​គូ​ប្រជែង​ដ៏​តានតឹង​បំផុត​លើ​ទីលាន មិនមែន​ជា​កីឡាករ​ក្លឹប Real Madrid នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ជា​អតីត​កូន​ក្រុម​របស់​ក្លឹប Girona ដែល​បច្ចុប្បន្ន​លេង​ឲ្យ​ក្លឹប Stuttgart នោះ​គឺ​ខ្សែ​ការពារ​ស្លាប​ស្តាំ Pablo Maffeo។ កីឡាករ​វ័យ ២៤ ឆ្នាំ ជា​អតីត​យុវជន​របស់ City ហើយ​ធ្លាប់​ខ្ចី​ជើង​មក​លេង​ឲ្យ Girona បាន​ប៉ុន្មាន​ឆ្នាំ​ដែរ។ ធ្លាប់​ប្រាប់​សារព័ត៌មាន DAZN…

O’Hara ថា​ការ​ផ្ទេរ​របស់ Grealish ទៅ City នឹង​ជោគជ័យ​ដូច​គន្លង​ចាស់​កូន​ក្រុម Real ២ រូប​នេះ
កីទ្បា

O’Hara ថា​ការ​ផ្ទេរ​របស់ Grealish ទៅ City នឹង​ជោគជ័យ​ដូច​គន្លង​ចាស់​កូន​ក្រុម Real ២ រូប​នេះ

Jack Grealish ​មាន​ដំណឹង​ថា​កៀក​នឹង​សម្រេច​ការ​ផ្ទេរ​មក​កាន់​ក្លឹប Manchester City ហើយ ជាមួយ​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា ១០០ លាន​ផោន។ ការ​ផ្ទេរ​មក​សារ​នេះ ក៏​មាន​មតិ​ខ្លះ​និយាយ​ថា កីឡាករ​អង់គ្លេស​អាច​នឹង​ទៅ​បំផ្លាញ​អាជីព​របស់​ខ្លួន​នៅ​មេឃ​ខៀវ ហើយ​ខ្លះ​ក៏​យល់​ឃើញ​ល្អ ថា​ជា​ឱកាស​បង្ហាញ​សមត្ថភាព​ពិត​នៅ​ក្លឹប​យក្ស។ យ៉ាង​ណា​តាម​ការ​យល់​ឃើញ​របស់​អតីត​ជើង​ចាស់​លោក Jamie O’Hara បាន​គិត​វិជ្ជមាន ដោយ​ជឿ​ថា ការ​មក​ដល់​របស់ Grealish សារ​នេះ ជា​អ្វី​ដែល​គេ​គួរ​តែ​ធ្វើ​ពិត​ប្រាកដ ហើយ​នឹង​អាច​ជោគជ័យ​ដូច​ការ​ផ្ទេរ​របស់ Luka Modric និង Gareth Bale ចេញ​ពី Tottenham Hotspur…

Christian Eriksen ប្រាប់​មិត្ត​រួម​ក្រុម​ច្បាស់ៗ ពី​ពេលវេលា​ដែល​នឹង​ចូល​ទីលាន​ដូច​ដើម​វិញ
កីទ្បា

Christian Eriksen ប្រាប់​មិត្ត​រួម​ក្រុម​ច្បាស់ៗ ពី​ពេលវេលា​ដែល​នឹង​ចូល​ទីលាន​ដូច​ដើម​វិញ

កីឡាករ​ដាណឺម៉ាក Christian Eriksen ដែល​បាន​ជួប​បញ្ហា​គាំង​បេះដូង កំឡុង​ការ​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​នៅ Euro 2020 កាល​ពី​ថ្ងៃ​ទី ១២ ​ខែ​មិថុនា គិត​មក​ទល់​ពេល​នេះ​ស្ថានភាព​របស់​លោក​ហាក់​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ។ ខ្សែ​បម្រើ​របស់​ក្លឹប Inter Milan ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​តក់ស្លុត​បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​អាយុ​ជីវិត និង​ខកខាន​ការ​ឈរ​ជើង​លើ​ទីលាន​ជា​រៀង​រហូត​នោះ ទី​បំផុត​បាន​មក​រំលេច​វត្តមាន​សារ​ជា​ថ្មី​នៅ​ក្លឹប ដើម្បី​បន្ត​តាមដាន​សុខភាព តែ​តាម​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​ប្រាប់​ទៅ​កាន់​មិត្ត​រួម​ក្រុម គឺ​គេ​ត្រូវ​ការ​ពេលវេលា​យ៉ាង​យូរ ៥ ខែ​ប៉ុណ្ណោះ។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Football Italia បាន​ឲ្យ​ដឹង​ថា Eriksen បាន​មក​និយាយ​ប្រាប់​មិត្ត​រួម​ក្រុម ថា​គេ​ពិត​ជា​សំណាង​ដែល​ឆ្លង​ផុត​ហេតុការណ៍​ដ៏​អាក្រក់​នោះ ហើយ​គេ​ជឿ​ថា គេ​នឹង​អាច​វិល​ត្រលប់​មក​ចូលរួម​លើ​ទីលាន​ជា​ធម្មតា​វិញ នៅ​កំឡុង​ពេល…

AFF បញ្ជាក់៖ កាលបរិច្ឆេទចាប់ឆ្នោតជ្រើសរើស​ពូលពាន​រង្វាន់ AFF Suzuki Cup 2020 ត្រូវ​លើក​ពេល
កីទ្បា

AFF បញ្ជាក់៖ កាលបរិច្ឆេទចាប់ឆ្នោតជ្រើសរើស​ពូលពាន​រង្វាន់ AFF Suzuki Cup 2020 ត្រូវ​លើក​ពេល

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានបញ្ជាក់ថាការចាប់ឆ្នោតជ្រើសរើសពូលផ្លូវការសម្រាប់ពានរង្វាន់ AFF Suzuki Cup 2020 នឹងត្រូវពន្យារពេលសិន។ កាលបរិច្ឆេទថ្មីសម្រាប់ការចាប់ឆ្នោតនេះនឹងត្រូវប្រកាសតាមពេលកំណត់។ មែន​ទែន​ទៅ! ការ​ចាប់​ឆ្នោតជ្រើស​រើសពូលជាផ្លូវការត្រូវបានគ្រោងទុកថានឹងប្រព្រឹត្តទៅនៅសិង្ហបុរី ប៉ុន្តែ​ពេល​នេះសិង្ហបុរីបាន​ដាក់វិធានការតឹងរ៉ឹងក្រោមដំណាក់កាលទី ២ (ការព្រមានកម្រិតខ្ពស់) ។ ខណៈដែលព្រឹត្តិការណ៍សំខាន់ៗមួយចំនួនរបស់ខ្លួនត្រូវបានពន្យារពេលដោយសារការរឹតត្បិតកាន់តឹងតែង AFF ក្នុងនាមជាអ្នករៀបចំព្រឹត្តិការណ៍ដែលមានការទទួលខុសត្រូវខ្ពស់ ក៏៏បានសំរេចកំណត់ពេលចាប់​ឆ្នោតពាន​រង្វាន់ AFF Suzuki Cup ឡើងវិញផងដែរ។ ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីលោកឧត្តមសេនីយ៍ឯកខៀវ សាម៉េតបានមានប្រសាសន៍ថា៖“ សិង្ហបុរីបានបំពេញការងារយ៉ាងល្អក្នុងការគ្រប់គ្រងជំងឺរាត​ត្បាត​ដែលកំពុងកើតមាន”។ “យើងយល់ថាការដាក់កំហិតនេះ គឺដើម្បីការពារសហគមន៍សិង្ហបុរី ឱ្យមានសុវត្ថិភាពហើយនេះមានសារៈសំខាន់បំផុត។ ស្របតាមចំណុចនេះយើងបានធ្វើការសម្រេចចិត្តពន្យារពេលការចាប់ឆ្នោតជាផ្លូវការ”។ “យើងមានទំនុកចិត្តថា វិធានការដែលបានដាក់ដោយសិង្ហបុរី…

ទុក​ពេល​ឲ្យ ១៥ ​ថ្ងៃ! Ronaldo ត្រូវ​តែ​រុះរើ​សំណង់​ខុស​ច្បាប់​លើ​អគារ​តម្លៃ ៩ លាន​ដុល្លារ​ជា​បន្ទាន់
កីទ្បា

ទុក​ពេល​ឲ្យ ១៥ ​ថ្ងៃ! Ronaldo ត្រូវ​តែ​រុះរើ​សំណង់​ខុស​ច្បាប់​លើ​អគារ​តម្លៃ ៩ លាន​ដុល្លារ​ជា​បន្ទាន់

អាជ្ញាធរ​នៅ​ឯ​ប្រទេស​ព័រទុយហ្គាល់ បាន​ដាក់​កំហិត​នៅ​រយៈ​ពេល ១៥ ​ថ្ងៃ សម្រាប់​តារា​ឆ្នើម Cristiano Ronaldo ក្នុង​ការ​រុះរើ​ចោល​នៅ​សំណង់​ខុស​ច្បាប់​ដែល​លោក​សាងសង់​បន្ថែម​លើ​អគារ​មាន​តម្លៃ ៩ លាន​ដុល្លារ​ក្នុង​ទីក្រុង Lisbon ឬ​អាច​ដាក់​សំណើ​ដើម្បី​សុំ​ការ​អូស​បន្លាយ​ដល់​រយៈ​ពេល ​៣០ ​ថ្ងៃ។ នោះ​គឺ​រចនាសម្ព័ន្ធ​នៃ​ផ្ទៃ​កញ្ចក់​ដែល​រៀប​ជុំវិញ និង​នៅ​ពី​លើ​នោះ ដែល​ខុស​ពី​គ្រោង​រចនា​សម្ព័ន្ធ​ដើម​នៃ​អគារ ហើយ​រដ្ឋាភិបាល​ពុំ​អនុញ្ញាត​នោះ​ទេ។ នេះ​បើ​តាម​សារព័ត៌មាន Tvi24 បាន​ចុះ​ផ្សាយ។ ជុំវិញ​រឿង​នេះ ស្ថាបត្យករ​នៃ​សំណង់​ដើម​លោក Jose Mateus ក៏​បាន​លើក​ឡើង​ដែរ​ថា Ronaldo បាន​ទិញ​អគារ​នោះ ដែល​រចនា​ឡើង​ដោយ​ ARX ជា​ក្រុមហ៊ុន​សាងសង់​របស់​ខ្លួន​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩១…

ទោះ​ធ្លាប់​លេង​ឲ្យ Real/Barca/Inter តែ Eto’o បែរ​ជា​ចុច​ឈ្មោះ​ក្លឹប​នេះ ថា​ល្អ​បំផុត​ក្នុង​លោក
កីទ្បា

ទោះ​ធ្លាប់​លេង​ឲ្យ Real/Barca/Inter តែ Eto’o បែរ​ជា​ចុច​ឈ្មោះ​ក្លឹប​នេះ ថា​ល្អ​បំផុត​ក្នុង​លោក

Samuel Eto’o ជា​អតីត​ខ្សែ​ប្រយុទ្ធ​កំពូល​មួយ​រូប​កាល​ពី​អតីតកាល ដែល​ធ្លាប់​បម្រើ​អាជីព​ឲ្យ​ក្លឹប​ធំៗ​ដូច​ជា Real Madrid, Espanyol, Barcelona, Inter Milan និង Chelsea ជា​ដើម។ យ៉ាងណា​ថ្មីៗ​នេះ​សួរនាំ​អំពី​ក្លឹប​ល្អ​បំផុត​ដែល​លោក​ពេញ​ចិត្ត បែរ​ជា​លោក​ជ្រើស​យក​ក្លឹប​អេស្ប៉ាញ​មួយ​ផ្សេង​ទៀត​ទៅ​វិញ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កាមេរ៉ូន ​និយាយ​ថា៖ “ក្លឹប Mallorca ជា​ក្លឹប​ល្អ​បំផុត​ក្នុង​លោក ពិត​ហើយ​ព្រោះ​ Mallorca ពួក​គេ​បាន​ផ្តល់​ឱកាស​ដល់​ខ្ញុំ ឱកាស ពេលវេលា ​ក្នុង​ការ​លេង​បាល់ទាត់ ហើយ​ធំ​ជាង​ប្រទេស​ខ្ញុំ​ទៅ គឺ Mallorca នេះ​ហើយ​ជា​អ្នក​ផ្តល់​សេរីភាព​ដល់​ខ្ញុំ”។ លោក​បន្ត៖ “ពេល​ខ្លះ​បាល់ទាត់…

Diaz ហៅ Isco ឲ្យ​ទៅ​លេង​នៅ AC Milan ដល់​ឥឡូវ Real ​ដាក់​តម្លៃ​ខ្លួន​មក​ហើយ
កីទ្បា

Diaz ហៅ Isco ឲ្យ​ទៅ​លេង​នៅ AC Milan ដល់​ឥឡូវ Real ​ដាក់​តម្លៃ​ខ្លួន​មក​ហើយ

មួយ​រយៈ​ចុង​ក្រោយ​ យើង​ឃើញ​ថា​កីឡាករ​ល្អៗ​នៅ​ក្លឹប Real Madrid ជា​ច្រើន បាន​ជ្រើសរើស​ផ្លូវ​បែក ដើម្បី​ឆ្ពោះ​ទៅ​ការ​ចាប់​ឱកាស​នៅ​ក្លឹប​ថ្មី ដែល​អាច​មាន​ពេលវេលា​លេង​ទៀងទាត់​ជាង​មុន និង​ខ្លះ​ស្រវា​ឃើញ​លុយ​ធំ ស្រប​ពេល​ដែល​ក្លឹប​អធិរាជ​ស​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ។ ទៅ​មើល​យុវជន Brahim Diaz ដែល​ត្រូវ​បាន​ក្លឹប AC Milan ខ្ចី​ជើង​ដល់​ចុង​រដូវ​កាល ឆ្នាំ ២០២៣ ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បញ្ចុះបញ្ចូល​ចង់​ឲ្យ Isco មក​ចូលរួម​ជាមួយ​ខ្លួន នៅ​ក្លឹប​ក្នុង​ប្រទេស​អ៊ីតាលី។ ដល់​លឺ​ដំណឹង​នេះ ខាង​ក្លឹប​យក្ស​អេស្ប៉ាញ​ក៏​មិន​បង្អង់​យូរ​នោះ​ដែរ ហើយ​បាន​ទម្លាក់​តម្លៃ​ខ្លួន​មក​ហើយ។ Isco ដែល​ត្រូវ​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ក៏​មិន​បាន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កន្លង​ទៅ​ទៀត ដូច្នេះ​មាន​ភាគរយ​តិច​ណាស់​ដែល​គេ​អាច​ជាប់​ក្នុង​ការ​ជ្រើសរើស​របស់​លោក…

គិតគូរ​ហើយ​ស្រេច! Pep នឹង​មិន​ដាក់​ Grealish ​លេង​ប្រយុទ្ធ​ស្លាប​ទេ តែ​ឲ្យ​មក​លេង​តំណែង​នេះ​វិញ
កីទ្បា

គិតគូរ​ហើយ​ស្រេច! Pep នឹង​មិន​ដាក់​ Grealish ​លេង​ប្រយុទ្ធ​ស្លាប​ទេ តែ​ឲ្យ​មក​លេង​តំណែង​នេះ​វិញ

លោក Pep Guardiola ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​រៀបចំ​ហើយ​ស្រេច​អំពី​ប្រព័ន្ធ​លេង​ថ្មី​ក្រោយ​ពេល​ដែល Jack Grealish មក​ដល់។ តាម​ចចាមអារ៉ាម​ការ​ផ្ទេរ នឹង​សម្រេច​បាន​នៅ​ថ្ងៃ​នេះ ជាមួយ​តម្លៃ​កំណត់ត្រា​ដល់​ទៅ ១០០ លាន​ផោន។ Grealish ដែល​កាល​នៅ​ក្លឹប​ចាស់ គេ​លេង​តំណែង​ប្រយុទ្ធ​ស្លាប ដូច​គ្នា​ទៅ​នឹង​តំណែង​លេង​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស ឃើញ​ថា​ធ្វើ​បាន​ល្អ ព្រោះ​ពូកែ​ខាង​ក្រឡុក​និង​បង្កើត​ឱកាស​បោះ​ចូល​ទៅ​ក្នុង​ប្រអប់។ យ៉ាង​ណា​ជាមួយ City ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ គឺ​លោក​នឹង​កំណត់​ឲ្យ​បុរស​វ័យ ២៥ ឆ្នាំ​​ លេង​តំណែង​បម្រើ​ជា​លេខ ៨ ជំនួស​ពី​ប្រយុទ្ធ​ស្លាប​ឆ្វេង​កាល​នៅ Aston Villa។ នេះ​បើ​តាម​សារព័ត៌មាន The…

[ផ្លូវការ] បែប​ស្រលាញ់​ខ្លាំង​ហើយ! Liverpool ត​កុងត្រា​ថ្មី​ឲ្យ​ម្នាក់​នេះ​ដល់​ឆ្នាំ ២០២៧
កីទ្បា

[ផ្លូវការ] បែប​ស្រលាញ់​ខ្លាំង​ហើយ! Liverpool ត​កុងត្រា​ថ្មី​ឲ្យ​ម្នាក់​នេះ​ដល់​ឆ្នាំ ២០២៧

ក្លឹប​ហង្ស​ក្រហម Liverpool ដែល​មិន​សូវ​សកម្ម​ខ្លាំង​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ មុន​នេះ​បន្តិច​ទើប​តែ​ប្រកាស​ដំណឹង​ផ្លូវការ​មួយ ពាក់ព័ន្ធ​នឹង​ការ​បន្ត​កុងត្រា​ថ្មី​ដល់​តារា​ឆ្នើម​ប្រចាំ​ក្លឹប នោះ​គឺ Alisson Becker។ អ្នកចាំទី​សញ្ជាតិ​ប្រេស៊ីល គេ​បាន​ផ្ទេរ​ចេញ​ពី AS Roma មក Liverpool នៅ​ខែ​កក្កដា ឆ្នាំ ២០១៨ ហើយ​ចំណែក​ដ៏​សំខាន់​របស់​គេ ក៏​បាន​ត្រួសត្រាយ​ជួយ​ឲ្យ​ហង្ស​ឈ្នះ​ពាន​រង្វាន់ Premier League និង Champions League នៅ​ពីរ​ឆ្នាំ​ចុងក្រោយ។​ បើ​ទោះ​បី​ស្ថានភាព​ជំងឺ COVID-19 ដែល​ប្រឈម​ជះ​ឥទ្ធិពល​ដល់​ហិរញ្ញវត្ថុ​ក្លឹប ក៏​ពួក​គេ​នៅ​តែ​ទម្លាក់​កុងត្រា​ថ្មី​ដល់ Alisson ដ្បិត​អី​កុងត្រា​ចាស់​ក៏​នៅ​ថេរវេលា​យូរ​ដែរ​នោះ។ ជាមួយ​សុពលភាព​កុងត្រា​ថ្មី…

បើ Inter លក់ Lukaku ឲ្យ Chelsea តើ​នឹង​ត្រូវ​ផ្ដល់​ប្រាក់​ភាគលាភ​ប៉ុន្មាន​ដល់ Man Utd?
កីទ្បា

បើ Inter លក់ Lukaku ឲ្យ Chelsea តើ​នឹង​ត្រូវ​ផ្ដល់​ប្រាក់​ភាគលាភ​ប៉ុន្មាន​ដល់ Man Utd?

នៅ​ក្នុង​កិច្ច​ព្រមព្រៀង​របស់​ក្លឹប Man Utd ដែល​សម្រេច​លក់ Romelu Lukaku ឲ្យ​មក Inter Milan កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០១៩ គឺ​មាន​តម្លៃ​ខ្លួន ៧៤ លាន​អឺរ៉ូ ជាមួយ​សុពលភាព​កុងត្រា​ដល់​ឆ្នាំ ២០២៤។ យ៉ាង​ណា​បើ​ស៊ីជម្រៅ​ទៅ ​ក្នុង​កិច្ច​ព្រមព្រៀង​នោះ ក៏​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ផ្សេង​ទៀត តួ​យ៉ាង​ដូច​ជា​ភាគលាភ​នៃ​ការ​លក់​ចេញ​ទៅ​កាន់​ក្លឹប​បន្ទាប់ ដែល​ត្រូវ​ផ្តល់​ឲ្យ​ក្លឹប​ចាស់​ប្រមាណ ៥ ភាគរយ។ ផ្សារភ្ជាប់​ទៅ​នឹង​ចចាមអារ៉ាម​ដែល​កៀក​នឹង​សម្រេច​បាន ១០០ ភាគរយ ពាក់ព័ន្ធ​ការ​ផ្ទេរ​ Lukaku ទៅ​កាន់​ក្លឹប Chelsea ប្រសិន​ណា​ចរចា​សម្រេច​ត្រូវ​តម្លៃ…

ក្លិប​នៅ La Liga ដល់​ទៅ​២​ស្រក់ទឹក​មាត់ចង់​បាន Takefusa Kubo ពី Real Madrid
កីទ្បា

ក្លិប​នៅ La Liga ដល់​ទៅ​២​ស្រក់ទឹក​មាត់ចង់​បាន Takefusa Kubo ពី Real Madrid

Takefusa Kubo កំពុងបង្ហាញទម្រង់​លេង​ល្អនៅ​ព្រឹត្តិការណ៍អូឡាំពិក២០២០​ក្នុង​ប្រទេស​ជប៉ុន ​ខណៈដែលខ្លួន​បាន​នាំ​ក្រុមសាម៉ូរ៉ៃឡើង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ។ ថ្មីៗនេះក្លឹបនៅ La Liga ពីរគឺ Real Sociedad និង Real Mallorca មានពាក្យចចាមអារ៉ាមថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយ Kubo ក្នុងលក្ខខណ្ឌខ្ចីជើងពី Real Madrid ដើម្បី​បើក​យុទ្ធនាការដូវកាល ២០២១/២០២២ ។ ជប៉ុនបានចាញ់អេស្ប៉ាញនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយលទ្ធផល ១-០ ដោយសារគ្រាប់បាល់តែមួយគ្រាប់របស់ Marco Asensio ហើយខកខានឱកាសឈ្នះមេដាយមាសនៅផ្ទះរបស់​ខ្លួន។ក្នុងពេល​បង្ហាញខ្លួនក្នុងព្រឹត្តិកាណ៍អូឡាំពិក Kubo បានបង្ហាញខ្លួន ៥ ដងនិងស៊ុតបញ្ចូលទីបាន ៣…

លោក Luis van Gaal ត្រឡប់​មក​ដឹកនាំជម្រើស​ជាតិហូឡង់សារជាថ្មីក្រោយ​ប្រកាសចូលនិត្តន៍
កីទ្បា

លោក Luis van Gaal ត្រឡប់​មក​ដឹកនាំជម្រើស​ជាតិហូឡង់សារជាថ្មីក្រោយ​ប្រកាសចូលនិត្តន៍

លោក Louis van Gaal បានវិលត្រឡប់មកកាន់​តំណែង​ជា​គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ ហើយគាត់បានចុះកិច្ចសន្យារហូតដល់ចប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅ​ប្រទេសកាតា។ អតីតគ្រូបង្វឹកក្រុម Ajax, Barcelona និង Bayern Munich មិនបានដឹកនាំក្រុមណាមួយឡើយចាប់តាំងពីលោក​បាន​លាលែង​ពីតំណែងអ្នក​ចាត់​ការក្រុម Manchester United កាលពីឆ្នាំ ២០១៦ ។ នេះជាលើកទី ៣ ហើយរបស់លោក Van Gaal ក្នុងការដឹកនាំក្រុមជម្រើសជាតិបន្ទាប់ពីលោកធ្លាប់ដឹកនាំពីឆ្នាំ ២០០០-២០០២ និង ២០១៤-២០១៦។ គាត់មក​លើក​នេះ​គឺមកជំនួសលោក Frank de…