
ហេតុតែស្រលាញ់! មកដល់ Barcelona ភ្លាម Aguero ចាយប្រាក់ពលកម្ម ១ ខែ ធ្វើរឿងនេះភ្លែត
Sergio Aguero ត្រៀមនឹងបង្ហាញខ្លួននៅប្រកួតផ្លូវការឲ្យ Barcelona នាសប្ដាហ៍ក្រោយ ហើយពេលនេះបុរសសញ្ជាតិអាហ្សង់ទីនហាក់កំពុងសម្របខ្លួនជាបណ្តើរៗហើយក្នុងការរស់នៅក្នុងប្រទេសអេស្ប៉ាញ។ បើតាមរបាយការណ៍ក្រៅស្រុកចុះផ្សាយ ពេលមកដល់ Barcelona ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំ គេបានចំណាយលុយ ៥០០ ០០០ អឺរ៉ូ ឬជិត ៦០០ ០០០ ដុល្លារ លើការទិញរថយន្តទំនើប Ferrari SF90 Stradale ដែលនេះជាជំនាន់រថយន្ត Hybrid ដំបូងរបស់ក្រុមហ៊ុនមានមូលដ្ឋានក្នុងប្រទេសអ៊ីតាលី។ ទំហំនៃការចំណាយនេះ អាចរាប់បានថាគេចាយប្រាក់ពលកម្មអស់ ១ ខែហើយ ព្រោះអីជាមួយអ្នកមានបុណ្យ…



















