កីទ្បាក្រៅស្រុក

Trevor ប្រាប់​ឲ្យ City មិន​បាច់​ចាយ​ ១៥០ លាន​ផោន​លើ​ Kane ទេ ត្រឹម​កីឡាករ ៤០ លាន​ផោន​នេះ​ល្អ​ហើយ
កីទ្បា

Trevor ប្រាប់​ឲ្យ City មិន​បាច់​ចាយ​ ១៥០ លាន​ផោន​លើ​ Kane ទេ ត្រឹម​កីឡាករ ៤០ លាន​ផោន​នេះ​ល្អ​ហើយ

អតីត​កីឡាករ​ជើង​ចាស់​លោក Trevor Sinclair បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ក្លឹប​មេឃ​ខៀវ Manchester City ​មិន​ចាំ​បាច់​ចំណាយ​ដល់ ១៥០ លាន​ផោន​លើ​ការ​នាំ​យក Harry Kane ចេញ​ពី​ក្លឹប Tottenham Hotspur នោះ​ទេ ដោយ​តាម​ថា ចាយ​ត្រឹម ៤០ លាន​ផោន​លើ​កីឡាករ Chelsea គឺ​ល្អ​ណាស់​ហើយ។ Trevor ដែល​ធ្លាប់​ជា​កីឡាករ​លេង​ឲ្យ​ក្លឹប Man City និយាយ​ថា ក្លឹប​គួរ​ទុក​លុយ​ចំណេញ ១១០ លាន​ផោន ហើយ​យក ៤០…

តម្លៃ​ផ្ទេរ​ចេញ Varane នៅ​ទាប​ជាង​កីឡាករ ៣ រូប​នេះ ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប Real Madrid
កីទ្បា

តម្លៃ​ផ្ទេរ​ចេញ Varane នៅ​ទាប​ជាង​កីឡាករ ៣ រូប​នេះ ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប Real Madrid

តារា​ឆ្នើម Raphael Varane ទី​បំផុត​បាន​សម្រេច​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប Real Madrid ហើយ ក្រោយ​ពី Real Madrid ​ប្រកាស​ព្រមព្រៀង​លើ​ការ​លក់​នៅ​តម្លៃ ៥០ លាន​អឺរ៉ូ។ ចុះ​អ្នក​ដឹង​ទេ​ថា តម្លៃ​ផ្ទេរ​សារ​នេះ​បាន​រុញ​ឲ្យ​កីឡាករ​បារាំង​ក្លាយ​ជា​កីឡាករ​ទី ៤ ដែល​មាន​តម្លៃ​ផ្ទេរ​ចេញ​ខ្ពស់​បំផុត​នៅ​អធិរាជ​ស? តាម​ពិត​ទៅ ជឿ​ថា Real ក៏​មិន​ចង់​លក់​នោះ​ដែរ តែ​ធ្វើ​ម៉េច​បង្ខំ​យក​ចំណូល​ចូល​ក្លឹប​ខ្លះ​ ដើម្បី​ទប់ទល់​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត COVID-19។ រី​ឯ​កីឡាករ​ក៏​ដូច​គ្នា ប្រសិន​ពួក​គេ​ចង់​បាន​ចំណូល​រាង​ក្រែល មាន​តែ​ផ្ទេរ​មក​ក្លឹប​អង់គ្លេស ដែល​សុទ្ធ​តែ​ជា​ក្លឹប​អ្នក​មាន​ស្រាប់។ តម្លៃ ៥០ លាន​អឺរ៉ូ ដែល​…

ប្រាក់​ពលកម្ម​របស់ Varane នៅ​ក្លឹប Man Utd ស្មើ​នឹង​ម្នាក់​នេះ តែ​ចាញ់​មិត្ត​រួម​ក្រុម​ ៦ រូប
កីទ្បា

ប្រាក់​ពលកម្ម​របស់ Varane នៅ​ក្លឹប Man Utd ស្មើ​នឹង​ម្នាក់​នេះ តែ​ចាញ់​មិត្ត​រួម​ក្រុម​ ៦ រូប

Raphael Varane បាន​ព្រមព្រៀង​ផ្ទេរ​មក​ក្លឹប​បិសាច​ក្រហម Manchetser United ជា​ផ្លូវការ​ហើយ​នៅ​តម្លៃ​ផ្ទេរ ៥០ លាន​អឺរ៉ូ លើ​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦។ ចុះ​អ្នក​ដឹង​ទេ​ថា កីឡាករ​បារាំង​អាច​ទទួល​បាន​តម្លៃ​ពលកម្ម​ប៉ុន្មាន​នៅ Old Trafford? បើ​តាម​សារព័ត៌មាន L’Equipe បាន​ចុះ​ផ្សាយ​ថា Varane អាច​ទទួល​បាន​តម្លៃ​ពលកម្ម​ក្រាស់ក្រែល​ដែរ ដោយ​ស្មើ​នឹង​កម្រិត​របស់​ប្រធាន​ក្រុម Harry Maguire។ នោះ​គឺ​មួយ​សប្តាហ៍​បាន​ដល់​ទៅ ១៩០ ០០០ ហើយ​នៅ​ទាប​ជាង​មិត្ត​រួម​ក្រុម ៦ រូប ដូច​ជា Rashford បាន…

Paul Merson ប្រាប់​ឲ្យ Spurs យកកូនចចករូប​នេះ បើ Kane ចាកចេញ
កីទ្បា

Paul Merson ប្រាប់​ឲ្យ Spurs យកកូនចចករូប​នេះ បើ Kane ចាកចេញ

អតីត​វីរបុរស​នៅ​ក្លឹប Arsenal លោក Paul Merson បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur គួរ​តែ​លៃលក​យក​កីឡាករ​កំពូល​របស់​ក្លឹប​ចចក Wolves នោះ​គឺ Raul Jimenez ប្រសិន​ណា​ Harry Kane គេ​ពិត​ជា​ត្រូវ​ចាកចេញ​នៅ​រដូវ​ក្តៅ​នេះ។ បញ្ជាក់​ថា Kane មាន​ចចាមអារ៉ាម​ចង់​ផ្ទេរ​ទៅ Manchester City ហើយ​ការ​ចរចា​កំពុង​បន្ត​ដំណើរការ ស្រប​ពេល​ដែល​តម្លៃ​ពលកម្ម​គឺ​និយាយ​គ្នា​ត្រូវរ៉ូវ​អស់​ហើយ ដោយ​ផ្តល់​ឲ្យ ៤០០ ០០០ ផោន/សប្តាហ៍​ទៅ​កាន់​កីឡាករ​អង់គ្លេស។ ទៅ​មើល Jimenez ដែល​ជា​កីឡាករលេងឲ្យជម្រើសជាតិមិកស៊ីកូ…

Man Utd ដាក់លក់​កីឡាករ៩​នាក់ក្នុង​ទីផ្សារដោះដូររដូវ​ក្ដៅ​នេះ
កីទ្បា

Man Utd ដាក់លក់​កីឡាករ៩​នាក់ក្នុង​ទីផ្សារដោះដូររដូវ​ក្ដៅ​នេះ

បើតាមសម្តីរបស់លោក Mark Ogden អ្នក​សារព័តមានរបស់​កាសែត ESPN បានឱ្យដឹង​ថា​​ ក្រុមបិសាចក្រហម Manchester United នឹងអនុញ្ញាតអោយកីឡាករ ៩ នាក់ចាកចេញនៅរដូវក្តៅនេះ ប្រសិនបើទទួលបានសំណើដែលអាចទទួលយកបាន។ បញ្ជីកីឡាករចាកចេញរបស់បិសាចក្រហមរួមមាន៖ Paul Pogba, Jesse Lingard, Brandon Williams, Diogo Dalot, Alex Telles, Phil Jones, Andreas Pereira, Daniel James និង Anthony…

គួរឱ្យសោកស្ដាយ! Alex Telles របួសករជើងធ្ងន់ធ្ងរខកខានជួយក្លិបខែដំបូងក្នុង Premier League
កីទ្បា

គួរឱ្យសោកស្ដាយ! Alex Telles របួសករជើងធ្ងន់ធ្ងរខកខានជួយក្លិបខែដំបូងក្នុង Premier League

លោក Ole Gunnar Solskjaer បាន​ឱ្យ​ដឹង​ថា​ខ្សែការពារស្លាបឆ្វេង Alex Telles នឹង​ខកខានជួយក្លិប​បិសាចក្រហម Manchester United ក្នុង​ខែ​ដំបូង​នៅ Premier League ដោយ​សារ​របួស​ករជើង​អំឡុងពេល​ហ្វឹកហាត់ក្នុង​កាសរ​ប្រកួតមិត្តភាពមុនបើករដូវ​កាល។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្លឹប គ្រូបង្វឹក​សញ្ជាតិន័រវេសបាននិយាយថា៖“ ជាអកុសល! វាគឺជាដំណឹងដ៏អាក្រក់សម្រាប់ Alex Telles ជាងអ្វីដែលយើងបានសង្ឃឹមទុក​ទៅ​ទៀត”។ “របួសកជើងរបស់គាត់គឺធ្ងន់ជាងអ្វីដែលយើងបានរំពឹងទុក ហើយគាត់នឹងអវត្តមានយូរបន្តិចយ៉ាងហោចណាស់មិន​អាច​បង្ហាញខ្លួនក្នុងសីហាទាំងមូល”។ “វាមិនល្អ​នោះទេ ប៉ុន្តែនោះគឺជាបាល់ទាត់។ យើងមានកីឡាករក្មេងៗដែល​ចង់លេង ហើយជាការពិតណាស់ Brandon Williams ធ្វើបានយ៉ាងល្អនៅក្នុងតំនប់​ការពារស្លាបឆ្វេង ។” Telles…

Man Utd ចាំបាច់​ត្រូវ​លក់ Pogba និង Lingard បើចង់​ទិញ​កីឡាករថ្មីបន្ថែម​ទៀត
កីទ្បា

Man Utd ចាំបាច់​ត្រូវ​លក់ Pogba និង Lingard បើចង់​ទិញ​កីឡាករថ្មីបន្ថែម​ទៀត

សារព័ត៌មាន The Telegraph បានឱ្យដឹងថាក្រុមបិសាចក្រហម Manchester United នឹងត្រូវលក់ទាំង Paul Pogba ឬ Jesse Lingard ដើម្បីយកលុយ​ចុះកុងត្រាកីឡាករថ្មីបន្ថែម​ទៀត។ បិសាចក្រហមបានបញ្ជាក់រួចហើយអំពីការចុះហត្ថលេខា Jadon Sancho ពី Borussia Dortmund ហើយ Raphael Varane នឹង​ប្រកាសក្នុង​ពេល​ឆាប់​ៗ​នេះបន្ទាប់​ពី​ពិភាក្សា​ដោយ​ជោគជ័យជាមួយ Real Madrid កាល​ពី​ម្សិលមិញ។ ក្រុមបិសាចក្រហមបានចាយលុយប្រហែល ១២០ លានអឺរ៉ូ (ប្រហាក់ប្រហែល១០០លានផោន) លើកីឡាករមួយគូនេះ ប៉ុន្តែគោលដៅរបស់ក្លិបបិសាចក្រហមគឺត្រូវចំណាយចន្លោះពី…

Ronaldinho ​ប្រាប់​ឲ្យ Barcelona ធ្វើ​រឿង​ពិសេស​នេះ បើ​ Messi បន្ត​នៅ​ដល់​ចូល​និវត្ត
កីទ្បា

Ronaldinho ​ប្រាប់​ឲ្យ Barcelona ធ្វើ​រឿង​ពិសេស​នេះ បើ​ Messi បន្ត​នៅ​ដល់​ចូល​និវត្ត

អនាគត​របស់ Lionel Messi ជាមួយ​ក្លឹប Barcelona ហាក់​មិន​ទាន់​ប្រាកដប្រជា​នោះ​ទេ ព្រោះ​ពេល​នេះ​គេ​មិន​ទាន់​សម្រេច​ការ​បន្ត​កុងត្រា​ថ្មី​នៅ​ឡើយ ពោល​កំពុង​ឈរ​ជើង​ជា​កីឡាករ​ទំនេរ​លើ​ទីផ្សារ​ដោះដូរ។ យ៉ាង​ណា​គេ​ជឿ​ថា គ្មាន​ក្លឹប​ណា​ហ៊ាន​ចរចា​យក M10 ក្រៅ​តែ​ពី Barcelona នោះ​ទេ គ្រាន់​ថា​ពេល​នេះ​ត្រូវ​ការ​ពេល​បន្តិច​សិន ដើម្បី​ដោះស្រាយ​រឿង​មួយ​ចំនួន។ ទៅ​មើល​ការ​យល់​ឃើញ​របស់​លោក Ronaldinho ជា​អតីត​កីឡាករ​នៅ Camp Nou បាន​លើក​ឡើ​ថា Messi គួរ​តែ​បន្ត​នៅ ហើយ​ Barcelona ត្រូវ​ហាល​អាវ​លេខ ១០ របស់​គេ​ទុក​ជា​រៀង​រហូត ក្រោយ​ពេល​ចូល​និវត្ត។ ​ប្រាប់ TuttoMercato…

បង្ហាញ​ឈ្មោះ​កីឡាករ ១០ រូប​មាន​ហាងឆេង​ខ្ពស់​បំផុត​នៅ​អូឡាំពិក លេខ ១ ជា​កូន​ក្រុម Barca
កីទ្បា

បង្ហាញ​ឈ្មោះ​កីឡាករ ១០ រូប​មាន​ហាងឆេង​ខ្ពស់​បំផុត​នៅ​អូឡាំពិក លេខ ១ ជា​កូន​ក្រុម Barca

ព្រឹត្តិការណ៍​អូឡាំពិក​ផ្នែក​បាល់ទាត់​បុរស​កំពុង​ដំណើរការ​បាន​ពាក់​កណ្តាល​ហើយ​នៃ​វគ្គ​ចែក​ពូល ដោយ​ត្រៀម​នឹង​ឈាន​ទៅ​កាន់​វគ្គ ៨ ក្រុម​នៅ​ពេល​ខាង​មុខ។ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នៅ​ជប៉ុន​សារ​នេះ​ដែរ អ្នក​ធ្លាប់​ដឹង​ទេ​ថា កីឡាករ​រូប​ណា​មាន​ហាងឆេង​ថ្លៃ​ខ្លួន​ខ្ពស់​បំផុត? បញ្ជាក់​ថា នៅ​អូឡាំពិក​ខុស​ពី​ការ​ប្រកួត​ទូទៅ ដោយ​នេះ​គឺ​តម្រូវ​ឲ្យ​កីឡាករ​ទាំង​អស់​ស្ថិត​នៅ​ក្រោម​អាយុ ២៣ ឆ្នាំ ហេតុ​ហ្នឹង​ហើយ​ទើប​អ្នក​ឃើញ​យុវជន​ប្លែក​មុខ​ច្រើន មក​លេង​តំណាង​ជម្រើស​ជាតិ​នីមួយៗ ហើយ​កីឡាករ​ដែល​មាន​អាយុ​លើស ២៣ ឆ្នាំ អាច​មាន​តែ ៣ រូប​ប៉ុណ្ណោះ។ ខាង​ក្រោម​យើង​បង្ហាញ​កីឡាករ​ទាំង ១០ មាន​ហាងឆេង​ថ្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​អូឡាំពិក ២០២០: ១០) Douglas Luiz (ប្រេស៊ីល) ៣៥ លាន​អឺរ៉ូ ៩) Mikel…

សួរ​ថា​នរណា​ជា​ប្រធាន​ក្រុម​ល្អ​បំផុត​នៅ​ប្រវត្តិសាស្ត្រ PL? Gary Neville ឆ្លើយ​ឈ្មោះ​ម្នាក់​នេះ​ភ្លែត
កីទ្បា

សួរ​ថា​នរណា​ជា​ប្រធាន​ក្រុម​ល្អ​បំផុត​នៅ​ប្រវត្តិសាស្ត្រ PL? Gary Neville ឆ្លើយ​ឈ្មោះ​ម្នាក់​នេះ​ភ្លែត

តើ​នរណា​ជា​ប្រធាន​ក្រុម​ល្អ​បំផុត​នៅ​ប្រវត្តិសាស្ត្រ​បាល់ទាត់​ Premier League? ចម្លើយ​របស់​អ្នក អាច​ថា​ជា​កីឡាករ​នៃ​ក្រុម​ផ្សេងៗ​ពី​គ្នា ជាក់ស្ដែង​ដូច John Terry, Steven Gerrard, Patrick Vieira ឬ Vincent Kompany ជា​ដើម។ យ៉ាង​ណា​ចម្លើយ​របស់ Gary Neville គឺ​ខុស​ពី​នោះ។ អតីត​កីឡាករ​អង់គ្លេស​ខាង​លើ បាន​ជ្រើសរើស​យក Roy Keane ដែល​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​នឹង​គ្នា​កាល​នៅ Manchester United។ អ្នក​ទាំង​ពីរ​ចាយ​ពេល​រួម​គ្នា​ អស់​រយៈ​ពេល ១២ ឆ្នា​ក្រោម​ការ​ដឹកនាំ​របស់​លោក Sir…

Eto’o ផ្តល់​ចម្លើយ​យ៉ាង​ភ្ញាក់ផ្អើល ក្រោយ​គេ​សួរ​ថា​មាន​អារម្មណ៍​បែប​ម៉េច​ពេល​លេង​ជាមួយ Messi
កីទ្បា

Eto’o ផ្តល់​ចម្លើយ​យ៉ាង​ភ្ញាក់ផ្អើល ក្រោយ​គេ​សួរ​ថា​មាន​អារម្មណ៍​បែប​ម៉េច​ពេល​លេង​ជាមួយ Messi

Samuel Eto’o ក៏​ស្ថិត​ក្នុង​សម័យ​កាល​រួម​គ្នា​ជាមួយ Lionel Messi នាម​ជា​មិត្ត​រួម​ក្រុម​បាន​ប៉ុន្មាន​ឆ្នាំ​ផង​ដែរ មុន​ផ្ទេរ​ទៅ​លេង​ឲ្យ Inter Milan នៅ​ឆ្នាំ ២០០៩។ កំឡុង​ការ​ចាយ​ពេល​ជាង ៥ ឆ្នាំ​នៅ​អ្នក​មាន​បុណ្យ​កីឡាករ​កាមេរ៉ូន​រក​បាន ៦៧ គ្រាប់​នៅ​ការ​បង្ហាញ​ខ្លួន ១៥៥ ប្រកួត។ យ៉ាង​ណា​ថ្មីៗ​នេះ អ្នក​កាសែត​បាន​សួរ​សំណួរ​មួយ​ថា តើ​ Eto’o មាន​អារម្មណ៍​បែប​ណា​ពេល​បាន​លេង​ជាមួយ Messi? សំណួរ​នេះ​ សម្រាប់​បុរស​វ័យ ៤០ ឆ្នាំ​បាន​ឆ្លើយ​ថា គួរ​តែ​សួរ​ថា Messi ទទួល​បាន​មេរៀន​អ្វី​ខ្លះ​ពី​លោក មិនមែន​លោក​ទៅ​រំភើប​អ្វី​នោះ​ទេ​ពេល​បាន​លេង​ជាមួយ…

Fabrizio Romano ថាមូលហេតុនេះហើយដែល Varane ចង់មក Man Utd
កីទ្បា

Fabrizio Romano ថាមូលហេតុនេះហើយដែល Varane ចង់មក Man Utd

កំពូល​អ្នក​ជំនាញ់ដឹង​រឿង​ដោះដូរកីឡាករ លោក Fabrizio Romanoបានទម្លាយ​ថា Raphael Varane ចង់ចូលរួមជាមួយ Man United ដោយសារតែមានក្តីសង្ឃឹមក្នុងការលេងក្រោមប្រព័ន្ធដឹកនាំរបស់ Ole Gunnar Solskjaer ។ ប្រភព​ដែល​បន្ត​ថាមូលហេតុ​មួយ​ទៀតគឺ បិសាចក្រហមគឺជាក្លឹបតែមួយគត់ដែលគាត់ចង់ចូលរួមនៅរដូវក្តៅនេះ ហើយការរំពឹងថាការ​ទទួលបានឱកាសលេងនៅ Premier League គឺ​ជាមូលហេតុ​មួយ​ទៀត។ Varane ធ្លាប់សរសើរបិសាចក្រហម Man Utd ជាយូរយារណាស់​មក​ហើយ និងចង់ចាប់យកការប្រកួតប្រជែងថ្មីមួយនៅក្នុងអាជីពរបស់គាត់ បន្ទាប់ពីចំណាយ​ពេលជិតមួយទសវត្សរ៍នៅឯក្លិប Real Madrid ។ លោក​ Romano…

ក្រោយបន្តកុងត្រាជាមួយ Man Utd តើលោក Ole ឈរនៅ​លំដាប់​ណាក្នុងចំណោម​គ្រូបង្វឹក​បាន​ប្រាក់​ឈ្នួលថ្លៃបំផុត​នៅ Premier League?
កីទ្បា

ក្រោយបន្តកុងត្រាជាមួយ Man Utd តើលោក Ole ឈរនៅ​លំដាប់​ណាក្នុងចំណោម​គ្រូបង្វឹក​បាន​ប្រាក់​ឈ្នួលថ្លៃបំផុត​នៅ Premier League?

លោក Ole Gunnar Solskjaer ទើបតែបានចុះកុងត្រា៣ ឆ្នាំថ្មីជាមួយ Man United ហើយទទួលបានប្រាក់ឈ្នួលកើនឡើងគ្រាន់បើ​ដែរ។ យោងតាម ​​Daily Star អ្នក​ចាត់​ការ​សញ្ជាតិន័រវេសនឹងទទួលបានប្រាក់ឈ្នួលប្រហែល ១០ លានផោនក្នុងមួយឆ្នាំ (២០០,០០០ ផោនក្នុងមួយសប្តាហ៍) បន្ទាប់ពីទទួលបានកិច្ចសន្យាថ្មី។ ការ​ទទួល​បាន​កុងត្រាថ្មី​ជាមួយនឹង​ការ​ឡើង​ប្រាក់ឈ្នួលបែបនេះលោក Solskjaer បានក្លាយជាអ្នកចាត់ការទូទៅដែលទទួលបានប្រាក់ខែខ្ពស់បំផុតទី ៣ នៅ Premier League នាពេលបច្ចុប្បន្ននេះបើតាមការចុះផ្សាយរបស់កាសែត​អង់គ្លេស The Sun ។ មានតែលោក Pep Guardiola…

ហេតុអ្វីបានជាអ្នក​គាំទ្រ PSG ដាក់បដាប្រឆាំងមិនឱ្យ Pogba មក​កីឡដ្ឋាន Parc des Princes ស្រប​ពេល​មាន​ដំណឹង​ផ្ទេរទៅ PSG?
កីទ្បា

ហេតុអ្វីបានជាអ្នក​គាំទ្រ PSG ដាក់បដាប្រឆាំងមិនឱ្យ Pogba មក​កីឡដ្ឋាន Parc des Princes ស្រប​ពេល​មាន​ដំណឹង​ផ្ទេរទៅ PSG?

បដាធំៗ​ដែល​មាន​អត្ថន័យប្រឆាំង( Paul Pogbaមិន​ឱ្យ​មក​លេង​នៅ PSG  )ដែលចែករំលែកដោយអ្នកគាំទ្ររបស់ PSG នៅឯកីឡដ្ឋាន Parc des Princes បានក្លាយ​ជា​គួរឱ្យ​ភ្ញាក់ផ្អើលមួយ ចំពេលមានសេចក្តីរាយការណ៍អំពីការផ្ទេរមក​លេង​នៅ​បារាំងរបស់​គាត់​កាល​ពី​ប៉ុន្មានថ្ងៃមុន។ បដាសរសេរថា ” Pogba !អ្នកគួរតែស្តាប់ម្តាយអ្នក។ នាងមិនចង់បានអ្នកនៅទីនេះទេ យើងក៏មិនចង់ដូចគ្នាដែរ!”។ វាហាក់ជាការថ្លែងសុន្ទរកថាមិនសមហេតុផលមួយប្រឆាំងនឹងខ្សែបម្រើក្រុមបិសាចក្រហម Manchester United ដែលមានទេពកោសល្យខ្ពស់ និងជាអ្នក​ជួយ​ជម្រើ​ស​ជាតិបារាំងឈ្នះពានរង្វាន់ពិភពលោកផងដែរ។ ទោះជាយ៉ាងណាក៏ដោយ! វាអាចទៅរួចដែលកំហឹងរបស់ពួកគេបានកើតឡើងដោយសារតែអត្ថន័យក្នុង​កិច្ចសម្ភាសន៍របស់បុរសវ័យ ២៨ ឆ្នាំ​កាល​ពី​ប៉ុន្មានឆ្នាំមុន។ត្រលប់ទៅឆ្នាំ ២០១៨ គាត់បាននិយាយទៅកាន់ Canal+ថា៖“ ខ្ញុំប្រាកដថា ខ្ញុំនឹងមិនលេងបាល់នៅក្លឹបដែល​មាន​កីឡដ្ឋាន…

Man Utd គ្រោង​ផ្ដល់តួនាទីថ្មីឱ្យ​ Juan Mata ក្រោយ​ចូលនិវត្តន៍​ពី​បាល់​ទាត់
កីទ្បា

Man Utd គ្រោង​ផ្ដល់តួនាទីថ្មីឱ្យ​ Juan Mata ក្រោយ​ចូលនិវត្តន៍​ពី​បាល់​ទាត់

Juan Mata បានបន្តកុងត្រា ១ ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់កាលពីដើមរដូវក្តៅនេះ ដោយបញ្ចប់នូវពាក្យចចាមអារាមដែលថាកីឡាករអេស្បាញរូបនេះគ្រោងនឹងចាកចេញពីក្លឹបបន្ទាប់ពីចំណាយពេល ៨ ឆ្នាំ។ រដូវកាលថ្មីដែលនឹងចាប់ផ្តើមនៅក្រោមពេលវេលា ៣ សប្តាហ៍ខាងមុខនេះនឹងក្លាយជាឆ្នាំ​ទី​៩​នៃអាជីពរបស់​គាត់។ អតីតកីឡាករជម្រើសជាតិអេស្បាញរូបនេះបានចុះកុងត្រាលេង​នៅ Old Trafford បន្ទាប់ចាកចេញពីក្រុម​តោខៀវ Chelsea កាលពីឆ្នាំ ២០១៤ និងបានរីករាយនឹងការស្នាក់នៅក្នុងទឹកដី Manchester ។ ទោះយ៉ាងណា! បុរសវ័យ ៣៣ ឆ្នាំរូបនេះមិនក្មេង​ទៀត​ទេ ហើយបើយោងតាមរបាយការណ៍គាត់កំពុងរៀបចំផែនការសម្រាប់ពេលអនាគតជាមួយនឹងដំណើរការនៃការផ្លាស់ប្តូរទៅរកអាជីពផ្សេង​មួយទៀតដែល​កំពុងត្រួសត្រាយរួចហើយ។ យោងតាមសារព័ត៌មាន Manchester Evening News បានឱ្យដឹងថា Mata…

អាយុទើបតែ១៣ឆ្នាំប៉ុន្នោះ ក្លាយជាអ្នកឈ្នះមេដាយមាសវ័យក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្រ្តកីឡាអូឡាំពិក
កីទ្បា

អាយុទើបតែ១៣ឆ្នាំប៉ុន្នោះ ក្លាយជាអ្នកឈ្នះមេដាយមាសវ័យក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្រ្តកីឡាអូឡាំពិក

កីឡាការនីជប៉ុននាង នីស៊ីយ៉ាម៉ូជីជី បានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិក២០២០ក្នុងប្រទេសជប៉ុន លើវិញ្ញាសារកីឡាជិះបន្ទះក្តាររអិល។ ទើបតែមានអាយុ ១៣ឆ្នាំឥឡូវ នាងគឺជាអ្នកឈ្នះមេដាយមាសក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអូឡាំពិក។ នីស៊ីយ៉ាម៉ូជីជី មានអាយុច្រើនជាងតែប៉ុន្មានខែប៉ុណ្ណោះលើអ្នកកាន់កំណត់ត្រាចាស់គឺកីឡាការនីមុជទឹក ជនជាតិអាមេរិក Marjorie Gestring ដែលមានអាយុ ១៣ឆ្នាំនិង ២៦៧ថ្ងៃនៅពេលដែលនាងឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងឆ្នាំ ១៩៣៦ ក្នុងទីក្រូងប៉ែឡាំង។ ជ័យជម្នះរបស់នាង នីស៊ីយ៉ាម៉ូជីជី បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកីឡាករជិះស្គីជនជាតិជប៉ុនឈ្មោះយូតូហូហ្គីមេម បានឈ្នះមេដាយមាសអូឡាំពិកលើកដំបូងមិនធ្លាប់មានលើវិញ្ញាសារ ជិះបន្ទះក្តារ។ ម្ចាស់មេដាយប្រាក់បានទៅលើកីឡាការននីម្នាក់ទៀតដែលមានអាយុ ១៣ឆ្នាំម្នាក់មកពីប្រេស៊ីលឈ្នោះ Rayssa Leal ហើយ Funa Nakayama សញ្ជាតិជប៉ុនអាយុ ១៦ឆ្នាំទទួលបានមេដាយសំរឹទ្ធ។

O’Hara៖ “ទោះ​មាន Sancho ក៏​តំបន់​ប្រយុទ្ធ United នៅ​អន់​ជាង​ក្រុម​មិន​បាន​លេង UEL ​នេះ​ដែរ”
កីទ្បា

O’Hara៖ “ទោះ​មាន Sancho ក៏​តំបន់​ប្រយុទ្ធ United នៅ​អន់​ជាង​ក្រុម​មិន​បាន​លេង UEL ​នេះ​ដែរ”

បើ​តាម​ការ​យល់​ឃើញ​របស់​លោក Jamie O’Hara បាន​ឲ្យ​ដឹង​ថា តំបន់​ប្រយុទ្ធ​របស់​ក្លឹប​បិសាច​ក្រហម Man Utd គឺ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៤ ​ឯ​ណោះ​ទេ ឈ្មោះ​ជា​តំបន់​ប្រយុទ្ធ​ដ៏​ល្អ​បំផុត​ប្រចាំ​ក្របខ័ណ្ឌ​ Premier League។ សារ​នេះ​លើក​ឡើង ក្រោយ​ពេល Jadaon Sancho ទើប​តែ​សម្រេច​ការ​ផ្ទេរ​មក Old Trafford ហើយ​ត្រៀម​នឹង​បង្ហាញ​ខ្លួន​លើ​ទីលាន ជាមួយ​អាវ​លេខ ២៦ នៅ​តំណែង​ស្លាប​ប្រយុទ្ធ​ខាង​ស្តាំ។ និយាយ​លើ​ប៉ុស្តិ៍ talkSPORT អតីត​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​និយាយ៖ “Liverpool គឺ​ជា​ក្រុម​ដែល​មាន​ប្រព័ន្ធ​ប្រយុទ្ធ​ជួរ​មុខ​ទាំង ៣ ល្អ​ដាច់​គេ​នៅ Premier…

Sir Alex ថា​ដឹកនាំ​ក្លឹប ២៦ ឆ្នាំ មាន​តែ​កីឡាករ ៤ រូប​នេះ​ស្ថិត​នៅ​លំដាប់ World Class
កីទ្បា

Sir Alex ថា​ដឹកនាំ​ក្លឹប ២៦ ឆ្នាំ មាន​តែ​កីឡាករ ៤ រូប​នេះ​ស្ថិត​នៅ​លំដាប់ World Class

អតីត​អ្នកចាត់ការ​ចូល​និវត្ត​លោក Sir Alex Ferguson បាន​ចុច​ឈ្មោះ​កីឡាករ ៤ រូប​ដែល​លោក​គិត​ថា​បាន​ស្ថិត​នៅ​កម្រិត World Class កំឡុង​ពេល​លោក​ដឹកនាំ​អស់ ២៦ ឆ្នាំ​នៅ​ទឹកដី Old Trafford នៃ​ក្លឹប Manchester United។ វីរបុរស​វ័យ ៧៩ ឆ្នាំ បាន​លើក​ពាន​រង្វាន់​ដល់​ទៅ ៣៨ លើក​ជាមួយ United ពោល​ក្រោយ​ចាត់តាំង​ឲ្យ​មក​កាន់​តំណែង​នៅ​ឆ្នាំ ១៩៨៦ និង​ចូល​និវត្ត​ទៅ​វិញ​នៅ​ឆ្នាំ ២០១៣ ជាមួយ​ពាន​ Premier League លើក​ទី…

បង្ហាញ​ឲ្យ​ស្គាល់​កីឡាករ​ដែល​មាន​ម៉ូត​សក់​ចម្លែក​ទាំង ១០ ក្នុង​ពិភព​បាល់ទាត់
កីទ្បា

បង្ហាញ​ឲ្យ​ស្គាល់​កីឡាករ​ដែល​មាន​ម៉ូត​សក់​ចម្លែក​ទាំង ១០ ក្នុង​ពិភព​បាល់ទាត់

ការ​លេង​ម៉ូត​សក់​របស់​កីឡាករ​បាល់ទាត់​បាន​ក្លាយ​ជា​ទំនោរ​ដ៏​ពេញ​និយម​តាំង​ពី​ដើម​មក​ម្ល៉េះ ហើយ​អ្នក​ដែល​ស្រលាញ់​ការ​លេង​ម៉ូត​សក់​នេះ​ អ្នក​ចំណាំ​មើល​ទៅ តែងតែ​ដូរ​សឹង​តែ​ដាក់​ខែ ដូច​ផ្លាស់ប្តូរ​សំលៀកបំពាក់​អ៊ីចឹង។ យ៉ាង​ណា​រាប់​តាំង​ពី​ដើម​មក យើង​ធ្វើ​ការ​បង្ហាញ​កីឡាករ​ដែល​មាន​ម៉ូត​សក់​ប្លែកៗ​ទាំង ១០ ក្នុង​ពិភព​បាល់ទាត់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង៖ ១០) អតីត​ខ្សែ​ប្រយុទ្ធ​អ៊ីតាលី Mario Balotelli ៩) អតីត​ខ្សែ​បម្រើ​អង់គ្លេស David Beckham ៨) អតីត​ខ្សែ​ប្រយុទ្ធ​អង់គ្លេស Jason Lee ៧) អតីត​ខ្សែ​បម្រើ​ស្លូវ៉ាគី Marek Hamsik ៦) កីឡាករ​នៅ​ក្រុម​ជម្រើស​ជាតិ​រ៉ូម៉ានី World Cup 1998 ៥) អតីត​ខ្សែ​បម្រើ​អង់គ្លេស…

[អាប់ដែត​ហាងឆេង​កីឡាករ] កូន​បិសាច​ ៣ រូប​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ថ្លៃ​បំផុត​ទាំង ១០ នៅ PL
កីទ្បា

[អាប់ដែត​ហាងឆេង​កីឡាករ] កូន​បិសាច​ ៣ រូប​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ថ្លៃ​បំផុត​ទាំង ១០ នៅ PL

បើ​តាម​របាយការណ៍​ពី TransferMarkt យើង​សូម​ធ្វើ​ការ​បង្ហាញ​នៅ​ហាងឆេង​ថ្លៃ​ខ្លួន​កីឡាករ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​ពេល​បច្ចុប្បន្ន ប្រចាំ​ក្របខ័ណ្ឌ​ Premier League ហើយ​ក្នុង​ចំណោម​អ្នក​ទាំង ១០ មាន​កូន​បិសាច​ក្លឹប Manchester United ដល់​ទៅ ៣ រូប។ បញ្ជាក់​ថា Market Value ដែល​សម្គាល់​ថា ជា​ហាងឆេង​ថ្លៃ​ខ្លួន ខុស​ពី​តម្លៃ​ផ្ទេរ​សម្រេច ដូច្នេះ​វា​អាច​នឹង​មាន​ការ​ប្រែប្រួល ផ្អែក​ទៅ​តាម​ទម្រង់​លេង​របស់​កីឡាករ និង​សុពលភាព​កុងត្រា​ដែល​នៅ​សេសសល់។ ខាង​ក្រោម​យើង​បង្ហាញ​ឈ្មោះ​អ្នក​ទាំង ១០: ១. Harry Kane (Spurs) តម្លៃ ១២០ លាន​អឺរ៉ូ…

BREAKING NEWS: ក្រោយ​ពិភាក្សាគ្នាច្រើន​ម៉ោង Varane យល់​ព្រមលើ​លក្ខខ័ណ្ឌផ្ទាល់ខ្លួន​ជាមួយ Man Utd ហើយ
កីទ្បា

BREAKING NEWS: ក្រោយ​ពិភាក្សាគ្នាច្រើន​ម៉ោង Varane យល់​ព្រមលើ​លក្ខខ័ណ្ឌផ្ទាល់ខ្លួន​ជាមួយ Man Utd ហើយ

ក្រុមបិសាចក្រហម Manchester United និង Real Madrid បានចាប់ផ្តើមចរចាជាផ្លូវការអំពីការផ្ទេរកីឡាករ Raphael Varane ។ ក្លឹបទាំងពីរបានទាក់ទងគ្នាអស់រយៈពេលជាច្រើនម៉ោងរួចមកហើយ អំពី​រឿង​នេះហើយទីបំផុត បិសាចក្រហមបានសាកសួរអំពីការទាមទាររបស់អធិរាជស ខណៈដែលសប្តាហ៍ខាងមុខនេះនឹងមានការសម្រេចចិត្តក្នុងការពិភាក្សាលើ​ការ​ចចារនេះ។ លោក Mohamed Bouhafsi អ្នក​សារព័ត៌មានរបស់​ស្ថាប័ន RMCsport និង BFMTV បានបញ្ជាក់ថា Varane មានកិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Man United រួច​ហើយ។ សរុបមកដល់​ពេល​នេះ Varane មានវ័យ ២៨ ឆ្នាំបានបង្ហាញខ្លួន…