លោក Ole Gunnar Solskjaer ទើបតែបានចុះកុងត្រា៣ ឆ្នាំថ្មីជាមួយ Man United ហើយទទួលបានប្រាក់ឈ្នួលកើនឡើងគ្រាន់បើដែរ។

យោងតាម Daily Star អ្នកចាត់ការសញ្ជាតិន័រវេសនឹងទទួលបានប្រាក់ឈ្នួលប្រហែល ១០ លានផោនក្នុងមួយឆ្នាំ (២០០,០០០ ផោនក្នុងមួយសប្តាហ៍) បន្ទាប់ពីទទួលបានកិច្ចសន្យាថ្មី។

ការទទួលបានកុងត្រាថ្មីជាមួយនឹងការឡើងប្រាក់ឈ្នួលបែបនេះលោក Solskjaer បានក្លាយជាអ្នកចាត់ការទូទៅដែលទទួលបានប្រាក់ខែខ្ពស់បំផុតទី ៣ នៅ Premier League នាពេលបច្ចុប្បន្ននេះបើតាមការចុះផ្សាយរបស់កាសែតអង់គ្លេស The Sun ។

មានតែលោក Pep Guardiola និងលោក Jurgen Klopp ប៉ុណ្ណោះ ដែលទទួលបានប្រាក់ខែច្រើនជាងគាត់ ដោយអ្នកចាត់ការទូទៅរបស់ Man City ទទួលបានប្រាក់ចំណូលទ្វេដងពីអ្វីដែល Ole កំពុងទទួលពេលកុងត្រាថ្មី។
1. Pep Guardiola – £20m-per-year
2. Jurgen Klopp – £15m-per-year
3. Ole Gunnar Solskjaer – £10m-per-year
3 = Brendan Rodgers – £10m-per-year
5. Marcelo Bielsa – £8m-per-year
6. Rafael Benitez – £7m-per-year
6 = Thomas Tuchel – £7m-per-year

