ប្រាក់​ពលកម្ម​របស់ Varane នៅ​ក្លឹប Man Utd ស្មើ​នឹង​ម្នាក់​នេះ តែ​ចាញ់​មិត្ត​រួម​ក្រុម​ ៦ រូប

Bbvhg
ការផ្សាយពាណិជ្ជកម្ម

Raphael Varane បាន​ព្រមព្រៀង​ផ្ទេរ​មក​ក្លឹប​បិសាច​ក្រហម Manchetser United ជា​ផ្លូវការ​ហើយ​នៅ​តម្លៃ​ផ្ទេរ ៥០ លាន​អឺរ៉ូ លើ​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦។ ចុះ​អ្នក​ដឹង​ទេ​ថា កីឡាករ​បារាំង​អាច​ទទួល​បាន​តម្លៃ​ពលកម្ម​ប៉ុន្មាន​នៅ Old Trafford?

បើ​តាម​សារព័ត៌មាន L’Equipe បាន​ចុះ​ផ្សាយ​ថា Varane អាច​ទទួល​បាន​តម្លៃ​ពលកម្ម​ក្រាស់ក្រែល​ដែរ ដោយ​ស្មើ​នឹង​កម្រិត​របស់​ប្រធាន​ក្រុម Harry Maguire។ នោះ​គឺ​មួយ​សប្តាហ៍​បាន​ដល់​ទៅ ១៩០ ០០០ ហើយ​នៅ​ទាប​ជាង​មិត្ត​រួម​ក្រុម ៦ រូប ដូច​ជា Rashford បាន ២០០ ០០០ ផោន, Cavani បាន ២១០ ០០០ ផោន Martial បាន ២៥០ ០០០ ផោន, Pogba បាន ២៩០ ០០០ ផោន, Sancho បាន ៣៥០ ០០០ ផោន និង De Gea បាន ៣៧៥ ០០០ ផោន។

ការផ្សាយពាណិជ្ជកម្ម
0_GettyImages 1304044788
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
0_GettyImages 1232730247 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទំហំ​ប្រាក់​ពលកម្ម​នេះ បើ​ធៀប​នឹង​កាល​លេង​នៅ​អធិរាជ​ស គឺ​ឃើញ​ថា​ប្រហាក់ប្រហែល​គ្នា គ្រាន់​ថា​តម្លៃ​អាច​នឹង​ធ្លាក់​ចុះ​ជាង​មុន ៣០-៥០ ភាគរយ ក្រោយ​ក្លឹប​ប្រកាស​កាត់​បន្ថយ​ថ្លៃ​ពលកម្ម ក្នុង​កំឡុង​ពេល​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​រាតត្បាត COVID-19។ យ៉ាង​ណា​នៅ​បិសាច​ក្រហម ​មិន​ទាន់​មាន​ដំណឹង​ថា​កាត់​បន្ថយ​អ្វី​នោះ​ឡើយ។

GettyImages 1326472896
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បញ្ជាក់​ថា Varane បាន​ចាយ​ពេល​នៅ​ក្លឹប​ Real Madrid តាំង​ពី​ឆ្នាំ ២០១១ ហើយ​ឆ្លង​កាត់ ៣៦០ ប្រកួត រក​បាន ១៧ គ្រាប់​និង Assist ៧ លើក។ គេ​ក៏​ជាប់​ឈ្មោះ​ជា​កីឡាករ​ឈ្នះ​ពាន​ច្រើន​បំផុត​ផង​ដែរ បន្ទាប់​ពី Marcelo ដែល​នៅ​បន្ត​ឈរ​ជើង​ជាមួយ​អធិរាជ​ស​និង​ជា​ប្រធាន​ក្រុម​ថ្មី​បន្ទាប់​ពី Ramos៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ TheSun

ការផ្សាយពាណិជ្ជកម្ម