ផ្លូវការ៖ Lionel Messi មិនស្នាក់នៅជាមួយ FC Barcelona ទៀតទេ

1133831265
ការផ្សាយពាណិជ្ជកម្ម

ក្លិប​ FC Barcelona បាន​ប្រកាស​ថា​ Lionel Messi នឹង​មិនបន្ត​ស្នាក់​នៅ​ជាមួយខ្លួន​ទៀត​ទេ ខណៈដែល​ក្លិប​មិន​អាច​បន្ត​កុងត្រានិង​រ៉ាប់​រង់​ប្រាក់​ឈ្នួលបាន។

1318341815.0
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្លិបបាន​ចេញ​សេច​ក្ដី​ថ្លែងការណ៍​ថា៖” ទោះបីជាក្លឹប FC Barcelona និង Lionel Messi បានឈានដល់កិច្ចព្រមព្រៀងមួយ និងមានចេតនាច្បាស់លាស់របស់ភាគីទាំងពីរក្នុងការចុះកុងត្រាថ្មីនៅថ្ងៃនេះក៏ដោយក៏រឿងនេះមិនអាចកើតឡើងដោយសារឧបសគ្គផ្នែកហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធប្រាក់​ឈ្នួល (បទបញ្ជារបស់លីគអេស្ប៉ាញ) ។

ការផ្សាយពាណិជ្ជកម្ម
1200x630
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

“ជាលទ្ធផលនៃស្ថានភាពនេះ Messi នឹងមិនបន្តនៅក្លឹប FC Barcelona ឡើយ។ ភាគីទាំងពីរមានការសោកស្តាយយ៉ាងខ្លាំង ដែលបំណងប្រាថ្នារបស់កីឡាករនិងក្លឹបនឹងមិនត្រូវបានសម្រេចនៅទីបំផុត”។

1133831265
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្លឹប FC Barcelona សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកីឡាកររូបនេះ ចំពោះការរួមចំណែករបស់គាត់ចំពោះការចំណាយ​ពេល​វេលា​ដ៏​យូរ និងសូមជូនពរឱ្យគាត់ជួបតែសំណាងល្អសម្រាប់អនាគតក្នុងជីវិតផ្ទាល់ខ្លួន និងអាជីពរបស់គាត់”។

ការផ្សាយពាណិជ្ជកម្ម

 

ការផ្សាយពាណិជ្ជកម្ម

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Wisdoms