ពេលនេះ Abraham ត្រូវ​ឃ្លាតឆ្ងាយពី Chelsea ទៅ​ចូល​រួម​ជាមួយ AS Roma ហើយ

4fd50669 B4a3 448d Aa4e 2241afbede3e
ការផ្សាយពាណិជ្ជកម្ម

យោងតាមប្រភពមក​ពីអ៊ីតាលីជាច្រើន (Sky Italia, Gianluca Di Marzio, Fabrizio Romano) Tammy Abraham នឹងចូលរួមជាមួយ AS Roma នៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។

Fbabd29e Ed08 4502 9019 D1e557e139ba
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ខ្សែប្រយុទ្ធរូបនេះនឹងហោះហើរទៅកាន់ប្រទេសអ៊ីតាលីនៅថ្ងៃអាទិត្យនេះ ដើម្បីពិនិត្យសុខភាពនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងតែម្ដង ខណៈដែល Chelsea នឹងទទួលបាន ៤០ លានផោនសម្រាប់តម្លៃខ្លួនកីឡាករវ័យ ២៣ ឆ្នាំរូបនេះ។

ការផ្សាយពាណិជ្ជកម្ម
AAN7T4b
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កាលពីថ្ងៃសៅរ៍ Tammy ត្រូវបានគេប្រទះឃើញគ្រវីដៃលារទៅកាន់ហ្វូងអ្នក​គាំទ្រនៅ Stamford Bridge ខណៈដែលគាត់បានចាកចេញពីទីលានជាមួយនឹងវ៉ាលីដ៏ធំ។ ការ​ប្រកួតជាមួយ Crystal Palace យប់​មិញគាត់​បាន​អង្គុយបម្រុង ហើយមិនមានឱកាសបង្ហាញខ្លួនលើកចុងក្រោយសម្រាប់ក្រុមតោខៀវនៅចំពោះមុខអ្នកគាំទ្រក្នុងផ្ទះខ្លួនឯង​នោះ​ទេ៕

Fbabd29e Ed08 4502 9019 D1e557e139ba
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
ការផ្សាយពាណិជ្ជកម្ម

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Wisdoms