
Man Utd កំពុងដុតដៃដុតជើងបន្តកុងត្រាឱ្យដាវញីឈ្មោល Bruno & Pogba ស្នាក់នៅក្លិបរយៈពេលវែង
លោក Fabrizio Romano បានឱ្យដឹងថា Man United កំពុងធ្វើការយ៉ាងស្រស្រាក់ស្រស្រាំដើម្បីផ្តល់នូវកិច្ចសន្យាថ្មីឱ្យ Bruno Fernandes ។ បិសាចក្រហមបានចាត់ទុកថាការបន្តកុងត្រាកីឡាកររូបនេះគឺជាអាទិភាពរបស់ខ្លួនហើយក្លិបបានចាប់ផ្ដើមរៀបចំសំណើបន្តកុងត្រានេះតាំងតែពីខែកក្កដាមកម្ល៉េះ។Fernandes សប្បាយចិត្តដែលបានស្នាក់នៅ Old Trafford ក្នុងរយៈពេលវែង ខណៈដែលក្លិបនឹងបើកការចរចាបន្តលើប្រាក់ខែថ្មីរបស់គាត់។ Romano ក៏បានអះអាងផងដែរថាភ្នាក់ងាររបស់ Paul Pogba លោក Mino Raiola បានចាប់ផ្តើមកិច្ចចរចាឡើងវិញជាមួយ Man United ជុំវិញកិច្ចសន្យាថ្មីផងដែរ។ ភាគីទាំងពីរមិនទាន់បានព្រមព្រៀងគ្នានៅឡើយទេ ប៉ុន្តែកីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានគេរំពឹងថានឹងបន្តនៅរដូវកាលនេះទៀត។ Fernandes និង Pogba…




















