កីទ្បាក្រៅស្រុក

អ្នក​គាំទ្រ​ស្រែក​ឲ្យ​ Arteta ចាកចេញ ហើយ​សុំ​ក្លឹប​យក​ម្នាក់​នេះ​មក​ចាត់ការ​ជំនួស​វិញ
កីទ្បា

អ្នក​គាំទ្រ​ស្រែក​ឲ្យ​ Arteta ចាកចេញ ហើយ​សុំ​ក្លឹប​យក​ម្នាក់​នេះ​មក​ចាត់ការ​ជំនួស​វិញ

អ្នក​គាំទ្រ​ក្លឹប​កាំភ្លើង​ធំ Arsenal ហាក់​អស់​ការ​អត់ធ្មត់​ត​ទៅ​ទៀត​ហើយ ជាមួយ​នឹង​វត្តមាន​ឈរ​ជើង​របស់​លោក Mikel Arteta បន្ទាប់​ពី​ក្រុម​ធ្លាក់​ទម្រង់​លេង និង​បាន​បរាជ័យ​ ២ ប្រកួត​ជាប់​គ្នា​បើក​ឆាក​នៅ Premier League។ តាម​ពិត​ទៅ​បើ​យើង​មើល​ស្ថានការណ៍​ជាក់ស្តែង​អាច​ថា កីឡាករ​របស់​ក្រុម​ជួប​របួស​និង​មាន​ជំងឺ COVID-19 ច្រើន តែ​ការ​រៀបចំ​ប្រព័ន្ធ​ថ្មី ឬ​ប្រព័ន្ធ​បម្រុង​របស់​លោក Arteta ហាក់​ពុំ​មាន​ប្រសិទ្ធភាព​ទាល់​តែ​សោះ​បើ​ថា​ចាញ់ Chelsea មធ្យម តែ​ងំ​ចាញ់​ទាំង Brentford ជា​ក្រុម​ទើប​ឡើង​ពី​លីគ​ទី ២ ថែម​ទៀត។ បើ​តាម​របាយការណ៍​ពី The Telegraph និង​សារ​មួយ​ចំនួន​លើ Twitter…

[ផ្លូវការ] ខ្សែ​ប្រយុទ្ធ​ស្លាប​របស់ Liverpool ម្នាក់ សម្រេច​ផ្ទេរ​ទៅ​ក្លឹប​នៅ​លីគ​កំពូល​បារាំង
កីទ្បា

[ផ្លូវការ] ខ្សែ​ប្រយុទ្ធ​ស្លាប​របស់ Liverpool ម្នាក់ សម្រេច​ផ្ទេរ​ទៅ​ក្លឹប​នៅ​លីគ​កំពូល​បារាំង

រយៈ​ពេល ១ សប្ដាហ៍​ចុង​ក្រោយ​នៃ​កាលបរិច្ឆេទ​បិទ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ សម្រាប់​ក្លឹប​អង់គ្លេស Liverpool នៅ​តែ​សកម្ម​ដដែល​លើ​ការ​ចរចា ជាក់ស្តែង​ថ្មីៗ​នេះ​ទើប​សម្រេច​បាន​ការ​វ៉ៃ​ចេញ​ខ្សែ​ប្រយុទ្ធ​ស្លាប Xherdan Shaqiri ឲ្យ​ទៅ​ក្លឹប Lyon ​នៅ​ឯ​លីគ​កំពូល​បារាំង Ligue 1។ បុរស​វ័យ ២៩ ឆ្នាំ អាច​លេង​បាន​ទាំង​តំណែង​បម្រើ និង​ប្រយុទ្ធ​ស្លាប ហើយ​កាល​ពី​ឆ្នាំ ២០១៨ ត្រូវ​បាន​ក្លឹប Liverpool ទិញ​ចេញ​ពី Stoke City ជាមួយ​តម្លៃ ១៤,៧ លាន​អឺរ៉ូ រី​ឯ​ការ​ផ្ទេរ​មក Lyon សារ​នេះ…

Ferdinand ​ថា​ទោះ​រក​បាន​គ្រាប់​បាល់ តែ Lukaku នៅ​ខ្សោយ​ចំណុច​នេះ​លើ​ទីលាន
កីទ្បា

Ferdinand ​ថា​ទោះ​រក​បាន​គ្រាប់​បាល់ តែ Lukaku នៅ​ខ្សោយ​ចំណុច​នេះ​លើ​ទីលាន

Rio Ferdinand បាន​បង្ហាញ​ការ​យល់​ឃើញ​ ក្រោយ​ពី​ប្រកួត​ដំបូង​របស់ Romelu Lukaku ទល់​នឹង​ក្លឹប Arsenal កន្លង​ទៅ ក៏​ដូច​ជា​ប្រកួត​បើក​ឆាក​ដែល​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​អាច​រក​បាន​គ្រាប់​បាល់​ឲ្យ​ក្លឹប​ថ្មី​តោ​ខៀវ Chelsea។ បញ្ជាក់​បន្តិច Chelsea ចរចា​សម្រេច​យក​បាន Lukaku មក​កាន់​ទឹកដី Stamford Bridge ​ក្រោយ​ចាយ​លុយ ៩៧,៥ លាន​ផោន ទៅ​ឲ្យ​អតីត​ក្លឹប​ចាស់ Inter Milan។ ការ​មក​ដល់​សារ​នេះ​បុរស​វ័យ ២៨ ​ឆ្នាំ បាន​ព្រមព្រៀង​សុពលភាព​កុងត្រា​ដល់​ឆ្នាំ ២០២៦។ ក្រឡេក​ទៅ Ferdinand បាន​ជជែក​លើ​កម្មវិធី…

Gary Neville ប្រាប់​ឲ្យ Man Utd ​លក់ ៣ រូប​នេះ​ចេញ​ទៅ ហើយ​ប្រមូល​លុយ​យក Kane វិញ
កីទ្បា

Gary Neville ប្រាប់​ឲ្យ Man Utd ​លក់ ៣ រូប​នេះ​ចេញ​ទៅ ហើយ​ប្រមូល​លុយ​យក Kane វិញ

លោក Gary Neville អតីត​ជើង​ចាស់​នៅ​បិសាច​ក្រហម បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ក្លឹប​បិសាច​ក្រហម Manchester United គួរ​តែ​ចុះ​ហត្ថលេខា​យក Harry Kane មុន​បិទ​ទីផ្សារ​ដោះដូរ​នៅ​ថ្ងៃ​ទី ៣១ ​សីហា​ខាង​មុខ​នេះ ហើយ​ក្លឹប​គួរ​ណា​ត្រូវ​លក់​កីឡាករ​មួយ​ចំនួន​ចេញ​វិញ ដែល​ពួក​គេ​សុទ្ធ​មិន​ចាំ​បាច់។ ដូច​យើង​បាន​ដឹង​ហើយ Kane អាច​មាន​តម្លៃ ១៥០ លាន​ផោន ដែល​បច្ចុប្បន្ន Man City ក៏​កំពុង​ចរចា​បន្ត​ទៀត​ដែរ តែ​វា​ស៊ីសង​លើ​ការ​ហ៊ាន​ចំណាយ ព្រោះ​អី​ក្រុម​មេឃ​ខៀវ​ព្រម​ឲ្យ​តែ ១២០ លាន​ផោន ដូច្នេះ​បើ​ United មាន​លុយ​ធំ​ចាយ​ពេញ​ថ្លៃ​ដែល​លោក…

ជម្រើសជាតិអាហ្សង់ទីន​ទទួលលក្ខខ័ណ្ឌពិសេស២ចំណុចនេះ ក្រោយ Messi ចុះកុងត្រាជាមួយ PSG
កីទ្បា

ជម្រើសជាតិអាហ្សង់ទីន​ទទួលលក្ខខ័ណ្ឌពិសេស២ចំណុចនេះ ក្រោយ Messi ចុះកុងត្រាជាមួយ PSG

ខណៈពេលដែលថ្ងៃ​ FIFA Day ឬ​ International Break កាន់តែខិតជិតមកដល់ ឥឡូវនេះប្រភព​មួយបាន​បង្ហាញថា Lionel Messi មានភ្ជាប់​លក្ខណៈពិសេសមួយនៅក្នុងកុងត្រារបស់គាត់ ពោល​គឺ​ PSG មិន​អាច​រារាំងគាត់​មិនឱ្យ​ទៅ​លេង​ក្នុង​ជម្រើស​ជាតិ​អាហ្សង់ទីន តែ​ PSG ត្រូវ​ធ្វើ​រឿង​មួយ​នេះដាច់ខាត។ យោងតាមសារព័ត៌មាន TyC Sports របស់អាហ្សង់ទីន ការប្រកួតមិត្តភាព និងផ្លូវការនឹងមានអាទិភាពបំផុតសម្រាប់ Messi អំឡុងពេលដែលគាត់នៅជាមួយ PSG ។មិន​អស់​តែ​ត្រឹ​មនេះ​ទេ ប្រការនេះក៏ផ្តល់សិទ្ធិដល់មន្រ្តីក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងការប្រើប្រាស់ឧបករណ៍កីឡា និង​ទីលាន​ហ្វឹកហាត់របស់ PSG ផងដែរ។ ពិត​ណាស់!…

Solskjaer ផ្ញើសារមួយទៅ Van de Beek ក្រោយមិនបាន​ដាក់គាត់​លេងទល់ Southampton
កីទ្បា

Solskjaer ផ្ញើសារមួយទៅ Van de Beek ក្រោយមិនបាន​ដាក់គាត់​លេងទល់ Southampton

នៅពេលអ្នក​សារព័ត៌មានសួរអំពីអវត្តមានរបស់ Donny Van de Beek ក្នុងការប្រកួតស្មើ ១-១ របស់ Man United ទល់នឹង Southampton លោក Ole Gunnar Solskjaer បាននិយាយថា៖“ នៅពេលណាដែលអ្នកមិនឈ្នះការប្រកួត អ្នកមើលឃើញវា(មិនដាក់អ្នក​នេះលេង មិនដាក់អ្នក​នោះ​លេង) ប៉ុន្តែខ្ញុំតែងតែសម្លឹងមើលវាច្រើនជាង​អ្នក​ទៅ​ទៀត ពិសេស​ពេល​ដែល​យើង​ឈ្នះ។” “ខ្ញុំគិតថា Nemanja [Matic] ល្អឥតខ្ចោះ Antho [Martial] ជិតរកគ្រាប់បាល់បានហើយ ប៉ុន្តែ Jadon និង…

“ គាត់ដឹងថាខ្ញុំខ្វល់ខ្វាយប៉ុណ្ណា!”៖ លោក និយាយអំពីស្ថានភាពកិច្ចសន្យារបស់ Pogba
កីទ្បា

“ គាត់ដឹងថាខ្ញុំខ្វល់ខ្វាយប៉ុណ្ណា!”៖ លោក និយាយអំពីស្ថានភាពកិច្ចសន្យារបស់ Pogba

បន្ទាប់ពីស្មើ ១-១ ជាមួយ Southampton លោក Ole Gunnar Solskjaer ត្រូវបានអ្នក​កាសែតសួរអំពីអនាគតរបស់ Paul Pogba នៅក្លឹប។ កីឡាករសញ្ជាតិបារាំងរូបនេះបានបញ្ជូនបាល់៥ លើកក្នុង​២​ប្រកួតបើកឆាកនៅ Premier League រួចហើយ ប៉ុន្តែគាត់មិនទាន់ចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅឡើយទេដោយនៅសល់តែ​មួយឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់។ ក្នុង​ករណី​នេះ លោក Solskjaer បាននិយាយថា៖“ សំណួរ​នេះនឹង​ក្លាយ​ជាប្រធានបទរបស់​សារព័ត៌មាន​រាល់​សប្ដាហ៍​រហូតដល់គាត់ [ចុះកុងត្រាថ្មី] “។ “ដូចដែលខ្ញុំបាននិយាយគ្រប់ពេល Paul គឺជាកីឡាករកំពូលម្នាក់។ ការពិភាក្សារវាងក្លឹបនិងអ្នកតំណាងរបស់គាត់ ខ្ញុំមិនពាក់ព័ន្ធនឹងរឿងនេះទេ ប៉ុន្តែគាត់ដឹងថាខ្ញុំខ្វល់ខ្វាយពីគាត់ប៉ុណ្ណា ហើយយើងចង់ឱ្យគាត់លេងបានល្អសម្រាប់​យើង។”…

(វីដេអូ) អ្នក​គាំទ្រ Nice ​សម្រុក​ចូល​កីឡដ្ឋាន​ដូច​ទឹក​បាក់​ទំនប់ ដោយសារ​ហេតុផល​នេះ
កីទ្បា

(វីដេអូ) អ្នក​គាំទ្រ Nice ​សម្រុក​ចូល​កីឡដ្ឋាន​ដូច​ទឹក​បាក់​ទំនប់ ដោយសារ​ហេតុផល​នេះ

ការ​ប្រកួត​នៅ​ឯ​លីគ​កំពូល​បារាំង Nice ទល់​នឹង​ក្លឹប Marseille ដែល​ជា​ក្រុម​ភ្ញៀវ​កាល​ពី​យប់​មិញ បាន​លើក​ពេល​នៅ​ពាក់​កណ្តាល​ទី ក្រោយ​ពី​មាន​ជម្លោះ​ក្នុង​កីឡដ្ឋាន​រវាង​អ្នក​គាំទ្រ​និង​កីឡាករ។ ដំបូង​ឡើយ​ក្រុម​ម្ចាស់​ផ្ទះ​រក​បាន​មួយ​គ្រាប់ ដោយ Kasper Dolberg នៅ​ដើម​តង់​ទី​ពីរ លុះ​រំលង​បាន​ប៉ុន្មាន​នាទី​បន្ទាប់ នៅ​ពេល​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ភ្ញៀវ Dimitri Payet ដើរ​ទៅ​ត្រៀម​លើក​បាល់​ជ្រុង គេ​ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​ក្រុម​ម្ចាស់​ផ្ទះ​គ្រវែង​ដប​ទឹក​ស៊ុត​មក​ត្រូវ​ខ្លួន ហើយ​ដោយ​ខ្វះ​ការ​អត់ធ្មត់ Payet ក៏​យក​ដប​នោះ គ្រវែង​ទៅ​កាន់​អ្នក​គាំទ្រ​វិញ នាំ​ឲ្យ​ពួក​គេ​កាន់​តែ​ឆួល​កំហឹង ហើយ​សម្រុក​រត់​ចូល​កីឡដ្ឋាន​ដូច​ទឹក​បាក់​ទំនប់។ ទស្សនា​វីដេអូ​ខាង​ក្រោម៖ Malice in the Marseille Palace pic.twitter.com/LkFtYS4NiH —…

Wright ថា​ប៉ះ Chelsea យប់មិញ មាន​តែ​កីឡាករ Arsenal រូប​នេះ​ទេ សម​ទទួល​ការ​សរសើរ
កីទ្បា

Wright ថា​ប៉ះ Chelsea យប់មិញ មាន​តែ​កីឡាករ Arsenal រូប​នេះ​ទេ សម​ទទួល​ការ​សរសើរ

Chelsea បាន​យក​ឈ្នះ​ទៅ​លើ Arsenal ដល់​ក្នុង​ទឹកដី Emirate Stadium ជាមួយ​លទ្ធផល ២-០ ដែល​ជា​ការ​រក​គ្រាប់​បាល់​របស់ Romelu Lukaku និង​ Reece James។ ក្រោយ​ចប់​ការ​ប្រកួត ក្រុម​កាំភ្លើង​ធំ​បាន​ទទួល​រង​មតិ​រិះគន់​យ៉ាង​ដំណំ ពោល​បន្ទាប់​ពី ២ ប្រកួត​បើក​ឆាក​មិន​ទាន់​យក​បាន​សូម្បី​មួយ​ពិន្ទុ។ យ៉ាង​ណា​ទៅ​មើល​ការ​យល់​ឃើញ​របស់​អតីត​ជើង​ចាស់​លោក Ian Wright បាន​បង្ហាញ​ការ​កោត​សរសើរ​ដល់​កីឡាករ​របស់​ក្រុម​​ម្ចាស់ផ្ទះ​មួយ​រូប នោះ​គឺ​ខ្សែ​បម្រើ​វ័យ​ក្មេង Albert Sambi Lokonga។ ប្រាប់​សារព័ត៌មាន BBC ​ក្រោយ​បិទ​ការ​ប្រកួត លោក Wright…

(វីដេអូ) Lukaku រក​បាន​គ្រាប់​បាល់​បើក​ឆាក​ឲ្យ Chelsea ហើយ​ស្ថិតិ​លេង​យប់​មិញ​ល្អ​ហួស
កីទ្បា

(វីដេអូ) Lukaku រក​បាន​គ្រាប់​បាល់​បើក​ឆាក​ឲ្យ Chelsea ហើយ​ស្ថិតិ​លេង​យប់​មិញ​ល្អ​ហួស

Romelu Lukaku បាន​ជាប់​ជម្រើស​ដំបូង​នៅ​ការ​ប្រកួត​ឲ្យ​ Chelsea ទល់​ក្លឹប Arsenal កាល​ពី​យប់​មិញ ហើយ​គេ​ក៏​ជា​ចំណែក​រក​បាន​មួយ​គ្រាប់ នៅ​ជ័យជម្នះ ២-០ ទៅ​លើ​ក្រុម​ម្ចាស់ផ្ទះ។ ការ​បង្ហាញ​ខ្លួន​សារ​នេះ កីឡាករ​បែលហ្សិក​ពិត​ជា​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​មែន ដោយ​គេ​ក៏​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ការ​ប្រកួត​ផង​ដែរ។ ខ្សែ​ប្រយុទ្ធ​តម្លៃ ៩៧,៥ លាន​ផោន បាន​បើក​ការ​រក​គ្រាប់​បាល់​នៅ​នាទី​ទី ១៥ ​តាម​រយៈ​ការ​ក្រុស​បាល់​ចេញ​ពី​ជើង Reece Jame មក​ក្នុង​ប្រអប់​គ្រោះថ្នាក់ ហើយ​ Lukaku បាន​រត់​ប្រជែង Pablo Mari ឆ្មក់​យក​ឱកាស​ស៊ុត​បាល់​ចូល​ទី​យ៉ាង​ស្អាត។ ដោយឡែក​បើ​យើង​ទៅ​មើល​ស្ថិតិ​ជា​រួម ដែល​រុញ​ឲ្យ Lukaku…

មិនមែន​មក​ពី​គ្រូ តែ Ronaldo ជា​អ្នក​សុំ​អង្គុយ​បម្រុង​ខ្លួន​ឯង​ ដោយសារ​ហេតុផល​នេះ
កីទ្បា

មិនមែន​មក​ពី​គ្រូ តែ Ronaldo ជា​អ្នក​សុំ​អង្គុយ​បម្រុង​ខ្លួន​ឯង​ ដោយសារ​ហេតុផល​នេះ

នៅ​ប្រកួត​ទល់ Udinese កាល​ពី​យប់មិញ ​អ្នក​គាំទ្រ​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល ការ​ដែល Cristiano Ronaldo ត្រូវ​អង្គុយ​បម្រុង​ជិត ៦០ នាទី ហើយ​ឡើង​មក​រក​បាន​គ្រាប់​បាល់​ តែ​ចុងក្រោយ​ត្រូវ VAR ឆែក​ឃើញ Offside និង​មិន​ផ្តល់​ឲ្យ​ថែម​ទៀត។ មូលហេតុ​ដែល CR7 មិន​បាន​ជាប់​ជម្រើស​ដំបូង មតិ​ខ្លះ​យល់​ឃើញ​ថា វា​ជា​ការ​សម្រេច​ចិត្ត​របស់​គ្រូ ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​អ្នក​ជំនាញ​លើ​ទីផ្សារ​ដោះដូរ​លោក Fabrizio Romano បែរ​ជា​យល់​ឃើញ​ផ្សេង ដោយ​លើក​ឡើង​ថា នេះ​ជា​សំណើ​ដ៏​ពិសេស​មួយ​របស់​ម្ចាស់​ពាន Ballon d’Or ៥ សម័យ​កាល​ដោយ​ខ្លួន​ឯង​ទៅ​វិញ​ទេ។ ហេតុផល​គឺ​ដោយសារ​កីឡាករ​ព័រទុយហ្គាល់…

កីឡាករ Spurs មួយ​រូប ថា Messi ធ្លាប់​ហៅ​ខ្លួន​ឲ្យ​ទៅ​លេង​នៅ Barcelona
កីទ្បា

កីឡាករ Spurs មួយ​រូប ថា Messi ធ្លាប់​ហៅ​ខ្លួន​ឲ្យ​ទៅ​លេង​នៅ Barcelona

ការ​ចាកចេញ​របស់ Lionel Messi ពី​ក្លឹប Barcelona បាន​ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង តែ​តារា​ឆ្នើម​អាហ្សង់ទីន​ក៏​បាន​រក​ឃើញ​ទ្រនំ​ថ្មី​របស់​ខ្លួន​ភ្លាមៗ​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ជាមួយ​នឹង​ក្លឹប​បារាំង Paris Saint-Germain។ ធ្លាប់​មាន​ដំណឹង​ថា Messi ចាកចេញ ព្រោះ​ដោយសារ​សុំ​ក្លឹប​ឲ្យ​ទិញ Cristian Romero មិន​បាន ដល់​ឥឡូវ​សាមី​ខ្លួន​ខាង​ខ្សែ​ការពារ​របស់​ក្លឹប Tottenham Hotspur ចេញ​មក​បកស្រាយ​ហើយ រឿង​ M10 ធ្លាប់​ចង់​ឲ្យ​ខ្លួន​ទៅ Barcelona គឺ​វា​ជា​ការ​ពិត។ និយាយ​ប្រាប់ Radio AM 550 ខ្សែ​ការពារ​ឆ្នើម​របស់​ជម្រើស​ជាតិ​អាហ្សង់ទីន​និយាយ៖ “ជា​ការ​ពិត​ដែល Messi…

(វីដេអូ) អាម៉ាស់​មិន​ស្ទើរ! គ្រាប់​បាល់ Ronaldo ត្រូវ VAR មិន​ឲ្យ​ហើយ ថែម​ទាំង Free កាត​លឿង​មួយ​ទៀត
កីទ្បា

(វីដេអូ) អាម៉ាស់​មិន​ស្ទើរ! គ្រាប់​បាល់ Ronaldo ត្រូវ VAR មិន​ឲ្យ​ហើយ ថែម​ទាំង Free កាត​លឿង​មួយ​ទៀត

Juventus បាន​ត្រឹម​យក​ ១ ពិន្ទុ​ពី​ក្រុម​ម្ចាស់​ផ្ទះ Udinese ​ក្រោយ​ចប់​លទ្ធផល ២-២ ​កាល​ពី​យប់​មិញ។ តារា​ឆ្នើម Cristiano Ronaldo ពុំ​បាន​ជាប់​ជម្រើស​ដំបូង​នោះ​ទេ ដោយ​លោក​អង្គុយ​បម្រុង​រហូត​ដល់​នាទី ៥៩ ទើប​ប្តូរ​ចូល​ជំនួស Alvaro Morata។ ដើម​ឡើយ​គ្រាប់​បាល់​ទាំង​ ២ គ្រាប់​របស់​សេះ​បង្កង់ ធ្វើ​បាន​ដោយ Paulo Dybala នៅ​នាទី​ទី ៣ និង Juan Cuadrado នៅ​នាទី​ទី ២៣។ មក​ដល់​នាទី ៩៥…

លោក Ole ឆ្លើយតបទៅ​លោក Klopp ម៉ាឆ្ងាញ់រឿង​គ្រូបង្វឹក Liverpool រូបនេះរិះគន់ Man Utd ចាយលុយដូច Man City
កីទ្បា

លោក Ole ឆ្លើយតបទៅ​លោក Klopp ម៉ាឆ្ងាញ់រឿង​គ្រូបង្វឹក Liverpool រូបនេះរិះគន់ Man Utd ចាយលុយដូច Man City

នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ អ្នកចាត់ការទូទៅក្រុមហង្សក្រហមលោក Jurgen Klopp បានសម្តែងការភ្ញាក់ផ្អើលចំពោះការចំណាយរបស់ Man United នៅរដូវក្តៅនេះដែលមានកម្រិតដូចគ្នាទៅនឹងក្លឹបមហាសេដ្ឋីប្រេងដូចជា Man City ឬ Chelsea ។ Klopp បាននិយាយអំពី United ដែលបានចំណាយប្រាក់ជាង ១០០ លានផោនទៅលើ Jadon Sancho និង Raphael Varane ថា៖“ ខ្ញុំមិនដឹងថាពួកគេកំពុងធ្វើនោះ​ទេ”។ តែ​យ៉ាងណា! នៅពេលសួរអំពីរឿងនេះលោក Ole Gunnar Solskjaer បានពន្យល់ថាគ្មានអ្វីគួរឱ្យសង្ស័យអំពីការចំណាយរបស់ពួកគេទេ។…

Man City នឹង​ដាក់​តាំងរូបចម្លាក់​ Vincent Kompany និង David Silva នៅ​កីឡដ្ឋាន Etihad
កីទ្បា

Man City នឹង​ដាក់​តាំងរូបចម្លាក់​ Vincent Kompany និង David Silva នៅ​កីឡដ្ឋាន Etihad

យោងតាមសារព័ត៌មាន The Mirror បានឲ្យដឹងថាក្រុម Manchester City គ្រោងនឹងដាក់បង្ហាញរូបចម្លាក់របស់ Vincent Kompany និង David Silva មុនការប្រកួត Arsenal នៅថ្ងៃសៅរ៍សប្តាហ៍ក្រោយនេះ។ រូបសំណាក់ទាំងនោះនឹងត្រូវដាក់នៅខាងក្រៅស្តុបផ្នែកខាងកើតរបស់កីឡដ្ឋាន Ethihad ដើម្បីជាសញ្ញានៃការទទួលស្គាល់ឋានៈរបស់កីឡាករទាំងពីនេះថាជាវីរបុរសរបស់ក្លឹប។ ប្រភពអះអាងថាទាំង Kompany និង Silva បានឃើញរូបភាព​ទាំងនេះ​ហើយ​មាន​ការសប្បាយចិត្តជាខ្លាំង។ ក្រៅ​ពី​អ្នក​ទាំងពីរ​នេះ កីឡាករ Sergio Aguero ក៏​ធ្វើ​ជារូបចម្លាក់​ដាក់​តាំង​ផង​ដែរ ក្នុង​នាម​ជាកីឡាករស៊ុត​បញ្ចូល​ទីច្រើន​ជាង​គេ​របស់ Manchester City។ Aguero,…

Man City ​មិន​ចាប់​អារម្មណ៍​ Ronaldo ព្រោះ​ដាក់​ចិត្ត​ចង់​បាន​ម្នាក់​នេះ​ជាង
កីទ្បា

Man City ​មិន​ចាប់​អារម្មណ៍​ Ronaldo ព្រោះ​ដាក់​ចិត្ត​ចង់​បាន​ម្នាក់​នេះ​ជាង

ក្លឹប​មេឃ​ខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា ក៏​ស្ថិត​ក្នុង​ចំណោម​បណ្តា​ក្លឹប​យក្ស​ទាំង ៤ ដែល​ភ្នាក់ងារ​លោក Jorge Mendes រត់ការ​ចង់​ឲ្យ Cristiano Ronaldo មក​ចូលរួម តែ​ខាង​ក្លឹប​អង់គ្លេស​មួយ​នេះ ហាក់​មិន​ចាប់​អារម្មណ៍​និង​បាន​បដិសេធ​ហើយ។ បើ​តាម​របាយការណ៍​ពី The Athletic ចុះ​ផ្សាយ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola ​មើល​ឃើញ​កត្តា​អាយុ​របស់ Ronaldo គឺ​ជា​បញ្ហា​ចោទ និង​ចំណុច​មួយ​ផ្សេង​ទៀត​ពួក​គេ​មាន​គោលដៅ​អាទិភាព​រួច​ស្រេច នោះ​គឺ Harry Kane របស់​ក្លឹប Tottenham Hotspur។…

ចាយ​ច្រើន​ហើយ​ឥឡូវ​ចង់​ប្រមូល​លុយ​ខ្លះ​វិញ Arsenal ត្រៀម​លក់ ៦ រូប​នេះ​ចេញ មុន​បិទ​ទីផ្សារ​ដោះដូរ
កីទ្បា

ចាយ​ច្រើន​ហើយ​ឥឡូវ​ចង់​ប្រមូល​លុយ​ខ្លះ​វិញ Arsenal ត្រៀម​លក់ ៦ រូប​នេះ​ចេញ មុន​បិទ​ទីផ្សារ​ដោះដូរ

ក្លឹប​កាំភ្លើង​ធំ Arsenal បើ​យើង​គិត​ខ្ទង់​ចំណាយ​ធំៗ គឺ​ចាយ​ក្បែរ​ ១៥០ លាន​ផោន​ហើយ តួ​យ៉ាង​ដូច​ជា​ការ​នាំ​យក Martin Odegaard, Aaron Ramsdale និង Ben White ​ជា​ដើម។ ក្រឡេក​ទៅ​មើល​ការ​នាំ​ចំណូល​ត្រលប់​មក​វិញ ក្លឹប​ហាក់​មិន​ទាន់​កើប​បាន​លុយ​ធំ​នោះ​ទេ ដូច្នេះ​ហើយ​ពួក​គេ​នឹង​ពន្លឿន​ល្បឿន​ចរចា ដើម្បី​ចង់​លក់​កីឡាករ​ចេញ​ខ្លះ​មុន​បិទ​ទីផ្សារ​ដោះដូរ។ កាលបរិច្ឆេទ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ នឹង​ត្រូវ​បិទ​ទ្វារ​នៅ​ថ្ងៃ​ទី ៣១ សីហា ដែល​មាន​ន័យ​ថា​នៅ​សល់​រយៈ​ពេល ១០ ​ថ្ងៃ​ទៀត ហើយ​ក្រុម​ដឹកនាំ​ដោយ​លោក Mikel Arteta ចង់​ប្រើ​ពេល​នៅ​សល់ ដើម្បី​បង្កើន​តុល្យភាព​ហិរញ្ញវត្ថុ​ត្រលប់​ចូល​ក្លឹប​វិញ​ខ្លះ ដោយ​បញ្ជី​កីឡាករ​ត្រៀម​វ៉ៃ​ចេញ​មាន​ដូច​ជា…

Messi កំពុង​ចរចា​ចង់​បញ្ចប់​អាជីព​នៅ​ក្លឹប​មួយ​នេះ តែ​មិនមែន​ជា PSG
កីទ្បា

Messi កំពុង​ចរចា​ចង់​បញ្ចប់​អាជីព​នៅ​ក្លឹប​មួយ​នេះ តែ​មិនមែន​ជា PSG

ដ្បិត​បើ Lionel Messi មិន​ទាន់​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​ឲ្យ PSG ជា​ផ្លូវការ​ក្តី តែ​គេ​ជឿ​ថា​អនាគត​ដ៏​វែងឆ្ងាយ​របស់​លោក ក៏​កំពុង​រៀបចំ​ជា​បណ្តើរៗ​ហើយ ដ្បិត​អី​អាយុ​ក៏​កាន់​តែ​ជ្រេ​ឈាន​ចូល​វ័យ ៣៤ ឆ្នាំ​ទៅ​ហើយ​នោះ។ បើ​តាម​របាយការណ៍​ពី The Mirror ចុះ​ផ្សាយ​ថា ក្លឹប​បន្ទាប់​ដែល ​កីឡាករ​អាហ្សង់ទីន​អាច​នឹង​ផ្ទេរ​ទៅ​ចូលរួម គឺ​ផ្ទេរ​ទៅ​ចូល​និវត្ត​នៅ​ទី​នោះ​តែ​ម្តង ហើយ​មិន​មែន​ជា​ក្លឹប​បច្ចុប្បន្ន PSG ឬ​ក្លឹប​ចាស់ Barcleona នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ជា​ក្លឹប​នៅ​សហរដ្ឋអាមេរិក។ ប្រភព​សង្កត់​ធ្ងន់​ថា ខ្សែ​ប្រយុទ្ធ​ស្លាប​ស្តាំ ក្រោយ​ពី​ផុត​កុងត្រា​រយៈ​ពេល ២ ឆ្នាំ​នៅ​ក្លឹប​ក្នុង​ទីក្រុង​ប៉ារីស គេ​នឹង​រើ​បង្វិច​បន្ត​ផ្ទេរ​ទៅ​ក្លឹប Inter Miami…

Caballero ថា​កីឡាករ​រូប​នេះ ​ប្រៀប​ដូច​ជា​ម៉ាស៊ីន ​ល្មម​អាច​ធៀប​នឹង Michael Jordan
កីទ្បា

Caballero ថា​កីឡាករ​រូប​នេះ ​ប្រៀប​ដូច​ជា​ម៉ាស៊ីន ​ល្មម​អាច​ធៀប​នឹង Michael Jordan

បើ​សួរ​អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់បោះ​ នោះ​ប្រាកដ​ជា​ស្គាល់​ច្បាស់​ណាស់​អតីត​វីរបុរស​លោក Michael Jordan ដែល​បច្ចុប្បន្ន​លោក​បាន​ចូល​និវត្ត​​ហើយ និង​បាន​បញ្ចេញ​នៅ​វីដេអូ​ឯកសារ​សង្ខេប​ពី​ជោគជ័យ​របស់​លោក​មួយ​លើ Netflix ឲ្យ​ឈ្មោះ​ថា “The Last Dance”។ បង្វែរ​មក​ក្នុង​វិស័យ​បាល់ទាត់​យើង​ឯ​ណេះ​វិញ អ្នកចាំទី​ធ្លាប់​លេង​ឲ្យ Chelsea លោក Willy Caballero ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ផង​ដែរ ដោយ​ថា Lionel Messi គឺ​អាច​ប្រដូច​ទៅ​នឹង Michael Jordan។ អ្នកចាំទី​វ័យ ៣៩ ​ឆ្នាំ​និយាយ​ប្រាប់ Goal ដូច្នោះ​ថា៖ “ការ​ដែល​លេង​ទល់ Messi គឺ​ជា​សុបិន្ត​ដ៏​អាក្រក់​មួយ…

Phillips ​ថា​កូន​ក្រុម PSG ម្នាក់​នេះ​សក្តិសម​ក្លាយ​ជា​កីឡាករ​របស់ Liverpool បំផុត
កីទ្បា

Phillips ​ថា​កូន​ក្រុម PSG ម្នាក់​នេះ​សក្តិសម​ក្លាយ​ជា​កីឡាករ​របស់ Liverpool បំផុត

អតីត​កីឡាករ​ជើង​ចាស់​នៅ PL លោក Kevin Phillips បាន​ជំរុញ​ឲ្យ​ក្លឹប​ហង្ស​ក្រហម Liverpool បើក​ការ​ចរចា​ នាំ​យក​ខ្សែ​ប្រយុទ្ធ​ស្លាប Julian Draxler របស់​ក្លឹប​បារាំង Paris Saint-Germain ​ក្រោយ​ពី​គេ​ជាន់ Role នៃ​ការ​មក​ដល់​របស់​តារា​ឆ្នើម Lionel Messi។ រំឭក​បន្តិច Draxler ជា​កីឡាករ​របស់ PSG តាំង​ពី​ឆ្នាំ ២០១៧ ហើយ​ចាយ​ពេល​ជាង ៤ ឆ្នាំ​មក​នេះ គេ​បង្ហាញ​ខ្លួន​សរុប ១៧៨ ប្រកួត រក​បាន…

បង្ហាញ​ឈ្មោះ​អ្នកចាត់ការ​ទាំង ១០ ចាយ​ច្រើន​បំផុត​នៅ​សតវត្ស​នេះ តែ​លេខ ១ មិន​មែន Pep
កីទ្បា

បង្ហាញ​ឈ្មោះ​អ្នកចាត់ការ​ទាំង ១០ ចាយ​ច្រើន​បំផុត​នៅ​សតវត្ស​នេះ តែ​លេខ ១ មិន​មែន Pep

រាប់​ចាប់​ពី​ឆ្នាំ ២០០១ មក​ទល់​ពេល​បច្ចុប្បន្ន គឺ​យើង​កំពុង​ស្ថិត​ក្នុង​សតវត្ស​ទី ២១ ហើយ ចុះ​អ្នក​មាន​ដឹង​ទេ​ថា ក្នុង​ពិភព​បាល់ទាត់ តើ​អ្នកចាត់ការ​រូប​ណា​ទៅ ដែល​ដឹកនាំ​ក្លឹប​ហើយ​ចាយ​លុយ​លើ​ការ​នាំ​យក​កីឡាករ​ច្រើន​បំផុត? បើ​អ្នក​សម្លឹង​មើល​រយៈ​ពេល​ចុងក្រោយ ប្រហែល​គិត​ថា​ជា​លោក Pep Guardiola តែ​តាម​ពិត​ទៅ លេខ​រៀង​ទី ១ មិន​មែន​ជា​លោក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ជា​គ្រូ​កំពុង​ឈរ​ជើង​ឲ្យ​ក្លឹប​នៅ​លីគ​អ៊ីតាលី​ឯ​ណោះ។ ខាង​ក្រោម​យើង​បង្ហាញ​ទិន្នន័យ​ឈ្មោះ​អ្នក​ទាំង ១០ ដូច​ត​ទៅ៖ ១០) Unai Emery ចាយ​អស់ ៨៤៦ លាន​អឺរ៉ូ ៩) Ernesto Valver ចាយ​អស់…