Juventus បានត្រឹមយក ១ ពិន្ទុពីក្រុមម្ចាស់ផ្ទះ Udinese ក្រោយចប់លទ្ធផល ២-២ កាលពីយប់មិញ។ តារាឆ្នើម Cristiano Ronaldo ពុំបានជាប់ជម្រើសដំបូងនោះទេ ដោយលោកអង្គុយបម្រុងរហូតដល់នាទី ៥៩ ទើបប្តូរចូលជំនួស Alvaro Morata។

ដើមឡើយគ្រាប់បាល់ទាំង ២ គ្រាប់របស់សេះបង្កង់ ធ្វើបានដោយ Paulo Dybala នៅនាទីទី ៣ និង Juan Cuadrado នៅនាទីទី ២៣។ មកដល់នាទី ៩៥ ពេល CR7 រកបានគ្រាប់បាល់ ដែលគ្រប់គ្នាគិតថាក្រុមយកបាន ៣ ពិន្ទុហើយនោះ ចុងក្រោយបែរជាអត់វិញ។


ម្ចាស់ពាន Ballon d’Or ៥ សម័យកាល ដែលគិតថាខ្លួនរកបានគ្រាប់បាល់ទី ៣ ឲ្យ Juventus នៅចុងម៉ោង ដល់ថ្នាក់ដោះអាវអបអរ តែចុងក្រោយ VAR ឆែកមើល ឃើញថា ជាគ្រាប់បាល់ Offside ហើយកាតលឿងដែលអាជ្ញាកណ្ដាលផ្តល់ឲ្យ Ronaldo ដោយសារការដោះអាវគឺនៅជាប់ពិន័យដដែល។
ទស្សនាវីដេអូខាងក្រោម៖
Ronaldo removed his jersey and celebrated like he scored the winner in the UCL final only for the goal to be ruled out for offside😂😭😂😭😂 pic.twitter.com/NcVvVf2Wbl
— Manish (@friendlymessi) August 22, 2021
គួរឲ្យដឹងដែរថា អ្នកគាំទ្រក៏កំពុងតែបារម្ភពីទំនាក់ទំនងរវាង Ronaldo និងគ្រូ Allegri ដែលនេះហាក់កំពុងវិលទៅសម័យកាលឆ្នាំ ២០១៨ វិញហើយ ដោយកាលនោះអ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏មិនសូវប្រើប្រាស់កីឡាករព័រទុយហ្គាល់ជាប់លាប់នោះដែរ ពោលភាគច្រើនគឺដាក់បម្រុង។ សម្រាប់ប្រកួតបន្ទាប់ Juventus នឹងត្រូវជួប Empoli នៅទឹកដីរបស់ខ្លួនឯង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

