នៅការប្រកួតក្នុងកីឡដ្ឋានរបស់ក្លឹប Tottenham កាលពីយប់មិញ គេបានប្រទះឃើញក្រុមអ្នកគាំទ្រ Man City មួយចំនួន បានស្រែកដៀលឈ្មោះកីឡាករ Man Utd ២ រូប ដែលជាដើមហេតុធ្វើឲ្យក្រុមជម្រើសជាតិអង់គ្លេសអាប់មុខនៅព្រឹត្តិការណ៍ Euro 2020។
នោះគឺពួកគេស្រែកឈ្មោះខ្សែប្រយុទ្ធ Jadon Sancho និង Marcus Rashford។ ជាការពិតតារាឆ្នើមក្លឹប Man Utd ទាំងពីរ បានខកខានការបញ្ចប់បាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រ Euro 2020 ជួយឲ្យអ៊ីតាលីលើកពានកាលពីពេលកន្លងទៅ។


គេបានឃើញមនុស្សរាប់រយនាក់ប្រមូលផ្តុំគ្នា ស្រែកឈ្មោះ Sancho និង Rashford អមជាមួយពាក្យថា “ធ្វើឲ្យប្រទេសអាប់មុខ” នៅកំឡុងការប្រកួតទល់ Tottenham Hotspur។ ទស្សនាវីដេអូខាងក្រោម៖
Sancho and Rashford let the country down 🎶 pic.twitter.com/9bxPgnYGtY
— mcfc lads (@mcfc_lads) August 15, 2021
បញ្ជាក់ដែរថា ប្រកួតជុំទី ១ សម្រាប់ City គឺបានរងបរាជ័យក្រោមលទ្ធផល ០-១ ទល់ម្ចាស់ផ្ទះ Spurs កាលពីយប់មិញ ស្របពេលដែល Man Utd យកឈ្នះទៅលើ Leeds United ដោយលទ្ធផលគាប់ចិត្ត ៥-១៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

