
ចំនួនអ្នកឆ្លងជំងឺ COVID-១៩ កើនដល់ជាង ៣លានករណីទូទាំងសកលលោក ប៉ុន្តែបណ្ដាប្រទេសនានា ហាក់ព្រងើយកន្តើយ នឹងការរឹតបន្តឹងទៅវិញ
យោងតាមសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា បច្ចុប្បន្នមានករណីដែលត្រូវបានបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺ COVID-១៩ កើនឡើងដល់ជាង ៣ លានករណីហើយនៅទូទាំងពិភពលោក និងមានចំនួនអ្នកស្លាប់ ២១០.០០០ នាក់។ កាលពីមុន វាបានចំណាយពេលជិតបួនខែ ដើម្បីឱ្យមេរោគឆ្លងដល់មនុស្ស ១ លាននាក់ ហើយបន្ទាប់មកមានតែ ១២ ថ្ងៃប៉ុណ្ណោះ ដែលចំនួននេះកើនឡើងទ្វេដងនៅពេលដែលវីរុសត្រូវបានបញ្ជាក់ថាជាជំងឺរាតត្បាត។ ប៉ុន្តែព្រឹត្តិការណ៍ចុងក្រោយបានកើតឡើង ១៣ ថ្ងៃ បន្ទាប់ពីវាត្រូវបានប្រកាសថាមានមនុស្ស ២ លាននាក់បានឆ្លង។ កាលពីយប់មិញ លោកវេជ្ជបណ្ឌិត Tedros Adhanom…




















