ទីក្រុងប៉េកាំង កំពុងតែចាប់ផ្ដើមបិទ កន្លែងហែលទឹក ក្លឹបហាត់ប្រាណ ខណៈពេលដែលប្រទេសនេះ អាចប្រឈមមុខ នឹងការផ្ទុះឡើងជាលើកទីពីរ ចំពោះជំងឺកុវី១៩។
គួរបញ្ជាក់ផងដែរថា ប្រទេសចិន ជាកន្លែងចាប់ផ្ដើមដំបូង នៃការផ្ទុះវីរុស កូរ៉ូណា កាលពីចុងឆ្នាំ ២០១៩ រហូតដល់ពេលនេះ នៅពុំទាន់មានស្ថេរភាពល្អប្រសើរនៅឡើយទេ។
មកទល់នឹងពេលនេះ ដ្បិតថា ស្ថានការណ៍ធ្ងន់ធ្ងរ អាចនឹងទប់ទល់បានក៏ដោយ ក៏ប៉ុន្តែ នៅទីក្រុងប៉េកាំងបានអះអាងថា ចំនួនករណីឆ្លងវីរុសឆ្លងវីរុសដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសចិនដែលវីរុសនេះបានលេចចេញជាលើកដំបូងនៅចុងខែធ្នូឥឡូវនេះមានចំនួន ៨២.៨១៦ នាក់។ ចំនួនអ្នកស្លាប់នៅតែដដែលគឺ ៤.៦៣២ នាក់ដោយមិនមានរបាយការណ៍ពីការស្លាប់ថ្មីនៅថ្ងៃទី ២៤ ខែមេសានេះទេ។
ប៉ុន្តែក៏មានការមិនជឿទុកចិត្តជាទូទៅ លើតួលេខទាំងនោះនៅទូទាំងពិភពលោកពីមេដឹកនាំលោកខាងលិចដែលបានចោទប្រកាន់ទីក្រុងប៉េកាំងថា បានអនុញ្ញាតឱ្យឆ្លងវីរុសរាលដាលពាសពេញពិភពលោកខណៈមេដឹកនាំរបស់ពួកគេកំពុងតែប្រឈមមុខ៕









ប្រភព ៖ Daily Mail

